RMA បើកសម្ពោធសាខាលក់ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់ប្រចាំខេត្តកំពង់ធំ
កាលពី ថ្ងៃសៅរ៍ ទី២៦ ខែមិនា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បាន បើក ពិធីសម្ពោធសាខាលក់ថ្មីមួយទៀត ក្នុងស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីពង្រីកទីផ្សារ និងបង្កើនគុណភាពសេវាកម្មជូនដល់អតិថិជនឲ្យកាន់តែប្រសើរជាងមុន។
យើងសង្កេតឃើញថា នៅក្នុង “ពិធីសម្ពោធសាខាលក់ថ្មី របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក្នុងខេត្តកំពង់ធំ ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់” កាល ពី ថ្ងៃសៅរ៍ ទី២៦ ខែមិនា ឆ្នាំ២០២២ កន្លងទៅនេះ មានវត្តមាន លោក ខ្ចៅ ប៊ុនហីម អភិបាលរងក្រុង ក្រុង ស្ទឹងសែន និងលោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី រួមជាមួយវត្តមាន ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ត្រាក់ទ័រ ចនឌារ នាយគ្រឿន និង តារាកំប្លែង ពូណុយ ព្រមជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ អិម អេ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកោះករបានអញ្ជើញចូលរួមផងដែរ។
ក្នុងពិធីសម្ពោធសាខាលក់ថ្មី ក្នុងស្រុកស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើឡើងក្នុងគោលបំណង ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ទទួលបានសេវាកម្មជាង និងគ្រឿងបន្លាស់ផ្នែកត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់ បានកាន់តែងាយស្រួល និងរហ័ស បន្ថែមពីលើសាខាលក់ដែលមានបច្ចុប្បន្ន នៅក្នុងខេត្តសៀមរាម បាត់ដំបង តាកែវ កំពង់ធំ ពោធិ៍សាត់ និង រាជធានីភ្នំពេញ។
លោក ម៉ារិន ឧត្តម ប្រធានគ្រប់គ្រង់ទូទៅ គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានផ្តល់មតិស្វាគមន៍ បើកកម្មវិធីថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបម្រើរសេវាកម្ម និងផ្គត់ផ្គង់ផលិតផលនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ ១៩៩២ មកដល់បច្ចុប្បន្ន ដែលមានផលិតផលម៉ាកល្បីៗជាច្រើននៅក្នុងសកលលោករួមមាន គ្រឿងចក្រកសិកម្ម ត្រាក់ទ័រម៉ាក ចនឌារ (John Deere) រថយន្តទំនើបម៉ាក Ford រថយន្តទំនើបម៉ាក Jaguar និង Land Rover រថយន្តទំនើបម៉ាក Changan គ្រឿងចក្រធុនធ្ងន់រួមមាន JCB រថយន្តដឹកទំនិញម៉ាក FUSO រថយន្តផលិតបេតុងចល័តម៉ាក AJAX និង រថយន្តដឹកទំនិញម៉ាក Mahindra កង់បីអ៊ីតាលីម៉ាក Piaggio ក្រុមហ៊ុន Comin Khmere ផ្តល់ដំណោះ ស្រាយវិស្វកម្ម អគ្គីសនី អាគារ ម៉ាស៊ីនភ្លើង និងជណ្តើរយន្ត, ឧបករណ៏លើកដាក់ទំនិញម៉ាក TCM ឧបករណ៏សម្អាតម៉ាក Hako Power Boss និង Racking ក្រុមហ៊ុនចំណីអាហារ EFG រួមមាន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar BQ Plaza, The Coffee Club ហើយថ្មីៗនេះក៏បានបង្កើត Hungry App, ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget ផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន FCC និង រោងចក្រតម្លើង រថយន្ត Ford នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកក៏បានលើកឡើងដែរថា បងប្អូនប្រជាជនកម្ពុជាអាចទិញផលិតផលនៅក្នុងក្រុមហ៊ុន អ អិម អេ ខេមបូឌា បានកាន់តែងាយស្រួល និងរហ័សជាងមុន និងមិនចាំបាច់មានលុយសុទ្ធទាំងអស់ក៏បាន ដោយសារក្រុមហ៊ុន មានដៃគូផ្ដល់សេវាកម្មបង់រំលោះ BSP Finance និងធនាគារជាដៃគូជាច្រើនទូទាំងប្រទេស ដែលជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់បងប្អូនប្រជាកសិករ និងអតិថិជាជនបានយ៉ាងងាយស្រួល។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានកំពុងធ្វើការផ្គត់ផ្គង់នូវ ត្រាក់ទ័ររបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន មានកម្លាំងចាប់ពី ៣៦សេះ ទៅ ៣៧០សេះ។ ក្នុងនោះទៀតផងដែរ ក្រុមហ៊ុនក៏បាននាំចូលនូវប្រភេទ ត្រាក់ទ័រ ចនឌារ ដែលមានកាប៊ិន មានកម្លាំងចាប់ពី ៥៥សេះ ដល់ ៧៥សេះ មកក្នុងទីផ្សារកម្ពុជាផងដែរ។ យើងឃើញថា ប្រភេទ ត្រាក់ទ័រ ចនឌារ ដែលមានកាប៊ិននេះ អាចបំពាក់នូវបច្ចេកទេសទំនើប AutoTrac ដែលអាចកំណត់គោលដៅឲ្យ ត្រាក់ទ័រ ធ្វើការបានដោយខ្លួនឯង ដោយស្វ័យប្រវត្តិ។
លោក ម៉ារិន ឧត្តម ប្រធានគ្រប់គ្រង់ទូទៅ គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ ក៏បានអោយដឹងទៀតផងដែរថា សេវាកម្មកសិឧស្សាហកម្មខ្នាតធំនៅកម្ពុជាកាន់តែមានតម្រូវការខ្លាំងចំពោះប្រភេទដំណាំ អំពៅ ដំឡូងមី និងពោត ហើយដើម្បីទទួលបានផលដំណាំក្នុងបរិមាណច្រើន និងរហ័សជាងមុនក្នុងការផ្តត់ផ្គង់ដល់ទីផ្សារជាតិ និងអន្តរជាតិ គឺទាមទារប្រភេទគ្រឿងយន្តកសិកម្ម ដែលមានភាពជាប់ធុន គុណភាពខ្ពស់ និងកម្លាំងខ្លាំង អាចធ្វើការជំនួសកម្លាំងមនុស្សបានរាប់ពាន់នាក់ ដូចនេះក្រុមហ៊ុនបានធ្វើការណែនាំ គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ កម្លាំចាប់ពី ១១០សេះ ទៅ ៤១០សេះ មកកាន់ទីផ្សារផងដែរ។
“គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធន់ បានចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បានកាន់តែប្រសើរ និងជឿនលឿនស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា ហើយគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ កម្លាំងគោ-ក្របី និងបានដើរតួរយ៉ាងសំខាន់ក្នុងការបង្កើនផលិតផលក្នុងវិស័យកសិកម្ម ដំណាំស្រូវ ដំឡូងមី អំពៅ ពោត កៅស៊ូ ស្វាយចន្ទី ដំណាំឈើហូបផ្លែ និងដំណាំរួមផ្សំ” នេះបើយោងតាមប្រសាសន៍ លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ មានប្រសាសន៏ស្វាគមន៏ក្នុងកម្មវិធី។
ជាក់ស្តែង ដូចក្រុមហ៊ុន CP Farm និងចំការអំពៅ លោកឧកញ្ញា លីយ៉ុងផាត់ គឺជាអតិថិជនផ្ទាល់ដែលកំពុងប្រើប្រាស់ ត្រាក់ទ័រ ចនឌារ កម្លាំងចាប់ពី ១១០ ទៅ ៣៧០សេះ ម៉ាស៊ីនច្រូតអំពៅ ម៉ាស៊ីនច្រូតពោត និងបាញ់ថ្នាំ ដើម្បីប្រមូលផលដំណាំក្នុងបរិមាណច្រើន ហើយក៏បានបន្តទិញចូលនូវត្រាក់ទ័របន្ថែមជារៀងរាល់ឆ្នាំដើម្បីបំពេញតម្រូវការការងាររបស់ខ្លួន។
ឆ្លៀតក្នុងឱកាស សម្ពោធសាខាលក់ថ្មី ពីគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានធ្វើការប្រកាសផ្តល់ជូនពិសេសដល់អតិថិជន រាល់ការកក់ ឬ ទិញគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ ម៉ូដែលណាក៏ដោយ នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២២ នឹងទទួលបានការបញ្ចុះតម្លៃ ជាសាច់ប្រាក់ភ្លាមៗ ១៥០០ ដុល្លារអាមេរិក ឬ ទទួលបានសេវាកម្មគ្រឿងបន្លាស់ ២១០០ម៉ោង ពីក្រុមហ៊ុន។
តែដោយសារឃើញមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ និងអតិថិជន ត្រាក់ទ័រ ចនឌារ បានស្នើរបន្តប្រម៉ូសិន ក្រុមហ៊ុនបានសម្រេចចិត្តបន្តការប្រម៉ូសិននេះរហូតដល់ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២។
សម្រាប់ព៌ត័មានបន្ថែមសូមខលមកកាន់លេខ៖ ១៨០០-២០-៨០៨៦ (ហៅចូលឥតគិតថ្លៃ) ឬ ហ្វេសបុកផេក ត្រាក់ទ័រ ចនឌារ។
ជាចុងក្រោយ លោក វង្ស សាវឿន ទីប្រឹក្សារជាន់ខ្ពស់ផ្នែកលក់ គ្រឿងចក្រធុនធ្ងន់ ក៏បានធ្វើបទបង្ហាញពីផលិតផលគ្រឿងចក្រធុនធ្ងន់ដូចខាងក្រោមថា៖
១. គ្រឿងចក្រ ជេស៊ីប៊ី (JCB)៖ គឺជាម៉ាកល្បីលំដាប់កំពូលរបស់ចក្រភពអង់គ្លេស ដែលមានដូចជាអេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ -ល-
២. រថយន្តដឹក FUSO៖ គឺជារថយន្តដឹកទំនិញ និងរថយន្តក្រុងពិសេសផ្តាច់គេរបស់ក្រុមហ៊ុន Daimler ដែលបានដើរតួនាទីជាឆ្អឹងខ្នងនៃការបំលាស់ទីទំនិញ និងប្រជាជននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានរថយន្តបែន រថយន្តលាយបេតុង រថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរ។
៣. បរិក្ខាបេតុង អាចាក (AJAX)៖ គឺជាម៉ាកដែលមានបទពិសោធន៍ដ៍យូរអង្វែងលើគ្រឿងបរិក្ខាបេតុង និងជាម៉ាកល្បីលំដាប់ពិភពលោក។
៤. រថយន្តដឹកមាហ៊ីនដ្រា (Mahindra Supro)៖ គឺជារថយន្តដឹកទំនិញខ្នាតតូចរបស់ឥណ្ឌា ដែលផ្តល់ភាពងាយស្រួលសំរាប់ការដឹកជញ្ជូនទំនិញទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា មិនថាក្នុងក្រុង ឬផ្លូវតូចចង្អៀត ជាមួយនឹងបច្ចេកវិទ្យាទំនើប កំលាំងខ្លាំង ស៊ីប្រេងតិច អាចដាក់ទំនិញបានច្រើន ជួយអោយអាជីវកម្មរីកចម្រើន។
៥. គ្រឿងចក្រនីវ៉ាល័រម៉ាហ៊ីនដ្រា (Mahindra)៖ គឺជាគ្រឿងចក្រកៀរដីដ៏ល្អឥតខ្ចោះសម្រាប់ការងារពង្រាបដី និងធ្វើឲ្យស្មើល្អតាមការដ្នានផ្លួវថ្នល់ជាច្រើនប្រភេទនៅទូទាំងប្រទេស និងវិស័យផ្សេងៗ។
ក្នុងឱកាស ពិធីសម្ពោធសាខាលក់ថ្មី ពីគ្រឿងចក្រធុនធ្ងន់ រាល់ការទិញ ឬ កក់ គ្រឿងចក្រជេស៊ីប៊ី ម៉ូដែល JS២០៥ នឹងមានការបញ្ចុះតម្លៃពិសេសជូនចំនួន ៨០០០ដុល្លារអាមេរិក បញ្ចុះជូន ៨០០០ ដុល្លារ សម្រាប់គ្រឿងចក្រនីវ៉ាល័រម៉ាហ៊ីនដ្រា និងបញ្ចុះតម្លៃ ៦០០០ដុល្លារអាមេរិក សម្រាប់ការទិញរថយន្តផលិតបេតុងចល័តអាចាក ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ។ សម្រាប់ព៌ត័មានបន្ថែមសូមខលមកកាន់លេខ៖ ០៧៧ ៦៦៦ ៣៩៧ | ០៩៥ ៦៦៦ ៧២២






- Video Advertisement -