ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត ប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេ ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម

អត្ថបទផ្សព្វផ្សាយ

ក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខម ភេនី លីមីតធីត បានប្រារព្ធពិធីបញ្ចប់ការចាក់ប្លង់សេសម្រាប់ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម នៅការិយាល័យលក់របស់ខ្លួន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។ ខុនដូបែបទំនើប និងស៊ីវីល័យនេះ មានជាលក្ខណៈបែបវីឡាទោលលើអាកាស សាងសង់តាមស្តង់ដារ និងការគ្រប់គ្រងបែបសឹង្ហបុរី។

លោក គួច ឡេងឃាង អ្នកគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រទីផ្សារ និង ទំនាក់ទំនងសាធារណៈ របស់ក្រុមហ៊ុនរ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា “ពិធីបញ្ចប់ការចាក់ប្លងសេនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នេះជាសមិទ្ធផលដ៏អស្ចារ្យមួយឆ្ពោះទៅរកការបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍នៅឆ្នាំនេះ។ យើងខ្ញុំសូមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់មកកាន់ការិយាល័យលក់ ដើម្បីឲ្យឃើញផ្ទាល់ភ្នែកនូវពិធីបញ្ចប់ការចាក់ប្លង់សេនៃខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម”។

ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម មាន៨៥១យូនីត ជាប្រភេទលំនៅឋាន និង៥១យូនីត ជាផ្ទះអាជីវកម្ម ដែលមានទំហំនៃការអភិវឌ្ឍន៍ ១០០.០០០ ម៉ែត្រការ៉េ ផ្ដល់ជូនលោកអ្នកទាំងអគារលំនៅឋាន និងពាណិជ្ជកម្ម លើកកម្ពស់លទ្ធភាពទិញផ្ទះ បង្កើតការងារ និងទាក់ទាញការវិនិយោគបន្ថែមទៀតដើម្បីឆ្ពោះទៅរកមជ្ឈមណ្ឌលទីក្រុងដែលកំពុងរីកចម្រើន។

ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម រចនាឡើងជាខុនដូដែលបំពាក់ដោយគ្រឿងបរិក្ខារពេញលេញយ៉ាងពិសេស ប្លែកពីអ្វីដែលអតិថិជនរំពឹងថា នឹងរកទិញបាននៅក្នុងទីផ្សារអចលនទ្រព្យ។  បច្ចុប្បន្ន ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបទាំងអគារលំនៅឋាន និងពាណិជ្ជកម្មពេញលេញមួយដែលមាន សេវាសន្តិសុខ២៤ម៉ោង។ ក្នុងការអភិវឌ្ឍ ជាន់ទាំងមូលនឹងដាក់បញ្ចូលមណ្ឌលកម្សាន្តសម្រាប់មនុស្ស គ្រប់វ័យ រួមមានអាងហែលទឹកបែបទាក់ទាញ កន្លែងហាត់ប្រាណដែលមានបំពាក់គ្រឿងបរិក្ខារពេញលេញ សួនច្បារខៀវស្រងាត់ សួនកុមារ ទីលានបាល់បោះពាក់កណ្តាល ភោជនីយដ្ឋានផ្តាច់មុខ កន្លែងរង់ចាំ VIP និងកន្លែងចតរថយន្តជាច្រើនជាន់។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការយូនីតតូចៗ និងកាន់តែមានតម្លៃសមរម្យសម្រាប់យុវវ័យ និងគូស្វាមីភរិយាវ័យក្មេង ការអភិវឌ្ឍនឹងមានយូនីតប្រភេទស្ទូឌីយ៉ូប្រមាណ៧០% និងយូនីតដែលមានបន្ទប់គេង១ យូនីតផ្សេងទៀត ដែលមានបន្ទប់គេង២ បន្ទប់គេង៣ និងជាន់លើបង្អស់ដែលមានកម្ពស់ ៣ជាន់ ដ៏ល្អឥតខ្ចោះ មានចំនួនកំណត់។

នៅជាន់ផ្ទាល់ដីនៃការអភិវឌ្ឍ នឹងរាប់បញ្ចូលផ្លូវដើរក្នុងគម្រោងដ៏ពិសេស ដែលមានផ្ទះអាជីវកម្មកម្ពស់ ៣ជាន់កន្លះ ដែលគេរំពឹងថា នឹងទាក់ទាញម៉ាកយីហោអន្តរជាតិថ្មីៗ អាហារ និងភេសជ្ជៈ ជាច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីៗ និងផលិតផលល្បីៗ រួមទាំងភោជនីយដ្ឋាន និងម៉ូដទាន់សម័យដែលនឹងផ្តល់នូវបែបផែនជីវិតដ៏ទាក់ទាញសម្រាប់ក្រុមគ្រួសារ និងអ្នកមកទស្សនា រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម នាពេលខាងមុខ។

លោក គួច ឡេងឃាង រំពឹងថា ការសាងសង់នេះនឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ ជាមួយនឹងផ្ទះអាជីវកម្ម ដែលត្រូវប្រគល់ជូនទៅអតិថិជននៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់មកយូនីតលំនៅឋាននៅឆមាសទី២នៃឆ្នាំនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ប្រកបអាជីវកម្ម ទាំងអស់ចូលរួមពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននៅលើផ្លូវដើរក្នុងគម្រោងដ៏ពិសេសរបស់ខ្លួន។

ការិយាល័យលក់របស់រ៉ូយ៉ាល់ ផ្លាទីនឹម មានទីតាំងនៅផ្ទះលេខ១៥៣ ភូមិទី៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជិតផ្លូវប្រសព្វលេខ៥៦៦ ផ្លូវលេខ៣៣៧។ ក្នុងឱកាសនេះ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម នឹងផ្តល់ជូនដល់ភ្ញៀវទាំងអស់ក្នុងពិធីបញ្ចប់ការចាក់ប្លងសេនូវអាហារសម្រន់ High-Tea និងប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលបានកក់ទុកយូនីតនីមួយៗ ដោយជោគជ័យនៅថ្ងៃនោះ។

ជាមួយគ្នានេះ លោក Ryan Ong Jia Ming នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ ហុង ឡៃហួត វ័ន ខមភេនី លីមីតធីត មានប្រសាសន៍ថា ជាមួយបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអភិវឌ្ឍសំណង់ និងអចលនទ្រព្យរវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប ខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម បានដាក់បញ្ចូលនូវវិធីសាស្ត្រសំណង់ចុងក្រោយបង្អស់ និងទស្សនទានស្តីពី គ្រប់គ្រងអគារទំនើបៗពេញនៅគ្រប់ដំណាក់កាលសាងសង់របស់ខ្លួន។

លោក Ryan Ong Jia Ming បានលើកឡើងយ៉ាងដូច្នេះថា៖ “យើងខ្ញុំប្តេជ្ញាផ្តល់ជូននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ គួបផ្សំជាមួយនឹងផ្លូវដើរក្នុងគម្រោងដ៏ពិសេស និងកន្លែងកម្សាន្តមួយជាន់ពេញដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ។ យើងខ្ញុំជឿជាក់ថា រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់យើង ហើយនឹងកំណត់គោលការណ៍ជាក់ស្ដែងចុងក្រោយសម្រាប់ការអភិវឌ្ឍនៅតំបន់ទួលគោក។ ក្រោមការដឹកនាំរបស់ក្រុមការងារសាងសង់របស់យើង រួមមានអ្នកជំនាញផ្នែកសំណង់អន្តរជាតិ និងវិស្វករសម្រាប់ការសាងសង់ទាំងមូលនៃគម្រោងអភិវឌ្ឍន៍ ការត្រួតពិនិត្យយ៉ាងដិតដល់ និងធានាថាគម្រោងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងតាមលក្ខណៈបច្ចេកទេសជាមួយនឹងក្រុមការងារគ្រប់គ្រងគម្រោងរបស់យើងខ្ញុំ។លទ្ធផលត្រូវបានផ្ដល់ជូននៅថ្ងៃនេះជាមួយនឹងពិធីបញ្ចប់ការចាក់ប្លងសេនៃជាន់ទី៣០របស់យើងខ្ញុំ។ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម សម្រេចបានជោគជ័យនូវគោលដៅដ៏សំខាន់មួយ ដោយខ្លួនសន្យាថា នឹងផ្ដល់ជូននូវលំនៅឋានដ៏មានគុណភាពខ្ពស់ក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកនាយកប្រតិបត្តិ បានរំពឹងថា ការសាងសង់នេះនឹងបញ្ចប់ក្នុងឆ្នាំនេះ ជាមួយនឹងផ្ទះអាជីវកម្មដែលត្រូវប្រគល់ជូននៅពាក់កណ្តាលឆ្នាំនេះ បន្ទាប់មកអគារលំនៅឋាននៅឆមាសទី២ ឆ្នាំនេះ។ ដូច្នេះម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះអញ្ជើញចូលរួមជាមួយយើងខ្ញុំក្នុងការពង្រីកវិសាលភាពអាជីវកម្មរបស់លោកអ្នកនៅលើផ្លូវដើរក្នុងគម្រោងដ៏ពិសេសនេះ។

ដើម្បីធានាបានថា ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅថ្ងៃនេះអាចទិញយូនីតក្នុងខុនដូ រ៉ូយ៉ាល់គ្រុប ផ្លាទីនឹម និងទាញយកអត្ថប្រយោជន៍រាប់រយនៃការក្លាយជាផ្នែកមួយនៃម្ចាស់កិត្តិយសរបស់គម្រោងអភិវឌ្ឍន៍ និងឈ្វេងយល់បន្ថែមអំពីរបៀបពង្រីកអាជីវកម្មរបស់លោកអ្នកទៅក្នុងផ្លូវដើរនៃគម្រោង អភិវឌ្ឍន៍នេះ។ ក្រុមការងារដែលមានអ្នកប្រឹក្សាផ្នែកលក់ដ៏រួសរាយរាក់ទាក់ចំនួន ៦០នាក់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីណែនាំបន្ថែមនូវព័ត៌មានលម្អិតរបស់ខ្លួន និងថែមទាំងមានការបញ្ចុះតម្លៃសិនពិសេស សម្រាប់រាល់យូនីតដែលបានកក់ទុកផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ

  នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។ - Video Advertisement […]

ត្រៀមចំណេញ! គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បើកលក់ជាផ្លូវការឆាប់ៗ នេះហើយ

  បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។ នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ។ ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា៖ * ចំណេញពីការបញ្ចុះតម្លៃរហូតដល់ ៩% ឬ * FREE ដេគ័របន្ទប់គេងមេគ្រួសារតាមស្តង់ដារផ្ទះគំរូ * ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ *គោលការណ៍បង់ប្រាក់ងាយស្រួល សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]