ជប៉ុន ចង់វិនិយោគលើវិស័យសំខាន់២ ពិសេសវិស័យសំណង់នៅកម្ពុជា
គណៈប្រតិភូវិនិយោគិនជប៉ុន ដែលមកពីក្រុមហ៊ុន Cambodia Securities Plc. មានបំណងចង់វិនិយោគក្នុងវិស័យកម្មន្តសាលខ្សែភ្លើង និងវិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជានាពេលខាងមុខ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោក Yajima Nobumasa បានឱ្យដឹងថា វិនិយោគិនជប៉ុន មានបំណងស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាលខ្សែភ្លើង, វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកបន្តថា គណៈប្រតិភូជប៉ុន ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ហើយបាននិងកំពុងសិក្សាស្វែងយល់និងប្រមូលព័ត៌មានបន្ថែមទាក់ទងនឹងការវិនិយោគក្នុងវិស័យរបស់ខ្លួន។ ជាការឆ្លើយតប ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានស្វាគមន៍ដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តម ក៏បានសង្ខេបអំពីបរិយាកាសវិនិយោគ, ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ, ការធានាវិនិយោគក្រោមក្របខណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសុខសន្តិភាព, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, វិស័យអាទិភាព និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប្រាប់ទៅគណៈប្រតិភូជប៉ុនផងដែរ តាមរយៈជំនួបខាងលើ មិនត្រឹមតែមានបំណងវិនិយោគលើវិស័យកម្មន្តសាលខ្សែភ្លើង និងវិស័យស្ថាបត្យកម្មនិងសំណង់ដោយផ្ទាល់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនជប៉ុនក៏មានបំណងនាំយកវិនិយោគិនជប៉ុនក្នុងវិស័យផ្សេងទៀតមកកាន់កម្ពុជាផងដែរ។ […]
ក្លិបធុរកិច្ចម៉ាកាទី មកពីហ្វីលីពីន ប្តេជ្ញាជំរុញសកម្មភាពពាណិជ្ជកម្ម ជាមួយកម្ពុជាបន្ថែមទៀត
ក្លិបធុរកិច្ចម៉ាកាទី (Makati Business Club) ប្រចាំទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន បានប្តេជ្ញាថា នឹង ជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺដើម្បីបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ជាមួយ លោក RAFAEL A.S.G ONGPIN នាយកប្រតិបត្តិក្លិបធុរកិច្ចម៉ាកាទី (Makati Business Club) នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង និងរបបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍនឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ ឆ្លៀតកឱកាសនោះ លោកស្រី ក៏បានស្នើសុំឱ្យមានកិច្ចសហការជាមួយក្លិបធុរកិច្ចម៉ាកាទី ក្នុងការជំរុញបន្ថែមនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងហ្វីលីពីន តាមរយៈការរៀបចំវេទិកាផ្គូរផ្គងធុរជននិងធុរជន ជាពិសេសនៅពេលដែលហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២៦។ ជាការឆ្លើយតប លោក RAFAEL A.S.G […]
ក្រុមហ៊ុនអាមេរិក១ ប្រកាសគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រុហ៊ុន Visa របស់សហរដ្ឋអាមេរិក បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រកបដោយផលិតភាពដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី Lisa Sargent នាយកប្រចាំប្រទេសសម្រាប់ Visa នៅកម្ពុជា។ ក្នុងជំនួបនេះ លោកស្រី Sargent បានជម្រាបជូនអំពីកិច្ចសហការដែល Visa មានជាមួយធនាគារជាតិនៃកម្ពុជា ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លើគំនិតផ្តួចផ្តើម Bakong Tourists App ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការគាំទ្រសហគ្រិនស្ត្រី។ លោកស្រីបានបញ្ជាក់ថា៖ “Visa មានបំណងរួមចំណែកបង្កើតផលវិជ្ជមានជ្រាលជ្រៅនៅកម្ពុជា និងចង់សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។” ទន្ទឹមនឹងនេះដែរ លោកស្រី បានផ្តោតសំខាន់លើលទ្ធភាពរបស់ Visa ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ […]
កម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាស្វែងរកយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងអូស្ត្រាលីបានសន្យាស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ថាមពលស្អាត កសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងគំនិតផ្តួចផ្តើមទេសចរណ៍ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ Adamson បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងលើសហប្រតិបត្តិការទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ការសន្ទនារបស់ពួកគេបានគូសបញ្ជាក់ពីចក្ខុវិស័យរួមនៃកំណើនទៅវិញទៅមក និងនិរន្តរភាពនៅក្នុងតំបន់ផងដែរ។ គួររំលឹកថា មុនកិច្ចប្រជុំនេះ មានកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនិងគណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលី នៅទីក្រុងស៊ីដនី ដែលបានពិភាក្សាអំពីឱកាសវិនិយោគ ដោយសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការរុករករ៉ែ […]
ជប៉ុនប្តេជ្ញាគាំទ្រគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយសន្យាជួយកៀរគរការវិនិយោគមកទីនេះបន្ថែមទៀត
នៅក្នុងចលនាដ៏សំខាន់មួយក្នុងការជំរុញការវិនិយោគនៅកម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យកាន់តែច្រើនបន្ថែមទៀតមកកម្ពុជា។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកបណ្ឌិត Shoichi KOBAYASHI ប្រធាន JDI រួមជាមួយតំណាងមកពី BELT ROAD CAPITAL MANAGEMENT។ ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើការវិវត្តន៍នៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលផ្តួចផ្តើមឡើងតាំងពីឆ្នាំ ២០០៥មកម្ល៉េះ ដែលជាចំណុចសំខាន់ក្នុងការធ្វើពិពិធកម្មឧស្សាហកម្ម និងប្រភពវិនិយោគក្នុងប្រទេស។ ឯកឧត្តម បានបង្ហាញពីភាពជោគជ័យនៃគម្រោងជាច្រើននៅក្នុងតំបន់ទាំងនេះ ដែលនាំទៅដល់ការបង្កើតឧស្សាហកម្មដូចជា ការដំឡើងរថយន្ត ការផលិតសំបកកង់ ការដំឡើងកង់ ការផលិតគ្រឿងសង្ហារឹម និងការផលិតឧបករណ៍អេឡិចត្រូនិក។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការវិនិយោគថ្មីៗរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចេ្នះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute -JDI) ជួយជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីជួយទាក់ទាញការវិនិយោគជប៉ុន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ យ៉ាងណាមិញ លោកបណ្ឌិត Shoichi KOBAYASHI បានស្វាគមន៍ចំពោះការលើកឡើងនេះ ដោយបញ្ជាក់ពីការត្រៀមខ្លួនរបស់ JDI […]
កម្ពុជា-អាមេរិក រួមគ្នាពង្រឹងសកម្មភាពពាណិជ្ជកម្មទ្វេភាគី តាមរយៈកិច្ចប្រជុំដ៏សំខាន់នៅវ៉ាស៊ីនតោន
កម្ពុជា-អាមេរិក បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ សំដៅទាក់ទាញកំណើនវិនិយោគអាមេរិកមកកាន់កម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបដាច់ដោយឡែកពីគ្នារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក និងលោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក នៅវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពិនិត្យលទ្ធភាពរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាម៉េរិកមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ លើសពីនេះ កម្ពុជា-អាមេរិក ក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងប្រទេសទាំងពីរ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។ ពាក់ព័ន្ធនឹងពាណិជ្ជកម្មនេះដែរ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានកើនឡើងដល់ប្រមាណ ៩,៤៤ពាន់លានដុល្លារ ដែលកើនឡើងគួរឱ្យកត់សម្គាល់ ១៦,៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរបស់កម្ពុជាជាមួយនឹងទំហំពាណិជ្ជកម្មចំនួន ១,៦២៦ពាន់លានដុល្លារ។ (អានបន្ថែម) ការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការពង្រីកពាណិជ្ជកម្មនេះ បង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងពីរធ្វើការឆ្ពោះទៅរកគោលដៅរួមនៃកំណើន និងវិបុលភាព។ - Video […]


English

