ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ
រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសកម្មភាពអប់រំកុមារតូចៗ និងលើកកម្ពស់ប្រព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តក្នុងតំបន់។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនប្រចាំនៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់ដល់គម្រោងចំនួន ០២រួមមាន៖ -ទី១ ថវិកាចំនួន ២៤៥.៨៧២ដុល្លារ ផ្តល់ទៅកាន់អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ។ គម្រោងនេះ មានគោលបំណងពង្រឹងប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ ក្នុងចំណោមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដោយពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងនោះ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ក៏នឹងទទួលការបណ្តុះបណ្តាល ដើម្បីកំណត់រោគសញ្ញាជំងឺ និងបញ្ជូនពួកគេទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាងឲ្យបានត្រឹមត្រូវ។ -ទី២ ថវិកាចំនួន ៤៧៤.៤៣២ដុល្លារ បានផ្តល់ទៅអង្គការសន្តិស្ម័គ្រចិត្ត (SVA) សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពសកម្មភាពអប់រំកុមារតូចរបស់សាលាមតេយ្យសិក្សារដ្ឋ នៅខេត្តព្រះវិហារ។ គម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត នឹងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសអប់រំទាំងបុគ្គល និងបរិក្ខារដែលគាំទ្រដល់ការដោះស្រាយគម្លាតការអប់រំរវាងកុមារតូចៗ នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទ។ គួរបញ្ជាក់ថា ជំនួយឥតសំណងនេះ […]
វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង
ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគប្រមាណ ២៧៣លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដីទំហំ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា ការកើនឡើងនៃចំនួនគម្រោងវិនិយោគជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។ បើតាមលោកស្រី Liu Wenjing តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន Nex Healthcare Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., […]
ឆ្នាំ២០២៤ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង $២៨ពាន់លាន កើន ១៨%
ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៅកម្ពុជាសម្រេចបានជាង ២៨ពាន់លានដុល្លារ ដែលតំណាងឱ្យការកើនឡើងគួរឱ្យចាប់អារម្មណ៍ ១៨% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ពាណិជ្ជកម្មនាំចូលចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់ត្រាទំហំនាំចូលសរុបប្រមាណ ២៨.៥៤៥.៤ លានដុល្លារអាមេរិក ដែលបង្ហាញពីគន្លងកំណើនដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចជាតិ។ កត្តាជំរុញចម្បងនៃកំណើននៃការនាំចូលនេះ រួមមានផលិតផលដែក វត្ថុធាតុដើម និងគ្រឿងចក្រដែលចាំបាច់សម្រាប់គម្រោងវិនិយោគ ព្រមទាំងសម្ភារសំណង់ យានយន្ត គ្រឿងឧបភោគបរិភោគ និងទំនិញផ្សេងៗជាច្រើនទៀត។ ដោយឡែក ចំពោះទំហំពាណិជ្ជកម្មនាំចេញវិញ ក្នុងឆ្នាំ២០២៤ គឺមានចំនួន ២៦.៤៧២,៨ លានដុល្លារ កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផលប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) […]
ក្រុមហ៊ុនផលិតថាមពលមកពីចិន ចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម និងថាមពល
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកផលិតថាមពល ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប នៅក្នុងខេត្ត Zhejiang ប្រទេសចិន មានបំណងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្តោតលើវិស័យកសិកម្ម និងថាមពល។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក លាន់ អ៊ីនតុង ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយនៅប្រទេសចិន ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះ បានលើកឡើងពីសក្តានុពលដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។ ឯកឧត្តម ជា វុទ្ធី បានសង្កត់ធ្ងន់លើឱកាសដ៏មានសក្តានុពលក្នុងការកែច្នៃគ្រាប់ស្វាយចន្ទី និងកំណត់ខេត្តសំខាន់ៗដែលសមស្របនឹងការដាំដុះស្វាយចន្ទីផងដែរ។ នៅក្នុងវិស័យថាមពល ក្រុមហ៊ុន Chilwee Group អាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ ជាមួយគ្នានេះដែរ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូឆាប់ធ្វើការសម្រេចចិត្តវិនិយោគ ដើម្បីទាញយកប្រយោជន៍ពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ជាការឆ្លើយតប លោក លាន់ អ៊ីនតុង បានបានថ្លែងអំណរគុណដល់CDC ដែលបានពន្យល់យ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា […]
ដំណើរឆ្ពោះទៅរកឌីជីថល៖ កងវិស្វកម្មអាមេរិក ប្រែក្លាយទិន្នន័យទ្រព្យសម្បត្តិជាតិពី $៥០ម៉ឺន ទៅជា $៥០០លាន
ដោយ Paul Colbert Dataforensics បានបង្ហាញដំណោះស្រាយដ៏អស្ចារ្យសម្រាប់កងវិស្វកម្មអាមេរិក តាមរយៈការផ្ទេរទិន្នន័យសណ្ឋានដីទៅក្នុង Cloud ដែលអាចសន្សំពេល 62,700ម៉ោង ជំនួសឱ្យការចុះប្រមូលទិន្នន័យដោយដៃ អស់ជាច្រើនទសវត្សរ៍ ដែលកងវិស្វកម្មអាមេរិក (USACE) បានប្រមូលទិន្នន័យសណ្ឋានក្រោមដីដែលជាតម្រូវការចាំបាច់សម្រាប់ប្រតិបត្តិការរបស់ខ្លួន –មានជម្រៅរាប់លានហ្វីត និងគម្រោងរាប់ពាន់ រួមទាំងទំនប់វារីអគ្គិសនី ផ្លូវ អគារ ស្ពាន និងគម្រោងផ្សេងៗជាច្រើនទៀតដែលនៅរាយប៉ាយជុំវិញពិភពលោក។ ជាអកុសល មូលដ្ឋានទិន្នន័យដែលជាព័ត៌មានសំខាន់នៃកន្លែងដែលវាស្ថិតនៅ គឺមិនច្បាស់លាស់ និងមានមាត្រដ្ឋានស្រដៀងគ្នាដែលពិបាកក្នុងការបែងចែក និងវិភាគ។ កងវិស្វកម្មអាមេរិក ទទួលបានទិន្នន័យបង្ហាញពីសណ្ឋានក្រោមដីពីគម្រោងរាប់ពាន់គម្រោង រួមទាំងទំនប់វារីអគ្គិសនី ស្ពាន និងគម្រោងជាច្រើនទៀត។ល។ USACE បានប្រមូលផ្តុំទិន្នន័យច្រើនជាង 500គម្រោង នៃគម្រោងរចនាសម្ព័ន្ធ និងមានមូលដ្ឋានទិន្នន័យដាច់ដោយឡែក និងខុសៗគ្នា ដែលជាបញ្ហាលំបាកក្នុងការចូលទៅស្វែងរក ប្រើប្រាស់ អន្តរប្រតិបត្តិការ និងបែងចែករបៀបការងារ។ នៅពេលដែលបញ្ហា និងលទ្ធផលគ្មានប្រសិទ្ធភាពបានកើនឡើង USACE បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីណែនាំស្តង់ដារជាសកលសម្រាប់ការគ្រប់គ្រងទិន្នន័យធរណីសាស្រ្តនៃសណ្ឋានក្រោមដី ដោយដាក់កម្មវិធី OpenGround ដែលប្រើប្រាស់ជាសំខាន់សម្រាប់សហគ្រាសសាធារណៈ និងមានមូលដ្ឋានលើ Cloud យកមកប្រើប្រាស់សម្រាប់ជាការគ្រប់គ្រងទិន្នន័យដែលទទួលបានពីសហគ្រាស។ អាទិភាពដំបូង គឺការចងក្រង និងការផ្ទេរទិន្នន័យមានស្រាប់ដែលកត់ត្រាជាប្រវត្តិសាស្រ្តទាំងអស់ និងទិន្នន័យដែលគ្របដណ្តប់លើរណ្តៅដែលបានខួង […]
អ្នកជំនាញបារាំងជួយកម្ពុជារៀបប្រព័ន្ធស៊ីក្លូត្រុង ដើម្បីពង្រឹងការព្យាបាលជំងឺមហារីកនៅពេទ្យកាល់ម៉ែត
ស្ថិតក្នុងជំហានដ៏សំខាន់មួយសម្រាប់ការថែទាំជំងឺមហារីកក្នុងប្រទេសកម្ពុជា អ្នកជំនាញបារាំងកំពុងសហការជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីរៀបចំ និងដំណើរការប្រព័ន្ធស៊ីក្លូត្រុងដ៏ទំនើបនៅមន្ទីរពេទ្យកាល់ម៉ែត។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់នូវជម្រើសនៃការព្យាបាលដ៏ទំនើបសម្រាប់អ្នកជំងឺមហារីកទូទាំងប្រទេសកម្ពុជា។ ក្នុងជំនួបនាពេលថ្មីៗនេះរវាង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ជាមួយ លោកប្រធាន Christian MERIAU, Directeur du GIP CYROI បានពិភាក្សាគ្នាអំពីការដំឡើង និងប្រតិបត្តិការប្រព័ន្ធស៊ីក្លូត្រុង។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការចាំបាច់របស់អ្នកជំងឺដែលកំពុងស្វែងរកការថែទាំដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា និងកាត់បន្ថយនូវការស្វែងរកការព្យាបាលនៅក្រៅប្រទេស។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសិក្សាលម្អិតអំពីសុវត្ថិភាពវិទ្យុសកម្ម និងការការពារកាំរស្មី ក្នុងគម្រោងសាងសង់អគារវេជ្ជសាស្រ្តស៊ីក្លូត្រុងបន្ថែមទៀត និងផ្លាស់ប្តូរផ្តល់យោបល់ ដើម្បីជាមូលដ្ឋានកាន់តែរឹងមាំសម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌល Cyclotron នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត និងជាការគាំទ្រដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិគ្រប់គ្រងជំងឺមហារីក។ លោកសាស្ត្រាចារ្យ MERIAU បានសម្តែងនូវការសាទរចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌល Cyclotron ហើយនឹងដាក់ឱ្យដំណើរការម៉ាស៊ីន PET CT ដើម្បីដើរឱ្យទាន់សភាពការណ៍វិវត្តរីកចំរើនផ្នែកវិទ្យាសាស្រ្តវេជ្ជសាស្រ្តសកល។ លោកបានគូសបញ្ជាក់ពីគោលដៅបន្ថែមរបស់គម្រោង ដែលរួមមានៈ ១. បណ្តុះបណ្តាលនិស្សិតកម្ពុជា និងអ្នកជំនាញផ្នែកបច្ចេកវិទ្យាស៊ីក្លូត្រុង។ ២. ផ្តល់ឱកាសកម្មសិក្សា និងស្រាវជ្រាវសម្រាប់និស្សិតដែលចាប់អារម្មណ៍លើការងារទាក់ទងនឹងស៊ីក្លូត្រុង។ ៣. ជួយសម្រួលដល់ការដាក់ពង្រាយអ្នកជំនាញស៊ីក្លូត្រុង ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅកម្ពុជា។ ៤. បានដឹកនាំការសាងសង់ […]