ទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូលបញ្ច្រាសនិន្នាការសកល៖ មានអត្រាកាន់កាប់ជាង ៩៨% ខណៈនៅប្រទេសភាគច្រើនមានការថយចុះ

ខណៈដែលទីផ្សារអគារការិយាល័យគ្រប់ទីកន្លែងក្នុងពិភពលោក ប្រឈមនឹងការធ្លាក់ចុះ បែរជាទីផ្សារការិយាល័យរបស់ទីក្រុងសេអ៊ូល បន្តឈរនៅលើភាពជោគជ័យយ៉ាងរឹងមាំ ដែលមានអត្រាកាន់កាប់ដ៏គួរឱ្យចាប់អារម្មណ៍ជាង ៩៨% សម្រាប់ការិយាល័យកម្រិត A រួមជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃការជួល ១៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន នេះបើយោងតាមការសិក្សារបស់ Bloomberg ចុះផ្សាយកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣​នេះ។

ការដណ្តើមជួលបន្ទប់ការិយាល័យរវាងអតិថិជនមួយករណី នាពេលថ្មីៗនេះនៅក្នុងអគារ Parnas Tower ដ៏មានកិត្យានុភាព ក្នុងសង្កាត់ Gangnam ដែលមានក្រុមហ៊ុនរាប់សិបទាំងក្នុងស្រុក និងក្រៅស្រុក ដេញថ្លៃគ្នាចង់បានកន្លែងការិយាល័យមួយកន្លែងនោះ គឺជាសក្ខីកម្មបញ្ជាក់យ៉ាងច្បាស់ពីកំណើននៃតម្រូវការការិយល័យ ខណៈតម្លៃមានការកើនឡើងខ្លាំងនៅប្រទេសកូរ៉េ។

យោងតាមលោក Y J Choi ប្រធានផ្នែកជួលនៅក្រុមហ៊ុន Cushman & Wakefield Korea សក្ដានុពលទីផ្សារ (សម្រាប់អគារការិយាល័យ) គឺជារឿងថ្មីមិនធ្លាប់មាន ដោយសារអ្នកជួល ជាពិសេសអ្នកដែលត្រូវការកន្លែងទូលាយច្រើន សុខចិត្តជួលអគារយកតែម្តងទោះបីជាមានការដំឡើងតម្លៃពី ៣០% ទៅ ៤០%ក្តី។ នេះគឺដោយសារតែខ្វះខាតជម្រើស។ លក្ខខណ្ឌបែបនេះ ផ្ទុយស្រឡះជាមួយនឹងទីផ្សារសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ដែលទីផ្សារការិយាល័យ មានការកាត់បន្ថយការកាន់កាប់ និងការធ្លាក់ថ្លៃ។”

សេណារីយ៉ូដ៏វិសេសវិសាលនៅក្នុងទីក្រុងសេអ៊ូលនេះ អាចត្រូវបានគេសន្មត់ថា កើតឡើងដោយសារកត្តារួមបញ្ចូលគ្នាជាច្រើនរួមទាំងសក្ដានុពលនៃតម្រូវការផ្គត់ផ្គង់ “ចំណូលចិត្តវប្បធម៌” និងភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េទាំងមូលតែម្តង។ គិតត្រឹមត្រីមាសទី៣ នេះ ទីផ្សារអគារការិយាល័យក្នុងទីក្រុងសេអ៊ូលមានអត្រាកន្លែងទំនេរ (មិនទាន់មានការកាន់កាប់) ត្រឹមតែ ១,៧%ប៉ុណ្ណោះ ដែលតួលេខនេះគឺល្អប្រសើរខ្លាំងណាស់គឺដាច់ឆ្ងាយបើធៀបនឹងអត្រាកន្លែងទំនេរ របស់ប្រទេសអាស៊ីទាំងមូល គឺមានរហូតដល់ទៅ ១៩%ឯណោះ។

កត្តាវប្បធម៌បានជះឥទ្ធិពលដល់តម្រូវការការិយាល័យបែបនេះ គឺជារឿងមិនអាចនឹកស្មានដល់សម្រាប់ម្ចាស់អគារនៅសហរដ្ឋអាមេរិក និងនៅបណ្តាប្រទេសផ្សេងទៀត ដែលនៅតាមអគារការិយាល័យនានា គេកំពុងឃើញអ្នកជួលកាត់បន្ថយកន្លែងជួល ឬរើចេញ ដោយសារបុគ្គលិកស្ទាក់ស្ទើរក្នុងការចង់វិលត្រឡប់មកធ្វើការនៅក្នុងការិយាល័យវិញ។ ម្យ៉ាងទៀត ម្ចាស់អចលនៈទ្រព្យ កំពុងជួបការលំបាកជាមួយអត្រាការប្រាក់ខ្ពស់ពីធនគារ ដែលដាក់សម្ពាធដោយវិបត្តិសេដ្ឋកិច្ច។ ជាលទ្ធផលតម្លៃការិយាល័យនៅសហរដ្ឋអាមេរិក គឺនៅតែជាប់គាំង ហើយទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនេះ ប្រឈមមុខនឹងការបន្តធ្លាក់ចុះយ៉ាងហោចណាស់ប្រាំបួនខែទៀត នេះបើយោងតាមការស្ទង់មតិថ្មីៗនេះដែលធ្វើឡើងដោយ Bloomberg។

នាយកផ្នែកស្រាវជ្រាវរបស់ CBRE ប្រចាំប្រទេសកូរ៉េ លោក Claire Choi កត់សម្គាល់ថា “កង្វះខាតការិយាល័យនៅទីក្រុងសេអ៊ូល (តម្រូវការខ្ពស់ការផ្គត់ផ្គង់ទាប) កើតមានឡើងតាំងតែពីឆ្នាំ ២០២១មកម្ល៉េះ។ ហើយគេរំពឹងថានឹងបន្តរហូតដល់ឆ្នាំ ២០២៥ ដែលកត្តានេះ ជំរុញឱ្យតម្លៃជួលកើនឡើងប្រមាណ ១៥% នៅឆ្នាំ ២០២៣។

ការរឹតបន្តឹងលើការអភិវឌ្ឍឡើងវិញដែលជាវិធានការដោយរដ្ឋាភិបាល និងការរំខានដែលបណ្តាលមកពីជំងឺរាតត្បាត បានរួមចំណែកដល់ការខ្វះខាតការផ្គត់ផ្គង់នេះ។ ទន្ទឹមនឹងនេះ តម្រូវការអគារការិយាល័យមានភាពនឹងនរ ត្រូវបានទ្រទ្រង់ដោយកត្តាសេដ្ឋកិច្ចក្នុងស្រុកដ៏រឹងមាំរបស់កូរ៉េខាងត្បូងផ្ទាល់តែម្តង ដែលបានបង្ហាញពីកំណើនពេញមួយជំនាន់នៃសម័យកាលជំងឺរាតត្បាត ហើយជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំរបស់កូរ៉េនេះ គឺដោយសារទីផ្សារក្រៅប្រទេសដ៏រឹងមាំសម្រាប់ស្រូបយកផលិតផលរបស់ខ្លួនជាប្រភេទផលិតផលមិនប៉ះពាល់ខ្លាំងដោយវិបត្តិសាកល  ក្នុងនោះរួមមានការនាំចេញបន្ទះមីក្រូឈីប និងរថយន្ត។

លោក Calvin Chou សហប្រធានផ្នែកវិនិយោគ និងជាប្រធានផ្នែកអចលនទ្រព្យ Invesco ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ទទួលស្គាល់ទីក្រុងសេអ៊ូលថាជា “ទីផ្សារការិយាល័យដែលដំណើរការខ្លាំងបំផុតក្នុងពិភពលោកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ”៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និងអាស៊ាន កំពុងប្រឈមមុខនឹងសម្ពាធដែលមិនធ្លាប់មានពីមុនមក ជាពិសេស គឺបញ្ហាអតិផរណា និងការកើនឡើងនៃចំនួនយុវជនអត់ការងារធ្វើ។ ជាមួយគ្នានេះ វិស័យអចលនទ្រព្យរបស់ប្រទេសចិនដែលរួមចំណែកច្រើនជាង ២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន និងស្មើនឹងប្រហែល ៧០% នៃទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋចិន បង្ហាញសញ្ញារងគ្រោះធ្ងន់ធ្ងរ ចំពេលមានការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់ ដែលបានឈានដល់កម្រិតទាបបំផុតរហូតដល់ ៨៦% ក្នុង ខែកក្កដា ឆ្នាំ ២០២៤ នេះបើយោងតាមការរាយការណ៍របស់ Evrimagaci.org នៅថ្ងៃទី៣១  ខែមករា ឆ្នាំ ២០២៥។ ទីផ្សារអចលនៈទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះនឹងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រឈមមុខនឹងការត្រួតពិនិត្យជាពិសេស។ ប្រភពដដែលក៏បានលើកឡើងពីអនាគតមិនប្រាកដប្រជារបស់គម្រោងព្រែកជីក Funan Techo ដ៏មានមហិច្ឆតាក្នុងតម្លៃ ១,៧ ពាន់លានដុល្លារ បង្ហាញពីការព្រួយបារម្ភកាន់តែខ្លាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដែលគាំទ្រដោយចិននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរទាំងនេះ ស្របពេលជាមួយគ្នានោះ ពួកគេបង្ហាញពីសក្តានុពលនៃការផ្លាស់ប្តូរនៃលំហូរវិនិយោគ ដែលធ្លាប់មាននៅក្នុងទិដ្ឋភាពអចលនទ្រព្យរបស់អាស៊ានកន្លងមក។ ផលប៉ះពាល់លើទីផ្សារអចលនទ្រព្យ ដែលពឹងផ្អែកលើវិស័យទេសចរណ៍ គឺមានសភាពធ្ងន់ធ្ងរខ្លាំងជាងគេ។ ប្រទេសថៃដែលវិស័យទេសចរណ៍ បានរួមចំណែកប្រមាណ ១២% ដល់ GDP របស់ខ្លួន ក្នុងឆ្នាំ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប្តូរដ៏ធំមួយ ដោយសារអចលនទ្រព្យ ចាប់ផ្តើមកើនតម្លៃឡើងវិញ។ ជាក់ស្តែងអចលនទ្រព្យកម្រិត A នៅកណ្តាលទីក្រុងសិង្ហបុរី កើនតម្លៃដល់ទៅ ២០.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដែលទីផ្សារដែលកំពុងរីកចម្រើនដូចជា នៅកម្ពុជា មានតម្លៃទាបបំផុតត្រឹម ១.០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ ស្តីពីបច្ចុប្បន្នភាពទីផ្សារ អចលនទ្រព្យក្នុងតំបន់ និងការព្យាករទីផ្សារ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗចំនួន ០៥ ចេញផ្សាយដោយ Investasian.com កាលពីដើមខែមករា ឆ្នាំ ២០២៥។ វិស័យអចលនទ្រព្យក្នុងតំបន់បង្ហាញនូវឱកាសវិនិយោគចម្រុះ ដែលផ្តល់អោយទីផ្សារនីមួយៗនូវ អត្ថប្រយោជន៍ប្លែកៗគ្នា។ នៅក្នុងរាជធានីភ្នំពេញ ដែលកំពុងមានសកម្មភាពនគរូបនីយកម្ម យ៉ាងឆាប់រហ័ស ជំរុញឱ្យមានតម្រូវការអចលនទ្រព្យ អ្នកវិនិយោគអាចទិញខុនដូលំដាប់កំពូលក្នុងតម្លៃ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ច្បាប់កម្មសិទ្ធិបរទេសរបស់កម្ពុជា អនុញ្ញាតឱ្យអ្នកវិនិយោគ អន្តរជាតិកាន់កាប់រហូតដល់ ៧០% នៃខុនដូ ដែលធ្វើឱ្យវាក្លាយជាចំណុចទាក់ទាញ ដ៏សំខាន់សម្រាប់វិនិយោគិន មូលធនពិភពលោកដែលកំពុង ស្វែងរកទីផ្សារដែលកំពុងរីកចម្រើន។ ចំណែកឯទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ី ក៏មានរឿង គួរឱ្យទាក់ទាញដូចគ្នា ជាពិសេស នៅទីក្រុងគូឡាឡាំពួ ដែលជាមជ្ឈមណ្ឌលខុនដូមានលក់ក្នុងតម្លៃ ៣.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ រិតតែពិសេសទៀតនោះ […]

ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ , លំហូរវិនិយោគពីចិននៅតែបន្តគ្របដណ្តប់លើទីផ្សារកម្ពុជា, បើទោះជារដ្ឋចិននៅមិនទាន់មានការអនុម័តកម្ចីថ្មីក៏ដោយ!

ទោះបីជាកញ្ចប់ប្រាក់កម្ចីថ្មីដែលត្រូវផ្តល់ជូនកម្ពុជាពីរដ្ឋាភិបាលចិន នៅតែមិនទាន់ឃើញធ្លាក់មករហូត មកដល់ត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ក៏ដោយ ក៏កម្ពុជានៅតែបន្តទាក់ទាញការវិនិយោគផ្ទាល់ពីវិនិយោគគិនចិននៅតែមិនថមថយដដែល ដោយរក្សាបានការរួមចំណែកប្រមាណ ៤៧% នៃទំហំវិនិយោគបរទេស សរុបរបស់កម្ពុជា។ ទំហំវិនិយោគបរទេសរបស់ចិន នៅបន្តរក្សាភាពគ្របដណ្តប់លើទីផ្សារកម្ពុជា ភាគច្រើនចាប់ពី ៤៨% ទៅ ៥៦% ចាប់តាំងពីឆ្នាំ ២០២០ រៀងមក នេះបើយោងតាមការរកឃើញដែល បង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤។ ការចូលរួមផ្នែកហិរញ្ញវត្ថុរបស់ចិននៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍយ៉ាងសំខាន់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង ក្រោយនេះ ដោយបង្ហាញពីទិដ្ឋភាពផ្សេងគ្នាលើគ្រប់វិស័យ។ តួលេខប្រាក់កម្ចីរបស់ រដ្ឋាភិបាលកម្ពុជាពី ប្រទេសចិន មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយបានឈានដល់កម្រិតខ្ពស់បំផុតរហូតចំនួន ៦៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ បន្ទាប់មកមានចំនួនតិចជាង ៥៨០លានដុល្លារអាមេរិក និង ៦០០ លានដុល្លារក្នុងឆ្នាំ២០២២ […]

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]