ក្រុមហ៊ុនចិន Shenzhen ចង់វិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា

ក្រុមហ៊ុន Shenzhen Jintong បានបង្ហាញការចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឱសថ និងសុខាភិបាលនៅកម្ពុជា ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិទ្វេភាគី។

នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយគណៈប្រតិភូវិនិយោគចិន ដឹកនាំដោយលោក យ៉ង លីវ ប្រធានក្រុមហ៊ុនShenzhen Jintong និងសាស្ត្រាចារ្យ ហ្សាង សូជី ប្រធានផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវវេជ្ជសាស្ត្រ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

នាឱកាសនោះ ប្រធានក្រុមហ៊ុន Shenzhen Jintong បានឱ្យដឹងថា ជំនួបពិភាក្សា មានគោលបំណងសិក្សាស្វែងយល់អំពីបរិបទឱកាសវិនិយោគលើវិស័យឱសថ និងឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាផ្នែកមួយនៃការចូលរួមសហការរវាងរដ្ឋាភិបាលទាំងពីរ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ក្រសួងសុខាភិបាលសូមស្វាគមន៍ និងគាំទ្រជានិច្ចដល់កិច្ចសហប្រតិបត្តិការនានា និងការវិនិយោគក្នុងវិស័យសុខាភិបាល ដែលអនុវត្តដោយគោរពតាមនីតិវិធីច្បាប់ និងស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពប្រជាពលរដ្ឋជាចម្បង។

គួររម្លឹកថា ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះដែរ ក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) ក៏មានគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានារបស់ម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គមផងដែរ។នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនទាំងពីរ កាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ស្តង់ដាទំនើប តម្លៃជាង​ ២លានដុល្លារ ដាក់ឱ្យដំណើរការហើយ

អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ដែលចំណាយទឹកប្រាក់ជាង​ ២លានដល្លារអាមេរិក បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម្ងឺបេះដូង ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមក៏បានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប ត្រូវយកចិត្តទុកពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមផងដែរ។ សូមជម្រាបដែរថា អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ដែលបានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដាដែលបានសាងសង់រួចក្នុងទំហំទឹកប្រាក់ ២​ ៤៣៧​ ៤៨៦ដុល្លាអាមេរិក គឺសាងសង់ឡើងក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានចាត់ទុកថា ការបង្កើតឱ្យមានសេវាសង្គ្រោះ និងព្យាបាលអ្នកជម្ងឺបេះដូងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕ - Video Advertisement -

ជប៉ុន ចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក និងការថែទាំសុខភាពនៅកម្ពុជា

សមាគមជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ពិសេសចង់បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក និងការថែទាំសុខភាពនៅកម្ពុជា ដើម្បីរួមគ្នាចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ នេះយោងតាមជំនួបពិភាក្សារវាងឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងគណៈប្រតិភូធុរជនក្រុមហ៊ុនសហគ្រាសជប៉ុន កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ នាឱកាសនោះ ប្រធានសមាគមជប៉ុន បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងដឹកនាំក្រុមការងារ សហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យសុខាភិបាល ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគិលានុបដ្ឋាក ការថែទាំសុខភាព ផលិតផលបរិក្ខារវេជ្ជសាស្ត្រ គ្រឿងសម្អាង និងការបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រ នៅប្រទេសកម្ពុជា និងស្នើសុំការណែនាំ ក៏ដូចជាសុំការសហការគាំទ្ររបស់ក្រសួងសុខាភិបាលផងដែរ។ ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី បានថ្លែងអំណរគុណចំពោះជប៉ុន ដែលកន្លងមកតែងតែជួយគាំទ្រ ដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា តាមរយៈការជួយសម្របសម្រួលផ្តល់ហិរញ្ញប្បទានឥតសំណង ក្រោមក្របខ័ណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស របស់រដ្ឋាភិបាលជប៉ុនដល់វិស័យសុខាភិបាលកម្ពុជា។ ឯកឧត្តម ក៏បញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ សូមជម្រាប់ថា តាមរយៈជំនួបខាងល សមាគមជប៉ុន ក៏បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល […]

គណៈប្រតិភូកម្ពុជាជួបជាមួយក្រុមហ៊ុន Medline ដើម្បីពិភាក្សាអំពីការវិនិយោគលើការផលិតឧបករណ៍វេជ្ជសាស្ត្រ

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបប្រជុំជាមួយលោក Rob Calia អនុប្រធានក្រុមហ៊ុន និងជាប្រធានផ្នែកកិច្ចការជាមួយរដ្ឋាភិបាលនៅក្រុមហ៊ុន Medline។ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងឧស្សាហកម្មផលិតឧបករណ៍វេជ្ជសាស្ត្រដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីឧត្តមភាពវិនិយោគជូនថ្នាក់ដឹកនាំ Medline រួមមានជាអាទិ៍៖ សក្តានុពលរបស់កម្ពុជាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការនាំចេញ ដោយយោងលើច្បាប់វិនិយោគថ្មី ដែលផ្តល់ការលើកទឹកចិត្តខ្ពស់សម្រាប់វិស័យបច្ចេកវិទ្យាទំនើប និងសុខាភិបាល, ការចូលទៅកាន់ទីផ្សារសំខាន់ៗ ដូចជាសហរដ្ឋអាម៉េរិក(GSP) សហភាពអឺរ៉ុប(EBA) ចិន(FTA) និងកូរ៉េ(FTA), ព្រមទាំងមូលធនមនុស្សដែលមានវ័យក្មេងអាចបណ្តុះបណ្តាល ដើម្បីបំពេញតម្រូវការក្នុងវិស័យផលិតកម្មវេជ្ជសាស្ត្របាន។ លើសពីនេះ ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុន Medline ឱ្យពង្រីកការផ្គត់ផ្គង់ផលិតផលវេជ្ជសាស្ត្រដែលផលិតនៅប្រទេសកម្ពុជា និងពិចារណាវិនិយោគដោយផ្ទាល់នៅក្នុងរោងចក្រផលិតនៅប្រទេសកម្ពុជា។ ជាងនេះទៅទៀតឯកឧត្តមក៏បានសង្កត់ធ្ងន់លើឱកាសក្នុងការផលិតរបស់របរដែលមានតម្រូវការខ្ពស់ ដូចជាស្រោមដៃ ឧបករណ៍វះកាត់សម្រាប់ការប្រើតែម្តងគត់ (Non-woven surgical supplies for single use only) និងសម្ភារៈការពារប្រភេទ PPE ដើម្បីជាការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបន្ថែមថា ការវិនិយោគរបស់ Medline នឹងមិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកទេសផលិតគុណភាពខ្ពស់ផងដែរ។ […]

មន្ទីរពេទ្យបង្អែកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាង ៦០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការ

អគារមន្ទីរពេទ្យបង្អែកស្វាយជ្រំ ស្ថិតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង តម្លៃជាងជាង៦០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២៥។ អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ១ខ្នង ៣ជាន់ មាន១៥បន្ទប់ ស្ថិតនៅឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺជាជំនួយដ៏ថ្លៃថ្លារបស់សប្បុរសជន នៃមូលនិធិថែទាំសុខភាពមាតានិងទារក និងរ៉ូតារីក្លិបអ៊ុនធើណេសិនណល នៃសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះ សម្ដេច ​ ម៉ែន សំអន បានចាត់ទុក សមិទ្ធផលដែលយើងបាននិងកំពុងរួមគ្នាសម្ពោធនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកអភិវឌ្ឍក្នុងស្មារតីមនុស្សធម៌ និងសប្បុរសពីមិត្តកូរ៉េ ក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។សម្តេចបន្តថា មន្ទីពេទ្យនេះ មិនត្រឹមតែបានរួមចំណែកបម្រើសេវាសុខភាពក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ប៉ុណ្ណោះទេ ប៉ុន្តែមួយផ្នែកទៀតក៏អាចផ្តល់នូវសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួននៃក្រុងស្វាយរៀងផងដែរ។ គួរបញ្ជាក់ថា អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្វាយជ្រំនេះ គឺមានទំហំ (ទទឹង ៧ម៉ែត្រ គុណ បណ្តោយ ៣៦ម៉ែត្រ) កម្ពស់៣ជាន់ មាន១៥បន្ទប់ (មានបន្ទប់ទឹក ចំនួន​១៤បន្ទប់) និងឃ្លាំងចំនួន២បន្ទប់ រួមជាមួយសម្ភារបរិក្ខាបច្ចេកទេសជាច្រើនទៀត គឺបានចំណាយអស់ថវិកាសរុបចំនួន ៦៥ម៉ឺន៥ពាន់ដុល្លារអាម៉េ​រិក […]

ក្រុមហ៊ុន២ ចង់បង្កើតគ្លីនិកចល័ត និងផ្តល់ជំនួយអាហារូបត្ថម្ភដល់សិស្សក្នុងខេត្តនានារបស់កម្ពុជា

ជាថ្មីម្តងទៀត ក្រុមហ៊ុន Sino Group និងក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) បានបង្ហាញពីគម្រោងសិក្សាលទ្ធភាពក្នុងការរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានារបស់ម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងក្រុមហ៊ុន Sino និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២៥។ (អានបន្ថែម) ដោយឡែកនៅក្នុងកិច្ចពិភាក្សាលើកនេះ មាន ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយគណៈប្រតិភូមកពីក្រុមហ៊ុន YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) បានចូលរួមផងដែរ នៅថ្ងៃទី១៤ […]

ក្រុមហ៊ុនសុខាភិបាលដ៏ធំ១មកពីចិន គ្រោងរៀបចំឱ្យមានមន្ទីរពេទ្យចល័តនៅកម្ពុជា

ក្រុមហ៊ុន Sino Group ដែលជាក្រុមហ៊ុនសុខាភិបាលដ៏ធំមួយប្រចាំទីក្រុងហុងកុង នៅប្រទេសចិន បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត ដោយបានអះអាងថា នឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័តនៅកម្ពុជាផងដែរ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Sino Group នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈឯកឧត្តមក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមឱ្យបានកាន់តែច្រើនក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ពិសេសលើវិស័យសុខាភិបាល មានជាអាទិ៍ការរៀបចំមន្ទីរពេទ្យចល័ត (Mobile Hospital) គាំទ្រការផ្ដល់សេវាសុខាភិបាលជូនប្រជាជនក្នុងតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះនានា។ ជាការឆ្លើយតប លោក Robert Ng បានសន្យានឹងពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានស្នើសុំ ដើម្បីជាចំណែកចូលរួមបន្ថែមទៀតគាំទ្រដល់ការការពារសុខុមាលភាពសង្គមកម្ពុជា។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sino Group គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងវិនិយោគឈានមុខគេមួយរបស់ទីក្រុងហុងកុង ហើយបច្ចុប្បន្នក៏កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននេះក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទឹកផ្លែឈើ Yeo’s ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ […]