បច្ចុប្បន្នសៀមរាបភ្ជាប់ខ្លួនទៅខេត្តក្រុងចំនួន ៣០នៅចិន ដើម្បីពង្រីកវិសាលភាពវិនិយោគ និងពាណិជ្ជកម្ម

រហូតមកដល់ពេលនេះ កម្ពុជាបានបង្កើតសម្ព័ន្ធមេត្រីភាពខេត្តសៀមរាប ជាមួយខេត្តក្រុងមកពីប្រទេសចិនចំនួន ៣០ តាមរយៈការចុះកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នា និងសេចក្តីផ្តួចផ្តើមនានា។ នេះបើតាមជំនួបរវាងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប និងប្រតិភូមកពីខេត្តYunnan ប្រទេសចិន។

លោក ឃឹម ហ្វីណង់ បានសរសេរលើទំព័រហ្វេកប៊ុករបស់លោកកាលពីថ្ងៃទី១៤ ខែមីនា ឱ្យដឹងថា តាមរយៈទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ ខេត្តYunnan មានលក្ខណៈពិសេស និងមានផ្លែផ្កាច្រើនជាងគេ ទាំងក្រោមរូបភាពជំនួយសង្គម និងការវិនិយោគដោយផ្ទាល់មកកាន់ខេត្តសៀមរាប។

លោកអភិបាលរង បានបញ្ជាក់បន្ថែមថា សម្ព័ន្ធមេត្រីភាពជាមួយខេត្ត Yunnan បានបង្កើតការងារ និងកាលានុវត្តភាពផ្សេងៗជាច្រើន ដែលក្នុងនោះរួមមានគម្រោងសាលមហោស្រពស្នាមញញឹមអង្គរ និងគម្រោងសាងសង់អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីជាដើម ដែលសុទ្ធសឹងតែជាគម្រោងដែលមានទំហំធំ មានចរិតជាការវិនិ​យោ​គយូរអង្វែង និងបានចូលរួមបង្កើនចរន្តសេដ្ឋកិច្ចនៅក្នុងខេត្ត។ (អានបន្ថែម)

មិនត្រឹមតែប៉ុណ្ណោះ​ តាមរយៈជំនួបនេះ ភាគីប្រតិភូខេត្តYunnan បានបង្ហាញចេតនាជំរុញការវិនិយោគ និងចំណងទំនាក់ទំនងរវាងខេត្តទាំង២ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងបានស្នើសុំរដ្ឋបាលខេត្តសៀមរាបឱ្យជួយជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យក្រុងតាលីនៃខេត្តYunnan និងក្រុងសៀមរាប អាចក្លាយជាក្រុងសម្ព័ន្ធមេត្រីភាពបន្ថែមទៀត។

គួរបញ្ជាក់ថា កន្លងមក ប្រទេសចិន ក៏ធ្លាប់បានស្នើចងមេត្រីភាពរវាងខេត្តហ៊ូប៉េដែលជាខេត្តប៉ូលសេដ្ឋកិច្ចរបស់ខ្លួន ទៅនឹងខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ឱ្យក្លាយជាខេត្តបងប្អូន ឬ Sister City ក្នុងគោលបំណងដើម្បីសជំរុញឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់ប្រទេសទាំងពីរផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វៀតណាមបោះទុនជាង $៨ពាន់លាន បង្កើតទីក្រុងអច្ឆរិយៈមួយនៅភាគខាងត្បូងនៃប្រទេស

  ក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនឈានមុខគេរបស់វៀតណាមបានបោះទុនជាង ២១៧,០៥ លានលានដុង (៨,៤៤ពាន់លានដុល្លារ) បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ដ៏ទំនើបមួយដែលមានឈ្មោះថា ទីក្រុង Vinhomes Green Paradise នៅតំបន់ឆ្នេរសមុទ្រ Can Gio មានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃមជ្ឈមណ្ឌលរបស់ទីក្រុងហូជីមិញ។ គម្រោង Vinhomes Green Paradiseនេះ នឹងត្រូវសាងសង់ជាលក្ខណៈស្តង់ដារ ESG (បរិស្ថាន-សង្គម-អភិបាលកិច្ច) ដែលបង្ហាញពីភាពសុខដុមរមនារវាងមនុស្ស ធម្មជាតិ និងបច្ចេកវិទ្យា។ បើតាមការចេញផ្សាយរបស់ Vingroup បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខាងលើនេះមានផ្ទៃដីទំហំ ២.៨៧០ហិកតា ដូច្នេះប្រជាជនចំនួន ២៣០.០០០នាក់ ដែលរស់នៅទីនោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអេកូឡូស៊ី ដែលនេះជាលក្ខណៈពិសេសសម្រាប់ជំរុញវាឱ្យក្លាយទៅជាតំបន់ទីក្រុង ESG ឈានមុខគេនៅលើពិភពលោក។ តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវតភ្ជាប់ទៅទីក្រុងចាស់ តាមរយៈផ្លូវរថភ្លើងល្បឿនលឿនទីក្រុង HCMC-Can Gio ជាមួយនឹងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ គម្រោងនេះដែរ ត្រូវបានគេរំពឹងថានឹងបង្កើតសន្ទុះកំណើនមិនត្រឹមតែសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ភាគអាគ្នេយ៍ទាំងមូលផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Viet Quang អនុប្រធាន […]

រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស

  ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥  កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់  ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ […]

សណ្ឋាគារអ៊ីនធឺខនទីណង់តាល់ វិលត្រឡប់មកកម្ពុជាវិញជាមួយនឹងគម្រោងសង់សណ្ឋាគារថ្មីតម្លៃ $៣00លាន នៅខេត្តព្រះសីហនុ

សណ្ឋាការ InterContinental Hotels & Resorts នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ដោយពាំនាំយកមកជាមួយគម្រោងអចលនទ្រព្យប្រណីតថ្មី តម្លៃ ៣០០លានដុល្លារ នៅខេត្តព្រះសីហនុ ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៨ និងត្រូវបញ្ចូលជាផ្នែកមួយនៃគម្រោងវិនិយោគរបស់ Peninsula Bay Integrated Resort។ សេចក្តីប្រកាសនេះ ចេញមកស្របគ្នានឹងសន្ទុះកំពុងតែងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលមានកំណើនចំនួន ២៣% នៃចំណូលទេសចរអន្តរជាតិក្នុងឆ្នាំ ២០២៤ ពោលគឺលើសពីកម្រិតមុនមានវិបត្តិសាកលចំនួន ១,៤% នេះបើយោងតាម  Travelandtourworld ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥។ ក្រោមគំនិតផ្តួចផ្តើមបង្កើតឡើងដោយភាពជាដៃគូជាមួយក្រុមហ៊ុន Peninsula Bay Investment Co., Ltd. សណ្ឋាគារខេត្តព្រះសីហនុថ្មីនេះ នឹងមានបន្ទប់ចំនួន ៣០០បន្ទប់ ដែល នឹងបំពាក់នូវគ្រឿងបរិក្ខារលំដាប់ពិភពលោក រួមទាំងកន្លែងទទួលទានអាហារ បារ ស្ប៉ាដ៏ប្រណិត និងទេសភាពឆ្នេរសមុទ្របែបប៉ាណូរ៉ាមិច (Panoramic) ដែលផ្តល់ជូនសេវាជាទីគាប់ចិត្តសម្រាប់ទាំងអ្នកធ្វើអាជីវកម្ម និងអ្នកធ្វើដំណើរកម្សាន្ត។ បរិវេណសណ្ឋាគារទាំងមូល នឹងមានទំហំប្រហែល ១៦0,000 ម៉ែត្រការ៉េ […]

ត្រីមាសទី១-២០២៥ កម្ពុជាលក់សំបុត្រទេសចរណ៍បានជិត ២០លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៩.៥៣២.៤៨៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៣៩៨.៥៣១នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៨.៧១៨.៧២២ដុល្លារ កើន ១៣,២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៨១៣.៧៦៥ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ មកលេងកម្សាន្តនៅប្រទេសកម្ពុជា ទាំងរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានអង្គរ បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗជាច្រើន ដើម្បី ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម, បន្ថែម និងបន្ថែម) ដោយសារវិស័យទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការបង្ហាញពីបេតិកភណ្ឌវប្បធម៌ និងសម្រស់ធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន។ - Video Advertisement -

រដ្ឋាភិបាលកម្ពុជា ប្រកាសរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់ខ្នងផ្សារ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ គ្រោងរៀបកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់ខ្នងផ្សារឱ្យបានច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍  ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍មុន។ ឯកឧត្តមបានលើកឡើងថា ក្រុមការងារ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ទេសចរណ៍ខ្នងផ្សារ គឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំជាកញ្ចប់ទស្សនកិច្ចពិសេស សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទីនេះឱ្យបានរិតតែច្រើន និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។ នៅរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលជាតំបន់ព្រៃភ្នំដ៏ធំមួយ និងជាឋានសួគ៌ធម្មជាតិនៅចំចំណុចប្រសព្វមុំបីភ្ជាប់ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រ មានលក្ខណៈពិសេសដូចជាឋានសួគ៌ធម្មជាតិ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វមុំបី ភ្ជាប់ខេត្ត កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៅភាគនិរតីនៃប្រទេសកម្ពុជា ហើយតំបន់នេះស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្វីដែលពិសេសបំផុតនៅតំបន់នេះ គឺនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយមើលថ្ងៃអស្តង្គតនាពេលល្ងាច ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះ នឹងធ្វើឱ្យភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។ ក្រសួងទេសចរណ៍អះអាងថា សក្តានុពលទាំងនេះ គឺជាកទស្សនីយភាពដ៏សំខាន់ ដើម្បីរៀបចំឱ្យមានជាកញ្ចប់ទស្សនកិច្ចពិសេស […]

រយៈពេល២ខែ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ១៣,៥៥លានដុល្លារ

ក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០២៥ ប្រទេសកម្ពុជាប្រមូលចំណូលបាន ១៣.៥៥០.២៥១ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ២៧៩.៦០៤នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ១៣.១៦៧.៧៧៨ដុល្លារ កើន១៧,២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនាអង្គរ គ្រឹះស្ថានអង្គរក៏បានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក ដែលទទួលបានចំនួនសរុប ៣៨២.៤៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ថ្មីដល់ភ្ញៀវទេចរអន្តរជាតិ គ្រឹះស្ថានអង្គរបានដាក់ដំណើរការការលក់សំបុត្រ និងត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ តាមរយៈប្រព័ន្ធអនឡាញ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងជាការទាក់ទាញទេសចរទាំងអស់ពីជុំវិញពិភពលោក។ (អានបន្ថែម) ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូននូវការបញ្ចុះតម្លៃលើសេវា eVisa សម្រាប់អ្នកដំណើរអន្តរជាតិដែលមកកម្ពុជាទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) ក្នុងកិច្ចខិតខំប្រឹងប្រែដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរផងដែរ។ (អានបន្ថែម) - Video Advertisement -