រដ្ឋរៀបចំផែនការប្រើប្រាស់ដីក្នុងតំបន់រមណីយដ្ឋានអង្គរនិងដីតំបន់ជុំវិញបឹងទន្លេសាប

រាជរដ្ឋាភិបាលបានពិនិត្យ និងពិភាក្សាលើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតលើតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប។ នេះបើយោងតាមកិច្ចប្រជុំ ធ្វើឡើងក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំ បានឱ្យដឹងថា គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម បានរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោលនៃការប្រើប្រាស់ដី នៅទូទាំងខេត្តសៀមរាប ដោយផ្តោតជាសំខាន់ លើ ១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងគ្រប់ឃុំ នៅតំបន់១ តំបន់២ និងតំបន់៣ នៅខេត្តជុំវិញតំបន់បឹងទន្លេសាបទាំងអស់ ក្នុងគោលបំណងថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរ ថែរក្សាអាយុជីវិតបឹងទន្លេសាប កសាងខឿនសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប។

យោងតាមរបាយការណ៍ តំបន់១ និងតំបន់២ នៃរមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរ សរុបមានចំនួន១១៤ ភូមិ ដោយចែកជាតំបន់ឧទ្យានកណ្តាល តំបន់បន្ទាយស្រី និងតំបន់រលួស ហើយការប្រើប្រាស់ដីត្រូវបានកំណត់លក្ខខណ្ឌទៅតាមទីតាំង ១.ទីតាំងត្រូវការពារដាច់ខាត ២.ទីតាំងទ្រនាប់ ៣.ទីតាំងភូមិឋានជនបទ ៤.ទីតាំងភូមិឋានទីប្រជុំជន ៥.ទីតាំងអាជីវកម្ម និង ៦.ទីតាំងកសិកម្ម។ ចំណែកផ្ទៃដីតំបន់ទាំងបី បន្ទាប់ពីការពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ក្នុងភូមិសាស្ត្រខេត្តទាំង៦ជុំវិញបឹងទន្លេសាប ក្នុងឆ្នាំ២០២៤គឺ តំបន់១ មានទំហំ ៤៣៦.៨៧៩,១១ហិកតា តំបន់២ ទំហំ ៤១៣.៤៨៨,០៨ហិកតា និងតំបន់៣ ទំហំ ៥៦១.៦៣៤,៦១ហិកតា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងរៀបចំដីសម្បទានសង្គមកិច្ចដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កត់ធ្ងន់លើវិធីសាស្រ្តរួមមួយចំពោះការចែកចាយដីធ្លី ដែលមានគោលបំណងធានាជីវភាពរស់នៅរយៈពេលវែង និងលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំតែដីប៉ុណ្ណោះទេ ពោលគឺរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតនៅតំបន់នោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៅក្នុងខេត្តស្វាយរៀង កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ចាប់ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ គឺរៀបចំជីវិតជូនពុកម៉ែបងប្អូនសម្បទានិកទាំងអស់ ដើម្បីបងប្អូនមានលំនៅឋានសមរម្យហើយទន្ទឹមនឹងគ្នានេះអាចប្រែក្លាយជីវភាពឱ្យមានភាពប្រសើរឡើង។ ឯកឧត្តម បានបញ្ជាក់ថា “យើងទាំងអស់គ្នាមកទីនេះនៅថ្ងៃនេះគឺដើម្បីរួមគ្នាគិតគូរ និងចូលរួមរៀបចំអ្វីដែលជាតម្រូវការចាំបាច់ជូនបងប្អូនសម្បទានិក រួមមាន៖ ប្រព័ន្ធទឹកស្អាត ភ្លើង ផ្លូវ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដូចជា សាលារៀន មណ្ឌលសុខភាព រៀបចំផ្ទះសំណាញ់ ទឹកស្រោចស្រព សម្រួលដល់ការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីអាចផ្គត់ផ្គង់និងលើកស្ទួយជីវភាពគ្រួសារ”។ សូមបញ្ជាក់ដែរថា តាមរយៈពិធីខាងលើរដ្ឋាភិបាលបានចែកជូនចំនួន ១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនសម្បទានិកជំហាន៣ ចំនួន៩១ខ្នង ដែលស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែង […]

កម្ពុជាជំរុញការអភិវឌ្ឍទីក្រុងបៃតង តាមរយៈគំនិតផ្តួចផ្តើមអគារកាបូនទាប

ក្រសួងរៀបចំដែនដី និងអង្គការ GGGI ពង្រឹងភាពជាដៃគូ ដើម្បីបញ្ជ្រាបស្ថាបត្យកម្មប្រកបដោយចីរភាព និងការអនុវត្តដែលធន់នឹងអាកាសធាតុ ទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ កម្ពុជាកំពុងបង្កើនល្បឿននៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ខណៈដែលមន្ត្រីជាន់ខ្ពស់ និងដៃគូអន្តរជាតិបានជួបជុំគ្នា ដើម្បីជំរុញយុទ្ធសាស្ត្រអគារកាបូនទាបរបស់ព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត រស់ សាលីន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអធិបតីភាពក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការតម្រង់ទិសគម្រោង (PSC) សម្រាប់គម្រោងអគារកាបូនទាបកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំគម្រោងសំខាន់ៗ ក្រុមការងារអនុវត្ត និងសមាជិកគណៈកម្មាធិការតម្រង់ទិស ដែលសុទ្ធសឹងតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការរីកលូតលាស់នៃទីក្រុងដែលមិនប៉ះពាល់ដល់បរិស្ថាន។ គោលដៅចម្បងមួយនៃកិច្ចពិភាក្សានេះ គឺការបង្កើនកិច្ចសហការជាយុទ្ធសាស្ត្រជាមួយវិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដែលបន្តដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជំនាញបច្ចេកទេស និងជំរុញគោលដៅបរិស្ថានរបស់គម្រោង។ អ្នកចូលរួមបានជជែកពិភាក្សាយ៉ាងលម្អិតអំពីការអនុវត្តជាក់ស្តែងនូវស្តង់ដារអគារកាបូនទាប ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជាតិចំពោះកំណើនបៃតង និងការគ្រប់គ្រងលំហទីក្រុងប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំនោះ គម្រោងបានបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួន រួមមានការដាក់ឱ្យប្រើប្រាស់នូវឧបករណ៍វាយតម្លៃការបំភាយឧស្ម័នក្នុងអគារ (BEAT) និងវេទិកា ASEAN BUILT ដែលជាប្រព័ន្ធឌីជីថលសម្រាប់ជួយដល់វិនិយោគិនក្នុងការកំណត់អត្តសញ្ញាណគម្រោងអគារកាបូនទាបដែលមានសក្តានុពល។ ឯកឧត្តមបណ្ឌិត រស់ សាលីន បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចប្រជុំលើកដំបូងមក គម្រោងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ដូចជាការបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចដ៏រឹងមាំ កិច្ចសហការជិតស្និទ្ធជាមួយវិស័យឯកជន និងវឌ្ឍនភាពនៃគ្រោងការណ៍វិញ្ញាបនប័ត្រអគារបៃតងថ្នាក់ជាតិ។ ចំពោះទិសដៅការងារឆ្នាំ២០២៦ […]

ជប៉ុនពន្លឿនការរៀបចំផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ

ជំនួបរវាងក្រសួងសាធារណការ និងក្រុមជំនាញការជប៉ុន កំណត់សកម្មភាពអាទិភាពក្នុងការអភិវឌ្ឍច្រកទ្វារសមុទ្រឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មថ្នាក់តំបន់ កម្ពុជាបន្ថែមសន្ទុះក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវសមុទ្រ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមជំនាញការជប៉ុន ក្នុងគោលបំណងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏សំខាន់ក្នុងតំបន់។ កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេសម្រាប់ការផ្លាស់ប្តូរមុខមាត់ថ្មីនេះ។ ជំនួបនេះមានការចូលរួមពីក្រុមជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន (OCDI) ដែលដឹកនាំដោយលោក Koichi Miyake។ គោលបំណងចម្បងនៃពិភាក្សានេះ គឺដើម្បីពិនិត្យ និងកែសម្រួលការងារអាទិភាព និងផែនការសកម្មភាពចាំបាច់ ក្នុងការប្រែក្លាយកំពង់ផែទឹកជ្រៅមួយនេះ ឱ្យទៅជាច្រកទ្វារតំបន់ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ តាមរយៈការបង្កើនសមត្ថភាពផែកុងតឺន័រដែលអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រមានចំណុះផ្ទុករហូតដល់ ១៥០០០TEUs។ ការអភិវឌ្ឍនេះស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនប្រសិទ្ធភាពព័ស្តុភារកម្មជាតិ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីទាក់ទាញការវិនិយោគអន្តរជាតិបន្ថែមទៀត។ ផែនការមេនេះផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមផ្នែកព័ស្តុភារកម្ម និងកំណត់ដំណោះស្រាយបច្ចេកទេស ក៏ដូចជារចនាសម្ព័ន្ធ ដើម្បីបង្កើនសមត្ថភាពលើកដាក់ និងស្តុកទំនិញឱ្យបានកាន់តែប្រសើរ។ នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើដំណោះស្រាយបច្ចេកទេសសម្រាប់ការពង្រីកផ្ទៃដីកំពង់ផែ រួមមានការសាងសង់ចំណតផែកុងតឺន័រថ្មី និងការបង្កើតតំបន់ព័ស្តុភារកម្មឯកទេស ដែលអាចអនុញ្ញាតឱ្យនាវាដឹកជញ្ជូនខ្នាតធំៗចូលចតបាន។ ក្រុមជំនាញការជប៉ុនបានចែករំលែកបទពិសោធន៍លើការបញ្ជូលប្រព័ន្ធគ្រប់គ្រងទំនើបៗ ដើម្បីធានាថាកំពង់ផែនេះដំណើរការទៅតាមស្ដង់ដារសុវត្ថិភាព និងប្រតិបត្តិការអន្តរជាតិ។ កិច្ចសហការនេះគឺជាចំណែកយ៉ាងសំខាន់នៃកញ្ចប់ថវិកាសហការបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ដែលផ្តល់អាទិភាពលើការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគន្លឹះ ដើម្បីគាំទ្រដល់កំណើនឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ តាមរយៈការជំរុញឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធរវាងអាជ្ញាធរកម្ពុជា និងអ្នកជំនាញជប៉ុន […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីកសាងទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងជំហានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងការរៀបចំនគរូបនីយកម្ម ឯកឧត្តម បេងហុង សុជាតិខេមរ៉ូ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកម្រិតជំនាញ ដើម្បីពិភាក្សាលើកិច្ចការបច្ចេកទេសសំខាន់ៗចំនួនបី ដែលផ្ដោតលើការបង្កើនសមត្ថភាពដល់មន្ត្រីឃុំ និងសង្កាត់ លើការងាររៀបចំផែនការប្រើប្រាស់ដីធ្លី និងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍នានា។ ចំណុចស្នូលនៃកិច្ចពិភាក្សាបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់នៃប្លង់ផែនទីដែលមានភាពច្បាស់លាស់ និងការកែលម្អផែនការប្រើប្រាស់ដីធ្លី ដែលជាឧបករណ៍មិនអាចខ្វះបានសម្រាប់ការគ្រប់គ្រងទីក្រុងប្រកបដោយប្រសិទ្ធភាព។ អ្នកជំនាញផ្នែកនគរូបនីយកម្មបានផ្ដល់មតិថា ការកំណត់ព្រំដែននៃការប្រើប្រាស់ដីធ្លីឱ្យបានច្បាស់លាស់ មិនត្រឹមតែជួយកាត់បន្ថយវិវាទ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កលក្ខណៈឱ្យសហគមន៍អាចរីកចម្រើនទៅមុខបានយ៉ាងប្រសើរផងដែរ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ក្រោមកម្មវិធី “ទីក្រុងដែលគួរឱ្យចង់រស់នៅ” ក៏ជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំនេះដែរ។ គំនិតផ្ដួចផ្ដើមនេះមានគោលដៅបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងផែនការមេប្រើប្រាស់ដីធ្លី និងការបែងចែកកញ្ចប់ថវិកាអភិវឌ្ឍន៍តាមយុទ្ធសាស្ត្រ។ តាមរយៈការធ្វើឱ្យធាតុផ្សំទាំងពីរនេះមានភាពស៊ីសង្វាក់គ្នា រដ្ឋបាលមូលដ្ឋានអាចធានាបានថាការវិនិយោគនឹងចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ដែលនាំទៅរកការបង្កើតទីក្រុងដែលមានភាពរស់រវើកផ្នែកសេដ្ឋកិច្ច បរិយាបន្នសង្គម និងចីរភាពបរិស្ថាន។ ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកឡើងពីភាពចាំបាច់ក្នុងការបញ្ចប់ការពិនិត្យឡើងវិញលើសៀវភៅណែនាំស្តីពីការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ខេត្ត ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សៀវភៅណែនាំដែលត្រៀមនឹងបោះពុម្ពផ្សាយនេះ នឹងក្លាយជាធនធានដ៏មានតម្លៃក្នុងការផ្ដល់ជាគោលការណ៍ណែនាំ និងការអនុវត្តល្អៗសម្រាប់មន្ត្រីក្នុងមូលដ្ឋាន។ ជាមួយនឹងជំនាញបច្ចេកទេសរបស់ ADB សៀវភៅនេះនឹងបញ្ចូលនូវបញ្ហាប្រឈម និងដំណោះស្រាយទំនើបៗក្នុងការរៀបចំផែនការដីធ្លី ដើម្បីផ្ដល់អំណាចបន្ថែមដល់ថ្នាក់ដឹកនាំមូលដ្ឋាន។ ក្នុងខណៈដែលទីក្រុងនានានៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាមិនធ្លាប់មានពីមុនមក ដូចជាការរីកដុះដាលយ៉ាងរហ័សនៃនគរូបនីយកម្ម និងការប្រែប្រួលអាកាសធាតុ […]

ក្រសួងដែនដីដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រកម្មសិទ្ធិគំរូថ្មីដើម្បីបង្កើនសុវត្ថិភាពក្នុងការចុះបញ្ជីដីធ្លី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាផ្ទៀងផ្ទាត់កម្រិតខ្ពស់ដើម្បីលុបបំបាត់ការក្លែងបន្លំ និងពង្រឹងទំនុកចិត្តសាធារណៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបន្តប្រែក្លាយកម្មវិធីជីថលរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបែបទំនើប ដែលត្រូវបានសមាហរណកម្មជាមួយប្រព័ន្ធផ្លូវការ verify.gov.kh។ ប្រព័ន្ធថ្មីនេះប្រើប្រាស់បច្ចេកវិទ្យាលេខកូដ QR ដែលមានសុវត្ថិភាពខ្ពស់ ដើម្បីធានានូវសុពលភាពនៃទិន្នន័យ និងផ្ដល់នូវវិធីសាស្រ្តដ៏រហ័សក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារកម្មសិទ្ធិ។ តាមរយៈការភ្ជាប់ប័ណ្ណកម្មសិទ្ធិទៅនឹងក្របខ័ណ្ឌផ្ទៀងផ្ទាត់ជាលក្ខណៈអន្តរការីមួយដែលគាំទ្រដោយបច្ចេកវិទ្យាប្លុកឆេន (Blockchain) ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការធ្វើប្រតិបត្តិការដីធ្លី។ បច្ចុប្បន្ន ប្រព័ន្ធចុះបញ្ជីទំនើបថ្មីនេះកំពុងត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅក្នុងរាជធានី និងខេត្តចំនួន ១០ នៅទូទាំងប្រទេស ដែលសន្យានឹងជួយសម្រួលដល់ដំណើរការប្រតិបត្តិការអចលនទ្រព្យឱ្យកាន់តែមានភាពរលូន និងរក្សាការពារព័ត៌មានសំខាន់ៗឱ្យមានសុវត្ថិភាព។ លេខកូដ QR ដែលមាននៅលើវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិនឹងផ្ដល់នូវមធ្យោបាយប្រកបដោយប្រសិទ្ធភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតនៃអចលនទ្រព្យបានភ្លាមៗ។ មុខងារនេះមិនត្រឹមតែជួយលើកកម្ពស់តម្លាភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ និងជម្លោះផ្សេងៗពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លីផងដែរ។ ក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ថា ការកែលម្អផ្នែកបច្ចេកវិទ្យាបែបនេះគឺជាភាពចាំបាច់បំផុតក្នុងការធ្វើទំនើបកម្មវិស័យអចលនទ្រព្យ ដែលកន្លងមកធ្លាប់មានបញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំឯកសារ និងការផ្ទៀងផ្ទាត់។ ការសាកល្បងប្រព័ន្ធចុះបញ្ជីដីធ្លីថ្មីនេះអនុញ្ញាតឱ្យមានការផ្ដល់មតិត្រឡប់ និងការកែសម្រួលតាមស្ថានភាពជាក់ស្តែង មុននឹងឈានទៅដល់ការអនុវត្តពេញលេញនៅទូទាំងប្រទេស។ អាជ្ញាធរមានក្ដីសង្ឃឹមយ៉ាងមុតមាំថា គំនិតផ្ដួចផ្ដើមនេះនឹងនាំមកនូវការធ្វើប្រតិបត្តិការអចលនទ្រព្យដែលមានតម្លាភាព និងគួរឱ្យទុកចិត្តបំផុត ដែលជាកត្តាគន្លឹះក្នុងការបង្កើនទំនុកចិត្តពីសាធារណជនក្នុងទីផ្សារអចលនទ្រព្យ។ ក្នុងបរិបទដែលកម្ពុជាកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគ ការទទួលយកប្រព័ន្ធដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបែបនេះ គឺជាចំណុចសំខាន់បំផុតក្នុងការទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិ។ ការផ្លាស់ប្ដូរនេះមិនត្រឹមតែមានគោលបំណងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់មុខមាត់របស់កម្ពុជាឱ្យក្លាយជាតួអង្គដែលមានការគិតគូរវែងឆ្ងាយ […]

ក្រសួងរៀបចំដែនដីក្រោមជំនួយធនាគារអភិវឌ្ឍន៍អាស៊ីរៀបចំសិក្ខាសាលាដើម្បីពង្រឹងការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅទូទាំងប្រទេស

ការផ្សព្វផ្សាយសៀវភៅណែនាំស្តីពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុត្តិ ដើម្បីជំរុញ ការអភិវឌ្ឍទីក្រុងប្រកបដោយសង្គតិភាព និងនិរន្តរភាព នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវការរៀបចំផែនការមេប្រើប្រាស់ដីធ្លីឱ្យកាន់តែមានភាពសាមញ្ញ និងមានប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាមួយក្នុងគោលបំណងផ្សព្វផ្សាយនូវគោលការណ៍ណែនាំសំខាន់ៗដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ គំនិតផ្ដួចផ្ដើមនេះមានគោលដៅជំរុញឱ្យមានវិធីសាស្ត្ររួមគ្នាមួយក្នុងការរៀបចំផែនការប្រើប្រាស់ដីធ្លី និងការរៀបចំក្រុង ដែលនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រដ្ឋបាលដែលបានចូលរួមក្នុងដំណាក់កាលនីមួយៗ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បី ពិនិត្យលើសៀវភៅណែនាំអំពីការរៀបចំផែនការរូបវន្ត និងក្របខណ្ឌគតិយុទ្ធ ដែលជាផ្នែកមួយនៃជំនួយបច្ចេកទេស និងគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សមត្ថភាពក្រោមគម្រោង TA6830 CAM របស់ធនាគារអភិវឌ្ឍន៍អាស៊ី។ កម្មវិធីនេះបានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចសហការរវាងកម្រិតរដ្ឋាភិបាលផ្សេងៗគ្នា ដើម្បីធានាឱ្យបាននូវការអនុវត្តការរៀបចំផែនការប្រកបដោយប្រសិទ្ធភាពនៅទូទាំងប្រទេស។ តាមរយៈការសម្របសម្រួលឱ្យមានការចែករំលែកចំណេះដឹង និងការកសាងមតិរួម សិក្ខាសាលានេះបានបំពាក់បំប៉នដល់រដ្ឋបាលមូលដ្ឋាន និងភាគីពាក់ព័ន្ធនូវឧបករណ៍ចាំបាច់នានា ដែលពួកគាត់ត្រូវការដើម្បីបង្កើតយុទ្ធសាស្ត្រប្រើប្រាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព និងចីរភាព។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ការរៀបចំក្រុង និងបង្កើតឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍នានានៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីការផ្ដល់នូវចំណេះដឹងបច្ចេកទេស ការជួបជុំនេះក៏បានផ្ដល់ឱកាសដល់មន្ត្រីជំនាញក្នុងការពិភាក្សាលើបញ្ហាប្រឈមជាក់ស្ដែង និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ដីធ្លីដើរទន្ទឹមគ្នានឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ការប្ដេជ្ញាចិត្តរបស់ក្រសួង និងដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំក្របខ័ណ្ឌការងារឱ្យមានភាពច្បាស់លាស់បែបនេះ គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវការអភិវឌ្ឍដោយសមធម៌ និងបរិយាបន្នសម្រាប់អនាគត។ - Video Advertisement -