ក្រុមហ៊ុន Siemens និង Bentley Systems ពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពនិងផ្តើមគំនិតវិនិយោគរួមគ្នា

រូបថត៖ #YII2017

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពរបស់ខ្លួននាពេលថ្មីៗនេះ ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន Siemens បានសម្រេចពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពរបស់ខ្លួនបន្ថែមទៀត។ ក្រុមហ៊ុនទាំងពីរបានសម្រេចពង្រីកកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួន ដើម្បីបន្ថែមនូវកិច្ចសហប្រតិបត្តិការអាជីវកម្មនិងគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មរួមគ្នា។ ដូច្នេះ កម្មវិធីវិនិយោគគំនិតច្នៃប្រឌិតបង្កើតថ្មីរួមគ្នានេះនឹងត្រូវបង្កើនទឹកប្រាក់ពី ៥០លានអឺរ៉ូ ដល់ ១០០លានអឺរ៉ូ។ លើសពីនេះទៅទៀត ដោយសារការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន Siemens ទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Bentley ទើបភាគហ៊ុនរបស់ក្រុមហ៊ុន Siemens នៅក្នុងក្រុមហ៊ុន Bentley Systems មានលើសពី ៩% ។

លោក Klaus Helmrich សមាជិកក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៃក្រុមហ៊ុន Siemens AG បានលើកឡើងថា «ខ្ញុំពិតជារីករាយចំពោះភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង។ ឥឡូវនេះយើងកំពុងធ្វើការវិនិយោគនៅក្នុងកម្រិតសហការណ៍មួយទៀតជាមួយក្រុមហ៊ុន Bentley ជាឧទាហរណ៍ យើងនឹងពង្រឹងវិស្វកម្ម និងឧបករណ៍គ្រប់គ្រងគម្រោងរបស់ពួកគេ តាមរយៈវេទិការសហការយ៉ាងធំទូលាយជាមួយសហគ្រាសរបស់ Siemens នោះគឺ Teamcenter ដើម្បីបង្កើត Digital Twin ពេញលេញសម្រាប់វិស័យវិស្វកម្ម និងសំណង់។

លោកបានបន្ថែមថា «ការគ្រប់គ្រងទិន្នន័យទូទាំងក្រុមហ៊ុនរួមគ្នា និងការតភ្ជាប់ IoT តាមរយៈ MindSphere នឹងជួយឲ្យអតិថិជនរបស់យើងទទួលបានផលប្រយោជន៍ពី Digital Twins ទាំងមូល។»

លោក Greg Bentley នាយកប្រតិបត្តិរបស់ Bentley Systems បានមានប្រសាសន៍ថា «នៅក្នុងសកម្មភាពវិនិយោគរួមគ្នារបស់យើងជាមួយក្រុមហ៊ុន Siemens រហូតមកដល់ពេលនេះ យើងទទួលបានឱកាសរីកចម្រើននិងផលប្រយោជន៍រួមគ្នា ក្នុងគ្រប់សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Siemens សម្រាប់ ‘Going Digital’ នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍឧស្សាហកម្មនេះ។ ខណៈដែលផលិតផល និងសេវា cloud ថ្មីដែលយើងផ្តល់ជូនរួមគ្នាបានចូលទៅក្នុងទីផ្សារនោះយើងកំពុងផ្តល់អាទិភាពយ៉ាងខ្លាំងចំពោះការសហការបណ្តាក់ទុនរួមគ្នាផ្នែកឌីជីថលបន្ថែមទៀត។ យើងក៏ស្វាគមន៍ផងដែរដែលក្រុមហ៊ុន Siemens ដែលបានទិញភាគហ៊ុនធម្មតា (ភាគហ៊ុនដែលម្ចាស់ហ៊ុនគ្មានសិទ្ធិបោះឆ្នោត) របស់ក្រុមហ៊ុន Bentley Systems នៅក្នុងផ្សារហ៊ុន NASDAQ Private Market ដែលយើងសម្របសម្រួលធ្វើវាឡើងដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល សម្រាប់សហសេវិកដែលចូលនិវត្តន៍របស់យើងជាចម្បង។»

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៥ កម្ពុជា​សម្រេច​បោះ​មូលបត្រ​ ៥០០ពាន់​លាន​រៀលទៀត ដើម្បី​ពង្រឹង​តុល្យភាព​ថវិកាជាតិ​

សកម្មភាពជាយុទ្ធសាស្ត្រក្នុងការជំរុញថវិកាជាតិរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវផែនការបោះផ្សាយមូលបត្ររដ្ឋបន្ថែមចំនួន ៥០០ពាន់លានរៀលនៅឆ្នាំ ២០២៥។ សេចក្តីសម្រេចនេះត្រូវបានបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិនិយោគ និងជាការធានានូវស្ថិរភាពសារពើពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការដេញថ្លៃសម្រាប់មូលបត្រទាំងនេះនៅធនាគារជាតិនៃកម្ពុជា ដោយប័ណ្ណនីមួយៗមានតម្លៃ ១លានរៀល។ វិនិយោគិននឹងត្រូវទទួលបានការទូទាត់នៅរៀងរាល់៦ខែម្តង ដោយគិតចាប់ពីថ្ងៃចេញលក់។ ផែនការរបស់រដ្ឋាភិបាលកម្ពុជាលើកនេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដើម្បីទាក់ទាញការវិនិយោគក្នុងស្រុក។ គួររំលឹកថា ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៤ រដ្ឋាភិបាលកម្ពុជាបានចេញប័ណ្ណបំណុលរដ្ឋប្រមាណ ៧០ លានដុល្លារ ដោយជោគជ័យដល់វិនិយោគិនក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយក្នុងការពង្រឹងប្រភពមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។(អានបន្ថែម) ជាងនេះទៅទៀត ដើម្បីគាំទ្រការវិនិយោគបន្ថែមទៀត និងរក្សាលំនឹងថវិកានៅឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានទទួលការអនុញ្ញាតស្របច្បាប់ក្នុងការខ្ចីប្រាក់រហូតដល់ ២ពាន់លាន Special Drawing Rights (SDR)។ ថវិកាទាំងនេះត្រូវបានផ្តល់ជូនសម្រាប់វិស័យសំខាន់ៗ រួមមានការផ្គត់ផ្គង់ទឹក អគ្គិសនី និងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ វិធានការដ៏សកម្មរបស់រដ្ឋាភិបាលនេះ កំពុងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដែលបានប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលកំពុងវិវត្តរបស់កម្ពុជា។ វិនិយោគិន និងអ្នកពាក់ព័ន្ធត្រូវបានលើកទឹកចិត្តឱ្យរក្សាការជូនដំណឹងនៅពេលមានការអភិវឌ្ឍន៍។ (អានបន្ថែម) - Video Advertisement -

ក្រុមអ្នកវិនិយោគចិន និងកាណាដា ចង់នាំយកបច្ចេកវិទ្យាទំនើបៗមកវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា

គណៈប្រតិភូមកពីសមាគមសហគ្រាសធុនតូច និងមធ្យម អាស៊ីប៉ាស៊ីហ្វិក (APASME) ដែលរួមមានតំណាងមកពីសហគមន៍ធុរកិច្ចកាណាដា និងចិន ចង់នាំយកដំណោះស្រាយបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីន មកវិនិយោគលើវិស័យកសិកម្ម ទឹកស្អាត ការកែច្នៃចំណីអាហារ និងការអភិវឌ្ឍឧស្សាហកម្មនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោក Lang Wangkai តំណាងក្រុមហ៊ុននបច្ចេកវិទ្យាមួយរបស់ចិន បានចែករំលែកបទពិសោធន៍ពីប្រទេសចិនក្នុងការប្រែក្លាយជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា  តាមរយៈ ៣ ដំណាក់កាលគឺ៖ ការរៀនសូត្រ ការកែតម្រូវតាមបរិបទក្នុងស្រុក (localization) និងការអភិវឌ្ឍបច្ចេកវិទ្យា។ លោក​បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍របស់​កម្ពុជា​ស្រប​ទៅ​នឹង​ជំនាញ​របស់​ប្រទេស​ចិន ​ពិសេសទាក់ទងនឹងបច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត វិទ្យាសាស្ត្រ​រូបធាតុ និង​បច្ចេកវិទ្យា​ទំនើបផ្សេងទៀត។ ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា កម្ពុជាគឺជាទីផ្សារកំពុងរីកចម្រើន និងមិនល្អឥតខ្ចោះទេ ដែ​​ល​កំពុងពង្រឹងវិស័យគាំទ្រចាំបាច់ ដូចជាការអភិវឌ្ឍជំនាញ ការកាត់បន្ថយថ្លៃឡូជីស្ទីក និងថ្លៃថាមពលជាដើម​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យគណៈប្រតិភូនាំយកបច្ចេកវិទ្យា […]

ក្រុមហ៊ុនច្នៃសំរាមដ៏ល្បីឈ្មោះរបស់ចិន ចង់មកបើករោងចក្រច្នៃសំរាមនៅកម្ពុជា ទៅជាថាមពល ​

ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ បង្ហាញបំណងចង់មកវិនិយោគលើការកែច្នៃសំរាមនៅកម្ពុជាទៅជាថាមពលអគ្គិសនី ខណៈបច្ចុប្បន្នកំពុងដំណើរការរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គិសនី នៅក្នុងប្រទេសវៀតណាម។ ការបញ្ជាក់នេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន គ្រាដែលដឹកនាំប្រតិភូក្រសួងបរិស្ថានទៅបំពញទស្សនកិច្ចនៅ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ លោក Pan Yaoda អគ្គនាយកក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនី នៅប្រទេសចិន និងវៀតណាម និងមានបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម នៅកម្ពុជា ទៅជាថាមពលអគ្គិសនី។ ជាការឆ្លើយតប ឯកឧត្ដម សាបូ អូហ្សាណូ បានស្វាគមន៍ចំពោះបំណងវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និង ជួយលើកកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជន និងជួយបង្កើនសដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរឯកឧត្តមក៏បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិតបន្ថែមទៀត។ គួរបញ្ជាក់ថា បើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា […]

គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប  នៅកំពង់ធំ សង់បាន ២៥%

គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹក​កំពង់​គរ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម​ប្រកបដោយ​ចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។ - […]

រដ្ឋសម្រេចលុបគម្រោងផលិតស៊ីម៉ង់ជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីអភិរក្សជាតំបន់អេកូទេចរណ៍

រដ្ឋាភិបាលកម្ពុជា​ បានសម្រេចលុបគម្រោងផលិតស៊ីម៉ង់ នៅតំបន់ភ្នំថ្មកំបោរដែលមានផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត  របស់ក្រុមហ៊ុន បាយរិជ ខនស្ត្រាក់សិន មេធីរៀល ឯ.ក (BYRICH CONSTRUCTION MATERIAL COMPANY LIMITED ក្រោមអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ដើម្បីអភិរក្សជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។​ នេះបើយោងតាមលិខិតលេខ ១៨៧៨ សជណ.ឧរ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានសម្រេចឯកភាពរក្សាទុកអតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ មានផ្ទៃដីជាង ៤៦០ហិកស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ គួរបញ្ជាក់ថា អាជីវកម្មថ្មកំបោរផលិតស៊ីម៉ងត៍ដែលមានផ្ទៃដីទំហំ ៤៦៣.៦០ហិកតានេះ ត្រូវបានផ្តុំឡើងពីតំបន់តូចៗចំនួន៥ ដែលជាតំបន់តួភ្នំចំនួន៦ភ្នំ មានសក្តានុពលថ្មកំបោរ។ អាជ្ញាបណ្ណនេះមានសុពលភាពចំនួន១៥ឆ្នាំ គិតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៣៥។ ភ្នំទាំងប្រាំមួយក្នុងដែនអាជ្ញាបណ្ណមានទីតាំងភូមិសាស្ត្រដូចខាងក្រោម៖ ភ្នំដំរី ភ្នំផ្អាវ និងភ្នំតូចខាងជើង ស្ថិតនៅភូមិព្រៃកេសឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ភ្នំសស្ថិតនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងជើង […]

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ តម្លៃ $៨៥០លាន

ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ១០គម្រោង ក្រោមទុនវិនិយោគ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ពាន់កន្លែង។ នេះបើយោងតាមការលើឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីអបអរសាទរចំពោះក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ។ ការកើនឡើងនៃការវិនិយោគនេះត្រូវបានគេព្យាករថានឹងបង្កើតឱកាសការងារដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣២ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារ និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមក៏បន្តទៀតថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំង៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ ក្នុងឆ្នាំដដែលនេះ ឃើញថាការវិនិយោគក្នុងវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញការវិនិយោគយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។ ដោយសារកម្ពុជាបានដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងរបស់ប្រទេសបន្ថែមទៀត ពិសេសនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ - Video Advertisement -