ការពង្រីកផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានសីហនុគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០

ការស្ថាបនាពង្រីងផ្លូវរត់យន្តហោះពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ នៅអាកាសយានដ្ឋានអន្តរជាតិសីហនុ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ ខណៈកំណើនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានជាប់មាត់សមុទ្រ កំពុងមានកំណើនខ្ពស់ជាបន្តបន្ទាប់។

លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសម្បទានគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា បានឲ្យដឹងថា ការពង្រីកផ្លូវរត់ទៅជា ៣ ៣០០ ម៉ែត្រ នេះនឹងអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រូលជាងមុន។

លោកបន្ថែមថា មកទល់ពេលនេះការងារសាងសង់ស្ថានីយ៍អ្នកដំណើរ ប្រភេទ VIP ត្រូវបានចាប់ផ្តើមបើកការដ្ឋាន ទន្ទឹមគ្នានេះ នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អ្នកដំណើរបណ្តោះអាសន្ន ជំនួសឲ្យស្ថានីយ៍អ្នកដំណើរបច្ចុប្បន្នដែលមានទំហំតូច។

ការពង្រីកផ្លូវរត់ ពី ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ បានចាប់ផ្តើម កាលពីដើមឆ្នាំ ២០១៩ ដែលគម្រោងនេះ ស្ថិតនៅក្នុងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំវិនិយោគប្រមាណ ២១លានដុល្លាររបស់ក្រុមហ៊ុន រួមមានការសាងសង់ស្ថានីយ៍អ្នកដំណើរថ្មី ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់ នៃអ្នកដំណើរតាមផ្លូវអាកាសនៅខេត្តព្រះសីហនុ។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Cambodia Airports បង្ហាញថា អាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ មានកំណើនអ្នកដំណើរ ១៥៨ ភាគរយ ក្នុងឆ្នាំ២០១៩ ស្មើអ្នកដំណើរសរុប ១,៦ លាន នាក់។

គួរបញ្ជាក់ផងថា អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានដំណើរឆ្លងកាត់ប្រមាណ ចំនួន១១.៦លាននាក់ ក្នុងកំណើន ១០.២ ភាគរយ៕

រូបថតដោយ Jun deCix

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥.៥% ក្នុងឆ្នាំ២០២៥-២០២៦

ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងឈានដល់ ៥,៥% ក្នុងឆ្នាំ២០២៥ និង ២០២៦ បន្ទាប់ពីការព្យាករណ៍កំណើន ៥,៣% សម្រាប់ឆ្នាំ ២០២៤ និង ៥% សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ fibre2fashion នៅថ្ងៃទី២១ ខែធ្នូ ឆ្នំា២០២៤។ កំណើននេះត្រូវបានជំរុញយ៉ាងខ្លាំងដោយការកើនឡើងនៃការនាំចេញផ្នែកផលិតកម្ម ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង ដែលទាំងអស់នេះត្រូវបានជំរុញឡើងដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ ការស្ទុះងើបឡើងវិញនេះបានគូសបញ្ជាក់អំពីសមត្ថភាពរបស់កម្ពុជាក្នុងការបង្កើននូវវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ផលិតកម្មកសិកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗមួយចំនួនទៀត ដែលគេរំពឹងថានឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពធន់នៃសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានសង្កត់ធ្ងន់លើហានិភ័យខាងក្រៅ ជាពិសេសផលប៉ះពាល់នៃតម្រូវការសកលដែលកាន់តែខ្សោយ និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា។ ដើម្បីរក្សាសន្ទុះកំណើននេះ ធនាគារពិភពលោកគូសបញ្ជាក់អំពីសារៈសំខាន់នៃវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយភាពងាយរងគ្រោះ និងរក្សាស្ថិរភាពសេដ្ឋកិច្ច។ - Video Advertisement -

មិនដល់១ឆ្នាំផង កម្ពុជាមានក្រុមហ៊ុនថ្មីមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មជាង ៩៥០០ក្រុមហ៊ុន

រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានធ្វើការចុះបញ្ជីពាណិជ្ជកម្មជូនក្រុមហ៊ុនថ្មីបានចំនួន ៩៥៣០ក្រុមហ៊ុន/សហគ្រាស ថយចុះចំនួន ១៧,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីក្រុមហ៊ុនមូលធនមានចំនួន ៤.៧២៥ កើនឡើង ៨% ក្រុមហ៊ុនពាណិជ្ជកម្មបរទេសចំនួន ៥៤ ថយចុះ ១៦,៩២% សហគ្រាសឯកបុគ្គលចំនួន ៤៧៥០ ថយចុះ ៣២,២៧% និងក្រុមហ៊ុនសហកម្មសិទ្ធិចំនួន ១។ ដោយឡែក ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចលុបឈ្មោះក្រុមហ៊ុន/សហគ្រាសចេញពីបញ្ជីពាណិជ្ជកម្មមានចំនួន ១.២៨៤ ផងដែរ កើនឡើង ៣២,៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំពោះការស្នើសុំបម្រុងទុកនាមករណ៍របស់ក្រុមហ៊ុនមូលធនក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៦.៥៣២ក្រុមហ៊ុន កើនឡើង ១០,៣៩% ខណៈដែលសហគ្រាសបុគ្គលដែលបានស្នើសុំនាមករណ៍បម្រុងទុក​មានចំនួន ៥.៣២១ ថយចុះ ៣៣,០២%។ - Video Advertisement -

សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!

សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។ សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធ​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) […]

រដ្ឋបំពាក់កាមេរ៉ាជាង ៤៣០ទីតាំង ដើម្បីពង្រឹងសន្តិសុខជូនពលរដ្ឋ និងភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ

ដើម្បី​ពង្រឹង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អនុវត្តផែនការបំពាក់កាមេរ៉ា​សុវត្ថិភាព​នៅតាម​ទីតាំង​យុទ្ធសាស្ត្រសំខាន់ៗបាន​ចំនួន ៤៣៣ទីតាំង ក្នុង​ខេត្ត​ព្រះសីហនុ។ ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ដែលមានអ្នកសារព័ត៌មានចូលរួមជាង ៦០នាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងពីគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតានេះក្នុងគោលបំណងធានាឱ្យមានបរិយាកាសសុវត្ថិភាពសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ ការដំឡើងកាមេរ៉ាសុវត្ថិភាពទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីបង្កើនសុវត្ថិភាពសាធារណៈក្នុងតំបន់ ជាពិសេសខេត្តព្រះសីហនុ បន្តទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនឡើងបន្ថែមទៀត។ ឯកឧត្តមអភិបាលមានប្រសាសន៍ថា “គោលដៅរបស់យើងគឺតាមដានសកម្មភាពយ៉ាងជិតស្និទ្ធ និងឆ្លើយតបភ្លាមៗចំពោះឧប្បត្តិហេតុណាមួយ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា គំនិតផ្តួចផ្តើមនេះរួមមាន ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ Hot Line ដែលអាចឱ្យសាធារណជនរាយការណ៍បញ្ហាដោយផ្ទាល់ទៅកាន់អាជ្ញាធរ។ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទាំងនេះមានបំពាក់កាមេរ៉ាចំនួន ៥៣៣គ្រាប់ អាចមើលឃើញទូទាំងទីក្រុង ហើយគ្រោងនឹងដាក់បន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួនទៀតផងដែរ។ ផែនការនេះត្រូវបានរចនាឡើងមិនត្រឹមតែសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីជំរុញអារម្មណ៍នៃការជឿទុកចិត្តរបស់សហគមន៍ផងដែរ។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់សាធារណជនតាមរយៈខ្សែទូរស័ព្ទបន្ទាន់ Hot Line សម្រាប់រាយការណ៍ពីកង្វល់ផ្សេងៗ ខណៈអាជ្ញាធរខេត្តមានគោលបំណងចូលរួមជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងការធានាសុវត្ថិភាពផ្ទាល់ខ្លួន។ ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ទៀតថា “នៅពេលមានបញ្ហាកើតឡើង ក្រុមការងាររបស់យើងបានត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាណាមួយ”។ ជាមួយនឹងគំនិតផ្តួចផ្តើមនេះ អ្នកភូមិ ឃុំ សង្កាត់ នៃក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើងក្រោមគោលនយោបាយសុវត្ថិភាព […]

គម្រោងថាមពលពន្លឺព្រះអាទិត្យធំៗ ធ្វើឱ្យអាស៊ីអាគ្នេយ៍ នាំមុខគេក្នុងលោកលើវិស័យ ថាមពលកកើតឡើងវិញ

តំបន់អាស៊ីអាគ្នេយ៍ បន្តនាំមុខគេលើវិស័យថាមពលកកើតឡើងវិញជាមួយនឹងគម្រោងថាមពលពន្លឺព្រះអាទិត្យសំខាន់ៗនៅទូទាំងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងថៃ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់តំបន់នេះ ចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាមួយនឹងគោលដៅបង្កើនសមត្ថភាពថាមពលកកើតឡើងវិញឱ្យបាន ៣៥% នៅត្រឹមឆ្នាំ ២០២៥ ដែលរដ្ឋសមាជិកអាស៊ានកំណត់ បច្ចុប្បន្នតំបន់នេះមានថាមពល ២៨GW បានមកពីប្រភពថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់៩% នៃសមត្ថភាពផលិតអគ្គិសនីសរុបនៅទូទាំងតំបន់ទាំងមូល នេះបើយោងតាម Saurenergy ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ប្រភពថាមពលស្អាតដូចជាថាមពលព្រះអាទិត្យ ខ្យល់ និងជីវម៉ាស ត្រូវបានគេរំពឹងថានឹងឆ្លើយតបលើសពីមួយភាគបីនៃតម្រូវការថាមពលរបស់អាស៊ាននៅឆ្នាំ ២០៣៥។ រោងចក្រថាមពលពន្លឺព្រះអាទិត្យ Dau Tieng នៅ Tay Ninh ប្រទេសវៀតណាម គឺជាគម្រោងថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពផលិត ៥០០MW ។ ស្ថានីយថាមពលនេះ ត្រូវបានអភិវឌ្ឍក្នុងដំណាក់កាលជាច្រើន និងបានដំណើរការនៅឆ្នាំ ២០១៩ និងផ្គត់ផ្គង់ថាមពលទៅឱ្យក្រុមហ៊ុន Vietnam Electricity ក្រោមកិច្ចព្រមព្រៀងទិញរយៈពេល ២០ឆ្នាំក្នុងតម្លៃ USD ០,០៩៣/kWh ។ បន្ទាប់មក គឺសួន Trung Nam […]

រដ្ឋប្រកាស៖ ដំណើរការបោះបង្គោលព្រំដី (កំណាត់ទី១) តាមបណ្តោយព្រែកជីកហ្វូណនតេ​ជោ សម្រេចបាន ១០០%

ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេ​ជោ​​ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) សម្រេចបាន ១០០% ហើយ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមការងារការងារអន្តរក្រសួង ដែលដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចគោលដៅ ១០០% នៃការងារកំណត់និយាមកា និងបោះបង្គោលព្រំដី និងររៀបចំផែនទីលម្អិត តាមបណ្តោយគម្រោងព្រែកជីកហ្វូនណនតេជោជាមួយចំនួនបង្គោលព្រំដីដែលបានបោះសរុបចំនួន ១៤២ ចំណុច នៃតម្រាយផ្លូវទឹកកំណាត់ទី១។ គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមជាផ្លូវការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ (អានបន្ថែម) បើតាមការសិក្សាគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ធំៗ ០៨ចំណុចដល់កម្ពុជា រួមមាន៖ ១)ពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក ២)កាត់បន្ថយថ្លៃដើម ចម្ងាយ និងពេលវេលានៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ, និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត ៣)កាត់បន្ថយការបំភាយឧស្ម័នពុលក្នុងបរិស្ថាន ៤) ជួយរក្សាលំនឹងចីរភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ៥)បង្កើតជម្រកថ្មីៗសម្រាប់ពពួកវារីសត្វ-រុក្ខជាតិ និងមច្ឆាជាតិគ្រប់ប្រភេទ ជាពិសេសអាចទទួលបានទិន្នផល ត្រីជាមធ្យមប្រមាណ ១.០០០តោន ក្នុងមួយឆ្នាំ ដែលអាចឱ្យប្រជាពលរដ្ឋប្រមាណជាង […]