Singapore Tops Asian Outbound Investment

Sorry, this entry is only available in English.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិនមកពីគ័ងចូវ ចង់វិនិយោគវិស័យយានយន្តដែលប្រើប្រាស់ថាមពលថ្មី នៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងកសិ-ឧស្សាហកម្ម និងមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ប្រទេសចិន បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិនិយោគលើវិស័យយានយន្តដោយប្រើប្រាស់ថាមពលថ្មី និងកសិឧស្សាហកម្ម ជាពិសេសផ្តោតលើកសិផលគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ចាង ឆាវមីន (Zhang Chaomin) ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន នៅថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីចាប់យក​កាលានុវត្តភាពដែលកំពុងមាន និងឆាប់ទទួលបានផលចំណេញ។ ក្នុងនោះដែរ ឯកឧត្តមក៏ បានរំលេចឡើងនូវសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យទាំងពីរនេះនូវគោលនយោ​បា​យគាំទ្រ និងក្របខណ្ឌលើកទឹកចិត្តផ្សេងៗដល់ក្រុមហ៊ុនខាងលើ។ ធាតុសំខាន់នៃកិច្ចពិភាក្សានេះ ក៏បានផ្តោតទៅលើគោលនយោបាយជាតិស្តី​ពី​ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិ​ទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូទ្បូស៊ីយានយន្តអគ្គ​សនី។ ដើម្បីជំរុញការងារក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចផ្តល់នូវគោលការណ៍បង្កើតសួនឧស្សាហកម្មស្វាយចន្ទីដល់អាជ្ញាធរខេត្តកំពង់ធំ។ (អានបន្ថែម) តំបន់កសិឧស្សាហកម្មស្វាយចន្ទីនេះ នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ […]

កម្ពុជា-កូរ៉េ គ្រោងដំឡើងវារីអគ្គិសនីខ្នាតតូច ឬ ប្រព័ន្ធសូឡានៅទំនប់អាងទឹក ក្នុងខេត្តគោលដៅចំនួន៩

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានរួមសហការជាមួយសាជីវកម្មធនធានទឹកកូរ៉េ (K-water) និង Chilbo ដើម្បីសិក្សាពីលទ្ធភាពក្នុងការដំឡើងប្រព័ន្ធវារីអគ្គិសនីខ្នាតតូច និងថាមពលពន្លឺព្រះអាទិត្យនៅលើទំនប់អាងស្តុកទឹកនៅតាមបណ្ដាខេត្តគោលដៅចំនួនប្រាំបួន។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋមខាងលើនេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខា​ធិកា​រ បានបញ្ជាក់ឱ្យដឹងថា ភាគីកូរ៉េបានធ្វើការជ្រើសរើសទីតាំងទំនប់អាងទឹកចំនួន ១៦កន្លែងដូចជា អាងទឹកអន្លង់ជ្រៃ អាងទឹកតាសាល ទំនប់អាងស្តុកទឹកលេខ៣និងលេខ៥ ទំនប់ដូនទ្រី ទំនប់សាលាតាអន ទំនប់អាងទឹកកំពីងពួយ ទំនប់អាងទឹកកន្សែង អាងទឹកត្រពាំងថ្ម អាងទឹកចុងកាល អាងទឹកស្រីស្នំ ទំនប់អាងទឹកម្កាក់ និងបានជ្រើសរើសយកអាងទឹកចំនួនពីរ ដើម្បីសិក្សាលម្អិត ដែលមានសក្តានុពលថាមពល ពី ៤ ដល់ ៨ មេហ្គាវ៉ាត់គឺ អាងទឹករក្សា ក្នុងខេត្តព្រះវិហារ និងអាងទឹកដូនទ្រីក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យទីប្រឹក្សាកូរ៉េសិក្សាជម្រើសបច្ចេកទេសថ្មីៗ និងដាក់បញ្ចូលទំនប់អាងទឹកចំនួនពីរទៀតតាមសំណូមពរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តកំពង់ធំ គឺទំនប់អាងទឹកដងកាំបិត និងទំនប់កំពង់គោ ដើម្បីសិក្សាបន្ថែម ដោយឡែកទំនប់អាងទឹកដែលមានសក្តានុពលទាប សូមពិនិត្យលើលទ្ធភាពក្នុងការដំឡើងប្រព័ន្ធសូឡាជំនួសវិញ។ គួរបញ្ជាក់ថា  ការសិក្សាសមិទ្ធិលទ្ធភាពនេះធ្វើឡើងដោយសាជីវកម្មធនធានទឹកកូរ៉េ(K-water)  […]

ផ្លូវសំខាន់៣ខ្សែប្រវែងជាង ២០១គ.ម តភ្ជាប់រាជធានីភ្នំពេញ និងខេត្តភាគនិរតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងប្រទេសកម្ពុជា ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ មានប្រវែងសរុបជាង ២០១,៣៨៥គីឡូម៉ែត្រ ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តផ្សេងៗជាប់សមុទ្រនាភាគនិរតីនៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ផ្លូវជាតិចំនួន៣ខ្សែនេះរួមមាន ផ្លូវជាតិលេខ៣១ ៣៣ និង៤១ មានប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួនសរុប ១៨៨លានដុល្លារ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិន និងធនាគារអន្តរជាតិចិនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវថ្នល់ និងស្ពាននៅក្នុងប្រទេសកម្ពុជា។ គួររំលឹកដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងផ្លូវជាតិលេខ៣៣ មានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច […]

រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូងគេរបស់ចិននៅកម្ពុជា បើកការដ្ឋានសាងសង់នៅព្រះសីហនុហើយ

ក្រុមហ៊ុន BYD Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD Auto Industry ដ៏ល្បីល្បាញនៅប្រទេសចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជាហើយ។ រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទីទី២៨ ខែមេសា ឆ្នាំ២០២៥។ រោងចក្រដំឡើងរថយន្ត BYD Cambodia នេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥នេះ និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនកន្លងមក ​ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ (អានបន្ថែម) […]

ក្រុមហ៊ុន DEEM ALMASEAH ចង់ពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា

ក្រុមហ៊ុន DEEM ALMASEAH FOR TRADING Co. Ltd ចាប់អារម្មណ៍ចង់បោះទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទូរគមនាគមន៍នៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោក Salem Mubarak Salem Al-Hadhyan បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក​ មានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​ ដែលនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។  លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនលោក បាននិងកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដើម្បីវិនិយោគលើវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ចាប់អារម្មណ៍បោះទុនវិនិយោគលើវិស័យផ្សេងទៀតនៅកម្ពុជាផងដែរ ដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ, និងវិស័យទូរគមនាគមន៍ជាដើម។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោ​គ​នៅកម្ពុជា និងបានណែនាំឱ្យក្រុមហ៊ុនពិចារណានិងសិក្សា​ វិនិយោគលើវិស័យសក្តានុពលផ្សេងទៀតផងដែរ​ ដូចជា វិស័យកសិ-ឧស្សាហកម្ម វិស័យទេសចរណ៍ ​វិស័យ​ហិរញ្ញវត្ថុ​ និងវិស័យអប់រំ។ […]

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៨ តម្លៃ $៣៦១លាន នឹងបោះទីតាំងនៅខេត្តក្រុងចំនួន៧

ថ្មីៗនេះ កម្ពុជាទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៨ ក្រោមទុនវិនិយោគសរុបចំនួន ៣៦១លានដុល្លារ បានមកសុំចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការវិនិយោគក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម នៅខេត្ត-ក្រុងចំនួន៧ ក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគទាំងអស់ខាងលើ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យ និងពិភាក្សា ដែលដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ តាមការរំពឹងទុក គម្រោងវិនិយោគទាំងនេះ នឹងអាចបង្កើតការងារបានប្រមាណ៨.៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ), វិស័យឧស្សាហកម្មចំនួន ១៦គម្រោង (ផលិតគ្រឿងបន្លាស់រថយន្ត, ផលិតគ្រឿងសង្ហារិម, ផលិតនិងផ្គុំដំទ្បើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, អំពូលលម្អនិងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផ្គុំដំទ្បើងអំពូលអិលអ៊ីឌីនិងពិល, ផលិតដើមណូអែលនិងសម្ភារៈប្រើប្រាស់ពីលោហធាតុ, ផលិតសម្ភារៈជាងនិងសម្ភារៈផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់សម្រាប់សត្វចិញ្ចឹមគ្រប់ប្រភេទ, ចាក់សម្លៀកបំពាក់, បោកគក់, ជ្រលក់ពណ៌, និងផលិតស្រោមជើង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់អនុភាព១៥០មេហ្កាវ៉ាត់)។ ទីតាំងគោលដៅនៃគម្រោងវិនិយោគទាំង១៨នេះ មាននៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, មណ្ឌលគិរី, និងរតនគិរី។ លំហូរនៃការវិនិយោគនេះគូសបញ្ជាក់ពីភាពទាក់ទាញដែលកំពុងកើនឡើងរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម និងការច្នៃប្រឌិត […]