Sky Forest for Vietnam Real Estate Project

មានការបង្ហាញពីផែនការសម្រាប់គម្រោងអចលនទ្រព្យប្រកបដោយលក្ខណៈច្នៃប្រឌិតបំផុតមួយនៅក្នុងប្រទេសវៀតណាម ដែលមានការអភិវឌ្ឍអគារខ្ពស់អមដោយទេសភាពព្រៃលើមេឃ “Sky Forest” នៅលើដំបូលអគារ។

ការរចនាសម្រាប់ “Empire City” ដោយស្ថាបត្យករ Büro Ole Scheeren គឺសម្រាប់ការអភិវឌ្ឍចម្រុះនៅលើទន្លេសៃហ្គនក្នុងទីក្រុងហូជីមិញ ហើយប្រសិនបើគម្រោងត្រូវបានសាងសង់រួច នោះអគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅប្រទេសវៀតណាម។

ការអភិវឌ្ឍទាំងបីអគារនេះនឹងមានអាផាតមិន សណ្ឋាគារប្រណិត ការិយាល័យ និងខុនដូ។

ទោះជាយ៉ាងណា អគារកណ្តាល “Empire 88” នឹងមានទេសភាពព្រៃលើមេឃ “Sky Forest” ដ៏ស្រស់ស្អាតជាមួយនិងទីលានដំបូលលយចេញទៅក្នុងទិសដៅជាច្រើនដែលអាចឱ្យគេមើលឃើញទេសភាពនៅទូទាំងទីក្រុង និងទន្លេសៃហ្គន។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអចលនទ្រព្យមកពីប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងហុងកុងនឹងអភិវឌ្ឍន៍គម្រោងនេះ ប៉ុន្តែមិនទាន់មានការប្រកាសអំពីការសាងសង់នៅឡើយទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា

ក្រុមហ៊ុនមកខេត្ត Yunnan របស់ប្រទេសចិន មានបំណងចង់បោះទុនវិនិយោគលើការដាំដុះ និងផ្គត់ផ្គង់ដំណាំផ្កានៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីស្វែងយល់ពីវិស័យនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Li Song ជាអភិបាលស្រុក Jinning នៃខេត្ត Yunnan ប្រទេសចិន ព្រមទាំងមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុនផ្សេងៗចូលរួមផងដែរ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគរបស់ចិនបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។ គួរបញ្ជាក់ថា ស្រុក Jinning ខេត្ត Yunnan គឺជាខេត្តដ៏ធំមួយនៅប្រទេសចិន ដែលផ្តោតលើវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះផ្កា និងនាំចេញផ្កាទៅបណ្ដាប្រទេសផ្សេងៗ។ គួរបញ្ជាក់ថា បើនិយាយពីស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ពោលគិតចាប់ពីខែមករា ដល់ខែតុលា ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រេចបាន ៤ទីតាំងសំខាន់ៗ ស្មើនឹងជិត ៨ពាន់ហិកតា

ក្នុងឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការចុះបញ្ជីដីឯកជនរបស់រដ្ឋបានចំនួន ០៤ទីតាំង ស្មើនឹង ៧៧២៥,៣០ហិកតា។ នេះរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងចំណោម ៤ទីតាំងទាំងនោះ រួមមាននៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទំហំ ៨៩២,១៩ហិកតា, ឃុំរយ៉ ទំហំ ៤.៨០៦,៤២ហិកតា និងឃុំសុខសាន្ត ទំហំ ១.១៨១,៥៨ហិកតា ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី, និងឃុំក្បាលដំរី ស្រុកអូរគ្រៀង ខេត្តក្រចេះ ទំហំ ៨៤៥,១១ហិកតា។ បើគិតសរុបមកទល់នឹងពេលបច្ចុប្បន្ននេះ រដ្ឋបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋចំនួន ១៥ទីតាំង សរុបទំហំ   ១៧.៣៦៤,៤៣ហិកតា និងបានប្រកាសតំបន់វិនិច្ឆ័យសម្រាប់សម្បទានដីសង្គមកិច្ចចំនួន ១៦ទីតាំងផងដែរ។ សម្រាប់ការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចវិញ ក្រសួងសម្រេចបាន ១) បានបំពេញបង្គ្រប់ចំនួន ១៥ភូមិគោលដៅ ក្នុងនោះ ៧ភូមិ កំពុងអនុវត្តការងារចុះបញ្ជីដីសហគមន៍ដោយ បែងចែកទីតាំងអាទិភាពជា ២កម្រង គឺកម្រងភូមិទី១ មាន៥ភូមិ ក្នុងខេត្តរតនគិរី និងខេត្តក្រចេះ និងកម្រងភូមិទី២ […]

ក្រុមហ៊ុនឧកញ៉ាគិត ម៉េង ទិញទូរថភ្លើង ២២១គ្រឿងទៀតពីចិន ដើម្បីបង្កើនសេវាកម្មដឹកជញ្ជូននៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់លោកអ្នកឧកញ៉ា គិត ម៉េង បានបញ្ជារទិញទូរថភ្លើងដឹកទំនិញចំនួន ២២១ទូ មកពីប្រទេសចិន ដើម្បីបង្កើសេវាកម្មដឹកជញ្ជូនក្នុងប្រទេស។ ទូរថភ្លើងដឹកទំនិញចំនួន ៦០គ្រឿងបានមកដល់នៅយប់ថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកចុះពីនាវាបានដោយជោគជ័យនៅព្រឹកថ្ងៃចន្ទទី០២ ខែធ្នូ ឆ្នាំ២០២៤។ ទូរថភ្លើងដឹកទំនិញ ៦០គ្រឿងដែលមកដល់ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាផ្នែកទីមួយនៃការបញ្ជាទិញសរុបទាំង ២២១គ្រឿង។ ផ្នែកទីពីរមានចំនួន ៣៥គ្រឿង ដែលនឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកចំនួន ៤៥គ្រឿងទៀត គ្រោងនឹងបញ្ជូនមកក្នុងខែមករា ឆ្នាំ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់។ បើតាមការបញ្ចាក់របស់ក្រុមហ៊ុនក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២ ខែធ្នូនេះ ថា រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៅប្រទេសចិន ដែលបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។ ក្រុមហ៊ុនបន្តថា មុននឹងដាក់ឱ្យដំណើរការសេវាកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។ គួរបញ្ជាក់ថា នេះជាការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក […]

ក្រុមហ៊ុនសិង្ហបុរីបង្ហើបជាថ្មីថាចង់វិនិយោគវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុន YCH Group របស់សិង្ហបុរី បានបង្ហើបជាថ្មីម្តងទៀតថា ចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅកម្ពុជា ដោយផ្តោតលើវិស័យដឹកជញ្ជូន និងឡូជីស្ទីក។ នេះបើយោងតាមជំនួបពិភាក្សារវាងក្រុមហ៊ុន ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group បានឱ្យដឹងថា ក្រុមហ៊ុនបានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយចង់វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ រួមមាន៖ វិស័យដឹកជញ្ជូន និងឡូជីស្ទីក​ ជាដើម។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ក្រុមហ៊ុន ដែលចង់វិនិយោគលើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា ខណៈរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក រួមមាន៖ អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន លើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ គួររំលឹកថា កន្លងមកក្រុមហ៊ុន YCH Group និងក្រុមហ៊ុន WorldBridge Group […]

គុណសម្បត្តិនិងគុណវិបត្តិនៃវិធានការលើកលែងពន្ធប្រថាប់​ត្រា​សម្រាប់​អចលនទ្រព្យ​ដែល​មាន​តម្លៃ ៧ម៉ឺនដុល្លារ

ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧០០០០ដុល្លារ ឬតិចជាងនេះ គឺជាគោលនយោបាយដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអ្នកទិញអចលនទ្រព្យ និងជំរុញទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលវិធានការនេះហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកអចលនទ្រព្យក៏ពិតមែន ប៉ុន្តែការវិភាគកាន់តែស៊ីជម្រៅបានបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដែលចោទជាសំណួរអំពីប្រសិទ្ធភាពរួមរបស់វិធានការពន្ធដារថ្មីនេះ។ គុណសម្បត្តិ ១_ ជាការលើកទឹកចិត្តដល់ប្រតិបត្តិការទិញលក់លំនៅឋានដែលមានតម្លៃសមរម្យ៖ ដោយការលើកលែងពន្ធលើអចលនទ្រព្យដែលមានតម្លៃ ៧0000ដុល្លារ ឬតិចជាងនេះ វិធានការនេះ នឹងជួយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលកម្រិតមធ្យម និងកម្រិតទាប ក្នុងការទិញអចលនទ្រព្យ។ ការលើកលែងនេះ អាចជំរុញឱ្យមានតម្រូវការលំនៅឋានតម្លៃសមរម្យ បង្កើតឱកាសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងលើកកម្ពស់បរិយាបន្នភាពនៅក្នុងទីផ្សារអចលនទ្រព្យ។ ២_ ការកាត់បន្ថយពន្ធសម្រាប់អចលនទ្រព្យដែលមានតម្លៃខ្ពស់៖ សម្រាប់អចលនទ្រព្យដែលមានតម្លៃលើសពី ៧0000ដុល្លារ ចំពោះការកំណត់ដែលអនុញ្ញាតឱ្យមានការកាត់តម្លៃ ៧0000ដុល្លារ ចេញ មុនពេលគណនាពន្ធប្រថាប់ត្រា អាចជួយកាត់បន្ថយបំណុលពន្ធបានច្រើនខ្លះដែរ។ យន្តការនេះ ផ្តល់នូវដំណោះស្រាយធូរស្រាលមួយផ្នែកសម្រាប់អ្នកទិញអចលនទ្រព្យតម្លៃមធ្យម និងតម្លៃខ្ពស់ ធ្វើឱ្យការវិនិយោគអចលនទ្រព្យកាន់តែមានភាពទាក់ទាញ។ ៣_ ជំរុញទីផ្សារអចលនទ្រព្យ៖ ក្រៅពីជួយសម្រួលបន្ទុកដល់អ្នកទិញអចលនទ្រព្យ គោលនយោបាយនេះ ក៏អាចជួយស្តារទីផ្សារអចលនទ្រព្យដែលកំពុងប្រឹងងើបឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត កូវីដ-១៩ តាមរយៈការជួយជំរុញការលើកទឹកចិត្តទាំងប្រតិបត្តិការ និងសកម្មភាពសំណង់នៅក្នុងវិស័យអចលនទ្រព្យកម្រិតទាប និងមធ្យម។ ៤_ ការគណនាពន្ធដែលមានលក្ខណៈសាមញ្ញជាងមុន៖ ភាពច្បាស់លាស់នៃការកំណត់កម្រិតតម្លៃត្រឹម ៧0000ដុល្លារ ជួយសម្រួលដំណើរការពន្ធសម្រាប់អ្នកទិញជាច្រើន ដោយកាត់បន្ថយការភ័ន្តច្រឡំ ឬជម្លោះដែលអាចកើតមានលើការវាយតម្លៃតម្លៃអចលនទ្រព្យ។ គុណវិបត្តិ ១_ […]

១០ខែ កម្ពុជានាំទំនិញចេញទៅទីផ្សារអន្តរជាតិបានជិត ២២ពាន់លានដុល្លារ កើនឡើង១៦%

គិតត្រឹមរយៈពេល ១០​ខែ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤) កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត ២២ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានចុះផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រភពខាងលើបានឱ្យដឹងថា ក្នុងរយៈពេល១០ខែនេះ សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សរុបចំនួន ២១,៥៧ពាន់លានដុល្លារ កើនឡើង១៦% ដោយក្នុងនោះ នាំទំនិញចេញទៅសហរដ្ឋអាមេរិកមានតម្លៃជាង ៨,២ពាន់លានដុល្លារ កើន៩,៨ភាគរយ ចិនមានតម្លៃជាង១,៤ពាន់លានដុល្លារ កើនឡើង២១,១ភាគរយ និងជប៉ុនមានតម្លៃជាង១,១ពាន់លានដុល្លារ កើនឡើង១៨% រួមនឹងទីផ្សារផ្សេងទៀត។ ប្រភពដដែលបានបន្តថា  សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ ទន្ទឹមគ្នានេះដែរ កម្ពុជាមានទំនិញនាំចូលដែលរួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។ […]