Sky Land Condos : ខុនដូដែលមានទាំងភាពល្អ និងភាពប្រណិតបញ្ចូលគ្នា

ភាពប្រណីតពិត – តើវាគ្រាន់តែជាក្តីស្រម៉ៃឬ? នៅពេលមនុស្សម្នាក់គិតអំពីការរស់នៅដ៏ល្អប្រណីត គំនិតរបស់ពួកគេច្រើនគិតទៅដល់ផ្ទះទំនើបដែលមានកន្លែងប្រកបដោយលក្ខណៈសិល្បៈ ដែលអាចឲ្យក្រុមគ្រួសារអាចមានអារម្មណ៍ស្ងប់ស្ងាត់ និងមានសុវត្ថិភាព ហើយក្រៅពីនេះគឺការមានអ្វីគ្រប់យ៉ាងដែលអ្នក និងគ្រួសាររបស់អ្នកត្រូវការ និងភាពងាយស្រួល។ Sky Land Condos ដែលជាការអភិវឌ្ឍថ្មីបំផុតដោយ STAR5 Developers បាននាំមកនូវគំនិតនៃភាពប្រណីតសម្រាប់ជីវិត ប៉ុន្តែបានបន្ថែមនូវចំណុចសំខាន់មួយទៀត ដែលអ្នកអភិវឌ្ឍន៍គិតថាមានសារៈសំខាន់នោះគឺបរិស្ថានប្រកបដោយស្ងប់ស្ងាត់ មិនថាជាការរកផ្ទះសម្រាប់រស់នៅ ឬសម្រាប់វិនិយោគនាពេលអនាគត។

ភាពប្រណីតពិត – តើវាគ្រាន់តែជាក្តីស្រម៉ៃឬ? នៅពេលមនុស្សម្នាក់គិតអំពីការរស់នៅដ៏ល្អប្រណីត គំនិតរបស់ពួកគេច្រើនគិតទៅដល់ផ្ទះទំនើបដែលមានកន្លែងប្រកបដោយលក្ខណៈសិល្បៈ ដែលអាចឲ្យក្រុមគ្រួសារអាចមានអារម្មណ៍ស្ងប់ស្ងាត់ និងមានសុវត្ថិភាព ហើយក្រៅពីនេះគឺការមានអ្វីគ្រប់យ៉ាងដែលអ្នក និងគ្រួសាររបស់អ្នកត្រូវការ និងភាពងាយស្រួល។ Sky Land Condos ដែលជាការអភិវឌ្ឍថ្មីបំផុតដោយ STAR5 Developers បាននាំមកនូវគំនិតនៃភាពប្រណីតសម្រាប់ជីវិត ប៉ុន្តែបានបន្ថែមនូវចំណុចសំខាន់មួយទៀត ដែលអ្នកអភិវឌ្ឍន៍គិតថាមានសារៈសំខាន់នោះគឺបរិស្ថានប្រកបដោយស្ងប់ស្ងាត់ មិនថាជាការរកផ្ទះសម្រាប់រស់នៅ ឬសម្រាប់វិនិយោគនាពេលអនាគត។

សម្រាប់គម្រោងអភិវឌ្ឍន៍ដែលផ្តល់ឲ្យច្រើនយ៉ាងកម្រិតបែបនេះ សំណួរចម្បងគឺតម្លៃ។ នេះគឺជាអ្វីដែល STAR5 Developers បានគិតគូរដើម្បីឲ្យគំនិតនៃភាពប្រណិតប្រកបដោយភាពស្ងប់សុខរបស់គេនេះអាចទទួលបានសម្រាប់មនុស្សគ្រប់គ្នា។ ក្រុមហ៊ុនអភិវឌ្ឍន៍នឹងផ្តល់ជូនជម្រើសនៃការបង់ទូទាត់ដែលមានភាពបត់បែនស្ទើរមិនគួរឲ្យជឿ ដោយគ្មានការប្រាក់រហូតដល់ទៅ ៣ឆ្នាំ។ ដោយផ្អែកលើភាពជោគជ័យនៃការអភិវឌ្ឍនេះ ក្រុមហ៊ុននឹងផ្តល់ជូននូវ “Super Return” ដែលមានន័យថា វិនិយោគិនអាចនឹងទទួលបានផលចំណេញពីការវិនិយោគពី ៣៥% ទៅ៥០% បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការបញ្ចប់គម្រោង។ អតិថិជនអាចជ្រើសយក 224 studios ឬខុនដូដែលមានបន្ទប់គេងមួយនិងពីរ នៅចំនួន៨ជាន់ ដែលនេះជាឱកាសមួយដែលមិនគួរឲ្យរំលងផុត។

សូមអញ្ជើញមកជួបជាមួយក្រុមការងារប្រកបដោយភាពរួសរាយរបស់ STAR5 Developers នៅក្នុងការតាំងពិពណ៌ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០១៧ ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៧ នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីផ្ទះអនាគតរបស់អ្នក ឬការវិនិយោគ និងទទួលបានប្រូម៉ូសិនដែលផ្តល់ជូនដោយក្រុមហ៊ុនអភិវឌ្ឍន៍នៅក្នុងការតាំងពិពណ៌រហូតដល់ទៅ ២០%នៃតម្លៃ ។

លើសពីនេះទៅទៀត ក្រុមហ៊ុនអភិវឌ្ឍន៍នឹងផ្តល់ជូនប្រទេសកម្ពុជាមុនគេ! អ្នកដែលទិញនិងបង់ថ្លៃពេញសម្រាប់យូនីតខុនដូបន្ទប់គេង២ ក្នុងពេលតាំងពិពណ៌ នឹងទទួលបានខុនដូ studio មួយដោយឥតគិតថ្លៃ! នេះមានន័យថាអ្នកនឹងទទួលបានខុនដូចំនួនពីរសម្រាប់តម្លៃតែមួយ។

នេះសម្រាប់តែអ្នកទិញពីរនាក់ដែលបានទៅដល់មុនគេតែប៉ុណ្ណោះ!

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមដើមខែមករា ២០២៥នេះ គម្រោងស្ដារនិងពង្រីកផ្លូវជាតិលេខ៧ សម្រេចបានជិត ២៩%

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា គម្រោងដ៏សំខាន់នៃការស្តារ និងពង្រីកផ្លូវជាតិលេខ៧ បានឈានដល់ចំណុចមួយគួរឱ្យកត់សម្គាល់ គឺសម្រេចការសាងសង់បាន ២៨,៧៦% ហើយ បើគិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ។ នេះបើតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយ  ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង រួមជាមួយក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ គម្រោងដែលកំពុងបន្តការសាងសង់យ៉ាងសកម្មនេះ មានគោលបំណងពង្រីកផ្លូវដល់ទៅបួនគន្លង ដែលលាតសន្ធឹងពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីហ្សូណា។ ក្រសួងបានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបាន និងកំពុងបានធ្វើការយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបានថាវឌ្ឍនភាពគម្រោងនឹងត្រូវបានបញ្ចប់ទៅដោយរលូន និងតាមផែនការដែលបានកំណត់។ គួររំលឹកថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម) គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) […]

ត្រឹមខែតុលា ឆ្នាំ២០២៤ កម្ចីធនាគារសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាកើនដល់ជាង $២០ពាន់លាន

គិតត្រឹមខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅក្នុងវិស័យសំណង់ និងអចលនទ្រព្យមានចំនួន ៨១.៧៤៨ពាន់លានរៀល (ស្មើនឹង ២០,១ពាន់លានដុល្លារ) កើន ១៥,៧៤% ធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ចេញដោយធនាគារជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។ តាមរបាយការណ៍ខាងលើបានបង្ហាញថា ឥណទានក្នុងវិស័យសំណង់បានកើនដល់ ២៩.១៩៩ពាន់លានរៀល ឬស្មើនឹង ៧,១៨ពាន់លានដុល្លារ កើន៣៣,៣%, រីឯឥណទានក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំនួន ២៧.៦៨៦ពានលានរៀល ឬស្មើនឹង ៦,៩ពាន់លានដុល្លារ ថយចុះ ៣,៩% និងចុងក្រោយ ឥណទានក្នុងវិស័យអចលនទ្រព្យមានចំនួន ២៤.៨៦៣ពាន់លានរៀល ឬស្មើនឹង ៦,១១ពាន់លានដុល្លារ កើនឡើង១៧,៨%​ ធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ដដែល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានធ្វើការផ្តល់កម្ចីសរុបដល់គ្រប់វិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា គិតជាទឹកប្រាក់មានចំនួន ២៤៧.៦៣១ពាន់លានរៀល ឬស្មើនឹង ៦០,៩០ពាន់លានដុល្លារ កើនឡើង ២,២% ធៀបនឹងឆ្នាំមុន។ ក្រៅពីវិស័យសំណង់និងអចនលទ្រព្យ នៅមានវិស័យសំខាន់ៗមួយចំនួនទៀតដែលទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរួមមាន៖ ឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ ចំនួន ៦០.៩២៦ពាន់លានរៀល, […]

កំពង់ផែទេសចរណ៍កំពត សហការនិងក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកសេវាទូកទេសចរណ៍ល្បឿនលឿននៅកម្ពុជា

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត របស់ក្រុមហ៊ុន ខេអាយធីភី ឌីវេឡុបម៉ិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AZ Group បានសហការជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វិរៈ ក្នុងការផ្តល់សេវាកម្មទូកទេសចរណ៍ល្បឿនលឿនឆ្ពោះទៅកាន់ប្រទេសជិតខាង។ នេះបើតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។ អ្នកឧកញ៉ា បានឱ្យដឹងថា​ តាមរយ:កិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងពីររំពឹងថា នឹងជំរុញភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិអោយបាន ៥០ម៉ឺននាក់ក្នុងឆ្នាំ២០២៥ និង ១លាននាក់ ក្នុងឆ្នាំ២០២៦ បន្ទាប់ពីបានបើកដំណើរការអាជីវកម្មកំពង់ផែអន្តរជាតិកំពត (KITP)នេះអស់មួយរយៈពេលមកហើយ។ (អានបន្ថែម) អ្នកឧកញ៉ា បានបន្ថែមថា កិច្ចសហប្រតិបត្តិការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់វិស័យដឹកជញ្ជូនអ្នកដំណើរ ជាពិសេសសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចេញពីខេត្តកំពត ឆ្ពោះទៅកាន់បណ្តាកោះនានា ក៏ដូចជាទៅកាន់ពិភពលោក ហើយក៏នឹងក្លាយជាច្រកស្រូបទាញសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ កិច្ចសហការនេះ នឹងរួមចំណែកអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការចូលរួមលើកកម្ពស់វិស័យសេវាកម្មបដិសណ្ឋារកិច្ច និងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹកនៅកម្ពុជា ខណៈដែលកន្លងមកក្រុមហ៊ុនវីរ:ប៊ុនថាំ បាននិងកំពុងធ្វើប្រតិបត្តិការទូកល្បឿនលឿនឆ្ពោះទៅកាន់ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះស្តេចអស់រយ:ពេលជិត ៨ឆ្នាំមកហើយ។ ក្រុមហ៊ុន វីរ:ប៊ុនថាំ ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មទូកដឹកអ្នកដំណើរដ៏ទំនើបពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះទៅកាន់កោះត្រល់ […]

បច្ចុប្បន្ន គម្រោងស្ដារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៧៨%

គិតត្រឹមដើមឆ្នាំ២០២៥នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ​ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុប​ជាង ៧៨លាន​ដុល្លារ​។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ការងារចាក់បេតុងកៅស៊ូ (AC) នឹងត្រូវបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥នេះ។ កំណាត់ផ្លូវមួយចំនួនត្រូវបានបញ្ចប់ដោយជោគជ័យរួចរាល់ហើយ នេះជាការបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។ ខណៈការសាងសង់កំពុងបន្ត ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ […]

ទីក្រុងភ្នំពេញជាប់លេខ១ ជាគោលដៅទេសចរណ៍ឆ្លងឆ្នាំសកល មានតម្លៃសមរម្យបំផុតនៅអាស៊ី

គេហទំព័រឌីជីថលទេសចរណ៍ Agoda បានចាត់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅទេសចរណ៍ចូលឆ្នាំសកល ២០២៥ ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា ដែលបានដកស្រង់ចេញពីសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ ប្រភពដដែលនេះ បានឱ្យដឹងថា បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ ជាមធ្យមមានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤ ដែលមានតម្លៃទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម មានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។ បន្ថែមពីនេះ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ នៅទូទាំងប្រទេស។​ ក្នុងនោះ បុណ្យឆ្លងឆ្នាំសកល ២ថ្ងៃ នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាង ១លាន៥សែននាក់មកទស្សនាយ៉ាងច្រើនកុះករ។ បើតាមគេហទំព័រ Travel […]

បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងសម្រុកសង់ស្ពានដែកបណ្តោះអាសន្ន សម្រាប់ជំរុញដំណើរការខួងគ្រឹះស្ពានភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនខែ្សទី២

បច្ចុប្បន្នក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសម្រុកសាងសង់ស្ពានដែកបណ្តោះអាសន្ន(ជំនួសឱ្យការប្រើប្រាស់សាឡង់) សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បញ្ជាក់ថា ស្ពានដីឥដ្ឋ-ថ្មគរនេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ឯកឧត្តមបន្តថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក ខណៈក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) កំពុងសង់ស្ពានដែកបណ្តោះអាសន្នមួយ(ជំនួសឱ្យការប្រើប្រាស់សាឡង់) ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។ គួររំលឹកថាស្ពានដីឥដ្ឋ-ថ្មគរនេះ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន […]