អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតចាប់ផ្ដើមដំណើរការសាងសង់

កាលពីព្រឹកច័ន្ទ ទី ០៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលានិងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

អគារនេះមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េ និងសាងសាង់ឡើងក្នុងថវិកាវិនិយោគប្រមាណ៤០លានដុលារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាលនិងបណ្ដាអង្គការក្នុងនិងក្រៅស្រុកនានា ជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។

អគារមជ្ឈមណ្ឌលពហុឯកទេសថ្មីនេះនឹងមានកំពស់១២ជាន់និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ ។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះក៏នឹងបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រនិងសល្យសាស្ត្រសំខាន់ៗទាំងអស់រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប។

បើយោងតាមប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អគារនេះនឹងសាងសង់ឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសុខាភិបាលដែលបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសការកើនឡើងយ៉ាងលើសលប់នៃអត្រាការប្រើប្រាស់គ្រែដែលមានរហូតដល់ទៅ១២៨% នៅឆ្នាំ២០១៧។

ឯកឧត្តមបានបន្តទៀតថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សកម្រិតឯកទេសនិងស្រាវជ្រាវផងដែរ។

អគារមជ្ឈមណ្ឌលពហុឯកទេសនេះ នឹងសាងសង់ឡើងដោយបំពាក់នូវឧបករណ៍វេជ្ជសាស្រ្តទំនើបចុងក្រោយ ជាមួយបទដ្ឋានបច្ចេកទេសពីអន្តរជាតិ។ ការសាងសង់មជ្ឈមណ្ឌលពហុឯកទេសនេះ នឹងជួយបង្កើនសមត្ថភាព និងគុណភាពព្យាបាលអ្នកជំងឺរបស់មន្ទីរក្នុងស្រុក។

សមិទ្ធផលដ៏ធំនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២១។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងដែនដី ប្រកាសបង្កើតកម្មវិធីប្រកួតរចនាគម្រោងប្លង់តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារពិសេសរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទ “​ កម្ពុជា​ មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ​” ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និង​ទាក់ទាញ​ការ​វិនិយោគ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា។ យោងតាមសេចក្តីសម្រេច ដែលចុះថ្ងៃទី១៩​ កញ្ញា​ ២០២៤ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រុមការងារនេះ គឺមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក ចំនួន៤២នាក់ ហើយត្រូវបំពេញភារកិច្ចមួយចំនួនដូចខាងក្រោម៖ ១. ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំការប្រកួតប្រជែង ព្រមទាំងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ សម្រាប់រៀបចំការប្រកួតប្រជែងនេះ។២. តម្រង់ទិសខ្លឹមសារ បច្ចេកទេស កំណត់គោលការណ៍វាយតម្លៃ និងដាក់ពិន្ទុសម្រាប់រៀបចំការប្រកួតប្រជែង និងកំណត់គោលការណ៍ផ្សព្វផ្សាយ និងស្វែងរកការឧបត្ថម្ភ (Sponsor) សម្រាប់គាំទ្រការរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជានេះផងដែរ។ ៣. តម្រង់ទិសខ្លឹមសារ និងកំណត់គោលការណ៍ផ្សព្វផ្សាយ អំពីការប្រកួតប្រជែង លើផែនការសកម្មភាពនិងគម្រោងថវិកា សម្រាប់ការអនុវត្តគម្រោងប្រកួតប្រជែងស្នាដៃ ក៏ដូចជារចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើរបាយការណ៍ជាប្រចាំជូន គ.អ.ឆ.ក. […]

កម្ពុជា-ជប៉ុន ​រួមគ្នាពង្រឹងការនាំចេញផលិតផលសក្តានុពល ពិសេសស្វាយចន្ទីរបស់កម្ពុជា

ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization – JETRO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលស្វាយចន្ទី។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា ប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិពាណិជ្ជ និងអង្គភាព JETRO របស់ជប៉ុន បានគាំទ្រកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ខណៈភាគីទាំងពីរក៏បានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយជាដើម។ ទន្ទឹមគ្នានេះ លោក SHO Hideki អគ្គនាយកនៃអង្គភាព JETRO ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ជាងនេះទៅទៀតក្នុងរយៈពេល […]

ចិនចង់វិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជា ខណៈកំពុងដំណើរការយ៉ាងសកម្មក្នុងប្រទេសចំនួន១៦

​ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) របស់ចិន មានបំណងចង់បោះទុនវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅក្មុងប្រទេសកម្ពុជា ខណៈកំពុងវិនិយោគក្នុង ១៦ប្រទេស ក្នុងនោះរួមមាន ម៉ាឡេស៊ីផងដែរ។ នេះបើតាមជំនួបរវាងឯកឧត្តម បណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ និងគណៈប្រតិភូ តំណាងដោយ លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះ មានគោលបំណងធ្វើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។ ជាការឆ្លើយតបក្នុងជំនួបខាងលើនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង បានស្វាគមន៍ចំពោះគណៈប្រតិភូដែលអញ្ជើ​​ញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងខាងលើនេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីរបបលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់ និងបទដ្ឋានគតិយុត្តនិងគោលនយោបាយនានា ពាក់ព័ន្ធនឹងការវិនិយោគ ដោយឯកឧត្តមបានសង្កត់បញ្ជាក់ថា សកម្មភាពវិនិយោគលើ​វិស័យថាមពលស្អាតនេះ ក៏ជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យអាទិភាពក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តឱ្យវិនិយោគិន បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានភាពដូចគ្នាជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០ របស់កម្ពុជា។ គួរបញ្ជាក់ថា ក្រុមហ៊ុន CGNEI នាពេលបច្ចុប្បន្ន មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន […]

ADB ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ពី៦% មកត្រឹម ៥,៨% ដូចធានាគារពិភពលោក

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ ពី៦% មកនៅត្រឹម ៥,៨% ដូចគ្នានិងធនាគារពិភពលោក(WB) ដែលបានព្យាករកាលពីកន្លងទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានចេញផ្សាយ កាលពីពេលថ្មីៗនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបានបញ្ជាក់ពីការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៤ មានកម្រិតត្រឹម ៥,៨% និង ៦,០% សម្រាប់ឆ្នាំ២០២៥។ ជាមួយនឹងអត្រាកំណើននេះ ADB បានបន្ថយការព្យាករអតិផរណាពីមុនរបស់ខ្លួនពី ២,៩% មក ០,៥% សម្រាប់ឆ្នាំនេះ ដែលបានឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅឆមាសទី១ ឆ្នាំ២០២៤ រួមនឹងការថយចុះនៃថ្លៃដី ដែលគាំទ្រដល់ផលិតកម្មកសិកម្ម។ ទន្ទឹមនឹងនេះដែរ សេចក្តីប្រកាសព័ត៌មានខាងលើបានគូសបញ្ជាក់បន្ថែមថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង […]

បច្ចុប្បន្ន កម្ពុជាមានខេត្ត១០ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈសៀមរាបក្លាយជាខេត្តទី១០

គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន ១០ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានសៀមរាបជាខេត្តទី១០ និងខេត្តចំនួន ៩ផ្សេងទៀតរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម, និង ខេត្តរតនគីរី។ សៀមរាប បានក្លាយជាខេត្ត​ទី១០​ ដែលបញ្ចប់ទាំងស្រុងលើការបន្ទោរបង់ពាសវាលពាសកាល ( ODF )​ជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធបានចូលរួមប្រមាណជាង​ ២០០០នាក់។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃថា ការសម្រេចនេះ មានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមក៏បានបង្ហាញពីការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និង មានរបៀបរស់នៅដែលមានភាពស៊ីវិល័យផងដែរ។ នាឱកាសនោះដែរ […]

ក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន

ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ថែមទាំងមានផែនការឈានទៅសម្រេចឱ្យបាន វិញ្ញាបនប័ត្រ LEED ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Apple ចំពោះនិរន្តរភាពថែមទៀត។ គួររំលឹកថា ចាប់តាំងពីបង្កើតប្រតិបត្តិការលើកដំបូងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨១ រៀងមក ដែលកាលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧២ នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មានការរីកចម្រើនយ៉ាងខ្លាំង, ឥឡូវនេះមានបុគ្គលិកជាង ៣.៦០០ នាក់នៅក្នុងប្រទេសមួយនេះ។ ក្រោយទទួលបានផែនការនេះ សម្រាប់សិង្ហបុរី គឺបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារប្រទេសនេះ មានភាពអំណោយផលរួមបញ្ចូលគ្នានូវបរិយាកាសដែលងាយស្រួលសម្រាប់អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និងកម្រិតធនធានមនុស្សជំនាញដែលឆ្លើយតបបាននឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល។ ការវិនិយោគចំនួន ២៥០លានដុល្លារ នៅក្នុងបរិវេណអគារ […]