ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករជិត ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០១៩ ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើងខ្លាំងរហូតជាង ៦០ ភាគរយ។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលនេះគឺសម្រេចបានប្រមាណជា ៨៥,៣៣ ភាគរយនៃផែនការជាតិ។ តួរលេខនេះ បង្ហាញពីការកើនឡើងប្រមាណជា ២៩,៨៩ ភាគរយ បើប្រៀបធៀបទៅនឹងចំណូលប្រមាណជា ៤៤៩ លានដុល្លារអាមេរិក ដែលប្រមូលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើង ៦០,១៨ ភាគរយ បន្ទាប់មកពន្ធលើអាករពិសេសកើន ២៦,៦១ភាគរយ ហើយពន្ធលើប្រាក់ចំណូលកើន ២៥,៨៩ ភាគរយ ខណៈពន្ធលើប្រាក់បៀវត្សកើន ១៦,១២ ភាគរយ។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ចំពោះការងារគ្រប់គ្រងប្រមូលចំណូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០១៩ ។

ក្នុងនោះដែរ ខែតុលាឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធប្រមាណជា ១,៨៥២ លានដុល្លារអាមេរិក ដែលក្នុងនោះ ពន្ធលើអចលនទ្រព្យបានរួមចំណែករហូតដល់ ១៥ ភាគរយ ប្រមាណជា ២៧៧ លានដុល្លារនៃប្រាក់ចំណូលសរុប។ (អានបន្ថែម)

រដ្ឋាភិបាលកម្ពុជា កាលពីខែកក្កដា កន្លងទៅនេះ បានចាប់ផ្តើមអនុវត្តមូលដ្ឋានគិតពន្ធថ្មីសម្រាប់ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យឬពន្ធប្រថាប់ត្រា ក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលពន្ធ និងក៏ដើម្បីឲ្យស្របទៅតាមកំណើននៃការអភិវឌ្ឍន៍របស់វិស័យអចលនទ្រព្យនៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនAIAI ចង់វិនិយោគលើការនាំចេញកសិផលកម្ពុជាតាមជើងយន្តហោះទៅទីផ្សារអន្តរជាតិ

គណៈប្រតិភូចិននៃក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd​ បានបង្ហាញពីបំណងចង់វិនិយោគលើការនាំចេញកសិផលសក្តានុពលរបស់កម្ពុជាតាមជើងយន្តហោះទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិនាពេលខាងមុខ។ ការបង្ហាញពីបំណងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជាមួយលោក Lu Wei ប្រធាន​ក្រុមហ៊ុន​ Angkor International Airport Investment (Cambodia) Co.,Ltd នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងប្រតិភូចិន បានបង្ហាញបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឌិត ទីណា​ បានស្វាគមន៍ និងណែនាំឱ្យគណៈប្រតិភូចិន​ បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន​ ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ​ អាចលក់ចេញក្នុងតម្លៃខ្ពស់​ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ​ ៤០លានតោន។ (អានបន្ថែម) ភាពជាដៃគូថ្មីនេះជាមួយ AIAI អាចត្រួសត្រាយផ្លូវសម្រាប់កំណើន និងឱកាសកាន់តែច្រើននៅក្នុងវិស័យកសិកម្ម។ […]

៤ខែប៉ុណ្ណោះ កម្ពុជារកចំណូលបានជាង $២៣លាន ពីការលក់សំបុត្រទេសចរណ៍

ក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៣.១៥៤.៥៣២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤៧៤.៨១០នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២២.២០៨.៨១០ដុល្លារ កើន ១១,៥០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក បើគិតជាទឹកប្រាក់សរុបបានចំនួន ៩៤៥.៧២២ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម) នៅពេលដែលឧស្សាហកម្មទេសចរណ៍បន្តងើបឡើងវិញ ប្រទេសកម្ពុជានៅតែខិតខំប្រឹងប្រែងក្នុងការផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន ដែលបង្ហាញពីប្រវត្តិសាស្រ្តតែមួយគត់ និងទេសភាពដ៏អស្ចារ្យរបស់ខ្លួន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញទេសចរណ៍ អនាគតមើលទៅភ្លឺស្វាងសម្រាប់ការផ្តល់ជូនវប្បធម៌ដ៏រស់រវើករបស់ព្រះរាជាណាចក្រកម្ពុជា។ - Video Advertisement -

ឆ្នាំ២០២៤ កម្ពុជារកចំណូលបាន $៥,២ពាន់លាន ពីការនាំចេញផលិតផលកសិកម្មជិត ១២លានតោន

នៅក្នុងការជំរុញដ៏សំខាន់មួយសម្រាប់វិស័យកសិកម្ម ក្រសួងបានបង្ហាញពីតួលេខគួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ២០២៤ ដែលកម្ពុជារកចំណូលបាន ៥,២ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មជិត១២លានតោន នៃផលិតផលកសិកម្មសរុបប្រមាណ​ ៤០លានតោន។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនផលិតជីខ្នាតធំទី២ របស់ក្រុមហ៊ុន ហាស វេនឈ័រ ខេមបូឌា នៅថ្ងៃទី២៩​ ខែមេសា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមបានលើកឡើងថា កម្ពុជាសម្រេចបានផលិតផលកសិកម្មប្រមាណ​ ៤០លានតោន​ ក្នុងឆ្នាំ២០២៤​ ដោយក្នុងនោះ​ កម្ពុជាបាន​នាំចេញជិត​ ១២លានតោន​ ទៅកាន់ទិសដៅ​ចំនួន​ ៩៥ប្រទេស​ គិតជាទឹកប្រាក់មានប្រមាណ​ ៥,២ពាន់លានដុល្លារ។ ពាក់ព័ន្ធនឹងជីកសិកម្មវិញ ឯកឧត្តម​បន្ថែមថាក្នុងឆ្នាំ២០២៤​ កម្ពុជាបាននាំចូលជីកសិកម្មចំនួន​ ៩៦ម៉ឺនតោន​ និងថ្នាំកសិកម្ម​ជាង​ ៧ម៉ឺនតោន​ សម្រាប់ប្រជាកសិករ។ ជាមួយគ្នានេះដែរ នៅកម្ពុជាមាន​ ក្រុមហ៊ុន​ និងសិប្បកម្មចំនួន១៦​ រួមទាំងក្រុមហ៊ុន​ ហាស វេនឈ័រ ខេមបូឌា​ ផងដែរ​ ដែលមានសមត្ថភាពផលិត​ និងផ្គត់ផ្គង់ចែកចាយជីកសិកម្ម​ប្រមាណ​ ៥ម៉ឺនតោន​ ក្នុងមួយឆ្នាំ​។ គួរបញ្ជាក់ថា​ ក្រុមហ៊ុន […]

រយៈពេល ៣ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរជាង ២៣លាននាក់ ដើរកម្សាន្តទូទាំងប្រទេស

  ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥  កម្ពុជាមានភ្ញៀវជាតិចំនួន ២៣.៨៦២.៣៥១នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១១៥.០៩០នាក់  ដែលក្នុងនោះតួលេខប្រចាំថ្ងៃបានបង្ហាញថា នៅថ្ងៃទី១៤ ខែមេសា មានភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា មានភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា មានភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងនោះដែរ ឃើញថាខេត្ត-ក្រុងចំនួន ៥ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៖ រាជធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់, និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ បើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរដ៏ច្រើនសន្ធឹកនេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់បណ្តាសណ្ឋាគារ […]

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។​ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។​ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ​ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]

ADB ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​អត្រា ៦,១ភាគរយ ​នៅ​ឆ្នាំ​នេះ

ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលត្រូវបានជំរុញដោយតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តងើបឡើងវិញនៅក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមទស្សនវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។ ធនាគារ ABD លើកឡើងថា៖ “សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,១% នៅឆ្នាំ២០២៥ និង ៦,២ % នៅឆ្នាំ២០២៦” ។ ធនាគាររមួយនេះ បានសង្កត់ធ្ងន់ថា កំណើនសដ្ឋកិច្ចនេះត្រូវបានជំរុញជាចម្បងដោយការកើនឡើងតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ ។ របាយ​ការណ៍ដដែល ​បាន​បន្ថែម​ថា វិស័យសំណង់ និង​អចលន​ទ្រព្យ អាចនឹងងើប​ឡើង​វិញ​ជា​បណ្តើរៗ ខណៈ​ដែល​វិស័យ​កសិកម្ម​គួរ​បន្ត​កំណើនខ្ពស់។ ទោះ​យ៉ាង​ណា ធនាគារ ADB បាន​ទាញការព្រួយបារម្ភ​ថា ទស្សនវិស័យ​វិជ្ជមាននៃកំណើនសេដកិច្ចរបស់កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ធ្លាក់​ចុះ​យ៉ាង​ធំដោយសារបញ្ហាសកលចម្បងៗមួយចំនួន។ បញ្ហាទាំងនេះរួមមានការនាំចេញចុះខ្សោយដោយសារពន្ធលើទំនិញកម្ពុជាចំពេលមានការកើនឡើងនៃរបាំងពាណិជ្ជកម្មសកល និងកំណើនយឺតនៃដៃគូពាណិជ្ជកម្មធំៗ ការកើនឡើងប្រាក់កម្ចីមិនដំណើរការដែលរំខានដល់កំណើនវិស័យហិរញ្ញវត្ថុ និងលក្ខខណ្ឌអាកាសធាតុខ្លាំង។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកសក្ដានុពលទាំងនេះ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនឹងត្រូវរក្សាការប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំខាងមុខ។ - Video Advertisement -