រដ្ឋប្រកាសបើកដំណើរការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅកំពង់ឆ្នាំង ដើម្បីលើក​កម្ពស់​សុខភាព​សាធារណៈ និង​អនាម័យ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែលជាផ្នែកមួយនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ កាលទី១០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា គម្រោងនេះ នឹងចូលរួមបម្រើប្រយោជន៍សាធារណៈដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងបណ្តាខេត្តជុំវិញ រួមទាំងការជួយរំដោះជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានអនាម័យល្អសម្រាប់បណ្តាខេត្តទាំងនោះ។

គួរបញ្ជាក់ថា អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ២៤៧ហិកតា ស្ថិតនៅក្នុងសង្កាត់ចំនួន៤ នៃក្រុង កំពង់ឆ្នាំង រួមមាន សង្កាត់ផ្សារឆ្នាំង សង្កាត់កំពង់ឆ្នាំង សង្កាត់ប្អៀរ និងសង្កាត់ខ្សាម ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា ប៉ុន្តែបច្ចុប្បន្ននេះដីប្រើប្រាស់សម្រាប់ការសាងសង់អស់ ៤,៥ហិកតា។

ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ខាងលើនេះ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១.២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសមត្ថភាពចម្រោះ ៣៥០០ម៉ែត្រ ក្នុង១ថ្ងៃ បច្ចុប្បន្នសម្រេចការសងសង់បាន ៩០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងសិរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ គឺជាគម្រោងដែលស្ថិតក្រោមផែនការគម្រោងឆ្នាំ២០២៦។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពចម្រោះ ៣៥០០ម៉ែត្រក្នុង១ថ្ងៃ បច្ចុប្បន្នសម្រេចសម្រេចការងារសាងសង់បាន ៩០% ដែលគ្រោងបញ្ចប់គម្រោងសាងសង់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរខេត្តបន្ទាយមានជ័យ ត្រៀមខ្លួនក្នុងការបណ្តុះបណ្តាលមន្រ្តីសម្រាប់ការប្រតិបត្តិការ និងថែទាំស្ថានីយប្រព្រឹត្តម្មទឹកកខ្វក់ ដែលនឹងបញ្ចប់នាពេលឆាប់នេះ ដើម្បីលើកកម្ពស់សោភណ្ឌភាពខេត្ត សំដៅទុកជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ ចំពោះតម្លៃនៃគម្រោងតម្លៃនៃគម្រោង ប្រភពថវិកា និងក្រុមហ៊ុនម៉ៅការសាងសង់មិនត្រូវបានបញ្ចេញជាសាធារណៈនៅឡើយ។ - Video Advertisement -

កម្ពុជាបង្កើតក្រុមការងារគ្រប់គ្រងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាល​បើក​បេសកកម្ម​ស្តារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ ដើម្បី​ជួសជុល​សាលារៀន ផ្ទះសម្បែង និង​កន្លែង​សាធារណៈ​ដែល​រង​ការ​ខូចខាត​ដោយសារ​ភាព​តានតឹង​យោធា​ថ្មីៗ​នេះ​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ-កម្ពុជា រាជរដ្ឋាភិបាល បានប្រកាសសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការស្តារជីវភាពពលរដ្ឋ និងហេដ្ឋារចនាសម្ព័នដែលខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ការសម្រេចបង្កើត និងតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចនេះ គឺដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព លំនៅឋានពលរដ្ឋ សាលារៀន និងហេដ្ឋារចនាសម្ព័ននានាដែលរងការខូតខាតដោយការឈ្លានពានរបស់យោធាថៃនៅតាមព្រំដែនកម្ពុជា-ថៃ។ នៅក្នុងសេចក្តីសម្រេចនោះ រដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាពប្រធាន អនុប្រធាន និងសមាជិក មកក្រសួង-ស្ថាប័នចម្រុះ ដែលមានឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន ដែលបានចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ យោងតាមសេចក្តីសម្រេចដដែល សមាសភាពក្រុមការងារចំពោះកិច្ចនេះ មានតួនាទីសិក្សា ពិនិត្យ និងវាយតម្លៃលើជីវភាព និងស្ថានភាពជាក់ស្តែងនៃហេដ្ឋរចនាសម្ព័ន្ធដែលខូតខាត និងតម្រូវការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា, សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធលើការងាររៀបចំអនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង និង/ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមានលំនៅឋានពលរដ្ឋ សាលារៀន […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ និងពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងបីឱ្យកាន់ជិតស្និទ្ធ។ ការប្តេជ្ញានេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប មេដឹកនាំប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ទន្ទឹមគ្នានេះ ប្រទេសទាំងបី បានឯកភាពថា នឹងប្តេជ្ញាបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ឆ្លៀតឱកាសនោះដែរ សម្តេចធិបតី ហ៊ុន […]

សំណង់អនាគតដ៏ឆ្លាតវៃ៖ តើ AI កំពុងបដិវត្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងណា?

ឧស្សាហកម្មសំណង់បានផ្លាស់ប្តូរអស់ជាច្រើនទសវត្សរ៍មកហើយ ដោយប្តូរពីការប្រើប្លង់លើក្រដាស ទៅជាគំរូឌីជីថល និងការធ្វើការងារជាក្រុមតាមរយៈ Cloud។ ទោះជាយ៉ាងណាក្ដី បញ្ហាប្រឈមដ៏ធំដូចជា ការប្រែប្រួលអាកាសធាតុ កង្វះកម្លាំងពលកម្ម និងការវិភាគពីផលប៉ះពាល់សហគមន៍ តម្រូវឱ្យមានដំណោះស្រាយកម្រិតខ្ពស់បន្ថែមទៀត។ កត្តានេះបានធ្វើ AI នឹងដើរតួរយ៉ាងសំខាន់។ AI នឹងមានតួនាទីសំខាន់ក្នុងគ្រប់ដំណាក់កាលនីមួយៗនៃគម្រោង តាំងពីដំណាក់កាលការធ្វើផែនការ រចនាប្លង់ សាងសង់ និងការគ្រប់គ្រងគម្រោងក្រោយសាងសង់រួច។ អំឡុងពេលធ្វើផែនការ និងរចនា ឧបករណ៍ AI អាចបង្កើតជម្រើសរចនាបានរាប់ពាន់យ៉ាងយ៉ាងឆាប់រហ័ស។ នេះជួយឱ្យក្រុមការងារស្វែងរកជម្រើសល្អបំផុត និងប្រកបដោយនិរន្តរភាពតាំងពីដំបូង។ វាថែមទាំងអាចព្យាករពីបញ្ហាបរិស្ថានមុនពេលការដ្ឋានចាប់ផ្តើម ដែលអាចឱ្យម្ចាស់គម្រោងគិតគូរមុនសម្រេចចិត្តសាងសង់។ នៅក្នុងដំណាក់កាលបើកការដ្ឋានជាក់ស្ដែង AI អាចវិភាគទិន្នន័យពីឧបករណ៍ចាប់សញ្ញា និងបរិក្ខារនានា នៅការដ្ឋានផ្ទាល់ ដើម្បីផ្តល់ព័ត៌មានថ្មីៗដល់ក្រុមការងារបានភ្លាមៗ។ នេះជួយឱ្យពួកគេស្វែងរកបញ្ហាដែលអាចកើតឡើងបានដោយងាយ ហើយការងារនឹងធ្វើឡើងតាមកាលវិភាគ សុវត្ថិភាព និងមានគុណភាព។ ជាក់ស្ដែង ក្រោយសាងសង់រួច ចាត់ទុកថាជាដំណាក់កាលសំខាន់បំផុត ព្រោះបើគ្រប់គ្រងមិនបានល្អសំណង់នឹងមិនមានភាពធន់នោះទេ។ ឧបករណ៍ដូចជា “Digital Twins” របស់ Bentley  អាចប្រើទិន្នន័យពីយន្តហោះដ្រូន និងឧបករណ៍ចាប់សញ្ញាដើម្បីតាមដានស្ថានភាពគម្រោង។ ឧបករណ៍នេះគឺការច្របាច់បញ្ចូលគ្នានៃទិន្នន័យគ្រប់យ៉ាងដូចជា ដំណើរការទូទៅរបស់គម្រោង អាយុកាលគម្រោង ទិន្នន័យទីតាំង អាកាសធាតុ […]

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជាថ្មីពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសផ្តោតលើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ នេះបើយឡើងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃបូក នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នាប្រទេសចិន។ នាឱកាសនោះ ឯកឧត្តមប្រធានធនាគារ(AIIB) បានលើកឡើងថា ប្រតិបត្តិការ និងបទពិសោធន៍របស់ធនាគារ គឺផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈធនាគារ AIIB គឺមានសេចក្តីសោមនស្សក្នុងការបន្តកិច្ចសហប្រតិបត្តិការលើគម្រោងគន្លឹះនានាជាមួយកម្ពុជា។ ជាមួយគ្នានេះ ធនាគារក៏មានចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសផ្តោតលើវិស័យអប់រំបែបទំនើបនៅកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ និងបញ្ជាក់បន្ថែមថា វិស័យហេដ្ឋារចនាសម្ព័ន្ធ នឹងនៅតែជាវិស័យអាទិភាព ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍ ដូចជាផ្លូវ​ ថ្នល់ និងស្ពាន ជាដើម។ សម្ដេចធិបតី ក៏បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ ដូចជាការកសាងអាកាសយានដ្ឋានអន្តរជាតិថ្មីៗ និងគម្រោងព្រែកជីកហ្វូណនតេជោ សំដៅជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឡូជីស្ទីក។ បន្ថែមពីនេះ សម្តេចធិបតី ក៏លើកទឹកចិត្តឱ្យធនាគារបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកឱកាសពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាក់ស្ដែងបន្ថែមទៀត។ គួរបញ្ជាក់ថា […]

ប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ សម្រេចបានជិត ១០០%

គិតមកដល់ពេលនេះ វឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺបច្ចុប្បន្នសម្រេចបានេជិត១០០ % ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងជាក់ស្តែង របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម ថោ ជេដ្ឋា បានឱ្យដឹងថា គម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញ នៅការដ្ឋានសំណង់ស្ទាក់ទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី២៨ សីហា សម្រេចបាន ៩៧%។ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ស្របតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក។ សូមជម្រាបថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច ស្ថិតក្នុងខេត្តកំពង់ស្ពឺ មានការងារសំខាន់ៗដូចជា ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងសំណង់ស្ទាក់ទឹកមួយកន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ។ ចំណែក អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយជើងឯកបីខ្សែប្រវែងប្រមាណ ២៧,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួនពីរកន្លែងគឺស្ថានីយបូមទឹកអន្លង់គង និងស្ថានីយសាក់សំពៅ។ ក្រសួងធនធានទឹក បាននិងកំពុងអនុវត្តយ៉ាងសកម្មគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប […]