ផ្សារទំនើប Century Plaza បញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់

ការដ្ឋានផ្សារទំនើបសិនជូរីផ្លាហ្សា (Century Plaza) ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានបញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ជាស្ថាពរ ក្រោយសាងសង់អស់ពេលមួយរយៈធំ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។

ពិធីសម្ពោធការបញ្ចប់ផ្នែកគ្រឿងបង្គុំធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាពអភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន។

ថ្លែងនៅក្នុងពិធីនេះ លោក នួន ផារ័ត្ន ការបញ្ចប់ជាស្ថាពរនូវការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់អគារផ្សារទំនើបសិនជូរីផ្លាហ្សានេះ បានបង្ហាញពីភាពរឹងមាំនៃការងើបឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងជំនឿទុកចិត្ត និងការជឿជាក់ របស់វិនិយោគិនមកលើរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ផ្សារទំនើបសេនជូរីផ្លាហ្សានេះ មានទីតាំងនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានកម្ពស់៧ជាន់ ផ្នែកខាងលើ៥ជាន់ និងក្រោមដី២ជាន់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា

វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត​ និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]

រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេស​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០,៤៩ពាន់​​លាន​ដុល្លារ​ ​កើនឡើង ១១,៨ភាគរយ ​ធៀបនឹងក្នុងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់​លាន​ដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​​ដែលជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រ​មា​​​​ណ​ ៣,៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០ភាគរយ​ ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ខណៈដែលការ​នាំ​ចូ​ល​​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧,០៦ពាន់​លាន​ដុល្លារ កើន​ឡើង ១២,៥ ភាគរយ​ ធៀ​បនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងរយៈពេល ​៨ខែនេះដែរ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​សរុបដែលមានទឹកប្រាក់ប្រមាណ ៣៦.៩ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុ​ង​​អាស៊ាន​គឺ ប្រទេសវៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី។ ដោយឡែកក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន​នេះដែរ គឺប្រទេសចិន ដែលរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារ  ដែលមានការកើនឡើង […]

រយៈពេល៨ខែ ​ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%

​ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ ​កើន​ឡើង​ប្រមាណ ១៧​,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់​លាន​ដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ៨ខែនេះ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​សមាជិក RCEP រួមមាន​ចំនួន ៦២ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបតម្លៃ ៣៦.៩៤ពាន់​លាន​ដុល្លារ​របស់ខ្លួន។ សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរី​អាស៊ាន​ចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន […]

៨ខែ កម្ពុជានាំចូលសម្ភារៈសំណង់ជាង $១ពាន់លាន កើន២១.៥៨% ខណៈវិស័យសំណង់កើនក្នុងកម្រិតទាបនៅឡើយ

ក្នុងរយៈពេល ៨ខែ (គិតពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ កម្ពុជាបាននាំចូលសម្ភារៈនិង​ឧបករណ៍​សំណង់មានទំហំទឹកប្រាក់ ១.០៦៣លានដុល្លារ កើនឡើង២១.៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប​ង្ហាញថា​ កំណើននៃការនាំចូលសម្ភារៈសំណង់ បានកើនឡើងស្របពេលនិងវិស័យសំណង់ត្រូវបានគេព្យាករថា បាននិងកំពុងងើបឡើងវិញក្នុងកម្រិតមួយទាបនៅឡើយ។​ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែនេះ កម្ពុជាក៏បាននាំចូលស៊ីម៉ង់ត៍ មានទំហំទឹកប្រាក់សរុបជាង ១២លានដុល្លារ ថយចុះ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។​ រីឯរបាយការណ៍ឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ បានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង ត្រូវបានគេរំពឹងថា​មានកំណើនទាប ក្នុងកម្រិត ១.១ភាគរយ ខណៈអលនទ្រព្យ មានកំណើន ១.២ភាគរយ។​ - Video Advertisement -

រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧លានដុល្លារ កើនជាង១៥%

គិតត្រឹមរយៈពេល ៨ខែ ពោលពីខែមករា-ខែសីហា នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​បានចំនួនប្រមាណជាង ២៧ លានដុល្លារ កើន​ឡើងជាង ១៥ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ការប្រមូលចំណូលនេះ គឺបានមកពី​ប្រតិបត្តិការផែ ចំនួនជាង ២២លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣លាន​ដុល្លារ និងចំណូល​ពីសេវាកម្មផ្សេងៗជាង ៩៦ម៉ឺនដុល្លារ។ យ៉ាងណាមិញ ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។ ដោយឡែកសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែនេះ រក​​ចំណូល​​បាន​ចំនួន​ជាង ៤លានដុល្លារ ក្នុងនោះរួមមានចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារ, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៤ម៉ឺនដុល្លារ។ ជាការកត់សម្គាល់ ចំណូលរបស់កំពុងផែក្នុងខែសីហានេះមានការកើនឡើង ២៥ភាគរយ បើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​២០២៣។ ជាងនេះទៅទៀត ក្នុងខែសីហាដដែល ឃើញថាមានបរិមាណ​កុង​តឺន័រឆ្លងកាត់កំពុងផែចំនួន ៥៣.៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហា ឆ្នាំ២០២៣។ ចំណែកបរិមាណនាវា​ដឹកអ្នកដំណើរចូលចតនៅខែសីហា […]

ក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន

ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ថែមទាំងមានផែនការឈានទៅសម្រេចឱ្យបាន វិញ្ញាបនប័ត្រ LEED ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Apple ចំពោះនិរន្តរភាពថែមទៀត។ គួររំលឹកថា ចាប់តាំងពីបង្កើតប្រតិបត្តិការលើកដំបូងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨១ រៀងមក ដែលកាលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧២ នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មានការរីកចម្រើនយ៉ាងខ្លាំង, ឥឡូវនេះមានបុគ្គលិកជាង ៣.៦០០ នាក់នៅក្នុងប្រទេសមួយនេះ។ ក្រោយទទួលបានផែនការនេះ សម្រាប់សិង្ហបុរី គឺបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារប្រទេសនេះ មានភាពអំណោយផលរួមបញ្ចូលគ្នានូវបរិយាកាសដែលងាយស្រួលសម្រាប់អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និងកម្រិតធនធានមនុស្សជំនាញដែលឆ្លើយតបបាននឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល។ ការវិនិយោគចំនួន ២៥០លានដុល្លារ នៅក្នុងបរិវេណអគារ […]