៥ឆ្នាំ ស្ទឹងត្រែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៣ម៉ឺនប័ណ្ណ និងចុះបញ្ជីដីសម្បទានសង្គមកិច្ចជាង ១១ម៉ឺនហិកតា

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចបានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានចំនួនជាង ៣ម៉ឺនប័ណ្ណ និងដីសម្បទានសង្គមកិច្ចចំនួនជាង ១១ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរបស់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជាដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង សម្រេចបានចំនួន ៣៥ភូមិ ដោយបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនសរុប ៣៤.១២៥ប័ណ្ណ។

ដោយឡែក រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានសម្រេចនូវការចុះបញ្ជីក្បាលដី ក្នុងគម្រោងដីសម្បទានសង្គមកិច្ចបានចំនួន ១១ទីតាំង ឬស្មើនឹងចំនួន ១៥១ប័ណ្ណ ក្នុងទំហំសរុបចំនួន ១១៦.៣៦៨ហិកតា។ បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងបន្តវាស់វែងដីសម្បទានសង្គមកិច្ចចំនួន ២ទីតាំង មានទំហំសរុប ៩៤ហិកតាទៀត។

ឯកឧត្តមបានបន្តថា អាជ្ញាធរខេត្តនឹងបន្តពង្រឹងការគ្រប់គ្រងទីតាំងដីសម្បទានសង្គមកិច្ច ចំនួន ៧ទីតាំង ដែលមានទំហំសរុបជាង ១៤.០០០ហិកតា។ រដ្ឋបាលខេត្តក៏ត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ២សហគមន៍ និងត្រៀមចេញប័ណ្ណដីធ្លីចំនួន ២សហគមន៍ នាពេលខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធបាន ៩ខេត្តហើយ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានឱ្យដឹងថា មកទល់ពេលនេះ មានខេត្តចំនួន ៩ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខណៈរាជធានី-ខេត្ត ១៦ផ្សេងទៀត គ្រោងបញ្ចប់ឆាប់ៗនេះ។ ខេត្តទាំង ០៩នោះ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តមណ្ឌលគិរី ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកណ្តាល។ បន្ថែមពីនេះ ខេត្តចំនួន ៤ ក្នុងចំណោម ខេត្តទាំង ០៩ខាងលើ រួមមាន ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាផ្លូវការរួចរាល់ហើយដែរ។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបបានប្រកាសពីការបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី។ (អានបន្ថែម) ដោយឡែក រាជធានី-ខេត្តចំនួន ១៦ ទៀត ក៏នឹងបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជាបន្តបន្ទាប់ នាពេលខាងមុខ យ៉ាងយូរត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៥ នេះ ហើយការចុះបញ្ជីនិងការផ្តល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ បាននិងកំពុងដំណើរការជាបន្តបន្ទាប់ស្របតាមនីតិវិធី។ ទន្ទឹមនឹងនេះ […]

រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី

  រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ […]

រដ្ឋកំណត់យកភូមិល្វា ក្នុងខេត្តបាត់ដំបង អភិវឌ្ឍទៅជាភូមិគំរូគន្លឹះរបស់កម្ពុជា

ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការអភិវឌ្ឍន៍ជនបទ រដ្ឋាភិបាលកម្ពុជាបានកំណត់យកភូមិល្វាក្នុងខេត្តបាត់ដំបងអភិវឌ្ឍទៅជាភូមិគំរូសម្រាប់ភូមិដទៃៗទៀតនៅទូទាំងប្រទេស។ គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​លើក​កម្ពស់​កម្រិត​ជីវភាព​ក្នុង​មូលដ្ឋាន និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ជនបទ​។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូចុះពិនិត្យភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ការចុះត្រួតពិនិត្យនេះធ្វើឡើងតាមសំណើរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដែលមានបំណងចង់ប្រែក្លាយភូមិល្វាទៅជាភូមិគំរូសម្រាប់ភូមិផ្សេងៗទៀតនៅទូទាំងប្រទេស។ ភូមិនេះ ស្ថិតនៅលើផ្ទៃដី ៥៦៤ហិកតា ក្នុងនោះមានផ្ទៃដីកសិកម្មចំនួន ៦៤ហិកតា ផ្ទៃដីសហគមន៍ជាង ១ហិកតា និងដីលំនៅដ្ឋានចំនួន ៤៦០ហិកតា។ ភូមិ​នេះ​មាន​ផ្ទះ​ចំនួន ៣៦៩ខ្នង ដែល​អាច​ស្នាក់នៅ​បាន​ ៦១៦គ្រួសារ។ ហេដ្ឋារចនាសម្ព័ន្ធនៅភូមិល្វាមានភាពរឹងមាំ មានសាលារៀន មណ្ឌលសុខភាព ផ្សារ មជ្ឈមណ្ឌលសហគមន៍ពហុបំណង បណ្តាញផ្លូវថ្នល់ និងប្រឡាយចំនួនបី ដែលមានប្រវែងសរុប ២,៦ គីឡូម៉ែត្រ។ ជាងនេះទៅទៀត ភូមិល្វាមានទីតាំងនៅជិតទន្លេមង្គលបូរី ដែលអាចធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយស្ថិរភាព សម្រាប់កសិករក្នុងស្រុកធ្វើស្រែបានច្រើនដងក្នុងមួយឆ្នាំ។ ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការក្នុងការអភិវឌ្ឍន៍ភូមិគំរូយ៉ាងហោចណាស់ឱ្យបាន៥០ ជារៀងរាល់ឆ្នាំរវាងឆ្នាំ ២០២៥ – ២០២៨ ដោយផ្តោតលើតំបន់ដែលមានសហគមន៍ជនជាតិដើមភាគតិច និងភូមិផ្សេងទៀតដែលបង្ហាញពីសក្តានុពល។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនចំនួនភូមិគំរូសរុបក្នុងប្រទេសកម្ពុជាដល់ ២៣០ នៅឆ្នាំ ២០២៨។(អានបន្ថែម)  […]

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអច​ល​ន​ទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង​សង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ រីឯ ក្រុងចំនួន ៤ទៀត ក៏ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ ក្រុងទាំងនោះរួមមាន៖ ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត។ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប និងក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដែលទើបបានបង្កើតថ្មី រដ្ឋនឹងបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ។ ដោយឡែក ការបន្ធូបន្ធយលក្ខខណ្ឌលើកលែងពន្ធដីធ្លីមិនបានប្រើប្រាស់ គឺតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ ចំពោះអចលនទ្រព្យលើសពី ៥ហិកតា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) […]

អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចដកហូតដីជិត ១២០ហិកតា ពីការកាន់កាប់ខុសច្បាប់

ក្នុង​ចំណាត់ការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ដីព្រៃ​របស់​រដ្ឋ និង​គោរព​ច្បាប់​បរិស្ថាន អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការដកហូត​យក​ដី​ជិត ១២០ហិកតា ​មកវិញ​ពី​ការកាន់កាប់​ខុសច្បាប់​។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីការចេញដីកាលេខ ០០៨/២៥ ដ.ក ចុះថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នាពេលថ្មីៗនេះ។ ដីកា​នេះ​រៀបរាប់​លម្អិត​ពី​ការ​ដកហូត​យក​ដីចំនួន២កន្លែង មាន​ទំហំ ១១៩,២៤ ហិកតា ដែលបានរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ តាមរយៈការដាំដំណាំនៅលើដីទាំងអស់ខាងលើ ដែលមានទីតាំងនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ យោង​តាម​ដីកាដដែល​នេះ អាជ្ញាធរ​បានកំណត់​រយៈពេល​៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ចុះ​ហត្ថលេខា ដើម្បីធ្វើការតវ៉ាជំទាស់។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា សកម្មភាព ឬបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងដីកាខាងលើនេះ នឹងត្រូវចាត់ទុកជានិរាករណ៍។ អាជ្ញាធរជំរុញឱ្យបុគ្គលទាំងអស់អនុវត្តតាមបទបញ្ជានេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន។ ការ​មិន​គោរព​តាម​អាច​បណ្តាល​ឱ្យ​មាន​ផល​វិបាក​ផ្លូវ​ច្បាប់។ អាជ្ញាធរខេត្តនៅតែប្តេជ្ញាការពារធនធានធម្មជាតិក្នុងតំបន់ និងរក្សាតុល្យភាពអេកូឡូស៊ីក្នុងខេត្តស្ទឹងត្រែង។ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យរាយការណ៍ពីសកម្មភាពខុសច្បាប់ទាក់ទងនឹងការកាន់កាប់ដីធ្លី ឬការកាប់បំផ្លាញព្រៃឈើ ដើម្បីធានាដល់ការអភិរក្សបរិស្ថានរបស់ពួកគេផងដែរ។ - Video Advertisement -

មកទល់ពេលនេះកម្ពុជា បោសសម្អាតមីនបានជិត ៣៣០០គីឡូម៉ែត្រការ៉េ ក្នុងខេត្តចំនួន១៥

មកទល់ពេលនេះ មានរយៈពេល ៣២ឆ្នាំហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបោសសម្អាតមីន ដោយសម្រេចលទ្ធលផលជាផ្ទៃដីគ្មានមីនបានប្រមាណ ៣.២៩៧គីឡូម៉ែត្រការ៉េ នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីននៅថ្ងៃទី ២៤ កុម្ភៈ ២០២៥។ តាមរយៈសារលិខិតខាងលើ បានបង្ហាញថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ ៣.២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៨១%, ហេដ្ឋារចនាសម្ព័ន្ធមាន ៤% និងផ្សេងៗមាន ១៥% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលមានប្រមាណជាង ១០លាននាក់។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ តែមួយ ប្រភពដដែលបានបង្ហាញថា មានផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១៧.៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៩១.១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ […]