បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ
ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជាឱកាសដ៏វិសេសវិសាលដើម្បីទទួលបានទីតាំងល្អបំផុតក្នុងសហគមន៍លំនៅឋានលំដាប់ខ្ពស់ ហ្គ្រេនស្ដា ផ្លាទីនីម បុរី ប៉េង ហួត បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់បទដ្ឋានថ្មីនៃលំនៅឋានលំដាប់ខ្ពស់នៅកម្ពុជា តាមរយៈការប្រកាសបើកលក់ជាផ្លូវការនូវគម្រោងថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា ភូមិនិម្មិត។ បន្ទាប់ពីទទួលបានជោគជ័យក្នុងពិធីបុកគ្រឹះបញ្ចុះបឋមសិលាកាលពីចុងខែមករាកន្លងទៅ ឥឡូវនេះ បុរី ប៉េង ហួត បានប្រកាសបើកលក់ Pre-Sale គម្រោង ភូមិនិម្មិត នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច ទីតាំងផ្ទះគំរូ វីឡា ឃីង ហ្គ្រេន គម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ដើម្បីឱ្យអតិថិជនអាចជ្រើសរើសទីតាំងពិសេសៗ បានមុនគេ។ គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ និងតំបន់ច្បារអំពៅ នៅពេលដែលស្ពានព្រែកប្រាចាក់អង្រែក្រោមចាប់ផ្ដើមបើកដំណើរការឆាប់ៗខាងមុខនេះ។ ទីតាំងកម្មវិធី […]
ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា
ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយគ្រឿងចក្រធុនធ្ងន់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវផលិតផលជប៉ុនម៉ាកយីហោ YOKODA ដោយជោគជ័យ នៅភោជនីយដ្ឋាន ដឹ ព្រេមៀរ ផាលេស រាជធានីភ្នំពេញ ក្រោមបរិយាកាសដ៏អធិកអធម និងមានវត្តមានភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ាជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខេ អិន អិន គ្រុប ដោយមានការចូលរួមពីម្ចាស់ក្រុមហ៊ុនសំណង់ អ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ម្ចាស់អាជីវកម្មក្នុងវិស័យរ៉ែ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគណៈគ្រប់គ្រងក្រុមហ៊ុន។ ក្នុងកម្មវិធីនេះ ក៏មានការដាក់តាំងបង្ហាញគ្រឿងចក្រ និងប្រេងរំអិល YOKODA ផ្ទាល់ សម្រាប់អតិថិជនទស្សនា សាកសួរព័ត៌មាន និងស្វែងយល់អំពីបច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការផងដែរ។ ក្នុងឱកាសនោះ អ្នកឧកញ៉ា ជាម ឃុនណាត បានមានប្រសាសន៍ថា៖ […]
ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៤ កន្លងទៅ សម្រេចបានជាង ២០៦ លានដុល្លារអាមេរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ បានឱ្យដឹងថា បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន $៥១៥.២១ លានដុល្លារ ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង $២០៦ លានដុល្លារអាមេរិក។ នាឱកាសនោះ ដែរ លោក ហ្រ្វង់ស័រ ហ្គេស បានឱ្យដឹងថា តាមគម្រោង ក្រុមហ៊ុនលោកនឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ […]
ទិញផ្ទះចុងឆ្នាំនៅបុរី ប៉េង ហួត ធានាថាមិនឱ្យលោកអ្នកខកបំណងឡើយ
អតិថិជនដែលមានបំណងចង់ទិញផ្ទះនៅបុរី ប៉េង ហួត កំឡុងពេលនេះគឺពិតជាពិសេសណាស់ជាមួយប្រូម៉ូសិន Grand December ដែលក្រុមបានផ្ដល់ជូនកាដូ និង លក្ខខណ្ឌបង់ប្រាក់មិនធ្លាប់មានពីមុន។ ដើម្បីឱ្យប្រូម៉សិន Gand December នេះកាន់តែពិសេស បុរី ប៉េង ហួត បានធ្វើកម្មវិធីនៅថ្ងៃទី 12-13-14 ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឱ្យអតិថិជនអាចមកទស្សនាផ្ទះគំរូផ្ទាល់ និងអាចសាកសួរព័ត៌មានបន្ថែមឱ្យកាន់តែលម្អិត ហើយក៏មានការលេងកម្សាន្ត ដើម្បីទទួលបានរង្វាន់ផ្សេងៗផងដែរ។ បើតាមការឱ្យដឹងពីក្រុមហ៊ុន បុរី ប៉េង ហួត បានបញ្ជាក់ថាប្រូម៉ូសិន ក្នុងខែធ្នូ ដំណាច់ឆ្នាំ ២០២៥ នេះគឺពិសេសខ្លាំងតែម្ដង ជាពិសេសគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល កាន់តែពិសេសដល់អតិថិជន ងាយនឹងទិញផ្ទះបានក្នុងបុរី ប៉េង ហួត។ លោកអ្នកដែលកំពុងតែស្រឡាញ់ផ្ទះនៅបុរី ប៉េង ហួត អាចចូលរួមសាកសួរព័ត៌មានបានដោយសេរីចាប់ពីងម៉ោង 9 ព្រឹក ដល់ម៉ោង 6 ល្ងាច នៅទីតាំងផ្ទះគំរូ King Grand ក្នុងគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម (បឹងស្នោ)។ […]
១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ
គិតត្រឹមរយៈពេល១០ខែ ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥២.៥៧ពាន់លានដុល្លារ កើនឡើង១៦.៥%។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានផ្សព្វផ្សាយកាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ នេះដែរ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជិត២៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង១៥.២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២១ពាន់លានដុល្លារ។ ប្រភពដដែល បញ្ជាក់ថាសហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ជាង ១០ពាន់លានដុល្លារ កើនឡើង២៦.៤%។ បន្ទាប់មក គឺវៀតណាម មានតម្លៃ ៣.១ពាន់លានដុល្លារ កើនឡើង៣.%, ចិនជាង ១ ៣៣២ លានដុល្លារ, ជប៉ុនជាង ១ ៣០៩ លានដុល្លារ, អេស្ប៉ាញជាង ៩៨៥លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក […]
ឥណ្ឌូនេស៊ី បង្ហើបពីផែនការបង្កើតផ្សាររាត្រីឥណ្ឌូនេស៊ី នៅលើផ្លូវថ្មើរជើងចតុមុខ នាឆាប់ៗនេះ
ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានបង្ហើបពីគម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ី នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុននេះ។ នេះបើយោងតាមការបញ្ជាក់ពីលោក Santo Damosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានឱ្យដឹងថា គម្រោងបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើរជើងចតុមុខ គ្រោងធ្វើនៅថ្ងៃទី២២ ឬថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ ខណៈរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ជាដើម។ ឯកអគ្គរដ្ឋទូត បន្តថា តាមរយៈគម្រោងនេះ នឹងធ្វើឱ្យកើនឡើង នូវវិស័យទេសចរណ៍ ព្រមទាំងអាចឱ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ី និងប្រជាពលរដ្ឋកម្ពុជា កាន់តែមានទំនាក់ទំនងស្និទ្ធស្នាលមួយកម្រិតទៀត។ ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានឯកភាពការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី ដើម្បីបង្កើតឱ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើរជើងចតុមុខ ខណៈឯកឧត្តមក៏ស្នើឱ្យស្ថានទូតឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ ដើម្បីឱ្យអាជ្ញាធរភ្នំពេញ អាចការពារសន្តិសុខជូនឱ្យកាន់តែល្អ។ បើតាមជំនួបខាងលើ បានបញ្ជាក់ថា សម្រាប់កម្ពុជា […]


English

