គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា សិក្សាចប់ហើយ ក្រសួងកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ

ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) បានជួបប្រជុំកាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើគម្រោងស្ពានឆ្លងទន្លេបាសាក់មួយខ្សែនេះ។

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ «កិច្ចប្រជុំ ផ្តោតជាសំខាន់លើការរចនាប្លង់លម្អិតនៃគម្រោង កំណើនរំហូរចរាចរណ៍បច្ចុប្បន្ន និងអនាគត បណ្តាញផ្លូវតភ្ជាប់សងខាងស្ពានជាមួយនឹងបណ្តាញផ្លូវពាក់ព័ន្ធចំណុចប្រសព្វ តម្លៃប៉ាន់ស្មានសរុបលើជម្រើសការរចនាប្លង់លម្អិត និងបទដ្ឋានបច្ចេកទេសនៃការសាងសង់ជាដើម»។

បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញឱ្យសមាជិកនៃអង្គប្រជុំផ្តល់មតិយោបល់ និងធាតុចូលបន្ថែម សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នេះកាន់តែមានភាពប្រសើរឡើង ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត។

ឯកឧត្តម ក៏បានស្នើឱ្យក្រុមការងារលើក ៤ ចំណុចធំៗផ្សេងទៀត រួមមាន៖

១) គិតគូរទុកចន្លោះរវាងសរសរស្ពានរំលងផ្លូវជាតិលេខ២ និងផ្លូវលេខ១១០ ឱ្យបានទូលាយសម្រាប់ចរាចរណ៍

២) ទុកលំហរគ្រប់គ្រាន់សម្រាប់នាវាចរណ៍ឆ្លងកាត់ពីក្រោមស្ពាន

៣) សិក្សាលម្អិតបន្ថែមពីការងារបច្ចេកទេស សេដ្ឋកិច្ច និងបរិស្ថាន

៤) ជ្រើសរើសម៉ូតស្ពានដែលមានសោភ័ណភាពសម្រាប់ទីក្រុងភ្នំពេញ។

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ឆ្លងកាត់ទន្លេបាសាក់នេះ ទទួលបានការគាំទ្រពីសម្ដេច ហ៊ុន សែន ហើយ។ (អានបន្ថែម)

ស្ពាននឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីទីក្រុងតាខ្មៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]