អាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចដកហូតដីជិត ១២០ហិកតា ពីការកាន់កាប់ខុសច្បាប់
ក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់ក្នុងការការពារដីព្រៃ […]
ជាមួយនឹងលំហូរវិនិយោគចំនួន ១១៤ លានដុល្លារ នៅទូទាំងវិស័យសំខាន់ៗចំនួនបួន ខេត្តដែលមានទំនាក់ទំនងជាយុទ្ធសាស្ត្រនេះបានផ្តល់នូវឱកាសគ្មានដែនកំណត់សម្រាប់សហគ្រាសដែលមានគំនិតឆ្ពោះទៅមុខ…
នាពេលបច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែងបានទាក់ទាញគម្រោងវិនិយោគផ្នែកឯកជន ដោយផ្តោតសំខាន់លើវិស័យចំនួន៤ ដែលមានតម្លៃទុនប្រមាណ ១១៤លានដុល្លារអាម៉េរិក។ របាយការណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងពិធីសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសានប្រទេសកម្ពុជា នៅទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។
នៅក្នុងពិធីនេះ បានឱ្យដឹងថា ខេត្តស្ទឹងមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និងប្រព័ន្ធជីវៈចម្រុះ។ ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦ គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០% ចែកជា ៦ក្រុងស្រុក ៣៤ ឃុំសង្កាត់ និង ១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង ៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង ៧៦% ពាណិជ្ជកម្ម ៥% សិប្បកម្ម ៤% ចិញ្ចឹមសត្វ ៣% និងនេសាទ ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨%។
ចំពោះការវិនិយោគវិញ ខេត្តស្ទឹងត្រែងបានលើកកម្ពស់ការទាក់ទាញគម្រោងវិនិយោគផ្នែកឯកជនក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ខេត្តភូមិភាគឦសាន បច្ចុប្បន្នក្រុមហ៊ុនទទួលបានគោលការណ៍ ៩គម្រោង ក្នុងវិស័យកសិឧស្សាកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិដ្ឋានចិញ្ចឹមសត្វ មានទុនវិនិយោគជាង ២០លានដុល្លារ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនវៀតណាម ២គម្រោង មានទុនវិនិយោគជិត ៩០លានដុល្លារ។ ខេត្តនេះ ក៏បានចុះបញ្ជីគម្រោងវិនិយោគ មានទុនវិនិយោគជាង៤លានដុល្លារ ចំនួន ១គម្រោង និងត្រៀមចុះបញ្ជីចំនួន ៥គម្រោងវិនិយោគទៀតផងដែរ។
សូមជម្រាបដែរថា ខេត្តនេះ គឺមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ ៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង ២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ប្រវែង២៤០ម៉ែត្រ៕