កម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង
ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិ...
អានបន្ថែមក្រុមហ៊ុនចិនបង្ហាញគំរូប្លង់ ៣ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលលឿនបំផុតគឺ១២០គីឡូម៉ែត្រក្នុងម៉ោង
ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញានេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ យោងតាមរបាយការណ៍សិក្សា គម្រោងសាងសង់ផ្លូវនេះមាន ៣ជម្រើស ហើយបើផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ គឺអាចរចនាឡើងក្នុងល្បឿនលឿនបំផុតត្រឹម ១២០គ.ម ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ ...
អានបន្ថែមក្រុមហ៊ុនឯកជនវិនិយោគលើគម្រោងឆ្នេរខ្សាច់សិប្បនិម្មិតទំហំ ២៣៤ហិកតា នៅខេត្តកំពត
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុនវិនិយោគឯកជន IGB Cambodia Co Ltd គ្រោងនឹងបង្កើតរមណីយដ្ឋានឆ្នេរមាសតេជោសែន ដែលជាឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា។ នេះបើយោងតាមដឹងក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ។ ឆ្នេរមាសតេជោសែននេះ មានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ ដោយឡែក ការបែងចែកផលប្រយោជន៍នៃគម្រោង គឺក្រុមហ៊ុន IGB Cambodia Co Ltd កាន់កាប់ដី ៦០% ...
អានបន្ថែមគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បញ្ចប់ការសាងសង់គ្រោងឆ្អឹងអគារជាស្ថាពរ
ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប កាលពីថ្ងៃទី ២៩ សីហានេះ បានបញ្ចប់គ្រោងឆ្អឹងនៃសំណង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បន្ទាប់ពីបានបើកការដ្ឋានកាលពីឆ្នាំ ២០១៨ កន្លងទៅ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន គម្រោងនេះត្រូវចំណាយរយៈពេល ២ ឆ្នាំ គិតចាប់ពីការបុកគ្រឹះរហូតការបញ្ចប់ការងារសាងសង់គ្រោងឆ្អឹងអគារជាផ្លូវការនៃគម្រោងនេះ។ គម្រោងនេះមានផ្ទៃដីទំហំ ២០០ពាន់ម៉ែត្រការ៉េ ដែលនឹងសាង់សង់ជាមជ...
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់សម្រេចបាន ៧៩% ៣០% និង ១៩% ហើយ
គិតមកត្រឹមខែ សីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបានកាលពីថ្ងៃទី ១ កញ្ញានេះ វឌ្ឍនភាពនៃកំណាត់ផ្លូវនីមួយៗ មានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្...
អានបន្ថែមក្រុមហ៊ុនកាស៊ីណូយក្ស Naga Corp គ្រោងអភិវឌ្ឍរីស៊តចម្រុះនៅខេត្តសៀមរាប និងសីហនុ
ក្រុមហ៊ុន NagaCorp គ្រោងនឹងអភិវឌ្ឍរីស៊តចម្រុះ (Integrated Resort) នៅខេត្តសៀមរាប និងសីហនុ ក្នុងគោលបំណងដើម្បីពង្រីកវិសាលភាពរបស់ខ្លូន និងបង្កើតចំណូលថ្មីដែលមិនផ្ដោតលើការលេងល្បែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន NagaCorp កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន NagaCorp កំពុងព្យាយាមស្វែងរកប្រភពចំណូលបន្ថែមក្រៅពីការបើកកាស៊ីណូ ដែលការវិនិយោគលើរីស៊តចម្រុះនឹងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងក្រុមហ៊ុន...
អានបន្ថែមស្ថានីយប្រេងអប្សរាបញ្ចប់ការសាងសង់ដំណាក់កាលដំបូង គ្រោងនឹងផលិតដំណក់ប្រេងក្នុងឆ្នាំនេះ
ស្ថានីយបូមប្រេងដំបូងនៃកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់ដំណាក់កាលដំបូងហើយ ដោយគ្រោងនឹងសម្រេចគោលដៅផលិតដំណក់ប្រេងជាលើកដំបូងនៅក្នុងកំឡុងឆ្នាំនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ សីហានេះ ហើយក៏កំពុងតែ ដឹកជញ្ចូនទៅកាន់ស្ថានីយបូមប្រេងប្លុក A ដែលស្ថិតក្នុងឈូងសមុទ្រថៃ ភាគនិរតី...
អានបន្ថែមគម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំនេះ
គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។ លោក លី តៅ បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។ លោកបានឱ្យដឹងថា ការ...
អានបន្ថែមCDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។ នៅថ្ងៃជាមួយគ្...
អានបន្ថែមក្រុមហ៊ុនវិនិយោគចិន ២ គ្រោងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
រូបភាពតំណាង ការវិនិយោគនៅកម្ពុជានៅតែមានដង្ហើម ទោះពីវិបត្តិកូវីដនៅមិនទាន់ស្ងប់ក្ដី ដោយមានក្រុមហ៊ុនចិនថ្មីចំនួន ២ គ្រោងសាងសង់រោងចក្របច្ចេកវិទ្យាអេឡិចត្រូនិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ សេចក្ដីប្រកាសនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) កាលពីសប្តាហ៍មុន បានឱ្យដឹងថា បញ្ហាកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ហើយក៏ប៉ះពាល់ដល់បណ្ដាញការផ្គត់ផ្គង់ផងដែរ។ លើសពីនេះ ក្រុមហ៊ុនធំៗដែលកំពុ...
អានបន្ថែម
