គម្រោងសំណង់មន្ទីរពេទ្យ និងវិស័យសុខាភិបាល
មជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ គ្រោងនឹងសាងសង់លើដី ៦ ហិកតា នៅខណ្ឌព្រែកព្នៅ
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាជាថ្មីម្តងទៀតទៅកាន់អភិបាលរាជធានីភ្នំពេញ ឱ្យសហការជាមួយក្រសួងសុខាភិបាល ត្រូវពន្លឿនការងារសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំ ថ្មីមួយ ឱ្យបានរួចរាល់មុនឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចចេញបទបញ្ជាដូច្នេះ ក្នុងកិច្ចអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែធ្នូ នេះ។ មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ថ្មីនេះ គឺជាមានខ្នាតធំ ដែលប...
អានបន្ថែមអគារមន្ទីរពេទ្យខេត្តសៀមរាបតម្លៃ ១៩លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានសាងសង់
អគារថ្មីក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃប្រមាណ ១៩ លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានរបស់ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ។ ...
អានបន្ថែមអភិបាលក្រុងភ្នំពេញ ជម្រុញឱ្យសាងសង់មន្ទីរពេទ្យទំនើបៗ ព្យាបាលជំងឺមហារីកបន្ថែម
អភិបាលក្រុងភ្នំពេញ ចង់ឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យផ្នែកមហារីកបន្ថែម ខណៈមន្ទីរពេទ្យរដ្ឋ និងឯកជននានាដែលមានស្រាប់ គួរតែបំពាក់បរិក្ខារទំនើបៗបន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកជំងឺ ពិសេសមហារីក។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធបើកដំណើរការមន្ទីរសម្រាកព្យាបាល អូរ៉េនឃែនស័រ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា នេះ។ ឯកឧត្តម មានប្រសាសន៍ថា៖ «ចង់ឱ្យមន្ទីរពេទ្ររដ្ឋ និងឯកជននានា ម...
អានបន្ថែមមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំសាងសង់បាន ៩៧% គ្រោងបញ្ចប់នៅចុងខែវិច្ឆិកានេះ
មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន តម្លៃជិត ៥០ លានដុល្លារ ស្ថិតក្នុងខេត្តត្បូងឃ្មុំ មកទល់បច្ចុប្បន្នសម្រេចបាន ៩៧% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែវិច្ឆិកានេះ ដែលនឹងក្លាយជាមន្ទីរពេទ្យប្រចាំតំបន់ទំនើបខ្នាតធំសម្រាប់ខេត្តត្បូងឃ្មុំ ក្រចេះ រតនគីរី ស្ទឹងត្រែង និងខេត្តមណ្ឌលគីរី។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិតូក្រសួង ចុះត្រួតពិនិត្យការដ្ឋានមន្ទីរពេទ្យកាលពីថ...
អានបន្ថែមរដ្ឋាភិបាលនឹងសាងសង់មន្ទីរពេទ្យកម្រិតអន្តរជាតិតម្លៃ៨០លានដុល្លារ នៅតំបន់កប់ស្រូវ
រដ្ឋាភិបាលកម្ពុជា សម្រេចសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលកម្រិតអន្តរជាតិដំបូងគេ នៅតំបន់កប់ស្រូវ ដែលមានតម្លៃ ៨០លានដុល្លារ សម្រាប់បម្រើការដល់និសិ្សត និងផ្តល់នូវសេវាព្យាបាលដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល និងលោក Kim Hoon តំណាង សម្ព័ន្ធក្រុមហ៊ុន Inje Joint Venture បានពិភាក្សាការងារអំពីការអនុវត្តន៍គម្រោងមនី្ទរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស...
អានបន្ថែមអគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ
អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរដ្ឋមន្រ្តីក្រសួងកសិកម្ម។ នាឱកាសនោះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អគារទី២ នេះ មានទទឹង១៨ម៉ែត្រ បណ្តោយ៦២ម៉ែត្រ កម្ពស់៤ជាន់ ដែលមានទំហំដូចគ្នានឹងអគារទី១។ ឯកឧត្តម បន...
អានបន្ថែមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ នឹងសង់រួចចុងខែវិច្ឆិកានេះ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង្ស សូត្រ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ នឹងក្លាយជាកន្លែងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើបស្តង់ដារខ្ពស់។ មន្ទីរពេទ្យនេះ មានអគារចំនួន៨...
អានបន្ថែមក្រសួងបរិស្ថានបើកដំណើរការឡដុតសំណល់កូវីដ និងសំណល់វេជ្ជសាស្ត្រនៅខេត្តសំខាន់ៗ ៤
ឡដុតកម្ទេចសំណល់វេជ្ជសាស្ត្រ និងសំណល់រឹងនានា ដែលមានសមត្ថភាពដុតសំរាមបានចន្លោះពី ៥តោន ដល់ ៧តោន ក្នុងមួយថ្ងៃ ត្រូវបានបើកដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី ២០ កញ្ញា កន្លងមកនេះ នៅខេត្តសំខាន់ៗ ចំនួន ៤ រួមមាន ខេត្តកែប ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ឡទាំងនេះនឹងជួយឱ្យរដ្ឋបាលខេត្តនីមួយៗ គ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យកាន់តែមានប...
អានបន្ថែមមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ តម្លៃ១,៤លានដុល្លារ សាងសង់បានជិត៨០%ហើយ
គិតមកទល់ពេលនេះ ការដ្ឋានមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សាងសង់សម្រេចបានជិត៨០% ហើយ ខណៈរដ្ឋបាលខេត្តកំពុងពន្លឿន ដើម្បីឈានទៅបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំនេះ។ ក្នុងឱកាសចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ដែលមានតម្លៃ ១,៤ល...
អានបន្ថែមមណ្ឌលព្យាបាលកូវីដ-១៩ ថ្មីទាំង ២អគារ ក្នុងមន្ទីរពេទ្យជ័យជំនះ សាងសង់រួចរាល់ជាស្ថាពរ
អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំង២អគារ ដែលស្ថិតនៅក្នុងមន្ទីរពេទ្យជ័យជំនះ នៃក្រុងតាខ្មៅ ខេត្តកណ្តាល សាងសង់សម្រេចបាន១០០% ហើយ ដោយនឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យការដ្ឋន កាលព្រឹកថ្ងៃទី១១ ខែសីហា។ អគារទាំង ២ នៃមន្ទីរពេទ្យជ័យជំនះ គឺជាអំណោយរបស់លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍ...
អានបន្ថែម
