ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ
គម្រោងព្រលានយន្តហោះភ្នំពេញតម្លៃ១.៥ពាន់លានដុល្លារ ស្ថិតក្នងខេត្តកណ្តាលនិងតាកែវ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ បើគ្មានឧបសគ្គនោះទេ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់គម្រោង អ្នកឧកញ៉ា ពុង ឃាវសែ។ កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្ត...
អានបន្ថែមរដ្ឋាភិបាលចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់
រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់នៅខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។ ក្នុងដំណើរចុះពិនិត្យ និងសិក្សាដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការខាងលើ បានចេញវិធានការឲ្យគ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ត្រូវ...
អានបន្ថែមកូរ៉េផ្តល់ហិរញ្ញប្បទាន ៧០០ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
Cambodia-Korea business forum credit : SPM Page កម្ពុជាទទួលបានហិរញ្ញប្បទានប្រមាណ ៧០០ លានដុល្លារអាមេរិក ពីកូរ៉េខាងត្បូងដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន។ គម្រោងឥណទានខាងលើ នឹងត្រូវប្រើប្រាស់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស វិ...
អានបន្ថែមឯកឧត្តមជាសុផារ៉ាអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុលក់ដី
Sihanoukville view ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុលក់ដីរបស់ខ្លួនដើម្បីកុំឲ្យខាតប្រយោជន៍នាពេលអនាគត។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់អង្គពិធីថា កុំលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរបស់យើងលក់ដី តែយក...
អានបន្ថែមកូរ៉េខាងត្បូងចុះMOUជាមួយកម្ពុជាដើម្បីចូលកាន់តែជ្រៅក្នុងវិស័យសំណង់
Korea signs MoU with Cambodia Credit: CPM រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ ឬ KOTRA បានចុះអនុស្សរណៈយោគយល់គ្នា MOU ជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីឈានជើងចូលអោយកាន់តែជ្រៅទៅក្នុងវិស័យសំណង់នៅកម្ពុជា។ លោក Kwon Pyung-oh នាយកប្រតិបត្តិនៃទីភ្នាក់ងារ KOTRA បានមានប្រសាសន៍ក្នុងពិធីចុះ MOU កាលពីថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីកិច្ចសហការលើវិស័យសំណង់រវា...
អានបន្ថែមទីក្រុងរណបជ្រោយចង្វារនឹងមានសាលពិព័ណ៌ដ៏ធំលំដាប់អន្តរជាតិមួយនៅឆ្នាំ២០២០នេះ
សាលពិព័ណ៌លំដាប់អន្តរជាតិរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលមានទំហំជាង ៣ម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគប្រមាណ ១៨លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសាង់ ហើយគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ នេះបើយោងតាមការឲ្យដឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនOCIC។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានប្រាប់ទស្សនាវដ្តីសំណង់និងអចលទ្រព្យថា៖ «គម្រោងដែលមានទំហំសាងសង់រហូតដល់រាប់ម៉ឺនម៉...
អានបន្ថែមសិង្ហបុរីសហការនឹងក្រសួងដែនដីលើកកម្ពស់សុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់
burning high-rise collapses - credit : Los Angeles Times សមាជិកនៃគណៈស្ថាបត្យកម្មរបស់ប្រទេសសិង្ហបុរីរួមជាមួយនឹងមន្ត្រីក្រសួងដែនដីកម្ពជា បានសហការគ្នាចែករំលែកបទពិសោធន៍សំខាន់ៗ ទាក់ទងនឹងសុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់ ក្នុងគោលបំណងដើម្បីជួយអប់រំណែនាំ ផ្ដល់ចំណេះដឹង លើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ។ ជំនួបរវាងភាគីទាំង ២ ធ្វើឡើងកាលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងរៀបចំដែនដី នគ...
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតឲ្យជប៉ុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា
រូបភាពដោយ freepik.com រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតចេញជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា នេះបើយោងតាមលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបតែចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩។ ក្នុងលិខិតផ្ញើជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរថា៖ «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ...
អានបន្ថែមរដ្ឋាភិបាលស៊ុយអែតនិងUNDPរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា
រូបភាពដោយ Rumduol Post រដ្ឋាភិបាលស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬ UNDP នឹងរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកម្មវិធីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលបានប្រកាសកាលពីពេលថ្មីៗនេះ។ បើកប្រកាសកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩ នៅសណ្ឋាគារ Raffle Le Royal «គម្រោងដំណើរការឆ្ពោះទៅរកនិរន្តរភាពបរិស្ថាននៅកម្ពុជា Toward Environmental Sustainability (TES) »...
អានបន្ថែមសហភាពអ៊ឺរ៉ុបផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តកណ្ដាល
Credit: kh.ambafrance.org សហភាពអ៊ឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ ដល់កម្ពុជាដើម្បីស្តារប្រព័ន្ធស្រោចស្រប និងព្រែកនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ធ្វើឡើងកាលពី កាល ពីថ្ងៃ ពុធ ទី ៦ ខែ មីនា រវាង ឯក ឧត្តម វង្សី វិស្សុត រដ្ឋ លេ ខា ធិការ ក្រសួ ង សេដ្ឋ កិច្ច និង ហិរញ្ញ វត្...
អានបន្ថែម
