រដ្ឋាភិបាលចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់

រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់នៅខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។

ក្នុងដំណើរចុះពិនិត្យ និងសិក្សាដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការខាងលើ បានចេញវិធានការឲ្យគ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ត្រូវរៀបចំឲ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលទៅលូសាធារណៈ។

ជាងនេះទៀត រាល់ការដ្ឋានសំណង់ អគារគ្រប់ប្រភេទ ត្រូវធ្វើរបងហ៊ុំព័ទ្ធការដ្ឋានកម្ពស់យ៉ាងតិច ២ម៉ែត្រ ដោយរៀបចំជើងរបងអំពីបេតុងកម្ពស់យ៉ាងតិច ៨០សង់ទីម៉ែត្រ ដើម្បីកុំឲ្យដី សំណល់រឹងរាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ព្រែក អូរ បឹង និងទីសាធារណៈ។

វិធានការនេះ ធ្វើឡើងដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថានរបស់ទីក្រុងដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងមួយនេះ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការខាងលើ បាននិងកំពុងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងតម្លើងស្ថានីយ៍បូមទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ។ (អានបន្ថែម)

លើសពីនេះទៀត គណៈកម្មាធិការក៏កំពុងដោះស្រាយបញ្ហាសំរាមតាមឆ្នេរ និងតាមការដ្ឋានសំណង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ បណ្ដាញផ្លូវ ភ្លើង និងការគ្រប់គ្រងសំណង់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]