CDC អនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ១០៧គម្រោង ក្នុងរយៈពេល១១ខែ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុប ១០៧គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលតួលេខនេះបានធ្លាក់ចុះ ៣៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទុនវិនិយោគសរុបនៃគម្រោងទាំងនេះ មាន ១ ៧១៦លានដុល្លារ ដែលធ្លាក់ចុះ ៧២,៨%។ ក្នុងចំណោមគម្រោងទាំងអស់ វិស័យឧស្សាហកម្ម រួមចំណែកច្រ...

អាន​បន្ថែម

ស្ពានស្វាយជ្រុំ គ្រោងបើកការដ្ឋានឆ្នាំ២០២៣ បច្ចុប្បន្នរដ្ឋកំពុងពិចារណាទីតាំង និងម៉ូតស្ពាន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជ្រោយចង្វារ-ស្វាយជ្រុំ អាចនឹងបើកការដ្ឋាននៅឆ្នាំ ២០២៣ បច្ចុប្បន្នរដ្ឋាភិបាលកំពុងជ្រើសរើសទីតាំង និងគំរូស្ពាន។ នេះបើតាមឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៩ ខែមករា។ ទាក់ទិននឹងទីតាំង មានទីតាំងចំនួន ២ដែល កំពុងជ្រើសរើស។ ទីតាំងទី១ គឺភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទីតាំងទី២ ភ្ជាប់...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណ ជាផ្លូវការ

កំណាត់ផ្លូវជាតិលេខ៥ ពីទីរួមខេត្តបាត់ដំបង ទៅសិរីសោភ័ណ មានចម្ងាយប្រមាណ ៨៤ គីឡូម៉ែត្រ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១០ មករា នេះ។ ពិធីបើកសម្ពោធសមិទ្ធផលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវនេះ រួមមានផ្លូវភ...

អាន​បន្ថែម

រោងចក្ររថយន្ត Ford តម្លៃជាង ២១លានដុល្លារនៅពោធិ៍សាត់ នឹងចាប់ផ្ដើមផលិតក្នុងខែមេសានេះ

រោងចក្របង្គុំ និងដំឡើងរថយន្ត Ford ដែលស្ថិតនៅក្នុងនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន សាងសង់ជិតរួចរាល់ហើយ ដោយគ្រោងនឹងចាប់ផ្ដើមចង្វាក់ផលិតកម្ម ក្នុងខែមេសាឆាប់ៗខាងមុខនេះ។ នេះបើតាមរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គិសនីកម្ពុជា បានឱ្យដឹងថា បើផែនការមិនប្រែប្រួល រថយន្ត Ford ទាំង Pick-Up ទាំង Station ...

អាន​បន្ថែម

ក្រុមហ៊ុនយក្សជប៉ុននឹងយកកម្ពុជាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតតំបន់ធំជាងគេរបស់ខ្លួន

ក្រុមហ៊ុនយក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ ដើម្បីផ្ដល់សេវាកម្មស្តុកទំនិញនាំចូល សម្របសម្រួលនីតិវិធីគយ និង គាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។ យោងតាម Nikkei Asia មជ្ឈមណ្ឌលនេះនឹងមានទំហំជាង ៣០ ០០០ ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៣។ ចំណុចពិសេសរបស់មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ(bonde...

អាន​បន្ថែម

អាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងនឹងដាក់ដំណើរការនៅថ្ងៃទី១០ ខែមករា

អាងហែលទឹកខ្នាតអន្តរជាតិដ៏ធំ តម្លៃប្រមាណ ២លានដុល្លារ នៅខេត្តបាត់ដំបង នឹងត្រូវបើកសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី១០ ខែមករា ខាងមុខនេះហើយ។ នេះបើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ អាងហែលទឹកនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ រចនាសម្...

អាន​បន្ថែម

កំពង់ផែទេសចរណ៍ខេត្តកំពតតម្លៃ ៨លានដុល្លារ ពន្យារពេលបញ្ចប់ទៀតហើយ ទៅដល់ខែមីនា២០២២

ការសាងសង់កំពង់ផែទេសចរណ៍កំពតតម្លៃ ៨លានដុល្លារ ត្រូវបានពន្រយាពេលបញ្ចប់ម្ដងទៀតហើយ ដល់ចុងខែមីនា ឆ្នាំ២០២២ នេះ ក្រោយពន្យារជាច្រើនលើកច្រើនសាតាំងពីឆ្នាំ ២០២០ មក។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងនៅថ្ងៃទី ៦ មករា នេះថា គម្រោងកំពង់ផែនេះ ជាក់ស្ដែងគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១ ប៉ុន្តែត្រូវពន្យារពេល ដោយសារការងារសាងសង់ជួបការរំខានមួយចំនួនពីវិបត្តិកូវីដ១៩។ លោកថា៖ «តាមការគ្រោងទុក គ្រោងបញ្ចប...

អាន​បន្ថែម

រដ្ឋបាលខេត្តកណ្ដាលដាក់ទិសដៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ៦៣គម្រោងក្នុងឆ្នាំ២០២២នេះ

រដ្ឋបាលខេត្តកណ្ដាល បានដាក់ទិសដៅគ្រោងនឹងអនុវត្តគម្រោងអភិវឌ្ឍសរុបចំនួន ៦៣គម្រោង ក្នុងឆ្នាំ ២០២២ ដោយក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ដឹកនាំដោយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ...

អាន​បន្ថែម

ក្រុមហ៊ុនចិន គ្រោងវិនិយោគបង្កើតរោងចក្រផលិតស៊ីម៉ងត៍ថ្មីមួយ នៅបាត់ដំបង

គម្រោងវិនិយោគរោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយ គ្រោងនឹងបង្កើតឡើងនៅខេត្តបាត់ដំបង។ នេះបើយោងតាមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា។ លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បានឱ្យដឹងថា គម្រោងរោងចក្រផលិតស៊ីម៉ងត៍ថ្មីនេះ មានទីតាំងស្ថិតនៅជិតរោងចក្រផលិតស៊ីម៉ងត៍ដែលកំពុងដំណើរការ គឺរោងចក្រ បាត់ដំបង ខនស៍ ស៊ីមេន។ លោក ពុត ចន្តារិទ្ធ ថ្លែងថា៖ «បច្ចុប្បន្ន យើងមាន ៥ រោងចក្រផលិតស៊ីម៉ង៍ហើយ ប៉ុន្តែ...

អាន​បន្ថែម

ISUZU គ្រោងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅកំពង់ស្ពឺ ចុងឆ្នាំ២០២២ នេះ

ក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា គ្រោងសាងសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។ វត្តមានរោងចក្រនេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ខណៈបច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានឱ្យដឹងកាលពីថ្ងៃទី ៥ ខែមករា ថា ក្រុមហ៊ុនវិនិយោគកំពុងរៀបចំប្លង់រោងចក្រ និងរៀបចំរចន...

អាន​បន្ថែម