ISUZU គ្រោងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន នៅកំពង់ស្ពឺ ចុងឆ្នាំ២០២២ នេះ

ក្រុមហ៊ុន K (Cambodia) Co., Ltd. ដែលក្រុមហ៊ុនទទួលសិទ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត ISUZU នៅកម្ពុជា គ្រោងសាងសង់រោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ។

វត្តមានរោងចក្រនេះ នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២២ ខណៈបច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា។ នេះបើយោងតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានឱ្យដឹងកាលពីថ្ងៃទី ៥ ខែមករា ថា ក្រុមហ៊ុនវិនិយោគកំពុងរៀបចំប្លង់រោងចក្រ និងរៀបចំរចនាសម្ព័ន្ធនានា។

ឯកឧត្តម ថា៖ «គេម្ចាស់ដី គេមានហើយ គេមានកន្លែងរួចរាល់ហើយ តែមិនទាន់សង់ឥឡូវទេ ព្រោះគេត្រូវការធ្វើរចនាសម្ព័ន្ធផ្សេងៗសិន»។

«ដោយឡែក ទីតាំងគឺមិនអាចប្រាប់បានទេ ព្រោះបើយើងប្រាប់ទីតាំងទៅ មនុស្សនឹងនាំគ្នាទៅទិញដីនៅម្តុំហ្នឹង ធ្វើឱ្យដីឡើងថ្លៃ ហើយគម្រោងពិបាកដើរទៅមុខ» ឯកឧត្តមបានបន្ដ។

ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា គម្រោងវិនិយោគនានា ប្រកាសបង្កើតឡើងនៅកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ស្ពឺ គឺដោយសារវិនិយោគិនមានទំនុកចិត្តមកលើប្រទេសកម្ពុជា និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមហ៊ុន RMA (Cambodia) ដែលជាអ្នកចែកចាយរថយន្ត Ford នៅកម្ពុជា ក៏បានចាប់ផ្តើមសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]