រោងចក្រសូឡាតម្លៃ២៩លានដុល្លារនៅខេត្តពោធិ៍សាត់ចាប់ផ្តើមបញ្ចេញថាមពេលចូលបណ្តាញជាតិ
ស្ថានីយថាមពល អនុភាព៣០មេហ្គាវ៉ាត នៅខេត្តពោធិ៍សាត់ បានចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិហើយ ខណៈគម្រោងថាមពលសូឡាដែលទទួលបានការអនុម័តដទៃទៀត គ្រោងនឹងបញ្ចេញថាមពលចាប់ពីចុងឆ្នាំនេះ ដល់មុនដាច់ឆ្នាំ២០២២។ ស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់ រោងចក្រសូឡានេះអនុម័តដោយរដ្ឋាភិបាលកាលពីខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ ដែលវិនិយោគដោយក្រុមហ៊ុន Schneitec Infinite Co Ltd ក្នុងទឹកប្រាក់ប្រមាណ ២៩លានដុល្លារ។ ស្ថានីយផលិតថាមពលដោយពន...
អានបន្ថែមក្រុមហ៊ុនហ្វាំងឡង់ធានាផលិតថាមពលពន្លឺព្រះអាទិត្យ ២០០ មេហ្កាវ៉ាត់នៅកម្ពុជារយៈពេល ៥ ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីថ្ងៃទី ១៧ កញ្ញានេះ។ ចំពោះកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វិស្វកម្មថាមពលអគ្គីសនី នឹងទទួលគ្រប់គ្រងអនុវត្តលើគម្រោងនេះ។ ក...
អានបន្ថែមទីលានចាក់សំរាមលើទំហំដី ១៧ហិកតានៅខេត្តព្រះសីហនុសម្រេចការងារបឋមរួចទាំងស្រុងហើយ
ក្រុមការងារបានសម្រេចការងារបឋម ដូចជា ការដោះមីន ឆ្កាព្រៃ និងសំអាតដី បាន ១០០%ហើយ សម្រាប់គម្រោងសាងសង់ទីលានចាក់សំរាមថ្មីលើផ្ទៃដីប្រមាណ ១៧ហិកតា ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សារវាងក្រសួងសាធារណការ និងដឹកជញ្ចូន និងតំណាងក្រុមហ៊ុនសាងសង់ កាលពីថ្ងៃទី ២៦ សីហានេះ។ ទីលានចាក់សំរាមនេះ នឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដែលចាប់ផ្ដើមក...
អានបន្ថែមស្ថានីយប្រេងអប្សរាបញ្ចប់ការសាងសង់ដំណាក់កាលដំបូង គ្រោងនឹងផលិតដំណក់ប្រេងក្នុងឆ្នាំនេះ
ស្ថានីយបូមប្រេងដំបូងនៃកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់ដំណាក់កាលដំបូងហើយ ដោយគ្រោងនឹងសម្រេចគោលដៅផលិតដំណក់ប្រេងជាលើកដំបូងនៅក្នុងកំឡុងឆ្នាំនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ២៦ សីហានេះ ក្រុមហ៊ុនទើបតែបញ្ចប់ការសាងសង់ស្ថានីយ៍អណ្ដូងទី ១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៥ សីហានេះ ហើយក៏កំពុងតែ ដឹកជញ្ចូនទៅកាន់ស្ថានីយបូមប្រេងប្លុក A ដែលស្ថិតក្នុងឈូងសមុទ្រថៃ ភាគនិរតី...
អានបន្ថែមCDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។ នៅថ្ងៃជាមួយគ្...
អានបន្ថែមរដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀ...
អានបន្ថែមគណៈកម្មការទន្លេមេគង្គ៖ វារីអគ្គីសនីមិនមែនជាកត្តាចម្បងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកទាបទេ
គណៈកម្មការទន្លេមេគង្គបានឱ្យដឹងថា ការសាងសង់វារីអគ្គីសនីលើដងទន្លេមេគង្គ មិនមែនជាកត្តាចម្បងដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គស្រកចុះជាងមុនឡើយ ប៉ុន្តែកត្តារាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងកត្តាអ៊ែលលីណូទេ ទើបជាកត្តាចំបង ដែលផ្ទុយស្រឡះពីការលើកឡើងរបស់អ្នកជំនាញផ្នែកបរិស្ថានអាមេរិក។ លោក តែ ណាវុធ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិទន្លេមេគង្គថ្លែងក្នុងសន្និសីទកាលពីថ្ងៃទី ១១ សីហា ថា វារីអគ្គីសនីជាកត្តារួ...
អានបន្ថែមសម្ដេច ហ៊ុន សែន សម្រេចជួលដីជាង១៦៨ហិកតា នៅឧទ្យានជាតិបុទុមសាគរឱ្យក្រុមហ៊ុនរ៉ូយាល់គ្រុប
រដ្ឋាភិបាលកាលពីថ្ងៃទី ៦ សីហា នេះ បានចេញអនុក្រឹត្យធ្វើអនុបយោគផ្ទៃដីទំហំ ១៦៨,៨ ហិកតា ក្នុងឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង ឱ្យទៅក្រុមហ៊ុន រ៉ូយាល់គ្រុប ដើម្បីអភិវឌ្ឍន៍គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ។ ផ្ទៃដីទំហំជាង១៦៨ហិកតានេះ ស្ថិតនៅភូមិថ្មសនិងភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរដ្ឋាភិបាលជួយឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើប្រាស់ដោយចីរភាព។ លក្ខខណ្ឌជួលអភិវឌ្ឍ...
អានបន្ថែមគម្រោងទំនប់សាលាតាអនដ៏ធំសម្បើម នៅបាត់ដំបងគ្រោងបញ្ចប់ឆ្នាំក្រោយ
គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន នៅខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ គិតមកដល់បច្ចុប្បន្នសម្រេចបាន ៧០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងនេះគឺជាគម្រោងទី១ ដែលស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ ដោយនឹងអាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១ ០០០ ហិកតា ផ្ទៃដីស្រ...
អានបន្ថែមគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី នៅខេត្តបាត់ដំបងសម្រេចបាន ២៦%
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលបានបើកការដ្ឋានសាងសង់កាលពីខែមិថុនា ឆ្នាំ២០១៨ គិតមកដល់បច្ចុប្បន្នសម្រេចបាន ២៦%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ៦ សីហានេះ។ គម្រោងទំនប់ទឹកនេះ មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង និងជាគម្រោងមួយ ស្ថិតនៅក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ...
អានបន្ថែម
