គម្រោងសាងសង់មានជាង៤ពាន់គម្រោង កើន៥០ភាគរយ នៅឆ្នាំ២០១៩
នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួន ៩.៣ពាន់លានដុល្លារ មានកំណើន ៧៨ភាគរយ។ របាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅឆ្នាំ២០១៩ សំណង់ទូទាំងប្រទេស មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើន ៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់...
អានបន្ថែមផ្សារទំនើបAEONទី៣តម្លៃជិត៣០០លានដុល្លារលើផ្លូវ៦០ម៉ែត្រត្រូវបានអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី២៥ ខែ ធ្នូ បានសម្រេចអនុម័តគម្រោងវិនិយោគផ្សារទំនើបAEONទី៣ដែលមានទីតាំងតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ។ គម្រោងខាងលើនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្រោមទឹកប្រាក់ប្រមាណជា២៨៩,៦លានដុល្លារអាមេរិក ។ តាមការបញ្ជាក់ដោយ CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ...
អានបន្ថែមផ្សារគំរូព្រំដែនកម្ពុជាចំនួនពីរទៀតគ្រោងសាងសង់នៅ ខេត្តកំពត និងស្វាយរៀង
“ផ្សារគំរូព្រំដែន កម្ពុជា” ស្ថិតនៅតាមព្រំដែនប្រទេសកម្ពុជា និង ប្រទេសវៀតណាមចំនួនពីរទៀត ត្រូវបានគ្រោងសាងសង់ដែលទីតាំងផ្សារទាំងពីរនេះ ស្ថិតនៅខេត្តកំពត និងខេត្តស្វាយរៀង ជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការសាងសង់ផ្សារព្រំដែននេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ខ្សែបន្ទាត់ព្រំដែន។ ការប្រកាសបង្កើត ផ្សារគំរូព្រំដែន កម្ពុជា ចំនួនពីរទៀតនេ...
អានបន្ថែមវិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ
ដោយ Eric Wong Chon Lap នៅទីក្រុងភ្នំពេញអ្នកអភិវឌ្ឍន៍បានផ្តោតលើការដាក់លក់ផ្ទះនិងខុនដូថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រហូតមកដល់ពេលនេះមានជាង ១៥.០០០ យូនីតនៅក្នុងទីក្រុង ពីការអភិវឌ្ឍន៍ខុនដូដែលបានដាក់ដំណើរការនៅចន្លោះឆ្នាំ ២០១៦ និង ២០១៨។ បញ្ហាប្រឈមធំមួយដែលទីផ្សារលំនៅដ្ឋាន និងខុនដូត្រូវប្រឈម គឺថ្លៃដើមនៃការវិនិយោគបានកើនឡើងទន្ទឹមនឹងការឡើងថ្លៃដីធ្លីនៅភ្នំពេញដែលនាំឱ្យមានការកើនឡើងនៃតម្លៃលក់។ អ្...
អានបន្ថែមក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតមជ្ឈមមណ្ឌលពិនិត្យគុណភាពសំណង់នៅកម្ពុជា
ក្រុមហ៊ុនចិន Sinosteel New Material Co., Ltd. ដែលមានជំនាញផ្នែកមន្ទីរពិសោធន៌ផ្នែកត្រួតពិនិត្យសុវត្ថិភាពសម្ភារសំណង់ដ៏ធំមួយនៅទីក្រុង Zhengzhou ខេត្ត Henan កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនលើកឡើងថា វិស័យសំណង់នៅកម្ពុជាកំពុងរីកចំរើនខ្លាំង។ លោក Mao Haibo នាយកក្រុមហ៊ុន Sinosteel New Material Co., Ltd. បានលើកឡើងពីបំណងវិនិយោគសាងសង់មជ្ឈមណ្ឌលពិសោធន៍និងស្រាវជ្រាវគុណភាពសំណង់ ក្នុងជំនួបជាមួយ ឯកឧត្...
អានបន្ថែមក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងក្នុងពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជាឆ្នាំ២០១៩
ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ ដែលទើបតែនឹងបញ្ចប់នាពេលថ្មីៗនេះ គឺមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ពន្ធ័ទៅនឹងវិស័យសំណង់ នេះគឺស្តែងពីទំនាក់ទំនងយ៉ាងជិតស្និតរវាងកម្ពុជានិងចិន។ ធ្វើឡើងកាលពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូ ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា បានដាក់តាំងបង្ហាញផលិតផលប្រមាណជាង ១០០០ ប...
អានបន្ថែមតម្លៃអចលនទ្រព្យនៅហ្វីលីពីននៅទ្រឹង
តម្លៃផ្ទះនៅហ្វីលីពីនបានកើនត្រឹមតែ ០,៤% ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះតំណាងឱ្យតម្លៃមិនឡើងខ្ពស់ដូចការព្យាករថានឹងកើនឡើង ៣,៧% ឡើយ។ នេះបើតាមសន្ទស្សន៍តម្លៃអចលនទ្រព្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ របស់ធនាគារកណ្ដាលហ្វីលីពីន។ បើទោះជាតម្លៃលំនៅឋានស្ទើរគ្រប់ប្រភេទធ្លាក់ចុះ ក្នុងនោះរួមទាំងផ្ទះក្នុងអាគារសហកម្មសិទ្ធិផងដែលបានធ្លាក់តម្លៃ ៧,៩% ប៉ុន្តែយូនីតក្នុងខុនដូតម្លៃនៅតែកើនឡើងរវាង ៤,៥% ចន្លោះត្រីមាសទី១ និង...
អានបន្ថែមបម្រែបម្រួលទីផ្សារជួលបន្ទប់អាផាតមិន និង ខុនដូ
ដោយ Eric Wong Chon Lap នៅពេល ចំនួនជនបរទេសកើនឡើងនៅក្នុងប្រទេសកម្ពុជា ទោះបីអ្នកស្នាក់នៅក្នុងទីក្រុងភ្នំពេញថយចុះ ក៏ទីផ្សារនេះកំពុងតែមានការផ្លាស់ប្តូរតម្រូវការ។ កត្តានេះនឹងធ្វើឲ្យមានផលប៉ះពាល់ ដល់វិស័យជួលខុនដូក្នុងរាជធានីភ្នំពេញ បើទោះបីជាបច្ចុប្បន្នមិនទាន់ប៉ះពាល់ក៏ដោយ។ ជាធម្មតា នៅពេលជនបរទេសរើទៅធ្វើការនៅប្រទេសកម្ពុជា ទោះជាមកធ្វើការតែឯង ឬ មកជាមួយសមាជិកគ្រួសារ ក្រុមហ៊ុនមួយចំនួនបានចំណាយលើការស្នាក់នៅស...
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាជួយលើកកម្ពស់ច្បាប់សាងសង់ថ្មី
សមាគមអ្នកសាងសង់កម្ពុជា (CCA) គាំទ្រចំពោះច្បាប់សាងសង់ដែលទើបអនុម័តទៅដល់សមាជិករបស់ខ្លួន នឹងបន្តជួយផ្សព្វផ្សាយច្បាប់នេះបន្ថែមទៀត។ រដ្ឋសភាទើបបានអនុម័តច្បាប់ ស្តីពី ការសាងសង់ក្នុងខែតុលា ដែលត្រូវបានចងក្រងដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និង អ្នកជំនាញនៅក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍របស់ប្រទេសជប៉ុន។ សេចក្ដីព្រាងច្បាប់ស្តីព...
អានបន្ថែមជប៉ុនជួយវៀតណាមអភិវឌ្ឍទីក្រុងឆ្លាតវៃនៅហាណូយ
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក បានយល់ព្រមឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែតុលារវាងក្រុមហ៊ុនជប៉ុន Sumitomo និង ក្រុមហ៊ុនអភិវឌ្ឍន៍វៀតណាម BRG Group ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅទីក្រុងហាណូយ។ ទីក្រុងឆ្លាតវៃដែលមានតម្លៃ ៤,២ ប៊ីលានដុល្លារនេះនឹងត្រូវសាងសង់នៅលើផ្ទៃដី ២៧២ ហិចតានៅស្រុកដុងអាញ់ ភាគខាងជើងទីក្រុងហាណូយ។ ដំណាក់កាល...
អានបន្ថែម
