រដ្ឋាភិបាលចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់
រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងចេញវិធានការក្តៅៗចំពោះសណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់នៅខេត្តព្រះសីហនុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩។ ក្នុងដំណើរចុះពិនិត្យ និងសិក្សាដំណើរការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ គណៈកម្មាធិការខាងលើ បានចេញវិធានការឲ្យគ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ត្រូវ...
អានបន្ថែមជប៉ុនផ្តល់ជំនួយ១០០លានយេនសាងសង់ផ្ទះជូនប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំ
រដ្ឋាភិបាលជប៉ុន និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិឬ UN-Habitat បានចុះហត្ថលេខាលើលិខិតប្តូរសារសាងសង់ផ្ទះជូនប្រជាជនកម្ពុជាដែលរស់នៅខេត្តត្បូងឃ្មុំ។ កាលពីថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៩ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម Hidehisa Horinouchi និងតំណាង UN-Habitat ប្រចាំកម្ពុជាលោក សុខ វណ្ណា បានចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងគាំទ្រការស្តារឡើងវិញផ្ទះប្រជាជននៅខេត្តត្បូងឃ្មុំដែលប...
អានបន្ថែមឧកញ៉ា ពុង ឃាវ សែ ប្តេជ្ញាសាងសង់ព្រលានយន្តហោះថ្មីឲ្យបានសម្រេចមុនពេលចូលនិវត្តន៍
រូបភាពដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានប្រកាសប្តេជ្ញាធ្វើយ៉ាងណាសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យបានសម្រេច មុនខ្លួនឈានចូលវ័យ៨៧ឆ្នាំ ដើម្បីទុកជាស្នាដៃដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជា។ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន...
អានបន្ថែមសារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងបង្កើតឡើងសម្រាប់ភ្ញៀវទេសចរណ៍ ឬយោធាចិន?
រូបភាពពី South China Morning Post សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអត្ថបទវិភាគមួយក្រោមចំណងជើងថា Is Cambodia’s Koh Kong project for Chinese tourists – or China’s military? ឬជាភាសាខ្មែរ «តើគម្រោងនៅខេត្តកោះកុងធ្វើឡើងដើម្បីទទួលភ្ញៀវទេសចរណ៍ចិន ឬ ទាហានចិន?»។ អត្ថបទវិភាគមួយនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងពេញនិយមសម្...
អានបន្ថែមរដ្ឋាភិបាលអាចនឹងផ្អាកការទិញលក់ដីនៅតំបន់ព្រលានយន្តហោះថ្មី
កិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី រដ្ឋាភិបាលអាចនឹងផ្អាកការធ្វើចរន្តការដីឬការទិញលក់ដីនៅតំបន់ណាដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការនៃគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំលើកទី១របស់គណៈកម្មការរៀបចំទីតាំងគម្រោងនេះ។ គណៈកម្មការរៀបចំ...
អានបន្ថែមជប៉ុនគ្រោងនឹងមកជួយដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា
ក្រុមហ៊ុនជប៉ុនប្រមាណជា៥៨ ក្រុមហ៊ុនមកពីផ្នែកផ្សេងៗនៃវិស័យសំណង់និងអចលនទ្រព្យ បានជួបពិភាក្សាជាមួយដៃគូសហការកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាកសាងទីក្រុងនៅកម្ពុជា ។ គម្រោងវិនិយោគខាងលើ គឺបានបង្ហាញឲ្យដឹងក្នុងវេទិកាសាធារណៈ ឯកជនស្តីពី “ការអភិវឌ្ឍន៍នគរូបនីយកម្មកម្ពុជា-ជប៉ុន”ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅឯសណ...
អានបន្ថែមម៉ាស៊ីនបោកខោអាវភ្លោះ LG TWINWash™ ជាដំណោះស្រាយសម្រាប់ស្ត្រីមេផ្ទះ
ជាទូទៅស្ត្រីមេផ្ទះតែងតែជួបបញ្ហាក្នុងការបោកគក់ជាច្រើនដូចជា ការរង់ចាំការបោកគក់រយ:ពេលយូរ ការប្រឡាក់ពណ៌ ការខូចគុណភាពសាច់ក្រណាត់ ក្រណាត់ជាប់ប្រឡាក់ខ្លាំង ក្រណាត់ជាប់ជំពាក់គ្នា បារម្មណ៍ពីបញ្ហាអនាម័យ និងមេរោគជាប់ខោអាវកូនតូចៗជាដើម។ ម៉ាស៊ីនបោកគក់ស៊េរីទំនើបចុងក្រោយរបស់ក្រុមហ៊ុន LG ដែលអាចជួយដោះស្រាយបញ្ហាដែលស្ត្រីមេផ្ទះជួបប្រទះជាទូទៅក្នុងការបោកគក់ប្រចាំថ្ងៃជូនបុត្រ និងស្វាមីជាទីស្រឡាញ់ នោះគឺម៉ាស៊ីនបោកខោអាវភ្ល...
អានបន្ថែមក្រុមហ៊ុនកូរ៉េគ្រោងនឹងចាប់ដៃជាមួយសមាគមអ្នកសាងសង់កម្ពុជាលើកកម្ពស់វិស័យសំណង់
ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកផ្សព្វផ្សាយអ្នកវិនិយោគរបស់ប្រទេសកូរ៉េ កូត្រាភ្នំពេញ កាលពីពេលថ្មីៗនេះបានជួបពិភាក្សាជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យសំណង់នៅកម្ពុជា បន្ទាប់ពីឃើញភាពរីកចម្រើនខ្លាំងក្នុងវិស័យនេះ។ ជំនួបនេះធ្វើឡើងរវាង លោកជីវ ស៊ីវផេង នាយកគ្រប់គ្រងទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជា (ស.ស.ក) តំណាងឲ្យ អ្នកឧកញ៉ា ពុង ឃាវសែ ប្...
អានបន្ថែមសញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨
សកម្មភាពត្រួតពិនិត្យសំណង់ credit: SCG រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។ ក្រុមហ៊ុនទាំង ៤ នេះរួមមានក្រុមហ៊ុនស៊ីម៉ងត៍កំពត ដែលផលិតបានជាង ២,២១ លានតោន ក្រុមហ៊ុនស៊ីម៉ងត៍ចក្រីទីងធីងខូអិ...
អានបន្ថែមក្រុមហ៊ុនជិត១ពាន់ក្រុមហ៊ុននឹងរួមគ្នាអង្រួនឧស្សាហកម្មអាលុយមីញ៉ូមក្នុងពិព័រណ៍ Aluminium China
រូបសកម្មភាពក្នុងពិព័រណ៍ Aluminium China 2017 ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម Aluminium China 2019 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនសាជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ នៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃ ប្រទេសចិន។ ដោយទទួលបានភាពជោគជ័យកាលពីរឆ្នាំ ២០១៨ ព្រឹត្តិការណ៍ពិព័រណ៍ក្នុងឆ្នាំ ២០១៩ នេះ រំពឹងថានឹងធំជាងមុន ដោយនឹងមានអ្នក...
អានបន្ថែម
