ផ្សារទំនើបប៊ូទិកថ្មីមួយ នឹងផុសនៅចំកណ្តាលទីក្រុងភ្នំពេញ នៅ២០២២ ខាងមុននេះ

គម្រោងផ្សារទំនើប Lucky Pavilion Mall ដំណាក់កាលទី ២ ដែលមានទីតាំងនៅលើបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង ១ ដែលជាបេះដូងនៃរាជធានីភ្នំពេញ បានចាប់ផ្ដើមការសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់ ហើយបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។ ផ្សារមួយនេះអភិវឌ្ឍដោយក្រុមហ៊ុន Lucky Mall Co., Ltd ប្រកាសអនុវត្តដំណាក់កាលទី ២ នេះ បន្ទាប់ពីការសាងសង់ដំណាក់កាលទី ១ បានបញ្ចប់ដោយជោគជ័យ និងត្រៀមបើកឱ្យជួលក្នុងពេលឆាប់ៗនេះ។ ...

អាន​បន្ថែម

គម្រោងខុនដូ Urban Village ឈ្នះជ័យលាភីក្នុងកម្មវីធីប្រកួតអចលនទ្រព្យឆ្នើមប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិក

គម្រោងខុនដូ Urban Village និងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលជាគម្រោងអភិវឌ្ឍចម្រុះស្តង់ដារហុងកុងធំបំផុតនៅកម្ពុជា បានអង្រួនទីផ្សារអចលនទ្រព្យម្ដងទៀតហើយ ក្រោយឈ្នះពានរង្វាន់ធំៗ ២ ពីកម្មវិធីប្រកួតអចលនទ្រព្យឆ្នើមប្រចាំទ្វីបអាស៊ីប៉ាស៊ីហ្វិកឬ Asia Pacific Property Awards 2021-2022 ដែលសឱ្យឃើញពីកិត្យានុភាពនៃគម្រោងអភិវឌ្ឍខ្មែរមួយនេះលើឆាកអន្តរជាតិ។ នេះបើយោងតាមស្ថាបនិកក្រុមហ៊ុន លោកស្រី Catherine Chan...

អាន​បន្ថែម

អគារការិយាល័យទំនើបដំបូងបង្អស់ក្នុងតំបន់វេងស្រេង ISI Tower ត្រៀមបើកដំណើរការខែវិច្ឆិកានេះ

អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park នឹងចាប់ផ្តើមបើកដំណើរការពីខែវិច្ឆិកាខាងមុខនេះ ដោយនឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់វេងស្រេង នៃរាជធានីភ្នំពេញ។ អភិវឌ្ឍឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ហើយក៏ជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់នៅក...

អាន​បន្ថែម

ជីបម៉ុង ពង្រីកវិសាលភាពធុរកិច្ចចូលក្នុងវិស័យអាផាតមិន ក្រោយទិញអគារ Granferte មកគ្រប់គ្រង

ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា កាលពីថ្មីៗនេះ បានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនចូលក្នុងវិស័យសេវាកម្មអាផាតមិន ជាលើកដំបូង ក្រោយក្រុមហ៊ុនសម្រេចទិញយក អគារហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ពីក្រុមហ៊ុនលីអូផាលេស ២១ មកគ្រប់គ្រងទាំងស្រុង។ ប្រតិបត្តិការទិញលក់នេះ ត្រូវបានធ្វើចប់សព្វគ្រប់ទាំងស្រុងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខណៈជីប ម៉ុង លែន នឹងចាប់ផ្ដើមគ្រប់...

អាន​បន្ថែម

បុរីហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ថ្មីលើផ្លូវ៦អា សម្រាប់គម្រោងដឹណេតឆឺរ៉ល

អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក កាលពីថ្ងៃ ៨ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់ថ្មីនៅលើផ្លូវជាតិលេខ ៦អា ក្នុងតំបន់ជ្រោយចង្វារ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់នៃគម្រោង ដឹណេតឆឺរ៉ល ។ ការិយាល័យលក់ថ្មីនេះ ស្ថិតនៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីអបអរពិធីសម្ពោធជាការ...

អាន​បន្ថែម

អាមេរិកបន្តពង្រីកទីផ្សារមកកម្ពុជា ថ្មីៗនេះបើកឱ្យខ្មែរទិញផ្ទះនៅទីក្រុង Miami បានតាមអនឡាញ

ក្រុមហ៊ុនអចលនទ្រព្យធំៗ ២ របស់អាមេរិក Golden Gate Global និង Lennar Home បន្តសហការជាមួយក្រុមហ៊ុនក្នុងស្រុក Isaford Co Ltd ដើម្បីពង្រីកសក្ដានុពលទីផ្សារ និងទាក់ទាញវិនិយោគិនបន្ថែមពីកម្ពុជា ខណៈក្រុមហ៊ុនទាំង ៣ ទើបបើកឱ្យខ្មែរអាចទិញគេហដ្ឋានក្នុងគម្រោងថ្មីស្រឡាងមួយនៅក្នុងទីក្រុង Miami នៃរដ្ឋ Florida បាន។ ក្នុងអំឡុងកូវីដ១៩ ដូច្នេះ សម្រាប់វិនិយោគិនដែលមិនចង់ធ្វើដំណើរទៅមើលផ្ទះដោយខ្លួនឯង ក្រុមហ៊ុនទាំង ៣ ក៏មា...

អាន​បន្ថែម

ជីប ម៉ុងបង្ហើបចំណុចពិសេសនៃស្ថាបត្យកម្ម វិស្វកម្ម និងបរិក្ខារក្នុងផ្សារទំនើបលើផ្លូវ២៧១

អត្ថបទផ្សព្វផ្សាយ ផ្សារទំនើបដ៏ធំស្កឹមស្កៃ ជីប ម៉ុង មេហ្គាម៉ល ២៧១ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងបរិក្ខារល្អៗតាមបែបស្តង់ដារអន្តរជាតិ ដែលនឹងផ្តល់នូវគុណភាពសំណង់ដ៏រឹងមាំ សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន។ នេះបើតាមការឲ្យដឹងពី លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១។ ផ្សារទំនើបខ្នាតយក្សមួយនេះ ជាគម្រោ...

អាន​បន្ថែម

ក្រោយជោគជ័យលើគម្រោង៣ ធំៗ Urban Hub Cambodia បន្តគ្រងទីផ្សារ ទោះក្នុងវិបត្តិកូវីដក្ដី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យហុងកុងធំជាងគេនៅកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេសរុបជាង ២០រង្វាន់ មកពីទូទាំងពិភពលោក Urban Hub Cambodia នៅតែបន្តដឹកនាំវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បើទោះបីជាវិបត្តិកូវីដកំពុងក្ដៅគគុកក្ដី។ ភាពជោគជ័យនេះ សឱ្យឃើញតាមរយៈអត្រាការលក់ ដោយមកទល់បច្ចុប្បន្ន គម្រោងទី៤ របស់ខ្លួន Urban Village Phase 2 បានលក់ដាច់អស់ជាង ១៣០០ យូនីត ក្នុងរយៈពេលតិចជាង ២ឆ្នាំ។ ក្រ...

អាន​បន្ថែម

សាស្ត្រាចារ្យ ចាន់ សារិន្ទ បង្ហាញរបកគំហើញថ្មីប្រៀបធៀបសមត្ថភាពទប់កំដៅរបស់ក្បឿង ៤ ប្រភេទ

សាស្ត្រាចារ្យនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងថាមពល លោក ចាន់ សារិន្ទ កាលពីថ្មីៗនេះ បានបង្ហាញការសិក្សាស្រាវជ្រាវថ្មីមួយ ដែលមានសមត្ថភាពក្នុងការទប់កម្តៅរបស់ផលិតផលដំបូលចំនួន ៤ ប្រភេទ។ ផលិតផលដំបូលទាំង ៤ ប្រភេទ ដែលលោកសាស្ត្រាចារ្យបានធ្វើតេស្តពិសោធន៍ រួមមាន ក្បឿងស៊ីម៉ងត៍ ក្បឿងសេរ៉ាមិច ស័ង្កសីបិទស្នោ PU និងស័ង្កសីធម្មតា។ របកគំហើញនេះគឺពិត...

អាន​បន្ថែម

គម្រោងលំនៅឋានតម្លៃសមរម្យថ្មីមួយកន្លែងចាប់ផ្ដើមបង្ហាញខ្លួននៅតំបន់ពោធិ៍ចិនតុង

អត្ថបទផ្សព្វផ្សាយ គម្រោងលំនៅឋានតម្លៃសមរម្យថ្មីមួយ TKS Residence ចាប់ផ្ដើមបើកលក់ជាផ្លូវការហើយ ដែលនឹងចូលរួមចំណែកប្ដូរមុខមាត់ពោធិ៍ចិនតុងឱ្យកាន់តែមានសក្ដានុពល ក៏ដូចជាផ្ដល់នូវគេហដ្ឋានបែបទំនើបក្នុងតម្លៃសមរម្យដល់អតិថិជនផងដែរ។ គម្រោងនេះមានទីតាំងស្ថិតនៅពោធិ៍ចិនតុង និងមានចម្ងាយតែ ១,៥គម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ៤ ហិកតា ជាមួយនឹងផ្ទះសរុបជាង ១០០ ខ្នង។ ចំណុចពិសេសរបស់គម្រោង គឺ...

អាន​បន្ថែម