មកស្គាល់ក្រុមហ៊ុនខ្លាំងទាំង 36 ប្រកួតយកពានរង្វាន់ 2025 Going Digital Awards នៅអាំស្ទែដាំ
កម្មវិធីអបអរសាទរពានរង្វាន់វានុវត្តននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធពិភពលោកឈានមុខ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 16 ខែតុលា ក្នុងសន្និសីទ Bentley’s 2025 Year in Infrastructure នៅទីក្រុង Amsterdam នៅទីក្រុង EXTON, រដ្ឋPennsylvanian. –ក្រុមហ៊ុនសារជីវកម្ម Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 5 ខែសីហា ឆ្នាំ 2025 បានប្រកាសអ្នកជាប់វគ្គជម្រុះចុងក្រោយដើម្បីប្រកួតយកពានរង្វាន់ Going Digital Awards ឆ្នាំ 2025។ ការប្រារព្ធកម្មវិធីប្រកួតយកពានរង្វាន់នេះ គឺផ្តើមចេញពីស្នាដៃ ឬសមិទ្ធិផលដ៏អស្ចារ្យរបស់វិស្វករ និងក្រុមការងារនៃគម្រោងក្នុងការជំរុញការងារហេដ្ឋារចនាសម្ព័ន្ធដើម្បីគុណភាពជីវិតមនុស្សរស់នៅកាន់តែប្រសើរតាមរយៈការច្នៃប្រឌិតចេញពីឌីជីថល។ អ្នកជាប់វគ្គជម្រុះពានរង្វាន់ Going Digital Awards ឆ្នាំ2025 នេះ សុទ្ធតែបានបង្ហាញពីដំណោះស្រាយការងារវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធដែលឈានមុខគេ របស់ក្រុមហ៊ុនសាងសង់ និងម្ចាស់គម្រោង ដែលជាអ្នកប្រើប្រាស់ ដោយប្រែក្លាយពីសំណង់ ទៅជាទ្រព្យសម្បត្តិប្រប្រើប្រាស់យ៉ាងសកម្ម។ អ្នកជាប់វគ្គជម្រុះចុងក្រោយនៅទូទាំង 12 ប្រភេទ ត្រូវបានជ្រើសរើសដោយក្រុមឯករាជ្យនៃអ្នកជំនាញឧស្សាហកម្មសកលចេញពីក្នុងចំណោមអ្នកប្រកួតជិត 250បេក្ខជន មកពី […]
អានបន្ថែម

English
