កិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៦ នៅប្រទេសម៉ាឡេស៊ីរបស់សហព័ន្ធអ្នកសាងសង់អាស៊ានប្រារព្ធរៀបចំដោយជោគជ័យ
កិច្ចប្រជុំក្រុមប្រឹក្សាលើកទី 56 របស់សហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) បានបញ្ចប់ដោយជោគជ័យនូវកិច្ចប្រជុំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់ប្រមូលផ្តុំមេដឹកនាំ និងជាឱកាសបង្ហាញពីទស្សនៈវិស័យ សំណង់នៅទូទាំងអាស៊ីអាគ្នេយ៍។ ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់សហព័ន្ធអ្នកសាងសង់អាស៊ានក្នុងការជំរុញកិច្ចសហការ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់។ ដោយមានតំណាងមកពីប្រទេសសមាជិកអាស៊ានទាំង៨ កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការចាប់យកឱកាសនាពេលអនាគតនៅក្នុងវិស័យសំណង់។ អ្នកចូលរួមបានពិភាក្សាយ៉ាងទូលំទូលាយ ដោយផ្តោតលើប្រធានបទដូចជា វឌ្ឍនភាពបច្ចេកវិទ្យា ការអនុវត្តអគារបៃតង និងតួនាទីសំខាន់នៃឧស្សាហកម្មសំណង់ក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងផលប៉ះពាល់ពីឥទ្ធិពលសង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ព្រមទាំងការគិតគូរអំពីបទដ្ឋានការងារសម្រាប់កម្មករជំនាញ។ លោក Oliver HC Wee ដែលជាប្រធាន ACF បច្ចុប្បន្នបានលើកឡើងថា “កិច្ចប្រជុំក្រុមប្រឹក្សា ACF លើកទី 56 បង្ហាញសញ្ញាច្រើនជាងការប្រមូលផ្តុំនៃអ្នកដឹកនាំឧស្សាហកម្ម។ “រួមគ្នា យើងកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំ ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។” ចំណុចសំខាន់មួយនៃកិច្ចប្រជុំគឺការដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងគោលបំណងលើកកម្ពស់ស្តង់ដារសុវត្ថិភាពសំណង់នៅទូទាំងអាស៊ាន។ កម្មវិធីនេះផ្តោតលើការចុះសម្រុងគ្នានៃបទប្បញ្ញត្តិសុវត្ថិភាព សម្របសម្រួលការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តបច្ចេកវិជ្ជាសុវត្ថិភាពកម្រិតខ្ពស់នៅទូទាំងប្រទេសជាសមាជិក។ លើសពីនេះ ACF បានដាក់ចេញនូវប្លង់មេនៃការផ្លាស់ប្តូរឌីជីថល ដោយដោះស្រាយតម្រូវការបន្ទាន់សម្រាប់វិស័យសំណង់ ដើម្បីទទួលយកឧបករណ៍ និងដំណើរការឌីជីថល។ ចលនាយុទ្ធសាស្ត្រនេះមានគោលបំណងសម្រួលប្រតិបត្តិការ កែលម្អការគ្រប់គ្រងគម្រោង និងលើកកម្ពស់ការប្រកួតប្រជែងលើមាត្រដ្ឋានសកល។ កិច្ចប្រជុំក្រុមប្រឹក្សាក៏បានផ្តល់វេទិកាមួយសម្រាប់ប្រទេសជាសមាជិកដើម្បីបង្ហាញពីសមិទ្ធផលរបស់ពួកគេ និងចែករំលែកស្នាដៃល្អបំផុតក្នុងការសាងសង់។ […]
អានបន្ថែម