ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកលក់បុរីចន្ទគីរីគម្រោងទី២ ជាផ្លូវការហើយ

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរី គម្រោងទី២ របស់ខ្លួនកាលពីព្រឹកថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៣នេះ ដែលគម្រោងថ្មីនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។ បុរីចន្ទគីរី គម្រោងទី​២ គឺជាគម្រោងបុរី និងផ្ទះអាជីវកម្មថ្មី សាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧,៥ហិកតា ដែលជា​គម្រោង​បុរីទី២ អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន រចនាយ៉ាងសម្រិតសម្រាំងបំផុតដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយ​ប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសស័ក្តិសមបំផុតសម្រាប់លោកអ្នកចង់រស់នៅក្នុងទីក្រុងបែបសហគមន៍ជិតស្និទ្ធក្នុងធម្មជាតិ ជាមួយនឹងការរចនាប្លង់មេហ៊ុមព័ទ្ធដោយ ធម្មជាតិ សួន​សេនត្រលផាក និង​សួន​តូចៗមានមុខងារពិសេសរហូតដល់ ៣២ រចនាបថខុសៗគ្នា។ [រូបភាពប្លង់មេបុរីចន្ទគីរីគម្រោងទី២] [ភ្ញៀវកិត្តិយសទស្សនាប្លង់មេ និងរូបភាពភ្ញៀវកិតិ្តយសពីបុរីចន្ទគីរីគម្រោងទី២] ថ្លែងក្នុងឱកាសដ៏រំភើបនេះដែរ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក បាន​បកស្រាយ​ពី​គោល​គំនិត​ផ្តួចផ្តើម​​គម្រោង​ចន្ទគីរី ថា «ក្នុង​នាមជាស្ថាបនិក និងស្ថាបត្យករមួយរូប ខ្ញុំជឿជាក់ថា ការរចនា និងសាងសង់ផ្ទះមួយបានល្អ គឺស្មើនឹងសុភមង្គលលមួយគ្រួសារ។ គម្រោងបុរីចន្ទគីរីនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងផ្ទះក្តីស្រម៉ៃអតិថិជនរបស់ពួកយើង។» [អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក […]

អាន​បន្ថែម

ក្រុមហ៊ុនអឺបេនលែនស្វាគមន៌ម្ចាស់គេហដ្ឋានថ្មីក្នុងគម្រោងបុរីចន្ទគីរី

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន មានមោទនភាពក្នុងការចាប់ផ្តើមប្រគល់ផ្ទះដល់ ម្ចាស់លំនៅឋាននៃគម្រោងបុរីចន្ទគីរី កាលពីព្រឹកថ្ងៃ ២៨ ឧសភា ២០២៣កន្លងមកនេះ ប្រកបដោយ ភាពរីករាយ និងទំនុកចិត្តក្នុងការស្វាគមន៍ម្ចាស់លំនៅឋានទាំងអស់ បោះជំហានចូលមកកាន់ការរស់នៅ កាន់តែប្រសើរជាងមុន។   ក្រុមការងារបុរីចន្ទគីរីប្រគល់សោរជូនម្ចាស់ផ្ទះ ជាង ៤ឆ្នាំក្រោយពីការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង តម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន បានបញ្ចប់ការអភិវឌ្ឍបុរីចន្ទគីរី ប្លុកដំបូង ហើយចាប់ផ្តើម ប្រគល់ផ្ទះជូនម្ចាស់លំនៅឋានជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះ។ ជាមួយនឹងស្នាមញញឹមក្នុងពេល ត្រួតពិនិត្យផ្ទះ និង គ្រឿងបរិក្ខារផ្សេងៗនៅក្នុងគេហដ្ឋាន ម្ចាស់ផ្ទះព្រមទាំងក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចក្នុងការចូលមករស់នៅផ្ទះថ្មី ក្នុងពេលឆាប់ៗនេះ។ បុរីចន្ទគីរី ជាគម្រោងមួយដែលត្រូវបានទទួលស្គាល់ ទៅលើគុណភាពទាំងការរចនា សំណង់ផ្ទះ​ និងបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។ ម្ចាស់គេហដ្ឋានធ្វើការត្រួតពិនិត្យគេហដ្ឋានថ្មី ជាមួយនឹងភាពជោគជ័យជាង ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យជាមួយនិងការអភិវឌ្ឍគម្រោង បុរី ខុនដូ អគារពាណិជ្ជកម្ម ផ្សារទំនើប សណ្ឋាគារ និងផ្ទះអាជីវកម្ម ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ជាពិសេសការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែង ដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូលផងដែរ។ […]

អាន​បន្ថែម

ឱកាសចំណេញផ្ទួនៗពិសេសមិនធ្លាប់មានពីបុរី ហ្គោលដេន ផាក

បុរី ហ្គោលដេន ផាក សូមផ្តល់ជូនឱកាសចំណេញផ្ទួនៗពិសេសមិនធ្លាប់មានជូ​នដល់អតិថិជនទាំងអស់ដែលមានបំណង់ចង់ទិញផ្ទះឬវីឡាណាមួយក្នុងក្តីស្រមៃរបស់លោកអ្នកជាមួយនឹង៖ លក្ខខណ្ឌបង់ប្រាក់ងាយស្រួលបង់ 20% នៃតម្លៃផ្ទះរយៈពេល 30ខែ ជាមួយអត្រាការប្រាក់ ០% កាន់តែអស្ចារ្យលោកអ្នកទទួលបានទឹកប្រាក់ត្រឡប់ទៅវិញរហូតដល់ $12,000 មិនទាន់អស់ទេលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 3% បន្ថែមទៀតសម្រាប់ការទិញផ្ទះនៅបុរី ហ្គោលដេន ផាក រួសរាន់ឡើងដើម្បីកុំឱ្យឱកាសចំណេញកន្លងផុតណាព្រោះប្រម៉ូសិនដ៏ពិសេសនេះមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមអំពីប្រម៉ូសិនក៏ដូចជាការផ្តល់ជូនផ្សេងៗ សូមអញ្ជើញមកកាន់ការិយាល័យលក់របស់បុរី ហ្គោលដេន ផាក ដែលនៅជិតលោកអ្នកជាងគេ ឬលោកអ្នកអាចទំនាក់ទំនងមកអ្នកប្រឹក្សាផ្នែកលក់តាមរយៈលេខទូរសព្ទ៖ ០៦០/០៧០/០៩៥ ៧៧៧ ៩៩៨ ឬតាមរយៈប្រព័ន្ធអនឡាញ៖ វេបសាយ: www.boreygoldenpark.com ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/ តេឡេក្រាម: https://t.me/boreygoldenpark អ៊ីនស្ដាក្រាម: https://instagram.com ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural

អាន​បន្ថែម

ស្ងាត់ៗ បុរី ប៉េង ហួត រៀបចំកម្មវិធីបើកលក់ផ្ទះគំរូគ្រប់ប្រភេទជាមួយនិងតម្លៃពិសេសបំផុតមិនធ្លាប់មាន!

កាលពីល្ងាចថ្ងៃទី13 ខែឧសភា ឆ្នាំ2023 បុរី ប៉េង ហួត​ បានរៀបចំកម្មវិធីជប់លៀងដ៏អធិកអធមមួយនៅផ្ទះគំរូវីឡា ឃីង អេ គម្រោង ដឹស្តា មេរាហ្កាដិន ដែលស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដោយមានការចូលរួមពីសំណាក់អតិថិជនដែលបានទិញផ្ទះក្នុងគម្រោងរបស់បុរី ប៉េង ហួត ជាច្រើនរូប។ ក្រៅពី​ការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រគ្រប់ប្រភេទផ្ទះរបស់បុរី ប៉េង ហួត កន្លងមក កម្មវិធីជួបជុំដ៏សប្បាយរីករាយមួយនេះមានគោលបំណងសំខាន់មួយទៀត គឺការប្រកាសបើកលក់ផ្ទះគំរូគ្រប់ប្រភេទក្នុងគម្រោង ដឹស្តា មេរាហ្កាដិន ជាមួយប្រូម៉ូសិនដែលផ្តល់ជូនពិសេសបំផុតសម្រាប់តែអតិថិជនដែលទិញផ្ទះក្នុងថ្ងៃកម្មវិធីនេះប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យកម្មវិធីនេះកាន់តែពិសេសគឺ អតិថិជនដែលអញ្ជើញមកចូលរួមកម្មវិធីបានទទួលបណ្ណទឹកប្រាក់ដែលមានតម្លៃ 5,000ដុល្លារ ភ្លាមៗ ព្រមជាមួយការពីសាភោជនាហារដ៏មានឱជារស ការប្រគំតន្ត្រីដ៏ពីរោះ និងការចាប់រង្វាន់ជាច្រើន។ គម្រោង ដឹស្តា​ មេរាហ្កាដិន ត្រូវបានអភិវឌ្ឍលើផ្ទៃដី 40ហិកតា មានទីតាំងស្ថិតនៅក្នុងតំបន់ដ៏មានសក្ដានុពលខ្ពស់នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺតំបន់ផ្លូវក្រវាត់ក្រុងទី2 ដែលស្ថិតនៅជិតទីតាំងសំខាន់ៗជាច្រើនដូចជា ផ្លូវជាតិលេខ2 អាកាសយានដ្ឋានអន្តរជាតិថ្មី ផ្សារទំនើបអន្តរជាតិ សាលារៀនអន្តរជាតិ-ល-។ មិនតែប៉ុណ្ណោះ នៅក្នុងគម្រោងផ្ទាល់ក៏មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែបដូចជាផ្លូវចេញចូលធំទូលាយ សួនច្បារដ៏វែងអន្លាយពោរពេញដោយផ្កាចម្រុះពណ៌ កន្លែងក្មេងលេងដើម្បីអភិវឌ្ឍកាយសម្បទានិងប្រាជ្ញាស្មារតីបានល្អ ក្លឹបហោស៍ដ៏ទំនើប អគារពាណិជ្ជកម្ម ផ្សារទំនើប ភីអេច មេរា […]

អាន​បន្ថែម

ក្រុមហ៊ុនអឺបេនលែនអបអរសាទរដំណើរ ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា­­

បង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន មាន​វត្តមានក្នុង​វិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេល10ឆ្នាំ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ពី​ស្នាដៃ​រចនា និង​គុណភាព​ទៅលើគម្រោង​ជាច្រើន​ រួម​មាន​គម្រោង​ពាណិជ្ជកម្ម និងលំនៅ​ឋាន (បុរី និង​ខុនដូ)​​ប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។ ក្នុង​រយៈពេល10ឆ្នាំ ក្រុមហ៊ុននេះ បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់រួមមាន អគារខុនដូប្រណិត  Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី​។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនអឺបេនលែនបានរចនាឡើងនូវគម្រោងលេចធ្លោជាច្រើន ដើម្បីចូលរួមចំណែកកែប្រែសោភ័ណភាព​ទីក្រុងភ្នំពេញ។ នៅក្នុងឱកាសនៃគម្រប់ខួប10ឆ្នាំនេះ ក្រុមហ៊ុនអឺបេនលែន សូមថ្លែងអំណរគុណដល់ក្រុមការងារទាំំងអស់ ដែលឈរនៅពីក្រោយ ភាពជោគជ័យ និងសមិទ្ធផលស្នាដៃការងារ ដែលសម្រេចបានកន្លងមក។ ចក្ខុវិស័យរបស់ក្រុមហ៊ុនអឺបេនលែន គឺផ្តោតសំខាន់ទៅលើការបង្កើតទីកន្លែង ដែលអាចឲ្យ មនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ចាប់ផ្តើមជាមួយការបង្កើតអគារខុនដូប្រណិត Embassy Residences នៅចំកណ្តាលក្រុងភ្នំពេញ  ក្រុមហ៊ុននេះបានបន្ត​ពង្រីកខ្លួន និងបង្កើតគម្រោងទៅ​ក្នុង​វិស័យ​អគារការិយាល័យគឺគម្រោងអគារការិយាល័យ […]

អាន​បន្ថែម

ISI Steel សម្ពោធផលិតផលថ្មី គុណភាពទ្វេដង និងមានការធានារហូតដល់២០ឆ្នាំ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផលដែកឈានមុខ និងធំជាគេនៅកម្ពុជា ឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់រយៈពេល ២៥ឆ្នាំ មកហើយ និងទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO ៩០០១:២០១៥ ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្ដង់ដារអន្តរជាតិក្នុងឆ្នាំ២០១៩ ។ ចំណុចស្នូលនៃភាពជោគជ័យរបស់យើងគឺដោយសារយើងមានចក្ខុវិស័យ “ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មកែច្នៃ និងចែកចាយផលិតផលដែកសម្រាប់សំណង់ដែលមានគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់នៅកម្ពុជា” ដែលយើងបានធ្វើការប្រឹងប្រែងឆ្ពោះទៅមុខដោយឈរលើគុណតម្លៃស្នូលរបស់យើងគឺ ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និង គំនិតច្នៃប្រឌិត ដែលជាបេះដូងនៃដំណើរការអាជីវកម្មរបស់យើង ។ ដើម្បីបន្តផ្ដល់ភាពជឿទុកចិត្តជូនដល់អតិថិជន ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) នៅតែបន្តខិតខំប្រឹងប្រែងអភិវឌ្ឍគុណភាពផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លូនឲ្យកាន់តែល្អប្រសើរ ដើម្បីជួយដោះស្រាយបញ្ហារបស់អតិថិជន ។ ដូចនេះ នៅថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានធ្វើការសម្ពោធជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន ដែលមានគុណភាខ្ពស់ក្នុងការទប់ស្កាត់ជាមួយនឹងភាពច្រែះបានល្អជាងមុន […]

អាន​បន្ថែម

ភាពសម្បូរសប្បាយនៃសហគមន៍ បុរី ប៉េង ហួត នារដូវកាលបុណ្យចូលឆ្នាំខ្មែរ

តាមទំនៀម ប្រជាជនខ្មែរតែងចាត់ទុកពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យដែលធំ និងសំខាន់ជាងគេ។ ពិធីបុណ្យប្រពៃណីនេះ ត្រូវបានប្រារព្ធមុនរដូវសាបព្រួសចូលមកដល់ ដែលជាពេលវេលាដ៏ល្អ សម្រាប់ប្រជាជនយើងជួបជុំគ្រួសារ ញាតិមិត្តជិតឆ្ងាយ ដើម្បីយកចង្ហាន់ទៅវត្ត និងជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងដើរកម្សាន្តជាដើម។ ក្នុងឱកាសដ៏វិសេសនេះ ក្រុមហ៊ុន ប៉េង​ ហួត គ្រុប រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចូលរួមអបអរ និង លើកស្ទួយសិល្បៈ វប្បធម៌ ប្រពៃណីជាតិ តាមរយៈការបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យធំៗសម្រាប់បុគ្គលិក អ្នករស់នៅក្នុងបុរី ក៏ដូចជាមហាជនទូទៅផងដែរ។ ក្រុមហ៊ុន ប៉េង ហួត គ្រុប រចនាខ្លោងទ្វារ រៀបចំពិធីរាប់បាត្រលោកសង្ឃ ១៦៨ អង្គ និង រៀបចំពិធីជប់លៀងប្រចាំឆ្នាំតាមបែបសហសម័យ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំការរចនាតុបតែងខ្លោងទ្វារ ដែលមានក្បាច់ក្បូរតាមបែបប្រពៃណី រំលេចដោយភ្លើងលម្អនាពេលរាត្រី ដែលធ្វើឱ្យសម្រស់ផ្លូវជាតិលេខ១ កាន់តែភ្លឺចញ្ចាច។ ការដេគ័រខ្លោងទ្វារហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ) ​នេះធ្វើឡើងក្នុងគោលបំណងស្វាគមន៍បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកលេងកម្សាន្តក្នុងបុរី ក៏ដូចជាការថតរូបលេងប្រកបដោយក្តីសោមន្ស។ តាមទំនៀមទម្លាប់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី សុំពរជ័យសិរីសួស្តី ក្រុមហ៊ុនបានរៀបចំពិធីរាប់បាត្រ សូត្រមន្តលើករាសី ដែលនិមន្តលោកសង្ឃចំនួន […]

អាន​បន្ថែម

ក្រុមហ៊ុនអឺបេនលែន និងធនាគារស្ថាបនា រួមគ្នាផ្តល់អត្រាកម្ចីពិសេសបំផុតដល់អ្នកទិញបុរីចន្ទគីរី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដើម្បីបំពេញ តម្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងទិញផ្ទះនៅក្នុងបុរីចន្ទគីរី។ រូបថតអនុស្សាវរីយ៍គណៈគ្រប់គ្រងនៃក្រុមហ៊ុនអឺបេនលែន និងគណៈគ្រប់គ្រងនៃធនាគារស្ថាបនា ក្រោមកិច្ចសហប្រតិបត្តិការនេះផងដែរ អតិថិជនរបស់បុរីចន្ទគីរីទាំងអស់នឹងទទួលបានអត្រាការប្រាក់ត្រឹមតែ 6.99% ប៉ុណ្ណោះក្នុងរយៈពេល 2ឆ្នាំដំបូង ជាមួយ នឹងទំហំកម្ចីទិញផ្ទះរហូតដល់ទៅ 85% នៃ តម្លៃផ្ទះសរុបក្នុងរយៈពេល 25ឆ្នាំ។ ដោយ មានទស្សនៈវិស័យរួម  និង ការយកចិត្តទុកដាក់ខ្ពស់លើអតិថិជន ក្រុមហ៊ុនអឺបេនលែន និង ធនាគារដៃគូ ស្ថាបនា មានគោលបំណងផ្តល់ជូននូវ ជម្រើសកម្ចីទិញ ផ្ទះកាន់តែសម្បូរបែប ការផ្តល់ការប្រឹក្សាយោបល់ និង សេវាកម្មកាន់តែងាយស្រួលសម្រាប់ អតិថិជនរបស់បុរីចន្ទគីរី។ កិច្ចព្រមពៀងនេះដែរ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក ឡេង ស្រ៊ុន ប្រធានផ្នែកលក់ជាន់ខ្ពស់នៃបុរីចន្ទគីរី លោក  អ៊ី ស៊ុនវៃ នាយកគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តទីផ្សារនៃក្រុមហ៊ុន អឺបេនលែន […]

អាន​បន្ថែម

ចំណេញភ្លាមៗ! ទិញផ្ទះឈ្នះដេគ័របន្ទប់មេគ្រួសារ និងបញ្ចុះតម្លៃដល់រាប់ម៉ឺនដុល្លារ

កម្មវិធីប្រូម៉ូសិនសម្រាប់ខែមេសារបស់បុរី ប៉េង ហួត បានផ្ដល់ជូនអតិថិជនកាន់តែសម្បើម និងចំណេញលើសពីធម្មតា។ សម្រាប់ការទិញផ្ទះគ្រប់ប្រភេទ និងគ្រប់គម្រោង ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមេសា ឆ្នាំ2023 អតិថិជននឹងទទួលបានការផ្ដល់ជូនដ៏ពិសេសដូចជា៖ 🎁 ការដេគ័របន្ទប់មេគ្រួសារតាមស្តង់ដារផ្ទះគំរូ 🎁 ការបញ្ចុះតម្លៃរហូតដល់ ៣០.០០០ដុល្លារ ភ្លាមៗ 🎁 កូនទន្សាយនាំសំណាងជាមួយរង្វាន់ជាច្រើនដូចជា ទូរស័ព្ទ iPhone 14 Pro Max, Apple Watch Ultra និង Air Pods Pro 🎁 គោលការណ៍បង់ប្រាក់កាន់តែងាយស្រួលជាងមុន ⚡️រួសរាន់ឡើង! ការផ្តល់ជូនដ៏អស្ចារ្យនេះមានសុពលភាពត្រឹមដំណាច់ខែមេសានេះប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត ឬទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០៩៨​/០១៦/០១៧/៥៩៦ ៧៨៩ ។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ  

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសពីការទិញយក EasyPower®, អ្នកឈានមុខផ្នែកវិស្វកម្មប្រព័ន្ធថាមពល

ដើម្បីកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយនូវគំរូ និងការវិភាគអគ្គិសនីនៅទូទាំងវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ ក្រុមហ៊ុន Bentley Systems បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានទិញយកក្រុមហ៊ុន EasyPower ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៃការរចនា និងជាកម្មវិធីឧបករណ៍វិភាគ រួមទាំងកម្មវិធី arc flash solustions សម្រាប់អ្នកជំនាញផ្នែកវិស្វកម្មអគ្គិសនី។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1984 នៅទីក្រុង Portland រដ្ឋ Oregon EasyPower បានរួមបញ្ចូលគ្នានូវការបង្កើតគំរូ និងការវិភាគដែលមានមូលដ្ឋានលើក្រាហ្វិក ដើម្បីធ្វើឱ្យការដោះស្រាយបញ្ហាវិស្វកម្មអគ្គិសនីដ៏ស្មុគស្មាញដែលមិនធ្លាប់មាន កាន់តែងាយស្រួល និងអាចចូលដំណើរការបាន។ ផលិតផល EasyPower ត្រូវបានប្រើជាចម្បងសម្រាប់ការរចនា ការវិភាគ និងការត្រួតពិនិត្យប្រព័ន្ធចែកចាយថាមពលដែលបម្រើដល់កន្លែងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាព ដោយភាពជឿជាក់ និងអនុលោមតាមគោលការណ៍ច្បាប់។ ការទិញយក EasyPower របស់ក្រុមហ៊ុន Bentley គឺដើម្បីពង្រីកសមាហរណកម្ម និងនិរន្តរកម្មនៃការរចនា និងការវិភាគប្រព័ន្ធថាមពលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះគ្រប់ប្រភេទ ដែលវានឹងបើកទូលាយចំណេះដឹងនៅក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយនឹងកំណើនថាមពលអគ្គិសនីនៅពេលអនាគត និងខុសៗគ្នា ជាមួយនឹងការបែងចែកថាមពលយ៉ាងទូលំទូលាយនៅលើផ្នែកទាំងពីរដោយគិតជា “រង្វាស់ម៉ែត្រ” ដែលគ្រប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ – ក្នុងការអនុវត្ត សេដ្ឋកិច្ច សុវត្ថិភាព និងភាពធន់ – […]

អាន​បន្ថែម