អត្ថបទផ្សព្វផ្សាយ
វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វីឡាដ៏ធំស្កឹមស្កៃ និងមានចំនួនកំណត់នេះ គឺជាវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេបង្អស់ក្នុងបណ្តាវីឡាទោលនានារបស់ ជីប ម៉ុង លែន។ នៅក្នុងពិធីបើកលក់ជាផ្លូវការនេះ លោកឧកញ៉ា លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «វីឡា ឃីង ម៉េនន័រ» គឺជាសមិទ្ធផល ដ៏សំខាន់មួយ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការសិក្សាយ៉ាងហ្មត់ចត់អំពីតម្រូវការនៃការរស់នៅបែបថ្មីៗរបស់អតិថិជន បូកផ្សំនឹងគំនិតច្នៃប្រឌិត ឈរលើបទពិសោធជាង ៤០ឆ្នាំរបស់ ជីប ម៉ុង ក្នុងវិស័យសំណង់ ដែលផ្តល់ជូនលំនៅឋាន គុណភាពខ្ពស់កម្រិតស្តង់ដារ ជាទីទុកចិត្ត ។ «វីឡា ឃីង ម៉េនន័រ» គឺជាវីឡាទោលមានចំនួនកំណត់ និងមានតែនៅក្នុងគម្រោង ២ […]
អានបន្ថែមក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងការកែច្នៃ និងចែកចាយផលិតដែកធំជាងគេ។ បច្ចុប្បន្ន អាយ អេស អាយ ស្ទៀល ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាយ អេស អាយ គ្រុប ដែលថ្ងៃនេះបានប្រារព្ធកម្មវិធីសម្ពោធផលិតផលថ្មីរបស់ខ្លួនចំនួន៣ប្រភេទ បន្ថែមទៀតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ដែលមានដូចជាផលិតផលស័ង្កសី ISI ផាម ភ្លីមួក ៩៨០ PU (ISI PALM CAP 980 PU), ស័ង្កសី ភ្លីកឹប 980 (ISI PALM LOK Hi-Strength 980) និងស័ង្កសី ISI ផាម ភ្លីជញ្ជាំង ៩១៤ (ISI PALM WALL 914)។ កម្មវិធីបានប្រារព្ធធ្វើឡើងនៅអគារ ISI លេខ១ មហាវិថីវេងស្រេង កែងមហាវិថី ខេ […]
អានបន្ថែមវីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា ខាងមុខនេះ
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំសន្និសីទព័ត៌មាន ប្រកាសបើកលក់ជាផ្លូវការវីឡាដ៏ប្រណីតចុងក្រោយគេបង្អស់គឺ «វីឡា ឃីង ម៉េនន័រ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានឱ្យដឹងថា «វីឡា ឃីង ម៉េនន័រ» ជាប្រភេទវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេ បែបភូមិគ្រឹះដ៏ស្តុកស្តម្ភ។ ក្រុមហ៊ុន ជីប ម៉ុង លែន សាងសង់ឡើង ដោយបង្កប់នូវអត្ថន័យនៃ មោទនភាព ភាពថ្លៃថ្នូរ និងសុខដុមរមនា។ រាល់ផ្នែកស្ថាបត្យកម្ម ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ មានកំពស់ ៣ជាន់និងមានបំពាក់ដោយជណ្តើរក្បាច់ទំនើប ផ្ដល់ជូនប្រណីតភាពស្រស់ស្អាតគ្រប់សម័យកាល និងភាពគង់វង្សយូរអង្វែង បំពេញឲ្យការរស់នៅពោរពេញដោយភាពស្ញប់ស្ញែង ដែលជាកេរដំណែលតជំនាន់ គ្រប់គ្នាប្រាថ្នាចង់បាន។ […]
អានបន្ថែម2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា
ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើមពីសហរដ្ឋអាមេរិក បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ, ការទទួលស្គាល់សមិទ្ធផលធំៗជាច្រើនដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន ERA Cambodia ដែលមានភ្នាក់ងារលក់ជិត ២ ០០០នាក់ តែងរៀបចំកម្មវិធីបង្កបរិយាកាសល្អៗដល់ក្រុមការងារ ដោយមានទាំងការរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកពីវាគ្មិនជំនាញក្នុងស្រុក និងអន្តរជាតិ, កម្មវិធីទទួលស្គាល់សមិទ្ធផល និងការផ្តល់រង្វាន់ជាច្រើនផ្សេងទៀត ដើម្បីជំរុញលើកទឹកចិត្ត បង្កើនស្មារតីនៃការខិតខំ និងបន្តផ្តល់សេវាកម្មប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែង។ អគ្គនាយកក្រុមហ៊ុន ERA Cambodia លោក ខន គង្គា ថ្លែងថា៖ “ យើងមានមោទកភាពដែលអាចនិយាយបានថា […]
អានបន្ថែមតោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដំណើរការសាកល្បង បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន ជាពិសេស មិត្តៗយុវវ័យ មកដើរកម្សាន្ត ញ៉ាំអាហារ និងទិញទំនិញម៉ាកល្បីៗ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ អំពីជម្រើសផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ ក៏ដូចជាការតុបតែងរចនាខាងក្នុង និងជុំវិញផ្សារយ៉ាងទាក់ទាញបំផុត។ កាន់តែពិសេសថែមទៀត តារាវ័យក្មេងដល់ទៅ ២០ រូប ដែលមានអ្នកតាមដាន (Follower) រាប់ម៉ឺននាក់ នៅលើបណ្ដាញសង្គម ដូចជា TikTok ហ្វេសប៊ុក ជាដើម ក៏បានមកលេងកម្សាន្ត និងទទួលបានភាពរីករាយជាមួយបរិយាកាសដ៏ពិសេសប្លែកក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ផងដែរ។ ចង់ដឹងថា តើពួកគេនិយាយអ្វីខ្លះពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល? តោះ! ទៅទស្សនាវីដេអូមួយចំនួនរបស់ពួកគេដូចតទៅ៖ @theagechsimmm “ផ្សារនេះមានបរិយាកាសប្លែក និងមានទំហំធំមែនទែន។ ខ្ញុំដើរឡើងចុកជើង ហើយនៅដើរមិនទាន់សព្វទៀត។” https://vt.tiktok.com/ZSR9BQeLT/ @dy5ak “អ្វីក៏មានដែរក្នុងផ្សារទំនើបមួយនេះ ដូចជាហាងលក់សម្លៀកបំពាក់ ហាងលក់ស្បែកជើង […]
អានបន្ថែមISI នាំចូលដែកស្តង់ដាឧស្សាហកម្មជប៉ុន ខណៈប្ដេជ្ញាបន្ដរួមអភិវឌ្ឍវិស័យសំណង់កម្ពុជា
ក្រុមហ៊ុន កែច្នៃ និងចែកចាយដែកឈានមុខគេនៅកម្ពុជា អាយ អេស អាយ ស្ទៀល កាលពីថ្មីៗនេះ បាននាំចូលផលិតផលដែកសរសៃថ្មីមួយប្រភេទ គឺដែក ISI (ISI DEBAR) ដែលជាផលិតតាមស្តង់ដាឧស្សាហកម្មជប៉ុន JIS (Japanese Industrial Standard) ទិសដៅដើម្បជួយពង្រឹងស្ដង់ដា និងគុណភាពវិស័យសំណង់នៅកម្ពុជា។ ដែកសរសៃ ISI (ISI DEBAR) នេះ ត្រូវបានគេទទួលស្គាល់ជាសកល មានគុណភាពខ្ពស់ រឹងមាំ ជាមួយនឹងកម្រិតកម្លាំង SD295 និងSD390 ដែលមានច្រើនខ្នាតសម្រាប់ជ្រើស និងមានស្តុកគ្រប់គ្រាន់សម្រាប់តម្រូវការរបស់អតិថិជនទូទាំងប្រទេស។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលជាចម្បង ដូច្នេះហើយទើបគ្រប់ផលិតផលរបស់ក្រុមហ៊ុនតែងតែទទួលបានការជឿទុកចិត្តពីសំណាក់អតិថិជន។ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល មានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុនអាចបន្តដំណើរយូរអង្វែងទៅមុខទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថា […]
អានបន្ថែមក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ PropNex Cambodia បើកសម្ពោធជាផ្លូវការហើយ
ក្រុមហ៊ុន PropNex Cambodia ជាផ្នែកមួយនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យដែលបានចុះបញ្ជីស្របច្បាប់ធំជាងគេលេខមួយរបស់ប្រទេសសិង្ហបុរីបានប្រារព្ធពិធីបើកសម្ពោធក្រុមហ៊ុនរបស់ខ្លួនជាផ្លូវការនៅក្នុងសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2022 នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ជាមួយនឹងជំនឿលើការបន្ថែមតម្លៃ និងការផ្តល់នូវសេវាកម្មដ៏ល្អបំផុត PropNex ដែលដឹកនាំដោយក្រុមអ្នកគ្រប់គ្រងដែលមានទស្សនៈវិស័យច្បាស់លាស់បាននិងកំពុងបំពាក់បំប៉នដល់ក្រុមអ្នកជំនាញអចលនទ្រព្យលំដាប់ពិភពលោកជាច្រើន។ ការរួមបញ្ចូលគ្នាដ៏ជោគជ័យនេះបាននាំឱ្យមានកំណើនខាងអាជីវកម្មដ៏អស្ចារ្យ និងការពង្រីកតំបន់ប្រកបអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ PropNex Cambodia មានសេវាកម្មអចលនទ្រព្យដែលមានវិសាលភាពពេញលេញ ដូចជា ទីផ្សារសម្រាប់គម្រោងផ្សេងៗ ការជួលផ្ទះ និងអគារពាណិជ្ជកម្ម ការវិនិយោគលើដីធ្លី ការវាយតម្លៃអចលនទ្រព្យ ការប្រឹក្សា និងស្រាវជ្រាវលើអចលនាទ្រព្យ និងការគ្រប់គ្រងលើអចលនទ្រព្យជាដើម។ ពួក គេ ប្រាថ្នា ចង់ ឱ្យ ក្រុមភ្នាក់ងារ អចលនទ្រព្យរបស់ពួកគេពេញដោយក្រុមភ្នាក់ងារអចលនទ្រព្យ ដែល មាន ក្រម សីលធម៌ និង មាន បទ ពិសោធ ខ្ពស់ក្នុងការមើល ថែទាំ និង យក ចិត្ត ទុក ដាក់ […]
អានបន្ថែមZillennium Group សហការនិង SERC &TR ដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចនលទ្រព្យនៅកម្ពុជា
ក្រុមហ៊ុន Zillennium Group ជាបណ្តុំទីផ្សារអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា បានសម្រេចកិច្ចសហការជាមួយ និយ័តករមូលបត្រកម្ពុជា (SERC) និងនិយ័តករបរធនបាលកិច្ច (TR) ដើម្បីបញ្ជ្រាបការយល់ដឹងពីសក្តានុពលនៃវិស័យមូលបត្រ វិស័យបរធនបាលកិច្ចទៅដល់សារធារណជនឱ្យបានកាន់តែទូលំទូលាយ និងបង្កើនទំនុកចិត្តដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅស្រុក។ ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Raffle Le Royal។ គោលបំណងសំខាន់នៃ MoU នេះ គឺជាការរួមកម្លាំងដើម្បីចូលរួមអភិវឌ្ឍវិស័យមូលបត្រ និងវិស័យបរធនបាល តាមរយៈបង្កើនការយល់ដឹងកាន់តែទូលំទូលាយដល់សាធារណៈជន ជំរុញការវិនិយោគ ក្នុងគោលដៅរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា MoUនេះមានការចូលរួមចុះហត្ថលេខាដោយឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច, លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zillennium Group, លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា, លោក Gao Shan នាយកផ្នែកទំនាក់ទំនងធុរៈកិច្ច ក្រុហ៊ុន ហ្សីលាន ត្រាស់ ម.ក និងលោក […]
អានបន្ថែមផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ពិភពនៃប្រេនល្បីៗ បើកដំណើរការចាប់ពីថ្ងៃនេះតទៅ
អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ជាទីកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនទាំងអស់ក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។ ក្នុងអំឡុងការបើកដំណើរការ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន ៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំងអស់រួចជាស្រេច ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសបំផុតដូចជា៖ – ហាងលក់សម្លៀកបំពាក់ H&M និងហាងលក់ស្បែកជើង Pazzion បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន – ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ […]
អានបន្ថែមស្អែកនេះ អ្នកអាចចូលទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានហើយ!
តើអ្នកត្រៀមខ្លួនហើយឬនៅ? ផ្សារទំនើបដ៏ធំនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងបើកដំណើរការសាកល្បងនៅថ្ងៃស្អែកនេះហើយ ពោលគឺចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ តទៅ ដែលនឹងនាំមកនូវបទពិសោធនៃការទិញទំនិញដ៏អស្ចារ្យ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស និងសេវាកម្មដ៏ល្អបំផុត ដែលសមស្របយ៉ាងខ្លាំងទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេស អ្នកដែលនិយមផលិតផលម៉ាកល្បីៗ។ ហាងលក់សម្លៀកបំពាក់ ភោជនីយដ្ឋាន ហាងលក់សម្ភារប្រើប្រាស់ និងហាងប្រណីតៗជាច្រើនទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មដ៏មានគុណភាពខ្ពស់ សម្រាប់អតិថិជនទាំងអស់ ចាប់ពីថ្ងៃស្អែកនេះតទៅ ក្នុងនោះរួមមាន ហាងលក់សម្លៀកបំពាក់ H&M, LYN, Calvin Klein, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ ហាងនំប៉័ង Masao ហាង Potato […]
អានបន្ថែម