អត្ថបទផ្សព្វផ្សាយ
សំណង់មាំ ឈ្នះ! ឈ្នះ! ត្រលប់មកវិញហើយ, ឈ្នះម៉ូតូស៊េរីថ្មី និងរង្វាន់ជាច្រើន រៀងរាល់ខែ!
ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ក្រុមហ៊ុន និងផលិតផលរបស់ក្រុមហ៊ុន ជាពិសេសផលិតផល ដែកទីប-ស អាយ.អេស.អាយ (ISI PIPE) ស័ង្កសី ISI ផាម (ISI PALM) និង ដែកសរសៃ ISI ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) បានបង្កើតនូវកម្មវិធី សំណង់មាំ ឈ្នះ! ឈ្នះ! រដូវកាលទី៣ ដើម្បីឲ្យអតិថិជន ជាពិសេសបងៗដែលជាអ្នកសាងសង់ទាំងអស់បានចូលរួមលេង និងមានឱកាសឈ្នះរង្វាន់ម៉ូតូស៊េរីថ្មី និងរង្វាន់ជាច្រើនទៀត ដោយគ្រាន់តែថតរូបរួចបង្ហោះជាសាធារណៈចំនួន២ប៉ុស្តិ៍ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន (១ប៉ុស្តិ៍ជារូបជាប់គម្រោង និង១ទៀតជាប់ម៉ាកសញ្ញា ISI) ដោយមានសរសេរពាក្យ “ISI STEEL” រួចហើយ Screenshot ផុសនោះ។ បន្ទាប់មកចូលទៅក្នុងផេក ISI STEEL ហើយស្វែងរក “កម្មវិធី សំណង់មាំ ឈ្នះ! ឈ្នះ! រដូវកាលទី៣” រួចទំលាក់ Screenshot នោះចូលទៅក្នុង Comment របស់ផុសនោះជាការស្រេច។ […]
អានបន្ថែមបុរីឈ្នះពានរង្វាន់ និងលក់ដាច់ជាងគេ ក្បែរផ្សារ AEON3 ត្រៀមបើកគម្រោងទី២ របស់ខ្លួន
ក្រោយជោគជ័យលើគម្រោងទី១ បុរីឡាផាម សម្រេចចាប់ដៃគូសហការគ្នាសារជាថ្មីជាមួយក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ក្នុងការបង្កើតគម្រោងទី២ របស់ខ្លួនឡើង ដែលមានឈ្មោះថា ផាម ស្រ្ពីង (Palm Springs)។ ពិធីចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុនភ័ញធើ ប្រផឹធី ក្លាយជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងផាម ស្រ្ពីង (Palm Springs) នេះ ធ្វើឡើងនៅថ្ងៃទី ៣០ មេសា កន្លងទៅ។ គម្រោងផាម ស្រ្ពីង នឹងមានម៉ូដផ្ទះដែលមានរចនាបទកាន់តែទំនើបជាងមុន តាមបែបបញ្ចឹមប្រទេស គួបផ្សំនឹងការរួមបញ្ចូលគ្រឿងបរិក្ខារកាន់តែសម្បូរបែបដូចជា ស្ពានអាកាសថ្មើរជើងដំបូងគេបង្អស់ សួនច្បារលើអាកាស សួនច្បារក្រោយផ្ទះ សួនច្បាររួម កន្លែងក្មេងលេង កន្លែងហាត់ប្រាណ ទីលានកីឡាចម្រុះ បង់អង្គុយក្រោយផ្ទះ ក៏ដូចជាឧទ្យានលីនេអ៊ែរផងដែរ។ ទីតាំងគម្រោងទី ២ នេះ គឺស្ថិតក្នុងតំបន់សក្តានុពលខ្លាំងដដែល ព័ទ្ធជុំវិញទៅដោយផ្សារ សាលារៀន និងទីតាំងសំខាន់ៗជាច្រើន ដែលគ្រាន់តែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើបLucky Express ៤ នាទីទៅកាន់ផ្សារទំនើបជីបម៉ុង (៥០ម៉ែត្រ) ៨នាទីទៅកាន់ផ្សារទំនើបAEON៣ […]
អានបន្ថែមបុរីប្រណីតថ្មី ម៉ូដផ្ទះស្អាតប្លែក នឹងផុសរូបរាងឡើងក្បែរផ្សារ AEON3
ក្រុមហ៊ុន អ៊ីអិលធី (ELT Development) និងក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលជាក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញជើសចាស់នៅកម្ពុជា សម្រេចចាប់ដៃគ្នាបង្កើតគម្រោងបូរីប្លែកថ្មីមួយឈ្មោះថា បុរីអ៊ីអិលធី ខតយ៉ាត ៦០ម ឬ ELT Courtyard 60m នៅលើបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើប Aeon 3។ ក្រុមហ៊ុន ELT Development ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំឡេង និងបានចូលរួមចំណែកយ៉ាងសកម្មជាង ២០ ឆ្នាំក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ខណៈ ក្រុមហ៊ុន Pointer Property Co., Ltd គឺជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះការចាប់ដៃគ្នារវាងជើសចាស់ទី ២ នេះ នឹងចូលរួមអង្រួនទីផ្សារ និងពង្រីកសក្ដានុពល ភាគខាងត្បូងរាជធានីភ្នំពេញ ឱ្យកាន់តែមានសន្ទុះមួយកម្រិតទៀត។ គម្រោងបុរីអ៊ីអិលធី ខតយ៉ាត ៦០ម (ELT Courtyard 60m) ជាគម្រោងដែលមានម៉ូតផ្ទះទំនើប ស៊ីវិល័យ […]
អានបន្ថែមធនាគារ FTB ប្រារព្ធពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការកណ្តាលថ្មី “FTB Tower”
ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសម៉ិន ឯ.ក (MSNH Investment) បានប្រកាសបើកការដ្ឋានជាផ្លូវការនូវ ទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួនដែលមានឈ្មោះថា “FTB Tower”។ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បានរៀបចំឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះមានផ្ទៃអគារសរុប ៧៧.៥៩៣ ម៉ែត្រការ៉េ កម្ពស់ ២៨ជាន់ ជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។ អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។ ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ […]
អានបន្ថែមRMA បើកសម្ពោធសាខាលក់ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់ប្រចាំខេត្តកំពង់ធំ
កាលពី ថ្ងៃសៅរ៍ ទី២៦ ខែមិនា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បាន បើក ពិធីសម្ពោធសាខាលក់ថ្មីមួយទៀត ក្នុងស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីពង្រីកទីផ្សារ និងបង្កើនគុណភាពសេវាកម្មជូនដល់អតិថិជនឲ្យកាន់តែប្រសើរជាងមុន។ យើងសង្កេតឃើញថា នៅក្នុង “ពិធីសម្ពោធសាខាលក់ថ្មី របស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ក្នុងខេត្តកំពង់ធំ ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់” កាល ពី ថ្ងៃសៅរ៍ ទី២៦ ខែមិនា ឆ្នាំ២០២២ កន្លងទៅនេះ មានវត្តមាន លោក ខ្ចៅ ប៊ុនហីម អភិបាលរងក្រុង ក្រុង ស្ទឹងសែន និងលោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតី រួមជាមួយវត្តមាន ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ត្រាក់ទ័រ […]
អានបន្ថែមRMA បើកសម្ពោធសាខាលក់ត្រាក់ទ័រ និងគ្រឿងចក្រធុនធ្ងន់ថ្មីមួយនៅពោធិ៍សាត់
ក្រុមហ៊ុន RMA Cambodia កាលពីថ្ងៃទី 19 មីនា កន្លងទៅ បានបើកសម្ពោធសាខាលក់ថ្មីមួយទៀត ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាសាខាសម្រាប់តាំងបង្ហាញ និងផ្តល់សេវាកម្មជាង ក៏ដូចជាគ្រឿងបន្លាស់ផ្នែកត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់នានា។ សាខាថ្មីនេះ ជាការបន្ថែមលើសាខាលក់របស់ខ្លួនបច្ចុប្បន្ន ដែលមាននៅក្នុងខេត្តសៀមរាម បាត់ដំបង តាកែវ កំពង់ធំ និង រាជធានីភ្នំពេញ។ ពិធីសម្ពោធចូលរួមដោយ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក ឡាយ វិសិទ្ធ អភិបាលស្រុកក្រគរ លោក លី សេង ហ៊ីម និង អភិបាលស្រុកកណ្តៀង លោក ឆាយ គឹមម៉ុង ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន RMA Cambodia ជាច្រើនរូប។ កម្មវិធីក៏មានវត្តមានឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ នាយគ្រឿន និង តារាកំប្លែង ពូណុយ ផងដែរ។ លោក ម៉ារិន ឧត្តម ប្រធានគ្រប់គ្រង់ទូទៅ […]
អានបន្ថែមអ្វីទៅជា Home & Living One-stop Shop ឬបណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការតុបតែងផ្ទះតាមបែបទំនើប និងតិចនិយម បានក្លាយជានិន្នការថ្មីមួយនៅកម្ពុជា ពិសេសសម្រាប់មនុស្សជំនាន់ថ្មី។ កត្តានេះ បានធ្វើឱ្យអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ក្លាយជាទីផ្សារដ៏ពេញនិយមនាពេលបច្ចុប្បន្ន ខណៈអ្នកជំនាញជាច្រើនបានព្យាករថា ទីផ្សារនេះនឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ ដោយមើលឃើញពីឱកាសនេះ ក្រុមហ៊ុនជើងខ្លាំងផ្នែកសំណង់របស់ប្រទេសថៃ SCG-BoonThanvorn (Cambodia) បានបើកផ្សារទំនើបថ្មីមួយឈ្មោះថា SCG Home Design Village ដែលជាបណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ ឬ Home & Living One-stop Shop ដំបូងបង្អស់នៅកម្ពុជា។ តើ Home & Living One-stop Shop គឺជាអ្វី? បណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ គឺពេញនិយមខ្លាំងនៅក្រៅប្រទេស តែចាត់ទុកថាជាផ្នត់គំនិតថ្មីសម្រាប់កម្ពុជា ព្រោះវាមិនមែនត្រឹមតែជាកន្លែងលក់គ្រឿងសង្ហារិមធម្មតាៗនោះទេ ប៉ុន្តែវាក៏ជាលំហច្នៃប្រឌិតសម្រាប់មនុស្សជំនាន់ថ្មី។ មានន័យថា អ្នកទិញអាចទទួលបាននូវបទពិសោធន៍ពេញលេញក្នុងការជ្រើសរើសទិញសម្ភារទាក់ទិននឹងផ្ទះគ្រប់បែបយ៉ាង ដោយមិនចាំបាច់ទៅដើររកទិញនៅច្រើនកន្លែង។ អ្នកទិញក៏មិនចាំបាច់ស្មុគស្មាញថា សម្ភារតុបតែង ឬគ្រឿងសង្ហារិមដែលទិញនោះ សាកសម្យនឹងគេហដ្ឋាន ឬអត់នោះទេ ព្រោះផ្សារក៏ផ្ដល់សេវាកម្មច្នៃប្រឌិត និងតុបតែងពីអ្នកជំនាញ ដោយមានការគូរប្លង់គំរូឱ្យទស្សនា មុននឹងសម្រេចចិត្តទិញ និងតំឡើងជាក់ស្ដែង។ អតិថិជនក៏អាចប្ដូរសម្ភារ […]
អានបន្ថែមហេតុអ្វីបានជាគម្រោងខុនដូមួយចំនួននៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?
សរសរដោយ Harbor Property ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូមួយចំនួនក្នុងទីក្រុងភ្នំពេញជួបការលំបាកក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេស។ យ៉ាងណាក្ដី គម្រោងខុនដូមួយចំនួននៅតែដំណើរការល្អទោះស្ថិតក្នុងវិបត្តិកូវីដក្ដី។ តើហេតុអ្វីបានជាគម្រោងខុនដូមួយចំនួនលក់បានជោគជ័យ ខណៈខ្លះទៀតលក់មិនសូវដាច់? លោក អៀ ចរិយា នាយកប្រតិបត្តិនៃក្រុមហ៊ុន AP Real Estate បានប្រាប់ Harbor Property ថា មូលហេតុដែលគម្រោងខុនដូមួយចំនួននៅតែទទួលបានជោគជ័យ គឺដោយសារវាមានលក្ខណៈពិសេសប្លែកពីគេ មានទីតាំងល្អ ផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល។ គម្រោងទាំងនោះមានទីតាំងនៅកណ្តាលទីក្រុង ជាប់នឹងភោជនីយដ្ឋាន ហាងកាហ្វេ សាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់អ្នករស់នៅ។ លើសពីនេះ គម្រោងស្ថិតនៅទល់មុខផ្លូវធំៗដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ហើយតម្លៃក៏ប្រកួតប្រជែងផងដែរ។ លោកបានបន្ថែមថា៖ «គម្រោងខុនដូដែលទទួលបានជោគជ័យ បានផ្តល់ការបញ្ចុះតម្លៃ និងជម្រើសទូទាត់ប្រាក់ងាយស្រួល ដោយសារប្រជាជនកម្ពុជាមួយចំនួនមិនអាចមានលទ្ធភាពបង់ប្រាក់ពេញលេញ ឬបង់រំលោះពី ២000-៣000 ដុល្លារក្នុងមួយខែបាននោះទេ។ ដូច្នេះដើម្បីទទួលបានភាពជោគជ័យ អ្នកអភិវឌ្ឍន៍បានអនុញ្ញាតឱ្យពួកគេបង់រំលោះត្រឹមតែ ៥00 ទៅ ១000 ដុល្លារក្នុងមួយខែ។ ចំណុចនេះនឹងធ្វើឱ្យប្រជាជនក្នុងស្រុកដែលមានប្រាក់ខែលើសពី ១000 ដុល្លារក្នុងមួយខែអាចទិញខុនដូបាន»។ ដោយសារវិបត្តិកូវីដ […]
អានបន្ថែមគម្រោងដំបូងបង្អស់ និងធំជាងគេរបស់ក្រុមហ៊ុនព្រីន បុរីភូមិសំរោង បើកការដ្ឋានជាផ្លូវការហើយ
នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមិនា ឆ្នាំ២០២២ ក្រុមហ៊ុនព្រីន ហ័ន យូ ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ឆ្នើមមួយ នៅក្នុងប្រទេសកម្ពុជាបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោង <<បុរីភូមិសំរោង>> ដែលជាបុរីបែបសហគមន៍ធំជាងគេនៅក្នុងខណ្ឌព្រែកព្នៅដែលមានទំហំសរុបទៅដល់ ២៧០ហិកតា។ បុរីភូមិសំរោង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ដែលមានចំងាយត្រឹមតែ១៥នាទីប៉ុណ្ណោះពីផ្សារអ៊ីអន សែនសុខ និងពហុកីឡដ្ឋានមរតកតេជោ និងត្រឹមតែ៥នាទីប៉ុណ្ណោះពីផ្សារព្រែកព្នៅ ជាទីតាំងមួយដែលកំពុងមានសក្ដានុពលខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់កាត់ដល់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងទី៤។ ចំណែកឯនៅចំកណ្ដាលបុរីវិញ មានកាត់ដោយផ្លូវរដ្ឋទទឹង៣០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវទំនប់កប់ស្រូវ និងច្រកឡើងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ ដែលនឹងផ្ដល់ភាពអ៊ូអរ និងរស់រវើកដល់ផ្ទះអាជីវកម្មរបស់បុរីភូមិសំរោងនាពេលអនាគតទាំងនៅលើផ្លូវជាតិលេខ៥ និងផ្លូវ៣០ម៉ែត្រផ្ទាល់។ ជាមួយនិងម៉ូដផ្ទះរចនាដោយស្ថាបត្យករជនជាតិស្វីស ស្អាត សាមញ្ញ ទំនើប អមដោយសួនច្បារផ្កាចម្រុះ និងច្រើនប្រភេទផ្ទះមានដូចជា ផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះថ្មី វីឡាភ្លោះមង្គល និងវីឡាចរណៃ នាំយកបទពិសោធន៍ការរស់នៅដែលពិសេសមិនធ្លាប់មានជូនដល់ប្រជាជនខ្មែរសម័យថ្មី។ លោកអ្នកអាចមកទស្សនាផ្ទះគំរូ និងការិយាល័យលក់ឥឡូវនេះដើម្បីបានជម្រើសផ្ទះល្អនិងប្រូម៉ូសិនពិសេសភ្លាមៗ ឬក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ 089 877 533/069 877 533 ។
អានបន្ថែមបុរី ហ្គោលដេន ផាក បញ្ចុះតម្លៃរហូតដល់ ១៥% ព្រមនឹងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល
ដើម្បីជាការអបអរសាទរគម្រប់ខួប ១ ឆ្នាំនៃការបើកលក់គម្រោង ដឹណេតឆឺរ៉ល បុរីហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃដ៏ពិសេសដល់ទៅ ១៥% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ត្រឹម ២០% គ្មានប្រាក់កក់ និងគ្មានការប្រាក់រយៈពេល ៣០ខែ។ នេះជាឱកាសសម្រាប់លោកអ្នកចង់បានផ្ទះដែលហ៊ុំព័ទ្ធដោយធម្មជាតិបៃតង ប្រៀបបាននឹងតំបន់រីសត ដែលលោកអ្នកមិនត្រឹមតែហៅថាផ្ទះ តែក៏ជាទីកន្លែងដែលបង្កើតការចង់ចាំល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ងាយស្រួលទាំងការរស់នៅ និងប្រកបអាជីវកម្ម។ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក ជាគម្រោងអភិវឌ្ឍលំនៅឋានបែបសហគមន៍ធម្មជាតិបៃតងមួយដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីសរុប ៦០ហិកតា មានសួនធម្មជាតិដ៏ធំទំហំ ៤,៥ហិកតា និង មានទន្លេអមសងខាង។ គម្រោងស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង ជាប់ផ្លូវជាតិ ៦អា ដែលមានផ្ទះច្រើនប្រភេទដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និង ហូមអហ្វីស ដែលត្រូវបានរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗ ដើម្បីធានាបាននូវភាពឥតខ្ចោះនៃផ្ទះ។ លោកអ្នកថែមទាំងអាចសម្រាកលំហែនៅទីធ្លាដ៏ធំវិសេសវិសាលជុំវិញក្នុងបុរី ដែលមានក្លឹបហៅស៍ អាងហែលទឹកប្រណិតធំខាងក្រៅ កន្លែងហាត់ប្រាណដែលមានឧបករណ៍ទាន់សម័យគ្រប់ប្រភេទ មានផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ […]
អានបន្ថែម