ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃបេតុង

បេតុងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាសាកល ដោយសារវាឋិតថេរ ប្រើប្រាស់បានយូរអង្វែង និងអាចបត់បែនតាមតម្រូវការប្រើប្រាស់។ ជាផ្នែកមួយនៃសម្ភារសំណង់ បេតុងគឺរឹងមាំ អាចកាត់បន្ថយសម្លេង និងធន់នឹងអគ្គីភ័យ។ វត្ថុធាតុដើម បេតុងជាវត្ថុធាតុដើម ឬជាធាតុផ្សំមួយក្នុងចំណោមកត្តាសំខាន់ទាំងអស់ដែលត្រូវគិតគូរ មុនប្លង់សម្រេចចេញជារូបរាង និងសំណង់ក្លាយជាគ្រោងបេតុង។ វាសំខាន់ណាស់ក្នុងការធានាថា វត្ថុធាតុដើម ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្នបំផុតក្នុងដំណាក់កាលជាក់លាក់ដំបូង។ ធាតុសំខាន់ៗនៃវត្ថុធាតុដើមបេតុងរួមមាន៖ ១. ស៊ីម៉ង់តិ៍ ២. ថ្មក្រួស (ម៉ដ្ឋ /គ្រើម) ៣. ទឹក ស៊ីម៉ង់តិ៍៖ ស៊ីម៉ង់តិ៍ Portland គឺត្រូវបានវាស់ខ្នាតដោយចាត់ថ្នាក់របស់វា (ឧទាហរណ៍៖ ចំណាត់ថ្នាក់ ៤២.៥ យោងទៅតាមបទដ្ឋានបច្ចេកទេសដែលប្រើប្រាស់ដោយទីប្រឹក្សាគម្រោងប្លង់)។ យ៉ាងណាក៏ដោយ ប្រភពស៊ីម៉ង់តិ៍ ប្រទេសផលិត និងរូបមន្តលាយ គឺជាកត្តាសំខាន់ៗមួយ ដែលបង្ហាញពីឥទ្ធិពលនៃប្រតិកម្មកម្តៅជាមួយទឹក។ កត្តានេះគឺវាជះឥទ្ធិពលដល់ការកំណត់ពេលវេលា និងបញ្ហាសាយភាយកម្តៅ។ ថ្មក្រួស៖ ថ្មក្រួសត្រូវបានបែងចែកជាថ្មក្រួសម៉ដ្ឋ ​និងថ្មក្រួសដុំ ជាទូទៅមានខ្សាច់ និងថ្ម។ វាដើរតួនាទីជាវត្ថុអចលនាក្នុងបេតុង ហើយមានចំណុះពី ៦០ ទៅ ៧០ភាគរយ នៃបរិមាណបេតុង។ កត្តានានាដែលជះឥទ្ធិពលដល់គុណភាពបេតុងបណ្តាលមកពីសារសំខាន់នៃថ្មក្រួសគឺ៖ – ការបែងចែកគុណភាព […]

អាន​បន្ថែម

ក្រុមហ៊ុនកូមិនខ្មែរឧបត្ថម្ភគាំទ្រទស្សនកិច្ចសិក្សាលើការដ្ឋានសំណង់មួយកន្លែងរបស់ក្រុមនិស្សិតកំពុងសិក្សាច្បាប់សំណង់

កូមិនខ្មែរ(Comin Khmere) ជាក្រុមហ៊ុនសាខារបស់កូមិនអាស៊ីគ្រុប (Comin Asia Group) ហើយជាក្រុមហ៊ុនមួយនាំមុខក្នុងប្រទេសខាងការផ្តល់ដំណោះស្រាយវិស្វកម្ម ជួយជំរុញនូវការយល់ដឹងពីឧត្តមានុវត្តន៍ក្នុងវិស័យសំណង់ ដោយផ្តោតជាពិសេសលើសុវត្ថិភាព និងគុណភាព។ ស្របតាមគោលដៅផ្សព្វផ្សាយសុវត្ថិភាពនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាល ក្រុមហ៊ុន កូមិនខ្មែរ បានគាំទ្រការរៀបចំកម្មសិក្សាមួយសម្រាប់និស្សិតបណ្ឌិតច្បាប់ចំនួន ៨ នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ( RULE ) ឱ្យបានសិក្សាស្វែងយល់អំពីអគារស្ថាបនា ដែលជាអគារស្តង់ដារលំដាប់អេ (Grade A ) ស្ថិតនៅតាមបណ្តោយមហាវិធីព្រះនរោត្តម។ ដោយគោរពទៅតាមស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុត អគារ១៩ជាន់នេះ គឺកំពុងតែសាងសង់ និងគ្រោងឱ្យក្លាយជាទីស្នាក់ការកណ្តាលរបស់ធនាគារស្ថាបនា ពេលត្រូវបានបញ្ចប់ក្នុងឆ្នាំ២០២០។ លោក ឆាលីស អាម៉ា ( Charles Amar ) ជាមេធាវីនៅក្រុមហ៊ុន the Paris’ Bar និងជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាប្រធានក្រុមហ៊ុន the Real Estate Practice Group នៅ DFDL កម្ពុជា ដែលជាអ្នកដឹកនាំទស្សនកិច្ចសិក្សា […]

អាន​បន្ថែម

មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី សម្រាប់អាជីវករផ្សារឃ្លាំងរំសេវ បើកដំណើរការឆាប់ៗនេះហើយ

មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មី នឹងបើកដំណើការនៅក្នុងខែកក្កដា ឆ្នាំ២០២០ ខាង មុខនេះ ដែលនឹងក្លាយទៅជាទីតាំងប្រកបអាជីវកម្មថ្មីមួយ ដែលកាន់តែមានភាពទំនើបទាន់សម័យ និងមានផាសុកភាពជាងមុន សម្រាប់អាជីវកររបស់ផ្សារឃ្លាំងរំសេវចាស់ នៅរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលបចេ្ចកវិទ្យានេះ មានទីតាំងនៅលើដីទំនេរមួយកន្លែង ជាប់សាលមហោស្រពចេនទ្បា នឹងជំនួស អោយទីតាំងផ្សារឃ្លាំងរំសេវចាស់ ដែលធ្លាប់ជាទីតាំងមានប្រជាប្រិយភាពខ្លាំងបំផុតក្នុងការទិញ-លក់ និងផ្តល់ សេវាកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាទូរស័ព្ទដៃ ព្រមទាំងគ្រឿងអេឡិចត្រូនិកទូទៅ សម្រាប់ប្រជាជនកម្ពុជា។ តាមការបញ្ជាក់ពីក្រុមហ៊ុនគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីបានឱ្យដឹងថា ដោយបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាជីវករផ្សារឃ្លាំងរំសេវ ហើយការចុះឈ្មោះបានបញ្ចប់ ទៅប្រកបដោយភាពជោគជ័យខ្ពស់។ តំណាងក្រុមហ៊ុនបានលើកឡើងថា “ក្រុមហ៊ុននឹងផ្តល់អោយអាជីវករទាំងអស់ចូលធ្វើអាជីវកម្ម ដោយមិនគិតថ្លៃឈ្នូលតូប ១០០ ភាគរយ រយៈពេលបីខែពេញ ចាប់ពីខែកក្កដា ឆ្នាំ២០២០ តទៅ ។ ក្រុមហ៊ុន ជឿជាក់យ៉ាងមុតមាំបំផុតថា នឹងអាចដឹកនាំអាជីវករផ្សារឃ្លាំងរំសេវទាំងអស់ ឈានទៅរកភាពជោគជ័យកាន់តែខ្លាំងទ្បើង ស្ថិតក្នុងបរិយាកាសល្អ ទំនើប និងប្រសើជាងមុន។” ដោយសារមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ មានទីតាំងជាប់ផ្សារឃ្លាំងរំសេវចាស់ស្រាប់ គម្រោងនេះ នឹងធ្វើអោយអាជីវករ និងអតិថិជនទាំងអស់ងាយស្រួលក្នុងការស្វែងរក ក៏ដូចជាសម្រួលដល់ការពង្រីកអាជីវកម្ម។ សមិទ្ធផលមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនទ្បាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអាចចូលរួមចំណែកបន្តអភិវឌ្ឍ និងពង្រីកវិស័យទីផ្សារផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា អោយកាន់ តែមានភាពសម្បូរបែប និងទាន់សម័យជាងមុន […]

អាន​បន្ថែម

តើគួរជ្រើសរើសបង្អួចនិងទ្វារកញ្ចក់បែបណាឱ្យមានសុវត្ថិភាព សោភណភាព និងសន្សំសំចៃ?

ការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសាកសមនឹងផ្ទះឬ អគារ គឺជារឿងមួយដែលស្មុគស្មាញ ពីព្រោះមានកត្តាជាច្រើនដែលត្រូវតែពិចារណា ដូចជា សោភណ្ឌភាព សុវត្ថិភាព និងកម្រិតថវិកាដែលគ្រោងនឹងចំណាយ។ នៅក្នុងទីផ្សារបច្ចុប្បន្នគឺ ជម្រើសបង្អួចនិងទ្វារកញ្ចក់គឺមានរាប់មិនអស់ តើយើងគួរជ្រើសរើសយកមួយណា ហើយយើងគួរចាប់ផ្តើមយ៉ាងដូចម្ដេច? ក្រុមហ៊ុន CSP Window មានចម្លើយ។ អ្នកស្រី ជេ មី ហេង នាយិការរងក្រុមហ៊ុន CSP Window ដែលជាក្រុមហ៊ុនឯកទេសមានបទពិសោធន៍ជាង ៨ ឆ្នាំនៅក្នុងប្រទេសកម្ពុជា បានចែករំលែកនូវចំណេះដឹងមូលដ្ឋានមួយចំនួនទាក់ទងនឹងការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសមស្របសម្រាប់អគារនីមួយៗ។   ការតំឡើងបង្អួចនិងទ្វារកញ្ចក់ ឬ Fenestration គឺមានច្រើនដំណាក់កាល ដូចជាការជ្រើសរើសប្រភេទស៊ុម ប្រភេទកញ្ចក់ ប្រភេទបង្អួច ការតំឡើង ក៏ដូចជាសេវាកម្មក្រោយការតំឡើងដូចជាសុវត្ថិភាព និងការថែរក្សាជាដើម។ នៅក្នុងទីផ្សារបច្ចុប្បន្នគឺមានប្រភេទស៊ុមជាច្រើនរួមមាន ស៊ុមឈើ ស៊ុមដែក ស៊ុមអាលុយមីញ៉ូម និងស៊ុម U-PVC ជាដើម។ ទោះយ៉ាងណាក្ដី ប្រភេទដែលសាកសមនឹងបរិបទរបស់ប្រទេសកម្ពុជាគឺ អាលុយមីញ៉ូម និង U-PVC ព្រោះថាប្រភេទទាំង […]

អាន​បន្ថែម

អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ទទួលដំណើរទស្សនកិច្ចសិក្សានិស្សិតវិស្វកម្មមេកានិចចំនួន ១០០ នាក់

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ បើកទូលាយដល់សារធាណជន ជាពិសេសនិស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា អាចចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្ម និងបច្ចេកវិទ្យាក្នុងរោងចក្រផលិតបេតុងលាយស្រេចរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ និស្សិតវិស្វកម្មមេកានិចប្រមាណ ១០០ នាក់ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះធ្វើទស្សនកិច្ចសិក្សានៅរោងចក្រផលិតក្បឿង និងទុយោជីបម៉ុង ក្នុងគោលបំណងស្វែងយល់ពីការប្រើប្រាស់ជំនាញបច្ចេកទេសដែលពួកគាត់កំពុងសិក្សា និងការអនុវត្តជាក់ស្តែងក្នុងរោងចក្រ ដើម្បីទទួលបានបទពិសោធន៍បន្ថែមលើចំណេះដឹង និងជំនាញរបស់ខ្លួន។ ក្នុងកំឡុងពេលទស្សនារោងចក្រ អ្នកជំនាញបានបង្ហាញពីចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសផលិត ក្បឿង និងទុយោ ជីបម៉ុង ដែលប្រើបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេស អ៊ីតាលី ជាមួយការប្រើប្រាស់វត្ថុធាតុដើមដែលមាន គុណភាពកម្រិតខ្ពស់បំផុត យកមកប្រើសម្រាប់ផលិតជាផលិតផលរបស់រោងចក្រ។ តំណាងអ្នកចូលរួម ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា នេះ គឺជាលើកទី១ ហើយ សម្រាប់ពួកគាត់ដែលមានឱកាសបានមកធ្វើកម្មសិក្សាផ្ទាល់នៅរោងចក្រផលិតក្បឿង និង ទុយោ ដែលបានអនុញ្ញាតឱ្យពួកគេបានឈ្វេងយល់លម្អិតអំពីរបៀបដំណើរការ និងលក្ខខណ្ឌការងារជាក់ស្តែងនៅក្នុងរោងចក្រ មុនពេលខ្លួនចេញបម្រើការងារនៅតាមបណ្តាក្រុមហ៊ុន និងរោងចក្រផ្សេងៗ ។ ក្នុងឱកាសនោះ ដែរ មាននិស្សិតមួយចំនួន ក៏បានចូលទស្សនារោងចក្របេតុងលាយស្រេច និង […]

អាន​បន្ថែម

បទពិសោធន៍នៃការរៀបចំឧទ្យានលំហាត់ប្រាណនៅទីសាធារណៈ

សុខភាពមិនមែនគ្រាន់តែជាការរក្សារូបរាងប៉ុណ្ណោះទេ ប៉ុន្តែគឺការសម្រេចបាននូវសុខុមាលភាពផ្លូវកាយផ្លូវចិត្ត និងផ្លូវចិត្តដែលអនុញ្ញាតឱ្យអ្នកឈានដល់គោលដៅរបស់អ្នកមានសុខភាពល្អ និងដឹកនាំជីវិតប្រកបដោយភាពរីករាយ និងមានភាពសុខដុមរមនាជាងមុន។ ខណៈពេលហាត់ប្រាណត្រូវបានបំពេញដោយឧបករណ៍ហាត់ប្រាណបែបទំនើប គ្មានបដិវត្តអ្វីដែលល្អ ហើយបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងសហគមន៍ដូចការបង្រៀនយើងឱ្យជាមួយបរិដ្ឋានធម្មជាតិខាងក្រៅ និងជួយឱ្យទទួលបានជីវិតរស់នៅជាមួយសុខភាពល្អប្រសើរជាងមុន។ ករណីសិក្សាមួយដែលត្រូវបានស្ទង់មតិពីការិយាល័យស្ថិតិពលកម្មនៃកីឡានិងលំហាត់ប្រាណបានបង្ហាញថាមនុស្ស ៤៧០ លាននាក់បានហាត់ប្រាណនៅខាងក្រៅរួចហើយ តែ ៨៥% និយាយថាពួកគេមិនមានឧបករណ៍ហាត់ប្រាណនៅខាងក្រៅដើម្បីជួយពួកគេហាត់ប្រាណនោះទេ។ ស៊ារ៉ា អ៊ីនធើណាស្យូណាល់ (Seara International) មានសេចក្តីរីករាយសូមណែនាំម៉ាយអ៊ីគីលីប្រាយ៉ា (MyEquilibria) ឧបករណ៍បែបឧទ្យានសុខភាពក្រៅផ្ទះដ៏ទំនើបដែលខិតខំបង្កើតអនាគតនៃសុខភាពខាងក្រៅនិងតស៊ូគ្រប់ការពិភាក្សាជជែកវែកជុំវិញបរិក្ខាកីឡាដោយផ្សារភ្ជាប់ជុំវិញការសិក្សាអំពីច្បាប់មេកានិចទាក់ទងនឹងចលនាឬរចនាសម្ព័ន្ធនៃភាវៈរស់ ឬហៅថាមេកានិចជីវសិរីរាង្គវិទ្យា ដើម្បីបន្សាំសភាវគតិបំផុសគំនិតជាមួយធម្មជាតិ និងរចនាឡើងដោយការយកចិត្តទុកដាក់និងភាពហ្មត់ចត់ ទាំងបែបផែន និងបច្ចេកទេសទំនើបដែលអ្នករំពឹងពីការងារសិល្បៈនាពេលបច្ចុប្បន្ន។ តាមរយៈការកាត់ព្រំដែនរវាងសិល្បៈឧបករណ៍ហាត់ប្រាណកម្រិតខ្ពស់ និងសហគមន៍ យើងមានគោលបំណងដើម្បីកំណត់ឡើងវិញនូវបទពិសោធន៍នៃការហាត់ប្រាណធ្វើឱ្យប្រសើរឡើងតាមរយៈលទ្ធផលនៃការបណ្តុះបណ្តាល និងទទួលបានសុខុមាលភាពតាមរយៈអត្ថប្រយោជន៍នៃការហាត់ប្រាណដោយបើកចំហហើយទីបំផុតធ្វើឱ្យពិភពលោកកាន់តែស្រស់ស្អាតជាមួយនឹងការដំឡើងមុខងារសិល្បៈ។ នោះគឺជាការអនុវត្តជាក់ស្តែងនិងប្លែកដាច់ពីគេ។ ហេតុអ្វីបានជាហាត់ប្រាណរាងកាយរបស់យើងជាផ្នែក ៗ នៅពេលដែលថាមពលពិតប្រាកដមកពីទាំងមូល? ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ គំនិតនៃភាពខ្លាំងបានផ្លាស់ប្តូរពីការដែលអាចលើកទម្ងន់លើស ១៥០ ផោន ឬស្មើ ៦៨គីឡូក្រាម ទៅជាកម្លាំងមុខងារ។ ភាពខ្លាំងនៃមុខងារ គឺជាអ្វីដែលយើងប្រើនៅក្នុងជីវិតធម្មជាតិរបស់យើងនៅពេលដែលយើងត្រូវការឆ្លើយតបទៅនឹងបរិស្ថានដោយឯកឯង។ មេកានិចជីវសិរីរាង្គវិទ្យា នៃការតំឡើង MyEquilibria នីមួយៗ ជួយបង្កើនទំងន់រាងកាយនិងទំនាញផែនដី ដូច្នេះការហាត់ប្រាណក្លាយជាវិចារណញាណភាពស៊ីជម្រៅ និងរីករាយមិនមែនគ្រាន់តែមុខងារប៉ុណ្ណោះទេ។ វាអនុញ្ញាតឱ្យសាច់ដុំហ្វឹកហាត់ជាឯកតានិងរាងកាយដើម្បីអភិវឌ្ឍស្ថិរភាពស្នូលនៃភាពបត់បែន ភាពធន់ទ្រាំល្បឿន និងកម្លាំងជាក់ស្តែង។ ការបណ្តុះបណ្តាលឆ្ពោះទៅរកលទ្ធផលល្អប្រសើរ […]

អាន​បន្ថែម

ពិសេសណាស់ៗ ចំណេញរហូតដល់ $80,000 ! ជីប ម៉ុង លែន បើកលក់ទីតាំងថ្មី ៣ គម្រោងព្រមគ្នាតែម្តង!

ភ្នំពេញ៖ ក្រុមហ៊ុនជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចនទ្រព្យដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជានឹងធ្វើកម្មវិធីបើកលក់ទីតាំងថ្មីបន្ថែម ៣ គម្រោងព្រមគ្នាតែម្តង នៅថ្ងៃទី 29 កុម្ភៈ – 01 មីនា ឆ្នាំ 2020។ កម្មវិធីនេះធ្វើឡើងនៅក្នុងគម្រោង ផាក លែន ៥៩៨ ផ្ទាល់ដែលមានទីតាំងតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨) ជាមួយប្រូម៉ូសិនពិសេសចំណេញរហូតដល់ $80,000។ កម្មវិធីបើកលក់ទីតាំងថ្មី ៣ គម្រោងព្រមគ្នានេះ គឺសុទ្ធតែស្ថិតនៅលើទីតាំងសក្តានុពលខ្ពស់។ គម្រោងទីមួយគឺ ផាក លែន ៥៩៨ ដែលស្ថិតនៅតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ា (ផ្លូវ ៥៩៨)។ គម្រោងទីពីរគឺ លែនម៉ាក ២៧១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ កែងនឹង ៣៧១។ គម្រោងទីបី គឺលែនម៉ាក 60M ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ ៦០ ម៉ែត្រ)។ ក្រៅពីកត្តាទីតាំង គម្រោងនីមួយៗរបស់ ជីប ម៉ុង លែន ក៏សុទ្ធតែមានផ្សារទំនើប, […]

អាន​បន្ថែម

ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”

ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”៖ ពិព័រណ៍អគារធំបំផុតរបស់អាស៊ានដើម្បីលើកកម្ពស់កម្មវិធីថ្មីលើបេតិកភណ្ឌស្ថាបត្យកម្មនិងអភិរក្ស បាងកក – សមាគមស្ថាបត្យករថៃ គាំទ្រដោយ Royal Patronage (ASA) និង ក្រុមហ៊ុនរៀបចំពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd. (NEO) បានរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសចាប់ផ្តើមពិព័រណ៍ស្ថាបត្យកម្មលើកទី៣៤ ជាពិព័រណ៍ស្តីពីបច្ចេកវិទ្យាសាងសង់អគារធំបំផុតប្រចាំតំបន់អាស៊ាន ដែលមានឈ្មោះថា “Architect’20” ដែលផ្តោតជាថ្មីលើបេតិកភណ្ឌ។ ការៀបចំលើកនេះ នឹងផ្តោតលើស្ថាបត្យកម្មបេតិកភណ្ឌ និងការអភិរក្សវាសម្រាប់មនុស្សជំនាន់ក្រោយ។ ការតាំងពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ នៅឯ Chanllenger Hall ១-៣ នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក ក្នុងទីក្រុងបាងកក ប្រទេសថៃ។ លោក Ajaphol Dusitnanond ប្រធាន ASA បានលើកឡើងថា  “ជាងបីទស្សវត្សហើយ ដែលពិព័រណ៍របស់ ASA Expo បានរក្សា […]

អាន​បន្ថែម

អត្ថបទផ្សព្វផ្សាយ៖ កាដូពិសេស! កាដូពិសេសពីក្បឿងជីប ម៉ុង !

សម្រាប់ឆ្នាំ២០២០នេះ ក្រុមហ៊ុនជីប ម៉ុងអ៊ីនដាស្ទ្រីស៍បានផ្តល់ជូនកាដូយ៉ាងសន្ធឹកសន្ធាប់ទៅដល់អតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់ក្បឿងជីប ម៉ុង។ រាល់ការទិញក្បឿង ជីប ម៉ុង ៥០០សន្លឹកឥឡូវនេះ លោកអ្នកនឹងទទួលបានការថែមជូន កាបូបស្ពាយដ៏ស្រស់ស្អាតមួយភ្លាមៗ។ ទិញកាន់តែច្រើន ទទួលបានកាន់តែច្រើន។ ការផ្តល់ជូននេះនឹងបន្តរហូតដល់អស់ពីស្តុក។ ក្បឿង ជីប ម៉ុង ផលិតផលគុណភាពខ្ពស់ ផលិតពីស៊ីម៉ង់អូដ្ឋ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយពីប្រទេសអ៊ីតាលី ទទួលស្គាល់ដោយប្រព័ន្ធគ្រប់គ្រងគុណភាពអន្តរជាតិ ISO 9001: 2015 ក្បឿង ជីប ម៉ុង មានជម្រើសច្រើនពណ៌ធ្វើឲ្យដំបូលផ្ទះរបស់លោកអ្នកស្រស់ស្អាត រឹងមាំ ធន់បានយូរ។ លោកអ្នកអាចស្វែងរកទិញក្បឿង ជីប ម៉ុង នៅគ្រប់ដេប៉ូលក់គ្រឿងសំណង់ដែលនៅជិតលោកអ្នកបំផុត។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង 085 990 222 / 069 990 222 / 066 990 222

អាន​បន្ថែម

ចាប់បើកលក់ហើយ គម្រោង ផាក លែន 50M របស់ ជីប ម៉ុង លែន បញ្ចុះតម្លៃ 8%!

ភ្នំពេញ៖ ក្រុមហ៊ុន​ ជីប ម៉ុង​ លែន នឹង​បើក​លក់​គម្រោងថ្មីរបស់ខ្លួន ផាក លែន 50​M ជាផ្លូវការ ​ពី​​ថ្ងៃ​​ទី18​—19 ខែ​មករា​ ឆ្នាំ២០២០​​ នៅ​​ទីតាំង​គម្រោង​ ផាក លែន ​50​M ផ្ទាល់ ជា​មួយនឹង​​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ​​8​% និង​​​​រំលស់​100%។ ផាក លែន 50​M ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​​50​M (ម៉ែត្រ)​ កែង​ផ្លូវ ​30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់​ចំការដូង ដែលជាទីតាំង​មានសក្តានុពលសេដ្ឋកិច្ច និង​​សន្ទុះអភិវឌ្ឍន៍​ខ្លាំង។ គម្រោងនេះ​​មាន​​ចង្ងាយ​ត្រឹម​តែ​2​នាទី​​ប៉ុណ្ណោះពី​​ផ្សារ​​ចំការដូង, 10​នាទី​ពី​ផ្សារ AEON III និង​ផ្សារ​ទំនើប​ ជីប ម៉ុង 60ម៉ែត្រ, ឬ​​ 15​នាទី​ពីផ្សារទំនើប​ ជីប ម៉ុង 271។ រឹត​តែ​ពិសេស​ជាង​នេះ គម្រោង​ ផាក លែន 50​M ក៏មាន​​ផ្សារ​ទំនើប​ ជីប ម៉ុង ​50​M ផ្ទាល់ក្នុង​គម្រោង ក្នុងនោះមានដូចជា​ក្លឹបហាត់ប្រាណ, […]

អាន​បន្ថែម