អត្ថបទផ្សព្វផ្សាយ
តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង សម្ពោធបើកជាផ្លូវការហើយ
ISI GROUP និងក្រុមហ៊ុនអឺបេនលែន មានសេចក្តីសោមនស្សរីករាយក្នុងការសម្ពោធប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មីមួយនៅក្នុងតំបន់ ISI PARK វេង ស្រេង។ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ ISI GROUP និងក្រុមហ៊ុនអឺបេនលែន បានរៀបចំ នូវសន្និសីទសារព័ត៌មាន ISI PARK Media Night ដើម្បីចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង។ បន្ថែមពីនេះ ក្រុមហ៊ុនអឺបេនលែន ក៏បានរៀបចំកម្មវិធីអបអរសាទរគម្រប់ខួប ២ ឆ្នាំនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ផងដែរ។ ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមរបស់លោក កាំង ឡេង អគ្គនាយកនៃ ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន រួមជាមួយអ្នកដឹកនាំសំខាន់ៗនៅក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ដៃគូសហការ […]
អានបន្ថែមបុរី ប៉េង ហួត សហការនឹងធនាគារចំនួន១១ ដើម្បីផ្តល់កម្ចីមានអត្រាការប្រាក់ដ៏អស្ចារ្យ
លែងបារម្មណ៍ទៀតហើយ ចំពោះបញ្ហាហិរញ្ញវត្ថុ ក្នុងការទិញផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ព្រោះបុរី ប៉េង ហួត បានសហការជាមួយធនាគារដៃគូ ទាំង១១ ដែលរួមមានធនាគារ ជេ ត្រាស់ រ៉ូយាល់ (J Trust Royal Bank) ធនាគារ ស្ថាបនា (Sathapana Bank) ធនាគារចិន (Bank of China) ធនាគារ មេយ ប៊ែង (May Bank) ធនាគារ ប្រេដ ប៊ែង Bred Bank ធនាគារ ប៊ីអាយឌីស៊ី (BIDC Bank) ធនាគារ ស៊ិនហាន (Shinhan Bank) ធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារ ហុង លីអុង (Hong Leong Bank) ធនាគារ អ៊ឹមប៊ី (MB Bank […]
អានបន្ថែមប្រទីបនាំសំណាងរបស់ បុរី ប៉េង ហួត ចំណេញកាន់តែខ្លាំងមិនធ្លាប់មាន!
ដើម្បីជាការអបអរក្នុងឱកាសពិធីបុណ្យអ៊ុំទូក សំពះព្រះខែ និងអកអំបុកខាងមុខនេះ បុរី ប៉េង ហួត សូមផ្ដល់ជូនឱកាសដ៏ចំណេញជូនដល់អតិថិជនអាចសម្រេចផ្ទះក្នុងក្តីស្រមៃបាន ជាមួយប្រ៉ូម៉ូសិនប្រទីបនាំសំណាងធំៗ រួមមាន៖ * ប្រទីបទី១៖ ទទួលបានការបញ្ចុះតម្លៃ 1% ភ្លាមៗសម្រាប់គ្រប់ប្រភេទផ្ទះ * ប្រទីបទី២៖ អតិថិជននឹងទទួលបាន ទូរស័ព្ទ iPhone15 Pro ឬ iPhone15 Pro Max មួយគ្រឿងភ្លាមៗ សម្រាប់ការកក់ផ្ទះគ្រប់ប្រភេទ * ប្រទីបទី៣៖ ឥតគិតថ្លៃសេវាគ្រប់គ្រងបុរីរយៈពេល 01 ឆ្នាំ * ប្រទីបទី៤៖ ទទួលបាន Voucher ទឹកប្រាក់រហូតដល់ ៥.០០០ដុល្លារ ពី PH Grand Hall សម្រាប់ការរៀបចំកម្មវិធី ឬប្រើប្រាស់សេវាកម្មរបស់ PH Grand Hall អ្វីដែលកាន់តែពិសេស គឺអតិថិជននឹងទទួលបានការបង់រំលស់ឥតការប្រាក់ និង ប្រាក់ដើម ០% រហូតដល់ 12ខែជាមួយធនាគារ MB Bank […]
អានបន្ថែមផ្ទះអាជីវកម្ម “ហ្សបហោស៍ ម៉ាជេស្ទីក” បំពេញក្តីស្រមៃអាជីវកម្មលោកអ្នក អោយក្លាយជាការពិត
បច្ចុប្បន្ននេះ ហ្សបហោស៍ គឺជាលំនៅឋាន ដែលកំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផង ហើយស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពលថែមទៀតផង។ យើងខ្ញុំសូមណែនាំហ្សបហោស៍មួយប្រភេទ គឺហ្សបហោស៍ម៉ាជេស្ទីក របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប ជាពិសេសត្រូវបានសាងសង់ឡើងដោយផ្តោតលើគុណភាព សោភ័ណភាព ដើម្បីឱ្យស័ក្តិសមសម្រាប់ការប្រកបអាជីវកម្ម ឬបើកជាការិយាល័យដ៏ទំនើប។ ហ្សបហោស៍ម៉ាជេស្ទីកមានកំពស់ ៣ជាន់ ជាមួយផ្ទៃសំណង់ទំហំ ៤.៥ម x ១៤m បែងចែកជា ៤បន្ទប់គេង និង ៥បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ចំណែកឯការរចនាខាងក្រៅមានភាពច្នៃប្រតិដ្ឋបែបក្លាសស៊ិកដែលនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ គឺនៅតំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។ សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ១ ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះមួយ […]
អានបន្ថែមក្រុមហ៊ុន អឺបេនលែន ប្រកាសបើកការដ្ឋានសាងសង់បុរីចន្ទគីរី គម្រោងទី២ ជាផ្លូវការ
ក្រុមហ៊ុន អឺបេនលែន បានប្រារព្ធពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការរបស់ បុរីចន្ទគីរី គម្រោងទី2 កាលពីថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ។ ពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការនេះ គឺជាកិច្ចអបអបរពីការចាប់ផ្តើមនៃចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អឺបេនលែន ក្នុងការអភិវឌ្ឃគម្រោងបុរីលំនៅឋានថ្មីមួយទៀតរបស់ខ្លួន ដើម្បីផ្តល់ជូននូវការរស់នៅប្រសើរជាងមុនដល់អតិថិជននៅជាប់នឹងមាត់ស្ទឹងព្រែកត្នោត។ ក្នុងឱកាសដ៏ពិសេសនេះ មានការអញ្ជើញចូលរួមពីលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និងលោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP ព្រមទាំងសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន ជាច្រើនរូបផងដែរ។ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន ព្រមទាំំងក្រុមគ្រួសារ បុរីចន្ទគីរី គម្រោងទី២គឺជាគម្រោងបុរីលំនៅឋានជាប់មាត់ទឹកសាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧,៥ ហិកតា ដែលត្រូវបានរចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលចង់រស់នៅក្នុងទីក្រុងតាមបែបសហគមន៍ជិតស្និទ្ធិ […]
អានបន្ថែមក្រុមហ៊ុនអន្តរជាតិដ៏ល្បីERA ប្រកាសពង្រីកវិសាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូកម្ពុជាក្នុងឆ្នាំ២០២៤
ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវា ទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះលំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយនឹងភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុនបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Business Conference) ខួបលើកទី៥ ដើម្បីអបអរសាទរវត្តមានប្រតិបត្តិការលក់របស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងវិស័យអចលនទ្រព្យលើសេវាកម្មលក់ខុនដូ ដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាវិជ្ជមានឡើងច្រើនជាលំដាប់។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី Hyatt Regency Phnom Penh ។ លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា៖ « ERA Cambodia ប្រារព្ធកម្មវិធី ANNUAL BUSINESS CONFERENCE ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណងដើម្បីអបអរសាទរដល់ភ្នាក់ងារឆ្នើមរបស់ពួកយើង ក៏ដូចថ្លែងអំណរគុណដល់អតិថិជនដែលបានប្រើប្រាស់សេវាកម្ម […]
អានបន្ថែមផ្លូវរត់និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ
គិតត្រឹមថ្ងៃ៤ វិច្ឆិកា ២០២៣ ផ្លូវរត់(Runway) និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុង អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ហើយ។ នេះបើយោងតាមការបញ្ជាក់របស់លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG ដែលជាអ្នកទទួលបន្ទុកម៉ៅការសាងសង់ផ្លូវរត់ (Runway) និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងអាកាសយានដ្ឋានថ្មី នៅថ្ងៃទី៥ វិច្ឆិកា ២០២៣។ លោកបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក(LSCG) និងដៃគូសហការ(MCC) ព្រមទាំងក្រុមការងារទាំងអស់ បានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនបញ្ជប់ការងារនេះ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក ដោយប្រើរយៈពេលអស់ជាង ៣ឆ្នាំ។ លោកបន្ថែមថា ដើម្បីសាងសង់ផ្លូវរត់(Runway) ប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗក្នុងព្រលានថ្មីនេះឱ្យស្របតាមស្តង់ដារសហរដ្ឋអាមេរិក យើងត្រូវការចំណាយអស់ជាង ១៧៥លានដុល្លារ ឯណោះ។ លោកបន្ត ជាលទ្ធផល ក្រុមហ៊ុនរបស់លោកក៏បានបញ្ចប់ការងារដ៏ធំមួយនេះ ដោយជោគជ័យ បន្ទាប់ពីការខំប្រឹងទាំងថ្ងៃ ទាំងយប់ ទោះបីយើងជួបប្រទះវិបិត្តកូវិតក៏ដោយ! ថ្ងៃនេះដែរ ជាមោទនភាពបំផុត ចំពោះការអញ្ជើញចូលរួមចុះពិនិត្យវឌ្ឍនភាពការងារដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ព្រមទាំងសហការី […]
អានបន្ថែមត្រឡប់មកវិញហើយ…កម្មវិធី Halloween Town ដ៏ធំអស្ចារ្យរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត
កម្មវិធី Halloween Town ដ៏ធំអស្ចារ្យនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន បុរី ប៉េង ហួត នៅក្នុងបរិវេណសួនអឺរ៉ុប ភីអេច យូរ៉ូផាក ចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ។ ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើន សម្រាប់សាធារណៈជន ដើម្បីអាចចូលរួមលេងកម្សាន្តដោយឥតគិតថ្លៃ។ ជាពិសេស កម្មវិធី Halloween Town ក្នុងឆ្នាំនេះ នឹងត្រូវប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៧-២៨-២៩ ខែតុលា ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមរីករាយសប្បាយជាមួយនឹងការតុបតែងខ្លួនជាខ្មោចប្លែកៗ ហើយក៏មានជាស្តង់លក់ទំនិញ អាហារ និងភេសជ្ជៈសម្រាប់បងប្អូនទាំងអស់គ្នាអាចទិញញ៉ាំបាន ក្នុងអំឡុងដំណើរកំសាន្តក្នុងព្រឹត្តិការណ៍ Halloween Town នេះផងដែរ។ លើសពីនេះក៏នឹងមានកម្មវិធីសប្បាយៗផ្សេងៗទៀតជាច្រើន ដូចជានឹងមានក្រុមតន្រ្តី ដែលមានការតុបតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ និងទីតាំងកំសាន្តសម្រាប់ក្មេងៗ ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១ ។ FB Link : […]
អានបន្ថែមពិធីបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោង Marum Estate ការអភិវឌ្ឍប្រកបដោយចក្ខុវិស័យខ្ពស់នៅប្រទេសកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣ – សិ្ថតនៅតំបន់កំពុងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តកណ្តាល គម្រោង Marum Estate ដែលជាគម្រោងអភិវឌ្ឍន៍ប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានប្រារព្វពិធីបញ្ជុះបឋមសិលា និងបើកការដ្ឋានសាងសង់ នាថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ សម្រាប់ការផ្តើមជាផ្លូវការដ៏សំខាន់នៃការសាងសង់គម្រោង Marum Estate ដែលទទួលបានពានរង្វាន់លើការអភិវឌ្ឍន៍ទីក្រុងរណប និងការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះ។ ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះគឺជាកិច្ចអបអបរពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏ខ្ពស់របស់អ្នកអភិវឌ្ឍន៍គម្រោងនេះក្នុងទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា។ ទស្សនវិស័យក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រុមអ្នកដឹកនាំធុរកិច្ចដែលមានចក្ខុវិស័យខ្ពស់មួយក្រុមបានមកដល់ប្រទេសកម្ពុជាកាលពី៧ឆ្នាំមុន និងបានឃើញ ទីតាំងមានសក្តានុពលខ្ពស់មួយដែលអាចត្រូវបានអភិវឌ្ឍទៅជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមួយដែលមិនអាចប្រៀបផ្ទឹមបាន។ ប៉ុន្មានឆ្នាំនាពេលខាងមុខ គម្រោង Marum Estate នឹងកែប្រែទិដ្ឋភាពមុខមាត់ទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា ដោយនាំមកនូវការរចនាបែបបទ និងស្ថាបត្យកម្មថ្មីមួយសម្រាប់គ្រប់ក្រុមគ្រួសារក៏ដូចជាម្ចាស់អាជីវកម្មនាៗ ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ គម្រោង Marum Estate: ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះមិនត្រឹមតែជាការកំណត់នៃការចាប់់ផ្តើមគម្រោងនេះប៉ុណ្ណាះទេ ប៉ុន្តែវាជាការកំណត់ជាក់ស្តែងនៃការសម្រេចបាននូវចក្ខុវិស័យមួយដែលនឹងផ្លាស់ប្តូរមុខមាត់ខេត្តកណ្តាល មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលត្រូវបានរំពឹងថាជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ […]
អានបន្ថែមក្រុមហ៊ុនជីហ្គៀ បង្ហាញពីសក្ដានុពលនៃផលិតផលអេឡិចត្រូនិកដ៏ទំនើប និងចុងក្រោយបំផុតក្នុងទីផ្សារកម្ពុជា
ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់តាំងបង្ហាញផលិតផល LG Electronics សំរាប់ឆ្នាំ ២០២៣ និង២០២៤ ដើម្បីបង្ហាញពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីសំរាប់ដៃគូអាជីវកម្ម ដែលនៅតាមបណ្តាខេត្តក្រុងហ៊ុំព័ទ្ធរាជធានីភ្នំពេញ។ ផលិតផល LG ដែលនាំចូលមកប្រទេសកម្ពុជា និងបានដាក់តាំងបង្ហាញនៅឆ្នាំនេះ បានផ្តោតសំខាន់លើបច្ចេកវិទ្យាឆ្លាតវៃ ការច្នៃប្រឌិតលើរូបរាង គុណភាពខ្ពស់ ធន់ មានតម្លៃសមរម្យ ស័ក្តិសមសំរាប់អតិថិជនក្នុងស្រុក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីហ្គៀ គ្រុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មជិតបំផុតសំរាប់អតិថិជន ដោយមានកន្លែងផ្តល់សេវាដំឡើង ថែទាំ និងប្រឹក្សាយោបល់ចំនួនជាង ១០ទីតាំងនៅទូរទាំងប្រទេស។ លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics បានសហការនាំចូលផលិតផលអេឡិចត្រូនិចមកកាន់ទីផ្សារកម្ពុជាដោយបានគិតគូសំរាប់អ្នកប្រើប្រាស់ជាចម្បងលើកត្តាសុខភាព បរិស្ថាន ការសន្សំសំចៃភ្លើង ថវិការ និងមានបច្ចេកវិទ្យាខ្ពស់ប៉ុន្តែមានភាពងាយស្រួលប្រើប្រាស់។ លោកបន្ថែមថា «ផលិតផលLG មានការគាំទ្រខ្លាំង និងមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ព្រោះក្រុមហ៊ុនយើងមិនត្រឹមតែប្រឹងប្រែងលក់តែផលិតផលមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែយើងបាន ផ្សព្វផ្សាយ និងជំរុញឱ្យអ្នកប្រើប្រាស់ទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានៃផលិតផលទាំងអស់នោះ តាមរយៈវគ្គបណ្តុះបណ្តាលទៅកាន់ដៃគូអាជីវកម្មចែកចាយគ្រប់ផ្នែក បុគ្គលិកផ្នែកលក់ ផ្នែកផ្តល់សេវាកម្ម […]
អានបន្ថែម