អត្ថបទផ្សព្វផ្សាយ
PropertyGuru Cambodia Property Awards លើកទី៨នេះ ជាភាពជោគជ័យដ៏អស្ចារ្យក្នុងទីផ្សារអចលនទ្រព្យកម្ពុជា
OCIC Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023 ភ្នំពេញ៖ ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះ បានប្រកាសអ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយ CBRE Cambodia ក្រុមហ៊ុន Dewan Architects and Engineers និង SALTO Systems ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអចលនៈទ្រព្យមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយសកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ដំបូងគឺ ក្រុមហ៊ុន OCIC Group បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតជាលើកដំបូងដែលមិនធ្លាប់មាន ខណៈដែលគម្រោង Diamond Bay Garden បានឈ្នះពានរង្វាន់ចំនួន២ រួមមាន […]
អានបន្ថែមមហាវិថីសំរោង(ភ្ជាប់ផ្លូវលេខ៥-ផ្លូវក្រវាត់ក្រុងទី៣) នឹងបើកឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃ២១ សីហានេះ
មហាវិថីសំរោង មានប្រវែងសរុបប្រមាណ ៥,២គីឡូម៉ែត្រដែលជាប្រភេទផ្លូវបេតុងអាមេ ហើយមានទទឹងរហូតដល់ទៅ៣០ម៉ែត្រ និងគន្លងម្ខាងៗប្រវែង ៩ម៉ែត្រ។ មហាវិថីនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមយ៉ាងសំខាន់ នាភាគខាងជើងរាជធានីភ្នំពេញដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភុមិសំរោង ដែលនឹងជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំនៅតំបន់ស្ពានព្រែកព្នៅ។ សាធារណជននឹងអាចធ្វើដំណើរតាមផ្លូវកាត់នេះពីសាលាខណ្ឌព្រែកព្នៅទៅផ្លូវកប់ស្រូវ ឬ ផ្សារទំនើប Aeon2 នៅតំបន់សែនសុខ និង ជិះពីAeon2 ឬតំបន់សែនសុខ ទៅផ្លូវជាតិលេខ៥ វិញ នៅត្រង់បុរីភូមិសំរោង បានយ៉ាងឆាប់រហ័សនិងមិនមានការកកស្ទះឡើយ។ លក្ខណៈបច្ចេកទេសនៃផ្លូវនេះត្រូវបានឆ្លងកាត់ស្តង់ដាយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមវិស្វករជំនាញ ដោយប្រើប្រាស់បេតុងអាមេ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដើម្បីធានាបាននូវភាពរឹងមាំ គង់វង្សតរៀងទៅ។ តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថាមហាវិថីសំរោង នឹងត្រូវដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីតាំងបុរីភូមិសំរោងផ្ទាល់តែម្ដង។ មហាវិថីសំរោង នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរចេញពីផ្លូវជាតិលេខ៥ រួមទាំងភ្ជាប់ការធ្វើដំណើរទៅកាន់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុបានយ៉ាងឆាប់រហ័សជាទីបំផុត។ តាមរយៈស្នាដៃដែលសម្រេចបាននេះ ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង […]
អានបន្ថែមស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរាជធានីភ្នំពេញ ដោយសាងសង់ក្នុងទំហំផ្ទៃដីសរុបប្រមាណ២៧០ហិកតា ហើយស្ថិតនៅចំកណ្ដាលតំបន់ដែលពោរពេញទៅដោយសក្ដានុពលខ្ពស់ ជាពិសេសជាមួយនឹងផ្ទះអាជីវកម្មទំនើប រចនាដោយស្ថាបត្យករជនជាតិស្វីស នឹងធ្វើឲ្យអាជីវកម្មគ្រប់ប្រភេទរបស់អតិថិជនកាន់តែរីកចម្រើនជាលំដាប់។ ម្យ៉ាងវិញទៀត ការពង្រីកសាខាថ្មីរបស់ផ្សារទំនើបឡាក់គីដែលមានទីតាំងក្នុងបុរីភូមិសំរោង នឹងជួយធ្វើឲ្យកាន់តែមានភាពងាយស្រួលទ្វេដង រាល់ការស្វែងរកទំនិញរាប់រយមុខ មានគ្រប់តម្រូវការ ដោយជួយសម្រួលដល់ការរស់នៅរបស់ម្ចាស់គេហដ្ឋានក្នុងបុរីភូមិសំរោងទាំងមូល ក៏ដូចជាប្រជាជនក្នុងតំបន់ព្រែកព្នៅផងដែរ៕
អានបន្ថែមត្រឹមខែសីហានេះ ក្រុមហ៊ុន ប៉េង ហួត បានផ្តល់អាហារូបករណ៍ ១១ម៉ឺនដុល្លារ ដល់សិស្សនិស្សិតនៅអង្គការCCF
គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដែលគិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារ ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ថ្មីៗនេះដែរ គឺកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ) ខណៈលើកទី១ គឺត្រូវបានរៀបចំឡើងនៅទីតាំង Neeson Cripps Academy ស្ទឹងមានជ័យ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយគាំទ្របន្ថែមទៅលើស្មារតីនិងជំនាញទន់ និងការចូលរួមនៅក្នុងសង្គម ដល់និស្សិតដែលបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ ពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីពង្រឹងទៅលើចំណេះដឹងឱ្យកាន់តែទូលំទូលាយសម្រាប់ការត្រៀមខ្លួនក្នុងជីវិតការងារនាពេលអនាគត។ ក្នុងសកម្មភាពជួបសំណេះសំណាលនេះ ក៏មានដំណើរទស្សនកិច្ចសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ក្នុងគម្រោងនិមួយៗរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប […]
អានបន្ថែមPropertyGuru ប្រកាសបេក្ខភាពឆ្នើមឈ្នះពានវង្វាន់ប្រចាំឆ្នាំ២០២៣ ខណៈពីធីប្រគល់ជ័យលាភីនឹងធ្វើឡើងឆាប់ៗនេះ
ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសជ្រើសរើសបេក្ខភាពដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយអ្នកឧបត្ថម្ភ CBRE Cambodia និង SALTO Systems ។ ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីគឺសុទ្ធសឹងតែជាគម្រោងអចលនទ្រព្យឆ្នើមនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដោយបានប្រជែងយកតែជាង ៣០ជើងឯក នៅក្នុងពិធី បង្ហាញពានរង្វាន់ឆ្នើមនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ បេក្ខភាពដែលត្រូវបានជ្រើសរើសសំខាន់ៗផ្សេងទៀត រួមមាន៖ OCIC Group ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍ខុនដូ Diamond Bay Garden ។ Siha Property Co., Ltd ដែលទទួលពានវង្វាន់លើការអភិវឌ្ឍន៍លំនៅដ្ឋាន Siha Residence; និង Sir Stamford Raffles (Cambodia) Co., Ltd., […]
អានបន្ថែមBentley Systems ប្រកាសតែងតាំង លោក Allen Li អ្នកគ្រប់គ្រងទូទៅប្រចាំប្រទេសចិន
ទទួលខុសត្រូវចំពោះគំនិតផ្តួចផ្តើមកំណើនប្រទេសចិនរបស់ Bentley នៅគ្រប់បណ្តាញទាំងអស់។ លោក Allen Li គឺជានាយកប្រតិបត្តិនៅប្រធានផ្នែកសូហ្វវែរសហគ្រាស SAP ជាយូរមកហើយ រួមទាំងជាប្រធានផ្នែកប្រតិបត្តិនៅប្រទេសចិន។ គាត់បានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកវិស្វកម្ម និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ហើយបន្ទាប់មកបានទទួលសញ្ញាបត្រ Executive MBA ពីសាកលវិទ្យាល័យ Mannheim Business School ។ ឥឡូវនេះ លោក Allen Li ត្រូវបានតែងតាំងឱ្យកាន់តួនាទីថ្មីនៃអ្នកគ្រប់គ្រងទូទៅនៃប្រទេសចិន ដោយទទួលបន្ទុកជាអ្នករាយការណ៍ទៅប្រធានផ្នែកចំណូល Brock Ballard នៃក្រុមហ៊ុន Bentley System។ នោះបើតាមការប្រកាសរបស់ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ កាលពីថ្ងៃទី 6 មិថុនា 2023។ ខណៈពេលដែលក្រុមហ៊ុន Bentley បានរៀបចំនូវកម្មវិធីសិក្សាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវិទ្យាស្ថានសិក្សា និងស្រាវជ្រាវធំៗនានា ដោយបង្កើតឱ្យមាននូវម្ចាស់ក្រុមហ៊ុនគ្រប់គ្រងដាច់ដោយឡែក។ គោលបំណងរបស់ក្រុមហ៊ុនគឺស្វែងរកឱកាសរីកចម្រើន និងមានភាពរឹងក្នុងកម្មវិធី software platform និងចែកចាយដោយក្រុមហ៊ុនរបស់ចិន។ លោក Allen Li គឺទទួលខុសត្រូវពីការចាប់ផ្តើមរហូតដល់អ្នកប្រើប្រាស់ចុងក្រោយនូវគ្រប់កម្មវិធី […]
អានបន្ថែមពិព័រណ៍លំនៅឋានធំជាងគេនៅកម្ពុជា Home & Lifestyle EXPO 2023
ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បាន និងកំពុងនាំយកមកនូវ«ពិព័រណ៍លំនៅឋានកម្ពុជា២០២៣ – Home & Lifestyle EXPO 2023» ដែលជាព្រឹត្តិការណ៍តាំងបង្ហាញលំនៅឋានគ្រប់ប្រភេទធំជាងគេនៅកម្ពុជា ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនាចុងសប្តាហ៍ថ្ងៃទី12 និង13 ខែសីហា នៅសាលពិព័រណ៍កោះពេជ្រ ។ Home & Lifestyle EXPO គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Realestate.com.kh ដែលផ្តល់ជូនអ្នកចូលរួមនូវឱកាសដើម្បីទទួលបានការទិញលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ព្រមទាំងមានជួបជាមួយធនាគារល្បីៗ អ្នកផ្តល់សេវាធានារ៉ាប់រង និងអ្នកជំនាញអចលនទ្រព្យផងដែរ ។ គម្រោងលំនៅឋានដែលមានឈ្មោះបោះសំឡេង ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានការដាក់តាំងបង្ហាញគម្រោងរបស់ខ្លួនរួមមាន៖ បុរី ប៉េងហួត, OCIC, Orkide Development, Prince Real Estate Group, Morgan Group, RoseMarvel Property Development, Borey Dragon Land 598, Borey Bosba, Rose Apple Square, Odom, Bakong […]
អានបន្ថែមUC88 គម្រោងខុនដូ និងការិយាល័យជាមួយនឹងតម្លៃល្អនៅបឹងកេងកង១
UC88 គឺជាគម្រោងតែមួយគត់ដែលមានទាំងខុនដូ និងការិយល័យនៅបឹងកេងកេង១ ស្ថិតនៅលើផ្លូវ ៣២២ នៅជិតនឹងមហាវិថិព្រះមុន្នីវង្ស ដែលជាតំបន់មួយដែលមានសក្តានុពលបំផុតក្នុងទីក្រុងភ្នំពេញ ពោរពេញដោយ ផ្សារទំនើប ភោជនីយដ្ឋាន សាលារៀន ហាង ស្ថានទូត ការិយាល័យអង្គការអន្តរជាតិ រួមទាំងមានទីតាំងទំនើបៗជាច្រើននៅកៀកបង្កើយ ដែលធ្វើអោយអ្នករស់នៅក្នុងតំបន់នេះមានភាពងាយស្រួលការធ្វើអាជីវកម្ម និងការរស់នៅ ។ UC88 គឺជាប្រភេទគម្រោងខុនដូនិងការិយាល័យ មានកម្ពស់សរុប ៤៥ជាន់ បង្ហាញខ្លួនយ៉ាងស្កឹមស្កៃក្នុងតំបន់បឹងកេងកង១។ គម្រោងនេះមានភ្ជាប់ជាមួយនិងបរិក្ខាដ៏សម្បូរបែបដើម្បីបង្កើនឧត្តមភាពជីវិត និងការងាររបស់អតិថិជន ដែលមានដូចជាម៉ាត សាលប្រជុំ កន្លែងហាត់ប្រាណ សាលពហុមុខងារ ស្កាយបារ អាងហែលទឹក បន្ទប់ស្ទីម និងអាងចាគូហ្ស៊ី ។ គម្រោងនេះអភិវឌ្ឍន៍ដោយក្រុមហ៊ុន Chhun Sambath Development Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន UC Group ជាក្រុមហ៊ុនក្នុងស្រុកមានបទពិសោធន៍យូរឆ្នាំ និងបានអភិវឌ្ឍន៍គម្រោងធំៗដូចជា The View, Golden One, 88 Residence និង 777 Tower បច្ចុប្បន្ននេះ គម្រោងបានសាងសង់គ្រោងដល់ជាន់ទី៤២ហើយ […]
អានបន្ថែមរកឯណាបាន! ទិញភ្លាមចូលនៅភ្លាម បង់មុនត្រឹមតែ ៥% តែប៉ុណ្ណោះពីបុរី ប៉េង ហួត
តើលោកអ្នកកំពុងស្វែងរកផ្ទះអាជីវកម្មដែលទិញភ្លាមអាចចូលនៅ និងប្រកបអាជីវកម្មភ្លាម ប៉ុន្តែកំពុងបារម្ភថាមានប្រាក់មិនគ្រប់មែនទេ? ឥលូវនេះលោកអ្នកអស់បារម្ភទៀតហើយ ក្នុងឱកាសពិសេសនេះ បុរី ប៉េង ហួត ផ្តល់ជូនគោលការណ៍បង់ប្រាក់កាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងខែកក្កដានេះ។ ប្រាក់ដើមតិច ដែលជាហេតុធ្វើឱ្យលោកអ្នកមិនអាចទិញផ្ទះក្នុងក្តីស្រមៃ ឥឡូវនេះលែងជាបញ្ហាទៀតហើយ ព្រោះបុរី ប៉េង ហួត បានផ្តល់ជូននូវគោលការណ៍បង់ប្រាក់កាន់តែពិសេស ដោយបង់មុនត្រឹមតែ ៥%ប៉ុណ្ណោះ អាចចូលនៅ ឬប្រកបអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកបានភ្លាម ចំណែកឯការបង់ប្រាក់វិញត្រឹមតែ ១% ក្នុងមួយខែ តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោកអ្នកអាចមានជម្រើសទទួលបានកម្ចីពីធនាគារដែលជាដៃគូសហការរបស់ បុរី ប៉េង ហួត រហូតដល់ទៅ ៩០% នៃតម្លៃផ្ទះ ហើយមានរយៈពេលកម្ចីរហូតដល់ទៅ ២៥ឆ្នាំផងដែរ។ គួរបញ្ជាក់ផងដែរថា គោលការណ៍បង់ប្រាក់ដ៏ពិសេសមិនធ្លាប់មាននេះ គឺសម្រាប់គ្រប់ប្រភេទផ្ទះហ្សបហោស៍ទាំងអស់ ដែលមានគ្រប់គម្រោងរបស់ បុរី ប៉េង ហួត ដូចជា គម្រោង ហ្រ្គេនស្តា ផ្លាទីនីម ក្នុងខណ្ឌច្បារអំពៅ, គម្រោងកំពុងមានសក្តានុពលខ្លាំងនៅក្នុងតំបន់ផ្លូវ ៦០m នៅលើបណ្ដោយមហាវិថីសម្ដេចតេជោ (ដឹស្តា ដាយមិន), គម្រោងនៅបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដឹស្តា មេរាហ្កាដិន, […]
អានបន្ថែមធនាគារMB សហការជាមួយ បុរី ប៉េង ហួត ដើម្បីផ្តល់ឥណទានពិសេស សម្រាប់ការទិញផ្ទះ
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និង ធនាគារអ៊ឹមបី ខេមបូឌា បានរៀបចំកម្មវិធីចុះហត្ថលេខានៃសហប្រតិបត្តិការភាពជាដៃគូ នាការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។ នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ បុរី ប៉េង ហួត និង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអ៊ឹមប៊ី ខេមបូឌា ព្រមទាំងសហការីនៃស្ថាប័នទាំងពីរជាច្រើនរូបទៀតបន្ថែមទៀត។ លោកស្រី ទេព កន្និដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍ថា “ចាប់ដៃគ្នាសហការរវាង បុរី ប៉េង ហួត និង ធនាគារ អ៊ឹមប៊ី ខេមបូឌា ក្នុងវិស័យអចលនទ្រព្យ ក្នុងការផ្តល់ជូននូវលំនៅដ្ឋានដ៏សុខដមរម្យនាជាមួយធនាគារអ៊ឹមប៊ី ខេមបូឌា ដ៏មានទំនុកចិត្តខ្ពស់ ព្រមទាំងអត្រាការប្រាក់ប្រកួតប្រជែង ហើយផ្តល់ទំហំកម្ចីរហូតដល់៩០% ដែលពុំទាន់មានធនាគារណាផ្តល់ជូនបែបនេះកន្លងមកទេ។ ហើយនៅថ្ងៃនេះ បុរី ប៉េង ហួត នឹងមានការប្រកាសពីការផ្តល់ជូនកាន់តែពិសេសៗ […]
អានបន្ថែម