កម្ពុជា-បារាំង ចុះព្រមព្រៀងហិរញ្ញប្បទានជាង៧០លានអឺរ៉ូ ដើម្បីវិនិយោគក្នុងវិស័យធនធានទឹក
កិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់មួយត្រូវបានចុះហត្ថលេខាដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ក្នុងវិស័យធនធានទឹកសំខាន់ៗចំនួនបី ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ ៧២លានអឺរ៉ូ ដើម្បីដំណើរការគម្រោងចំនួន ៣ ពាក់ព័ន្ធវិស័យធនធានទឹក។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Jean-Pierre MARCELL នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំនៅអាស៊ី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមជម្រាបថា កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទំហំថវិកា ៧២លានអឺរ៉ូ នេះ នឹងត្រូវដំណើរការអនុវត្តនជាបីដំណាក់កាលសំខាន់ៗ រួមមាន៖ ១.កិច្ចព្រមព្រៀងក្របខណ្ឌ និងកិច្ចព្រមព្រៀងឥណទានសម្បទានលើកទី១ ចំនួន ៦០លានអឺរ៉ូ សម្រាប់កម្មវិធីវិនិយោគដើម្បីទីក្រុងមានភាពធន់នឹងអាកាសធាតុនិងសុវត្ថិភាពទឹក ២.កិច្ចព្រមព្រៀងប្រាក់កម្ចីបន្ថែមចំនួន ១០ លានអឺរ៉ូ សម្រាប់ដំណាក់កាលទី១ នៃកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា និង ៣.កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន២លានអឺរ៉ូ ក្នុងក្របខណ្ឌនៃគម្រោងស្តារ និងគ្រប់គ្រងអាងទឹកស្ទឹងស្វាយចេក។ ពាក់ព័ន្ធគោលនយោបាយអភិវឌ្ឍវិស័យទឹកស្អាត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំងក៏បានផ្តល់កម្ចីប្រមាណ ២៧៥លានអឺរ៉ូ ដល់កម្ពុជា […]
អានបន្ថែម

English
