ឡាវបើកផ្លូវដឹកជញ្ជូនថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន
កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ នឹងជួយសម្រួលដល់ការនាំចេញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកវិសាលភាពនៃការនាំចេញកសិផលទៅកាន់តំបន់អាស៊ីបូព៌ា តាមរយៈការបង្កើតផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងសមភាគីឡាវ លោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យផលិតផលកសិកម្មកម្ពុជាអាចដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ដើម្បីឆ្ពោះទៅកាន់ទីផ្សារដ៏ធំរបស់ប្រទេសចិន។ ច្រករបៀងភស្តុភារកម្មថ្មីនេះ ត្រូវបានរំពឹងថានឹងផ្ដល់នូវជម្រើសដឹកជញ្ជូនដែលចំណាយតិច និងមានល្បឿនលឿនសម្រាប់អ្នកនាំចេញ ដែលជាការគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលក្នុងការក្លាយជាអ្នកផ្គត់ផ្គង់ស្បៀងដ៏សំខាន់ក្នុងតំបន់។ ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងសក្តានុពលកសិកម្មរវាងប្រទេសភូមិផងទាំងពីរ។ ក្រៅពីអត្ថប្រយោជន៍នៃការដឹកជញ្ជូន កិច្ចសហប្រតិបត្តិការនេះក៏មានចក្ខុវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យរ៉ែជីកសិកម្ម ការគ្រប់គ្រងព្រៃឈើ និងការផ្សារភ្ជាប់ទីផ្សារកសិកម្មឱ្យកាន់តែស៊ីជម្រៅ។ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ រួមទាំងផ្លូវរថភ្លើងឡាវ-ចិន កសិផលកម្ពុជាដូចជា ចេក ស្វាយ និងមៀន នឹងអាចទៅដល់ដៃអ្នកប្រើប្រាស់នៅប្រទេសចិនដោយរក្សាបាននូវគុណភាពស្រស់ល្អ និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនបានយ៉ាងច្រើន។ ការពង្រីកទីផ្សារយុទ្ធសាស្ត្រនេះ កើតឡើងបន្ទាប់ពីកម្ពុជាសម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិដ៏អស្ចារ្យ។ យោងតាមលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ២០២៥ សម្រេចបានរហូតដល់ ៦៥,២០ ពាន់លានដុល្លារ ដែលកើនឡើង […]
អានបន្ថែមអ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន៍តំណាងធុរកិច្ចម៉ាឡេស៊ី ដើម្បីពិភាក្សាលើគម្រោងវិនិយោគទ្រង់ទ្រាយធំ ផ្ដោតលើការដាំដុះ និងការកែច្នៃផ្លែស្វាយ និងផ្លែខ្នុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក រួមមានសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីសក្តានុពលដ៏មហាសាលរបស់ខេត្ត ដោយលើកឡើងថា ប្រជាពលរដ្ឋជាង ៧០ ភាគរយ ប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ និងធ្វើស្រែចម្ការ លើផ្ទៃដីកសិកម្មប្រមាណ ២៦៤,០០០ ហិកតា។ អ្វីដែលកាន់តែពិសេសនោះ ខេត្តតាកែវគឺជាដែនដីនៃផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីល្បាញ ដូចជា បង្កងទឹកសាប និងពងទាកូនតាកែវ ដែលជាសក្ខីភាពបញ្ជាក់ពីគុណភាពកសិកម្ម និងជំនាញដ៏ចំណានរបស់កសិករក្នុងតំបន់។ កត្តាសំខាន់បំផុតមួយដែលទាក់ទាញអ្នកវិនិយោគ គឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខេត្ត ដែលស្ថិតនៅជិតគម្រោងព្រែកជីកហ្វូណនតេជោ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកជាប្រវត្តិសាស្ត្រនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលពីខេត្តតាកែវ ទៅកាន់កំពង់ផែសមុទ្រក្នុងតម្លៃទាប និងប្រកបដោយប្រសិទ្ធភាព ដែលជាចំណុចគន្លឹះក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ […]
អានបន្ថែមក្រសួងកសិកម្ម និងវិស័យឯកជន រួមគ្នាអនុវត្តគោលនយោបាយគាំទ្រដល់សហគមន៍កសិកម្មទំនើប
កិច្ចព្រមព្រៀងដ៏សំខាន់រវាងក្រសួងកសិកម្ម និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដើម្បីដាក់ចេញគំនិតផ្តួចផ្តើមនៃដើមទុនការប្រាក់ទាប និងឥណទានកាបូន ដើម្បីផ្លាស់ប្តូរកសិកម្មខ្នាតតូចទៅជាសហគ្រាសពាណិជ្ជកម្មដែលមានតម្លៃខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ ស្ថាបនា ភីអិលស៊ី (Sathapana Bank Plc.) និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក (Carbon Capital Co., Ltd) ដើម្បីរួមគ្នាអនុវត្តកម្មវិធីគោលនយោបាយគាំទ្រដល់សហគមន៍កសិកម្មទំនើបនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញមោទនភាពក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការថ្មីជាមួយវិស័យឯកជន ដោយអនុស្សរណៈនៃការយោគយល់គ្នាទាំងពីរនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព។ ក្រសួងកសិកម្ម បានឱ្យដឹងថា តាមរយៈ MoU នេះ ធនាគារស្ថាបនា នឹងក្លាយធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយធនាគារ នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន $៣លានដុល្លារ សម្រាប់ផ្តល់ជាឥណទានជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។ ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុនដែលធ្វើការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូកមកធ្វើផលិតកម្មជីកំប៉ុស […]
អានបន្ថែម២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ
ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជំរុញឱ្យវិស័យកសិកម្មរបស់កម្ពុជាក្លាយជាឆ្នាំដ៏បំបែកកំណត់ត្រា ខណៈដែលការនាំចេញសរុបលើសពី ៩សែនតោន ពេញមួយឆ្នាំ២០២៥ ពោលគឺរយៈពេល១២ខែ កម្ពុជាបាននាំចេញអង្ករចំនួនជាង៩០ម៉ឺនតោន (៩៤០.៣២១តោន) ក្នុងទំហំទឹកប្រាក់ប្រមាណចំនួន $៦០២,៤១លាន។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩៤០.៣២១តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣៣៩.៤១៧តោន គិតជាទឹកប្រាក់ចំនួន $២៥៨,២៨លាន ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៣១.១២៥តោន គិតជាទឹកប្រាក់ចំនួន $៣៨,៣៦លាន ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន ២៧៣.៦៥៧តោន គិតជាទឹកប្រាក់ចំនួន $១១៧,៦២ លាន និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៩៦.១២២ […]
អានបន្ថែមឆ្នាំ២០២៥៖ កម្ពុជារកចំណូលបាន ១,៥ប៊ីលានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១លានតោន
ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីជាមួយវៀតណាមកើនឡើង ២៧% ខណៈដែលកម្ពុជាកំពុងពង្រឹងជំហររបស់ខ្លួនជាអ្នកដឹកនាំសកលក្នុងការផលិតគ្រាប់ស្វាយចន្ទីឆៅ ពេញមួយឆ្នាំ២០២៥ កម្ពុជារកប្រាក់ចំណូលបាន ១,៥ប៊ីលានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន ទៅកាន់ទីផ្សារវៀតណាម ពោលកើនឡើង ២៧% បើធៀបនឹងឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍ពីសមាគមស្វាយចន្ទីកម្ពុជាផ្សាយចេញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ២០២៥ គឺជាឆ្នាំដ៏មានសក្តានុពលសម្រាប់វិស័យគ្រាប់ស្វាយចន្ទីព្រោះកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនជាង ១លានតោន (១.០០០.៧៥៧តោន) ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ ដោយគិតជាទឹកប្រាក់ប្រមាណ ១.៥០០លានដុល្លារ។ ប្រភពដដែលបញ្ជាក់ថា ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ ពោលគឺមានទំហំ ១.៥០០លានដុល្លារ ខណៈឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូលប្រមាណ ១.១០០លានដុល្លារ។ សូមរំឭកដែរថា កាលពីឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទាំងស្រស់ និងកែច្នៃទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ៨១ម៉ឺនតោន ដោយទទួលបានចំណូលជាង ១,១ពាន់លានដុល្លារ កើនឡើង២៦,១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤ដដែលនោះ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុប ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក៕
អានបន្ថែម

English
