ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន កំពុងពិនិត្យលទ្ធភាពវិនយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN) កំពុងពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរ បា...

អាន​បន្ថែម

កម្ពុជា បានក្លាយជាប្រទេសផលិត​គ្រាប់​ស្វាយចន្ទី​ឆៅ​ច្រើន​ជាង​គេលំដាប​ទី​២ លើ​ពិភពលោក

កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីប្រទេសកូតឌីវ័រ ដោយប្រមូលផលគ្រាប់ស្វាយចន្ទីបានដល់ទៅជាង ៨៣០.០០០ តោនក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤។ លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) មានប្រសាសន៍ថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន...

អាន​បន្ថែម

ក្រុមហ៊ុនចិន កំពុងសិក្សាសង់រោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន កំពុងសិក្សាលទ្ធភាពលើការវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែធុរេន និងដូងនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈ ប្រតិភូក្រុមហ៊ុនដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបាន ជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិ...

អាន​បន្ថែម

អាជ្ញាធរ និងពលរដ្ឋខេត្តត្បូងឃ្មុំ រួមគ្នាដាំដើមត្នោត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម

អាជ្ញាធរ ក្រុមយុវជន និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានរួមគ្នាបន្តដាំដើមត្នោត ចំនួន១ម៉ឺនដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» និងទុកជាប្រវត្ថិសាស្រ្តដល់ក្មេងជំនាន់ក្រោយ។ ដើមត្នោតចំនួន១ម៉ឺនដើមនេះ ត្រូវបានដាំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបា...

អាន​បន្ថែម

អាជ្ញាធរខេត្ដកំពង់ស្ពឺ ប្រកាសដាំដើមត្នោតតាមមាត់ស្ទឹងព្រែកត្នោត ដើម្បីបង្កើនការទាក់ទាញទេសចរ

អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ...

អាន​បន្ថែម

៦ខែដើមឆ្នាំ២០២៤៖ កម្ពុជា នាំចេញផលិតផលកសិកម្ម បានជាង ៦លានតោន កើនឡើង ៦០%

ក្នុងឆមាសទី១ គិតចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំ ២០២៤ កម្ពុជា បាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ។ ក្រសួងកសិកម្ម បានឱ្យថា តួលេខលនេះ គឺជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលកសិកម្មប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេសទូទ...

អាន​បន្ថែម

រដ្ឋជំរុញការដាំដើមត្នោតឱ្យបានច្រើននៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទុកជាប្រវត្តិសាស្រ្ត និង…

អាជ្ញាធរខេត្តកំពត បានដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ការដាំដើមត្នោតនេះ បានធ្វើឡើងកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមជាង ៦០០នាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំកូនឈើ និងដ...

អាន​បន្ថែម

និយោគិនហ្វីលីពីន កំពុងសម្លឹងរកឱកាសវិនិយោគបន្ថែម លើវិស័យសំណង និងវិស័យអាទិភាពនៅកម្ពុជា

វិនិយោគិនហ្វីលីពីនកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ និងវិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងនោះ ពិនិត្យមើលការវិនិយោគលើវិស័យផលិតស្រូវអង្ករជាពិសេស ព្រោះក្នុងវិស័យនេះ អ្នកវិនិយោគហ្វីលីពីនអាចចូលមកបណ្តាក់ទុនបាន ១០០ភាគរយ។ នេះបើយោងតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយនិងលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida A...

អាន​បន្ថែម

ក្រុមហ៊ុនផលិតស្ករធំលំដាប់ទី៣ របស់ថៃ សម្រេចដកការវិនិយោគពីកម្ពុជា ព្រោះតែកត្តាសំខាន់២

ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទីបីរបស់ប្រទេសថៃ មានឈ្មោះថា Khon Kaen Sugar Industry Plc (KSL) បានសម្រេចចិត្តដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថា កត្តាទីផ្សារអត់អំណោយផល និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកនៅមានកម្រិត។​ ការធ្លាក់ចុះតម្លៃស្ករសប៉ុន្មានឆ្នាំជាប់គ្នា កត្តាទីផ្សារនៅក្នុងកម្ពុជា និងប្រព័ន្ធអនុគ្រោះពន្ធ គឺជាហេតុផលជំរុញឱ្យក...

អាន​បន្ថែម

កម្ពុជាមានក្រុមហ៊ុន៨ ឈ្នះជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ប្រចាំឆ្នាំ២០២៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ពានរង្វាន់ជ័យលាភី សរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃ ដែលបានឈ្នះពីកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម បានឱ្យដឹងថា លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ ក្នុងនោះរួមមាន៖ ពានកិត្តិយសសម្រាប់ ក្រ...

អាន​បន្ថែម