ក្រុមហ៊ុនផលិតស្ករធំលំដាប់ទី៣ របស់ថៃ សម្រេចដកការវិនិយោគពីកម្ពុជា ព្រោះតែកត្តាសំខាន់២

ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទីបីរបស់ប្រទេសថៃ មានឈ្មោះថា Khon Kaen Sugar Industry Plc (KSL) បានសម្រេចចិត្តដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថា កត្តាទីផ្សារអត់អំណោយផល និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកនៅមានកម្រិត។​

ការធ្លាក់ចុះតម្លៃស្ករសប៉ុន្មានឆ្នាំជាប់គ្នា កត្តាទីផ្សារនៅក្នុងកម្ពុជា និងប្រព័ន្ធអនុគ្រោះពន្ធ គឺជាហេតុផលជំរុញឱ្យក្រុមហ៊ុនដកចេញនូវគម្រោងវិនិយោគរបស់ខ្លួនពីប្រទេសកម្ពុជា។ នេះបើយោងតាមកាសែតក្នុងស្រុកថៃ Bangkok Post​ ចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដានេះ។​

ប្រភពដដែលបានស្រង់សម្តីលោក Chalush Chinthammit ប្រធានក្រុមហ៊ុន KSL
ថា ក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានទេ បើទោះបីជាតម្លៃស្ករសពិភពលោកបានងើបឡើងវិញបន្តិចនាឆ្នាំនេះ បន្ទាប់ពីគ្រោះរាំងស្ងួតបានមកបង្អាក់ការផ្គត់ផ្គង់ស្ករនៅតាមបណ្តាប្រទេសជាច្រើនក៏ដោយ។​

សូមបញ្ជាក់ថា KSL ជាក្រុមហ៊ុនផលិតស្ករធំបំផុតលំដាប់ទីបីនៅប្រទេសថៃ បានចាប់ផ្តើមអាជីវកម្មស្ករសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ តាមរយៈការសហការជាមួយក្រុមហ៊ុនមកពីកោះតៃវ៉ាន់ ដែលមានប្រតិបត្តិការចំនួនពីរគឺ ផលិតកម្មស្ករស និងចម្ការអំពៅ។​

តាមប្រភពដដែល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន និងដៃគូរបស់ខ្លួន វិនិយោគលើផ្ទៃដីចំនួន ១២៥.០០០ រ៉ៃ (ស្មើប្រមាណ ១៩.៦៨០ ហិកតារ) ក្រោមសម្បទានវិនិយោគរយៈពេល៩០ឆ្នាំ។​

ថ្វីត្បិតតែដកការវិនិយោគចេញពីកម្ពុជា​ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាការវិនិយោគរបស់ខ្លួននៅប្រទេសឡាវ ដោយក្រុមហ៊ុនទទួលបានសិទ្ធិបង្កើតរោងចក្រផលិតស្ករអំពៅ និងចម្ការស្ករអំពៅ លើផ្ទៃដី ៦០ម៉ឺនរ៉ៃ (៩.៦០០ ហិកតា) ពីរដ្ឋាភិបាលឡាវ។

គួររំលឹកថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់ប្រទេសណាដែលមានសេដ្ឋកិច្ចទន់ខ្សោយ ដោយផ្តល់ឱ្យពួកគេនូវសិទ្ធិពាណិជ្ជកម្មនាំចូលទំនិញទៅកាន់ទីផ្សារប្រទេសខ្លួន ដូចជាការលើកលែងពន្ធ ឬអត្រាពន្ធទាប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]