គម្រោងសំណង់កសិកម្ម និងវារីវប្បកម្ម
កម្ពុជា និងអាមេរិក សហការគ្នាសង់រោងចក្រច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើគ្រឿងចក្រទំនើបៗពីអាមេរិក
ក្រុមហ៊ុន Amru Rice (Cambodia) និងក្រុមហ៊ុន Stabil Nutrition, LLC របស់អាមេរិក សម្រេចចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បីវិនិយោគសង់រោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានបញ្ជាក់ថា ពិធីចុះ MoU រវាងក្រុមហ៊ុនទាំងពីរខាងលើ ត្រូវបានធ្វើឡើងនៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) និងលោក Michael Tarrasch តំណាងក្រុមហ៊ុន Stabil Nutrition, LLC។ គោលបំណងសំខាន់របស់ MoU នេះគឺនឹងដើរតួនាទីជាមូលដ្ឋានសម្រាប់កិច្ចសហការនាពេលអនាគត លើការវិនិយោគបង្កើតរោងចក្រកែច្នៃកន្ទក់សរីរាង្គនៅកម្ពុជា ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកទេសរបស់សហរដ្ឋអាម៉េរិក។ គួររំលឹកថា ក្រៅពីអនុស្សារណៈខាងលើ កម្ពុជាក៏បានចុះអនុស្សារណៈ(MoU)មួយទៀតនៅថ្ងៃទី២២ ខែកញ្ញា […]
អានបន្ថែមឥណ្ឌូនេស៊ីកំពុងសម្លឹងចង់ទិញអ្នកផលិតអង្ករកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់សន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន
ក្រុមហ៊ុនដឹកជញ្ជូនស្បៀងអាហាររបស់រដ្ឋឥណ្ឌូនេស៊ី Bulog មានផែនការទិញអ្នកផលិតអង្ករនៅកម្ពុជា ដើម្បីធានាការផ្គត់ផ្គង់អង្ករក្នុងប្រទេសរបស់ខ្លួន ចំពេលផលិតកម្មក្នុងស្រុកកំពុងធ្លាក់ចុះ ដោយទិន្នផលផលិតកម្មស្រូវរបស់ជាតិបានធ្លាក់ចុះ ១,៣៩% មកនៅត្រឹម ៣១,១០ លានតោនក្នុងឆ្នាំ ២០២៣ ពីចំនួន ៣១,៥៤ លានតោនក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យពីស្ថិតិពីរដ្ឋាភិបាលឥណ្ឌូនេស៊ី និងបានចុះផ្សាយដោយ theinvestor កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤។ នាយកប្រតិបត្តិក្រុមហ៊ុន Bulog លោក Bayu Krisnamurthi មានប្រសាសន៍ថា “ក្រុមបច្ចេកទេសឥណ្ឌូនេស៊ីមួយក្រុម ត្រូវបានបញ្ជូនមកកម្ពុជាដើម្បីធ្វើការសិក្សាយ៉ាងស៊ីជម្រៅ និងពិភាក្សាជាមួយធុរកិច្ចកម្ពុជា និងអ្នកពាក់ព័ន្ធ រួមទាំងប្រទេសជិតខាងដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។” លោកបានបញ្ជាក់បន្ថែមថា ការវាយតម្លៃនេះគឺជាការឆ្លើយតបទៅនឹងអនុសាសន៍របស់លោកប្រធានាធិបតី Joko Widodo ដែលបានណែនាំឱ្យក្រុមហ៊ុនលោក ទិញក្រុមហ៊ុនអង្ករកម្ពុជា ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀងជាតិ និងស្ថិរភាពស្តុកអង្ករ។ លោក Krisnamurthi បានគូសបញ្ជាក់ពីការពិចារណាសំខាន់ៗជាច្រើន មុននឹងធ្វើការសម្រេចចិត្តចុងក្រោយ ខណៈសមត្ថភាពផលិតអង្កររបស់កម្ពុជានៅមានទំហំតូច បើធៀបនឹងអ្នកផលិតធំៗដូចជាប្រទេសថៃ និងវៀតណាម។ ទោះយ៉ាងណាក្តី លោកក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយបានកត់សម្គាល់ពីអវត្តមាននៃកត្តាសំខាន់ៗដូចជា កំពង់ផែ ផ្លូវថ្នល់ និងប្រព័ន្ធអគ្គិសនីដែលអាចទុកចិត្តបាន […]
អានបន្ថែមបច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤៤ម៉ឺនហិកតា, និងបានក្លាយជាប្រទេសមានដើមកៅស៊ូវ័យចាស់ច្រើនជាងគេលើពិភពលោក
កម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ចម្ការកៅស៊ូចំណាស់ជាងគេក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងចំការនេះ មានដើមកៅស៊ូចំនួន ៤៤៨ដើម ដែលនៅរស់រានមានជីវិត លើផ្ទៃដីប្រមាណ ១៤ហិកតា នៃផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤០,០០០ហិកតា នៅទូទាំងប្រទេស។ ចម្ការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកពូជកៅស៊ូដែលអាចលូតលាស់ និងផ្តល់ទិន្នផលយ៉ាងសំខាន់ក្នុងបរិយាកាសកសិកម្មរបស់កម្ពុជា។ បើតាមលោក ឃុន កក្កដា បានលើកឡើងថា ចម្ការកៅស៊ូដំបូងគេនៅកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះ ប៊ូយ៉ា ដែលបានយកចំការកៅស៊ូមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។ លោកបន្ត ដោយសារសណ្ឋានដីនៅខេត្តកំពតមិនសូវអំណោយផលសម្រាប់ដំណាំកៅស៊ូ ក្រោយមកក្នុងឆ្នាំ១៩២១ ក៏មានក្រុមហ៊ុនបារំាងធំៗចំនួន៥ទៀត បានមកស្វែងរកប្រភេទដីក្រហមបាសាល់ដែលមានក្សេត្របរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី ហើយក៏ចាប់ផ្ដើមដាំដុះជាលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំចំនួន៥កន្លែង […]
អានបន្ថែមត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស
គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជានាចក្រណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់ថា ដំណាំស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា បើគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបន្តថា នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧ភាគរយ ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកផងដែរ។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដើម្បីសម្រេចមហិច្ចតាក្លាយជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោកនាពេលអនាគត។ ជាងនេះទៅទៀត ក្រសួងកសិកម្ម ក៏បាន និងកំពុងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ […]
អានបន្ថែមក្រុមហ៊ុនល្បីរបស់ចិន បង្ហាញសញ្ញាវិជ្ជមានចង់វិនិយោគវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា
ក្រុមហ៊ុន SHAN CUN GROUP ជាក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិនបានបង្ហាញសញ្ញាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពដើម្បីវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា។ នេះបើតាមជំនួបរវាង ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន SHAN CUN GROUP នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន SHAN CUN GROUP បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យកសិកម្មមកពីប្រទេសចិន។ ជាងនេះទៅទៀត លោកក៏បានបង្ហាញនូវគោលជំហរជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនៅកម្ពុជា ដោយក្រុមហ៊ុនបានបញ្ជាក់ថានឹងធ្វើការសិក្សាស្វែងរកទីតាំងដែលសមស្របសម្រាប់ការវិនិយោគ និងរៀបចំបែបបទដាក់ពាក្យសុំវិនិយោគ នាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងវិនិយោគលើវិស័យកសិកម្មចិញ្ចឹមសត្វនេះ ដែលជាគម្រោងត្រូវទទួលបានការលើកទឹកចិត្តដោយច្បាប់ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញបែបបទ និងចាប់ផ្តើមធ្វើការវិនិយោគឱ្យបានឆាប់។ គួរបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះ បានទទួលការណែនាំឱ្យមកសិក្សាលើគម្រោងវិនិយោគនៅកម្ពុជា តាមរយៈក្រុមហ៊ុន HONG DE SHENG (CAMBODIA) STEEL CO., LTD. ដែលជាក្រុមហ៊ុនវិនិយោគផ្នែករោងចក្រផលិតដែកនៅខេត្តកំពង់ស្ពឺ តាំងពីឆ្នាំ២០១៩ មក។
អានបន្ថែមរដ្ឋផ្តល់ដើមមន១ពាន់ដើម ដល់សិប្បករអង្គរ ដើម្បីអភិវឌ្ឍន៍សិប្បកម្មតម្បាញ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់ដើមមនចំនួន ១០០០ដើម ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប ដើម្បីស្តារ និងអភិវឌ្ឍន៍សិប្បកម្មតម្បាញរបស់សូត្រខ្មែរឱ្យកាន់តែប្រសើរថែមទៀត។ ពិធីប្រគល់ដើមមន បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នាទីតាំងរបស់ក្រុមហ៊ុនផ្ទាល់។ នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ ខណៈឯកឧត្តម ក៏សង្ឃឹមជឿជាក់ថា វិស័យតម្បាញសូត្ររបស់កម្ពុជា នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ឧត្តមបន្តថា ការរីកចម្រើននៃវិស័យតម្បាញសូត្រនេះ ក៏នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បកម្មតម្បាញសូត្រផងដែរ។ គួរបញ្ជាក់ថា ក្រសួងកសិកម្ម ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសិប្បករអង្គរ បន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ខណៈក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួងថែមទៀត។ គួររំលឹកថា កន្លងមក ក្រុមហ៊ុនសិប្បករអង្គរ ធ្លាប់បានបង្ហាញបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក។ (អានបន្ថែម)
អានបន្ថែមក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន កំពុងពិនិត្យលទ្ធភាពវិនយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN) កំពុងពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាលើបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ដោយបានផ្តោតជាពិសេសទៅលើលទ្ធភាព និងឱកាសនៃការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ឧស្សាហកម្មចំណីអាហារ និងខ្សែច្រវាក់ផលិតកម្មផ្គត់ផ្គង់នានា ដែលមានភាពពាក់ព័ន្ធ។ លើសពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីភាពរីកចម្រើនក្នុងវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មចំណីអាហារ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាដែលជាប្រទេសកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែការវិនិយោគក្នុងវិស័យទាំងពីរខាងលើ នឹងចូលរួមធានាបាននូវសន្តិសុខស្បៀង ក្នុងសង្គមជាតិកម្ពុជាផងដែរ។ គួររំលឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា […]
អានបន្ថែមកម្ពុជា បានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅច្រើនជាងគេលំដាបទី២ លើពិភពលោក
កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីប្រទេសកូតឌីវ័រ ដោយប្រមូលផលគ្រាប់ស្វាយចន្ទីបានដល់ទៅជាង ៨៣០.០០០ តោនក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤។ លោក អួន ស៊ីឡុត ប្រធានសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) មានប្រសាសន៍ថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤ កម្ពុជាបានក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីធំលំដាប់ទីពីររបស់ពិភពលោក វ៉ាដាច់ប្រទេសឥណ្ឌា ហើយតាមពីក្រោយប្រទេសកូតឌីវ័រ។ ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ កម្ពុជាប្រមូលបានទិន្នផលសរុបជាង ៨៣ម៉ឺនតោន និងនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមបានជាង ៧៨ម៉ឺនតោន គិតជាទឹកប្រាក់សរុបមានជាង ១ពាន់លានដុល្លារ។ ការកើនឡើងនេះ គឺដោយសារតែកំណើនគួរឱ្យកត់សម្គាល់នៃទិន្នផលស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីខែឧសភា ដែលត្រូវបានគេសង្កេតឃើញថា មានសមត្ថភាពខ្ពស់ក្នុងការសម្របខ្លួនទៅនឹងបាតុភូតអេល នីណូ (El Nino)។ ជាងនេះទៅទៀត ផ្ទៃដីដាំដុះក៏បានកើនឡើងផងដែរ។ គួរបញ្ជាក់ថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជាឥឡូវនេះទាមទារឱ្យមានការវិនិយោគបន្ថែមប្រមាណ ៣២៩លានដុល្លារទៀត ដើម្បីអនុវត្តគោលនយោបាយជាតិគ្រាប់ស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ដោយផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការកែច្នៃក្នុងស្រុក។ លោកបន្ត ដោយសង្កត់ធ្ងន់ថា នៅពេលមានការកែច្នៃក្នុងស្រុកច្រើន វានឹងអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសអាចរក្សាបាននូវតម្លៃសមរម្យ និងកាត់បន្ថយចំនួនអន្តរការីបានថែមទៀតផង។
អានបន្ថែមក្រុមហ៊ុនចិន កំពុងសិក្សាសង់រោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន កំពុងសិក្សាលទ្ធភាពលើការវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែធុរេន និងដូងនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈ ប្រតិភូក្រុមហ៊ុនដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបាន ជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេលប្រមាណជិត ៨ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៣% នៃប្រភពទុនវិនិយោគសរុប។ ជាមួយគ្នានេះដែរ លោក WAN YANHU ប្រធានគណៈប្រតិភូបានឱ្យដឹងថា ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលបច្ចុប្បន្នមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន ត្រូវបាន នាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។ គោលបំណងនៃដំណើរទស្សនកិច្ច […]
អានបន្ថែមអាជ្ញាធរ និងពលរដ្ឋខេត្តត្បូងឃ្មុំ រួមគ្នាដាំដើមត្នោត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម
អាជ្ញាធរ ក្រុមយុវជន និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានរួមគ្នាបន្តដាំដើមត្នោត ចំនួន១ម៉ឺនដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» និងទុកជាប្រវត្ថិសាស្រ្តដល់ក្មេងជំនាន់ក្រោយ។ ដើមត្នោតចំនួន១ម៉ឺនដើមនេះ ត្រូវបានដាំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត សម្រាប់បណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។ ជុំវិញព្រឹត្តិការណ៍ដាំដើមត្នោតនេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ត្នោតគឺជាដើមរុក្ខាជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតី របស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សាធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤នេះ ដែលមាននៅមុខក្រសួងបរិស្ថានរាជធានីភ្នំពេញ និងតាមមន្ទីរបរិស្ថានទូទាំងប្រទេស ខណៈបានចែកជូនកូនឈើសរុប ១លាន ៣សែនដើមរួចមកហើយ សម្រាប់ពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈ […]
អានបន្ថែម