គម្រោងសំណង់កសិកម្ម និងវារីវប្បកម្ម
អាជ្ញាធរខេត្ដកំពង់ស្ពឺ ប្រកាសដាំដើមត្នោតតាមមាត់ស្ទឹងព្រែកត្នោត ដើម្បីបង្កើនការទាក់ទាញទេសចរ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះដែរ ឯកឧត្តមអភិបាល បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ជាក់ស្តែងនិមិត្តសញ្ញាតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោតដែលហូរឆ្លងកាត់ទីរួមខេត្តរហូតដល់ជិត ៤០គីឡូម៉ែត្រ តែដូចជាអត់មានដើមត្នោតមួយដើមទេ ហេតុនេះ រដ្ឋបាលខេត្ត បានឯកភាពគ្នា ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចជាស្ទឹងព្រែកត្នោតផង ដូច្នេះអាជ្ញាធរខេត្តនឹងធ្វើយុទ្ធនាការដាំដើមត្នោតឱ្យបានច្រើនដើមនៅអមសងខាងដងស្ទឹងនេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះទេ តែត្រូវបន្ថែមការដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមទៀតនៅតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀត ដើម្បីជាការលើកកម្ពស់សោភ័ណភាព និងអត្តសញ្ញាណដើមត្នោតរបស់ជាតិខ្មែរផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមមូលដ្ឋានចូលរួមដាំដើមត្នោតឱ្យបានយ៉ាងតិចមួយដើមក្នុងម្នាក់ និងដាំដើមឈើលម្អរផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរណ៍ និងរក្សាធម្មជាតិឱ្យបានគង់វង្សដល់ក្មេងជំនាន់ក្រោយ ខណៈក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៤ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺនេះ។ គួររម្លឹកថា កាលថ្ងៃទី២១ ខែកក្កដា […]
អានបន្ថែម៦ខែដើមឆ្នាំ២០២៤៖ កម្ពុជា នាំចេញផលិតផលកសិកម្ម បានជាង ៦លានតោន កើនឡើង ៦០%
ក្នុងឆមាសទី១ គិតចាប់ពីខែមករា ដល់មិថុនា នៃឆ្នាំ ២០២៤ កម្ពុជា បាននាំចេញកសិផលកសិកម្មទៅក្រៅប្រទេសបានជាង ៦លានតោន កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលផ្សាយចេញកាលពីពេលថ្មីៗនេះ។ ក្រសួងកសិកម្ម បានឱ្យថា តួលេខលនេះ គឺជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ កសិផលកសិកម្មប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក ។ របាយការណ៍ដដែល បានបង្ហាញថា ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា ប្រទេសចិន (ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន)ប្រទេសរៀតណាម (ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់) និងប្រទេសថៃ (ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់)។ ជាមួយគ្នានេះដែរ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី រួមមាន៖ ស្វាយស្រស់ ដំណាប់ស្វាយ […]
អានបន្ថែមរដ្ឋជំរុញការដាំដើមត្នោតឱ្យបានច្រើននៅតាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទុកជាប្រវត្តិសាស្រ្ត និង…
អាជ្ញាធរខេត្តកំពត បានដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ការដាំដើមត្នោតនេះ បានធ្វើឡើងកាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមជាង ៦០០នាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើមន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន និងត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិ។ បើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា ការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម […]
អានបន្ថែមនិយោគិនហ្វីលីពីន កំពុងសម្លឹងរកឱកាសវិនិយោគបន្ថែម លើវិស័យសំណង និងវិស័យអាទិភាពនៅកម្ពុជា
វិនិយោគិនហ្វីលីពីនកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ និងវិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងនោះ ពិនិត្យមើលការវិនិយោគលើវិស័យផលិតស្រូវអង្ករជាពិសេស ព្រោះក្នុងវិស័យនេះ អ្នកវិនិយោគហ្វីលីពីនអាចចូលមកបណ្តាក់ទុនបាន ១០០ភាគរយ។ នេះបើយោងតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយនិងលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោកស្រីអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកស្រីនឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា ជាមួយកម្ពុជាឱ្យបានកាន់តែប្រសើរ។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគវិញ លោកស្រីសង្កត់ធ្ងន់ថា បច្ចុប្បន្នមានក្រុមហ៊ុនហ្វីលីពីនមួយចំនួន កំពុងដំណើរការការវិនិយោគក្នុងវិស័យសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារនៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាងនេះទៅទៀត លោកស្រីបន្តថា បច្ចុប្បន្ននេះ អ្នកវិនិយោគហ្វីលីពីន ក៏កំពុងសម្លឹងរកមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែមលើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ […]
អានបន្ថែមក្រុមហ៊ុនផលិតស្ករធំលំដាប់ទី៣ របស់ថៃ សម្រេចដកការវិនិយោគពីកម្ពុជា ព្រោះតែកត្តាសំខាន់២
ក្រុមហ៊ុនផលិតស្ករសធំបំផុតលំដាប់ទីបីរបស់ប្រទេសថៃ មានឈ្មោះថា Khon Kaen Sugar Industry Plc (KSL) បានសម្រេចចិត្តដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថា កត្តាទីផ្សារអត់អំណោយផល និងការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប និងអាមេរិកនៅមានកម្រិត។ ការធ្លាក់ចុះតម្លៃស្ករសប៉ុន្មានឆ្នាំជាប់គ្នា កត្តាទីផ្សារនៅក្នុងកម្ពុជា និងប្រព័ន្ធអនុគ្រោះពន្ធ គឺជាហេតុផលជំរុញឱ្យក្រុមហ៊ុនដកចេញនូវគម្រោងវិនិយោគរបស់ខ្លួនពីប្រទេសកម្ពុជា។ នេះបើយោងតាមកាសែតក្នុងស្រុកថៃ Bangkok Post ចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដានេះ។ ប្រភពដដែលបានស្រង់សម្តីលោក Chalush Chinthammit ប្រធានក្រុមហ៊ុន KSL ថា ក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបានទេ បើទោះបីជាតម្លៃស្ករសពិភពលោកបានងើបឡើងវិញបន្តិចនាឆ្នាំនេះ បន្ទាប់ពីគ្រោះរាំងស្ងួតបានមកបង្អាក់ការផ្គត់ផ្គង់ស្ករនៅតាមបណ្តាប្រទេសជាច្រើនក៏ដោយ។ សូមបញ្ជាក់ថា KSL ជាក្រុមហ៊ុនផលិតស្ករធំបំផុតលំដាប់ទីបីនៅប្រទេសថៃ បានចាប់ផ្តើមអាជីវកម្មស្ករសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ តាមរយៈការសហការជាមួយក្រុមហ៊ុនមកពីកោះតៃវ៉ាន់ ដែលមានប្រតិបត្តិការចំនួនពីរគឺ ផលិតកម្មស្ករស និងចម្ការអំពៅ។ តាមប្រភពដដែល បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន និងដៃគូរបស់ខ្លួន វិនិយោគលើផ្ទៃដីចំនួន ១២៥.០០០ រ៉ៃ (ស្មើប្រមាណ ១៩.៦៨០ ហិកតារ) ក្រោមសម្បទានវិនិយោគរយៈពេល៩០ឆ្នាំ។ ថ្វីត្បិតតែដកការវិនិយោគចេញពីកម្ពុជា ប៉ុន្តែក្រុមហ៊ុននៅតែរក្សាការវិនិយោគរបស់ខ្លួននៅប្រទេសឡាវ ដោយក្រុមហ៊ុនទទួលបានសិទ្ធិបង្កើតរោងចក្រផលិតស្ករអំពៅ […]
អានបន្ថែមកម្ពុជាមានក្រុមហ៊ុន៨ ឈ្នះជ័យលាភីអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ប្រចាំឆ្នាំ២០២៤
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រគល់ពានរង្វាន់ជ័យលាភី សរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃ ដែលបានឈ្នះពីកម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម។ ក្រសួងកសិកម្ម បានឱ្យដឹងថា លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ ក្នុងនោះរួមមាន៖ ពានកិត្តិយសសម្រាប់ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា ២០២៤ ចំនួន៣៖ ទី១)ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ ទី២)ក្រុមហ៊ុន Mirarth Agri Tech Co.Ltd មកពីខេត្តកំពង់ធំ ទី៣)សហគ្រាស កម្ពុណាត់ អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តកំពង់ធំ។ ចំណែក ពានកិត្តិយសម្រាប់ អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ បានទៅលើសហគ្រាសចំនួន ២ ទី១)សហគ្រាស សុវណ្ណៈមូជិន អាហ្រ្គូ ឯ.ក […]
អានបន្ថែមរោងចក្រច្នៃគ្រាប់ និងសំបកស្វាយចន្ទីដ៏ធំនៅកំពង់ធំ សម្ពោធបើកដំណើរការជាផ្លូវការហើយ
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបង្កើតឱ្យមានរោងចក្រកែច្នៃស្វាយចន្ទី ដែលមានសមត្ថភាពកែច្នៃស្វាយចន្ទីបាន ១.៥០០តោនក្នុង១ឆ្នាំ ខណៈឯកឧត្តម ចាត់ទុកថា រោងចក្រនេះ គឺជាសមិទ្ធផលកើតឡើងដោយមានកិច្ចសហការល្អ មានការគាំទ្រពីស្ថាប័នរដ្ឋ និងវិស័យឯកជន។ បន្ថែមពីនេះ ឯកឧត្តមថា កម្ពុជាមានដំណាំសក្តានុពលជាច្រើន ដែលក្នុងនោះស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។ ជាក់ស្តែង បើតាមអង្គការ FAO បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជាមានកំណើនប្រមាណ ១៣២% ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ ៦២ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣។ សូមបញ្ជាក់ដែរថា រោងចក្រនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន MIRARTH Green Tech ក្រោមជំនួយបច្ចេកទេសពីក្រុមហ៊ុន […]
អានបន្ថែមអូស្ត្រាលីគ្រោងច្នៃសំណល់ពោតជាជីវម៉ាស ដែលអាចរក្សាកាបូនបាន ១ពាន់ឆ្នាំ សម្រាប់ស្ដារគុណភាពដីកសិកម្មនៅសៀមរាប
ក្រុមហ៊ុន Agribusiness Asian Group (AAG) របស់អូស្រា្តលី គ្រោងកែច្នៃកាកសំណល់កសិកម្មពីដំណាំពោតរបស់ខ្លួន (ចង្រ្កានពោត) ទៅជាជីវម៉ាស ដើម្បីរក្សាទុកកាបូនបាន ១០០០ឆ្នាំ ខណៈក្រុមហ៊ុននេះទើបសម្ពោធបើកកសិដ្ឋានដំណាំពោះលើផ្ទៃដីប្រមាណជា ១០០០ហិកតា នៅក្នុងខេត្តសៀមរាប។ នេះបើតាមជំនួបរវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម និងគណៈប្រតិភូអូស្រ្តាលី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ក្រុមហ៊ុន AAG បានឱ្យដឹងថា ក្រុមហ៊ុន នឹងធ្វើការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា ដើម្បីប្រែក្លាយកាកសំណល់កសិកម្មដែលមិនត្រូវបានដុត ទៅជាជីវឧស្ម័ន សំណល់ដំណាំ (ជីវម៉ាស)។ AAG បានបន្ថែមថា ជីវម៉ាសត្រូវបានដុតនៅសីតុណ្ហភាព ៦០០អង្សាសេ ដើម្បីឈានដល់ជីវម៉ាសកម្រិតខ្ពស់ ហើយជីវឧស្ម័នទាំងនោះ នឹងចាប់យក និងរក្សាទុកកាបូនបានរហូតដល់ ១០០០ឆ្នាំ ដែលអាចយកទៅប្រើលើដី ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពដី រួមមាន៖ ការបង្កើន pH ដី បរិយាកាសដី សមត្ថភាពផ្ទុកសារធាតុចិញ្ចឹម និងសកម្មភាពអតិសុខុមប្រាណក្នុងដី។ ទន្ទឹមនឹងនេះដែរ លោក ប្រាក់ ដាវីដ […]
អានបន្ថែមក្រុមហ៊ុនអាទីហ្សង់អង្គរ ចង់ដាំដើមមន ១៥ហិកតាបន្ថែមនៅសៀមរាប ដើម្បីពង្រីកផលិតកម្មសូត្រខ្មែរ
ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប មានបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ។ នេះបើយោងតាមកិច្ចពិភាក្សាការងាររវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាមួយអ្នកជំនាញក្រុមហ៊ុនខាងលើ កាលទី១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងកិច្ចពិភាក្សានេះ តំណាងក្រុមហ៊ុន បានបង្ហាញពីបំណងចង់ដាំដើមមនបន្ថែម ដើម្បីឈានដល់ការចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរមានកំណើនយ៉ាងគំហុក។ ជាមួយគ្នានេះ លោក ជំទាវ អ៊ឹម រចនា បានលើកឡើង អំពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះការដាំដើម មន ចិញ្ចឹម ដង្កូវនាង និងសិប្បកម្មសូត្រ ដែលជាទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមកហើយ។ លោក ជំទាវបន្តថា បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការអភិរក្សសិប្បកម្មសូត្រ គឺជាការរួមចំណែកជួយ ថែរក្សា និង ផ្សព្វផ្សាយ អត្តសញ្ញាណខ្មែរ ទៅកាន់ពិភពលោក។ លើសពីនេះ លោកជំទាវ អះអាងថា វាក៏ នឹងជួយផ្ដល់ការងារដល់ពលរដ្ឋមូលដ្ឋាន បង្កើនប្រាក់ចំណូល និងកាត់បន្ថយការចំណាកស្រុក។ ជាការឆ្លើយតបនិងសំណើពីក្រុមហ៊ុនសិប្បករអង្គរ […]
អានបន្ថែមអ្នកជំនាញពីសាកលវិទ្យាល្បីចិនមកកម្ពុជា ដើម្បីជួយលើកកម្ពស់វិស័យវារីវប្បកម្ម
ក្នុងគោលបំណងលើកកម្ពស់ការចិញ្ចឹមត្រី និងបង្គាក្នុងប្រទេសកម្ពុជា ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Shanghai Ocean បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលនៅកម្ពុជានាពេលថ្មីៗនេះ ក្នុងគោលបំណងស្វែងរកដៃគូហការវិនិយោគលើគម្រោងសាងសង់ច្រករបៀងត្រី និងស្រូវរវាងប្រទេសចិននិងកម្ពុជា នេះបើយោងតាម Chinadaily ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៣ ខែឧសភា ២០២៤ នេះ។ “កម្ពុជា មានផ្ទៃដីដាំដុះស្រូវដែលមានស្រាប់ចំនួន ៣,៣លានហិកតា ប៉ុន្តែផ្ទៃដីដែលបានយកមកប្រើប្រាស់សម្រាប់វារីវប្បកម្មស្រះទឹកសាបក្នុងប្រទេសនេះ មានត្រឹមតែប្រមាណ ១.៣៥០ហិកតា តែប៉ុណ្ណោះ ដែលនាំឱ្យមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងតម្លៃទីផ្សារខ្ពស់នៃផលិតផលជលផល ដូចជាផលិតផលបង្គាយក្សទឹកសាប និងត្រីឡាបយ៉ាជាដើម។ កត្តានេះ នាំឱ្យមានសក្ដានុពលយ៉ាងធំ សម្រាប់ឱ្យប្រទេសទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការក្នុងការកសាងច្រករបៀងត្រី និងស្រូវ” នេះជាការលើកឡើងរបស់លោក Wu Xugan អ្នកដឹកនាំក្រុមស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រជលសាស្ត្រ និងជីវវិទ្យា នៅសាកលវិទ្យាល័យ Shanghai Ocean។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមេសា ក្រុមការងារស្រាវជ្រាវ បានទៅមើលតំបន់នៅតាមខេត្តមួយចំនួន និងបានធ្វើការសិក្សាស៊ីជម្រៅ និងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលបច្ចេកទេស ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីស្ថានភាពទីផ្សារក្នុងស្រុក ដើម្បីជួយកសិករបង្កើនជំនាញចិញ្ចឹមត្រីក្នុងស្រែ។ . […]
អានបន្ថែម