អូស្ត្រាលីចង់វិនិយោគដាំស្ពៅនៅកម្ពុជា ដើម្បីច្នៃជាអង្ករមានកាឡូរីទាប និងជីវៈឧស្ម័ន

ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា ដើម្បីកែច្នៃជីវៈឧស្ម័ន (Biogas) និងអង្ករដែលមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់។ នេះបើតាមជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។ ក្នុងជំនួបខាងលើ លោកប្រធានក្រុមហ៊ុន បានជម្រាប​ឱ្យដឹងថា ក្រុមហ៊ុន គឺវិនិយោគផ្តោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ ពិសេសអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ លោកប្រធានក្រុមហ៊ុន បានបន្ថែមថា  ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។ ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានឱ្យដឹងថា […]

អាន​បន្ថែម

ជប៉ុនបោះទុន ១លានដុល្លារ ពង្រីករោងចក្រច្នៃគ្រាប់ស្វាយចន្ទីនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ក្រុមហ៊ុនជប៉ុន MIRARTH GreenTech បានបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ការដ្ឋានសាងសង់ បានចាប់ផ្តើមពិធីបញ្ចុះបឋមសិលាសាងសង់ក្រោមអធិបតីភាពឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលត្រូវប្រើប្រាស់ទុនជាង១លានដុល្លារ បើតាមផែនការរបស់គម្រោង ការសាងសង់រោងចក្រនេះនឹងត្រូវប្រើរយ:ពេល៤ខែ ចាប់ពីខែមីនា ដល់ចុងខែមិថុនា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ខេត្តកំពង់ធំ ជា​ខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំ​ហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ​។ ឯកឧត្តមបន្តថា គ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជាភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃនេះគឺដោយសារតែការកង្វះនូវកន្លែងសម្រាប់សម្ងួត ឃ្លាំងស្តុកទុក និងកែច្នៃ ដែលជាមូលហេតុបង្ខំឲ្យមានការលក់គ្រាប់ស្វាយចន្ទីក្នុងតម្លៃទាបភ្លាមៗបន្ទាប់ពីប្រមូលផល។ ចំពោះរោងចក្រខាងលើវិញ ក្រោយការសាងសង់ត្រូវបានបញ្ចប់ នឹងអាចផលិតកែច្នៃគ្រាប់ស្វាយចន្ទីបាន ១០តោន ក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា ១៥០០តោន ក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង […]

អាន​បន្ថែម

រដ្ឋបញ្ចេញកញ្ចប់ថវិកាជាង​ ៦០លានដុល្លារ ដើម្បីជំរុញផលិតកម្មស្វាយចន្ទីក្នុងឆ្នាំ២០២៤

រាជរដ្ឋាភិបាល ដាក់ចេញវិធានការផ្តល់កម្ចីប្រមាណ ៣៥លានដុល្លារ សម្រាប់ជំរុញ​ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)។ នេះបើតាមពិធីសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ នៅខេត្តសៀមរាប ក្រោមអធិបតីភាព របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាល ក៏បានត្រៀមទុនបម្រុងប្រមាណ ៣០លានដុល្លាទៀត សម្រាប់រដូវប្រមូលផលស្វាយចន្ទី ក្នុងឆ្នាំ២០២៤ នេះផងដែរ។ ទន្ទឹមនឹងហិរញ្ញប្បទានខាងលើនេះ អនុវត្តតាមអនុសាសន៍របស់​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គណៈ​កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងដាក់ចេញវិធានសំខាន់ៗ ដើម្បីជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ គួរបញ្ជាក់ថា វិធានការទាំងនោះរួមមាន ការពង្រឹងនិងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចជាមុនសិន ពោលគឺផ្តោតការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយជំហានបន្ទាប់ត្រូវពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី និងបន្តពង្រឹងទីផ្សារស្វាយចន្ទីកម្ពុជា រួមទាំងជំរុញការចងក្រង និងការបង្កើតសហគមន៍បែបថ្មី ព្រមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃក្នុងស្រុក បង្កើនទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុក និងកែច្នៃ។ បន្ថែមពីនេះ រាជរដ្ឋភិបាល ក៏បានដាក់ចេញនូវវិធានការជាកញ្ចប់ជូនចំពោះវិស័យឯកជន និងធុរជន […]

អាន​បន្ថែម

រដ្ឋជំរុញការដាំឬស្សីនៅកំពង់ស្ពឺឱ្យបានច្រើន ដើម្បជួយសហគមន៍អព្យាក្រឹតកាបូន និងច្នៃសម្រាប់នាំចេញ

ក្រសួងបរិស្ថាន កំពុងជំរុញ និងលើកទឹកចិត្តពលរដ្ឋឱ្យដាំឬស្សីឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន LEOPA BAMBOO Co., LTD​. ដែលបានកែច្នៃឬស្សីដោយប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់នាំចេញ និងដើម្បជួយដល់សហគមន៍អព្យាក្រឹតកាបូននៅតំបន់សហគមន៍ការពារធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមដំណើរទស្សនកិច្ចរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន នឹងរួមចំណែកជំរុញឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ទទួលបានចំណូលបន្ថែម តាមរយៈការដាំឬស្សី ដើម្បីផ្គត់ផ្គង់ឲ្យក្រុមហ៊ុន ហើយការដាំឬស្សីឱ្យបានច្រើន វានឹងក្លាយជាគម្របព្រៃឈើ ដែលអាចស្រូបយកកាបូន ដែលធ្វើឲ្យតំបន់សហគមន៍ការពារធម្មជាតិ នឹងក្លាយជាសហគមន៍អព្យាក្រឹតកាបូនដ៏ពិតប្រាកដ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនកែច្នៃឬស្សីដោយប្រើម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ(Solar Power) ដើម្បីជួយឲ្យសហគមន៍នេះទទួលបានជោគជ័យ ហើយក្លាយជាសហគមន៍អព្យាក្រឹតកាបូនកាន់តែមានប្រសិទ្ធភាពថែមទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន LEOPA BAMBOO Co., LTD កំពុងដំណើរការសាងសង់សិប្បកម្មកែច្នៃឬស្សី ដែលដកហូតដោយប្រជាសហគមន៍ ដើម្បីធ្វើជាគ្រឿងសង្ហារឹម សម្រាប់នាំចេញ និងលើសពីនេះ មានគម្រោងកែច្នៃកំទេចឬស្សីដែលជាសំណល់ពីការផលិតគ្រឿងសង្ហារឹម ធ្វើជាធ្យូងថែមទៀតផង។ ក្រុមហ៊ុននេះ បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហការលើការកែច្នែឬស្សី ជាមួយសហគមន៍តំបន់ការពារធម្មជាតិចំបក់ ដែលក្រុមហ៊ុនទទួលទិញឬស្សីពីសហគមន៍ដែលដកហូតឬស្សីព្រៃ […]

អាន​បន្ថែម

រដ្ឋាភិបាលថ្មីត្រៀមថវិកា ១០០លានដុល្លារ សម្រាប់ជួយវិស័យកសិកម្ម ជាពិសេសកសាងប្រព័ន្ធធារាសាស្ត្រ

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកាចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់វិស័យកសិកម្ម​ ជាពិសេសជួយទប់ការធ្លាក់ថ្លៃនៃកសិផល និងកសាងប្រព័ន្ធធារាសាស្ត្រ ជូនប្រជាកសិករកម្ពុជា។ នេះបើតាមការប្រកាស​របស់នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះ​សំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨.០០០ នាក់ មក​ពី​រោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បី​អន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗរួចជាស្រេច។ ឯកឧត្តមបានបន្ថែមថា តម្លៃកសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅពេល​ដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងចូលជួយ ដោយសារតម្លៃកសិផលពឹងផ្អែកលើទីផ្សារពិភពលោក​ ហើយតម្លៃមិនចេះតែឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។ ជាមួយនឹងកញ្ចប់ថវិកាដែលត្រៀមនេះ ឯកឧត្តមបានអះអាងថា ការត្រៀមថវិកានេះ ​ដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផល​ទទួលបាន​ល្អហើយ រាជរដ្ឋាភិបាល ត្រូវរកទីផ្សារជូនពួកគាត់ ដើម្បីទទួលបានចំណូល។ បន្ថែមពីនេះ ឯកឧត្តមហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កន្លែងណា​ដែល​លំបាកយើងជួយអន្ត​រា​គមន៍ ដូចជាខ្វះប្រព័ន្ធធារាស្ត្រជាដើម»។ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦

ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។ ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម។” ឯកឧត្តម ដួង តារា បន្តថា “ចេញពីការវិនិយោគនេះ […]

អាន​បន្ថែម

ជប៉ុន និង កូរ៉េ បង្ហាញពីសក្ដានុពលសំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជាអាចចម្រាញ់ជាឥន្ទនៈបាន

ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថានថាមពលកូរ៉េ (KIER) និង ក្រុមហ៊ុនជប៉ុន Mitsubishi Corperation បានបង្ហាញពីបច្ចេកវិទ្យាថ្មីនិងទំនើបបំផុតដល់កម្ពុជា ដើម្បីចម្រាញ់ជីវៈថាមពលចេញពីសំបកគ្រាប់ស្វាយចន្ទីដែលមិនប៉ះពាល់ដល់បរិស្ថាន ខណៈបច្ចុប្បន្នកម្ពុជាមានសក្ដានុពលខ្លាំងលើដំណាំស្វាយចន្ទី។ នេះបើតាមកិច្ចប្រជុំមួយរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC) កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងការលើកឡើងរបស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដានេះ។ ក្រុមអ្នកស្រាវជ្រាវកូរ៉េបានលើកឡើងថា បច្ចេកវិទ្យាដ៏ទំនើបនិងថ្មីនេះ អាចកែច្នៃគ្រាប់ស្វាយចន្ទីឱ្យក្លាយទៅជាថាមពល ឱ្យអស់ពីលទ្ធភាព ដើម្បីជៀសវាងពីការដុត ឬ បោះចោល។ ម្យ៉ាងទៀតក៏អាចជួយជម្រុញដល់ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ឱ្យទទួលបាននូវប្រាក់ចំណូលបន្ថែមពីសំបករបស់វាថែមមួយកម្រិតទៀតផង។ រីឯ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយឈ្មោះថា Mitsubishi Corperation បានរកឃើញថាសំបកស្វាយចន្ទីរបស់កម្ពុជាមានទំហំធំ និងមានប្រេងច្រើន។ ហេតុដូច្នេះ ក្រុមហ៊ុនចង់ចម្រាញ់ទៅជាប្រេងជីវៈឥន្ទនៈដែលបំភាយឧស្ម័នកាបូនិកតិចទៅក្នុងបរិយាកាស ដោយក្រុមហ៊ុននេះត្រូវការសំបកស្វាយចន្ទី ប្រមាណ៥ពាន់តោនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍ចំពោះបច្ចេកវិទ្យាថ្មីនេះ និងចង់ឱ្យ​វិនិយោគិនកូរ៉េ និងជប៉ុន ពិនិត្យពីលទ្ធភាពលើការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ក៏ដូចជា សំបកគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។ លោក […]

អាន​បន្ថែម

សម្តេច៖ សក្ដានុពលវត្ថុធាតុដើមនៅកម្ពុជា ជាកំលាំងទាញដ៏រឹងមាំសម្រាប់ការវិនិយោគកសិឧស្សាហកម្ម

សម្តេចតេជោ ហ៊ុន សែន ដាក់ក្តីរំពឹងខ្ពស់ថា កម្ពុជានឹងអាចទាក់ទាញការវិនិយោគកសិឧស្សាហកម្មកាន់តែច្រើន ដោយសារកម្ពុជាមានសក្តានុពលវត្ថុធាតុដើមកសិកម្មជាច្រើន ដែលមិនទាន់ត្រូវបានកែច្នៃ។​ សម្តេចលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានទាក់ទាញវិនិយោគមកលើវិស័យកាត់ដេរ ប៉ុន្តែកម្ពុជាអត់ទាន់បានទាក់ទាញវិនិយោគសម្រាប់បង្កើតតម្លៃបន្ថែមដល់វត្ថុធាតុដើមក្នុងស្រុក។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងចង់កែច្នៃផលិតផលកសិកម្ម ដើម្បីទាក់ទាញឧស្សាហកម្មមកកែច្នៃ ដែលហៅថាកសិ-ឧស្សាហកម្ម ហើយកំពុងឈានដល់កសិ-ពាណិជ្ជកម្ម ដែលតភ្ជាប់ជាមួយទីផ្សារ ដែលនេះជាការបង្កើតតម្លៃបន្ថែមដល់កសិកម្មក្នុងស្រុក”។​ សម្តេចតេជោបញ្ជាក់ទៀតថា ថ្ងៃក្រោយប្រទេសកម្ពុជាអាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះប្រទេសកម្ពុជាមានអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទីគឺមានតម្រូវការខ្ពស់នៅលើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជាប្រមូលផលស្វាយចន្ទីបានជាង ១.១៨លាន តោន។

អាន​បន្ថែម

អូស្ត្រាលីជួយបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងបំផុតនៅកម្ពុជា ដើម្បីជំរុញការប្រកួតប្រជែង

អូស្ត្រាលី កំពុងសហការជាមួយកម្ពុជា ដើម្បីរៀបចំបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេ ដើម្បីការប្រកួតប្រជែងតម្លៃលើទីផ្សារ។ នេះបើតាមស្ថានទូតអូស្ត្រាលី បានបញ្ជាក់លើទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។ សួនកសិ-ឧស្សាហកម្មនេះ នឹងផ្តល់នូវកន្លែងកែច្នៃកសិ-អាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការកសាងសមត្ថភាព ព្រមទាំងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ បើផ្អែកលើលទ្ធផលសិក្សា លទ្ធភាពឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា សួនកសិ-ឧស្សា​​ហកម្ម ត្រូវបានគេរំពឹងថា នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០,០០០កន្លែង ដែលជាងពាក់កណ្តាលការងារនេះនឹងជារបស់ស្ត្រី។ បន្ថែមពីនេះ ការបង្កើតសួនកសិ-ឧស្សាហកម្ម ក៏ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញក្រៅស្រុកផងដែរ។ ក្នុងដំណើរការនៃរៀបចំបង្កើតសួននេះផងដែរ ថ្មីៗនេះ គណៈកម្មាធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម បានធ្វើដំណើរទស្សនកិច្ចសិក្សាមួយនៅប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខរបស់ប្រទេសអូស្ត្រាលី ហៅថា CAPRED។ ក្នុងទស្សនកិច្ចសិក្សានេះ […]

អាន​បន្ថែម

ត្រឹមឆ្នាំ២០២៣ កម្ពុជាមានសហគមន៍កសិកម្មជាង ១២០០ មានតម្លៃជាង ២៦លានដុល្លារ

គិតត្រឹមឆ្នាំ២០២៣ នេះ កម្ពុជាមានចំនួនសហគមន៍កសិកម្មនៅតាមបណ្តារាជធានីទាំង២៥ បានកើនឡើងដល់ចំនួន ១២៥១សហគមន៍ ក្រោមដើមទុនវិនិយោគសរុបជាង ២៦លានដុល្លារ។ នេះបើតាមពិធីបិទសន្និបាតការងារសហគមន៍កសិកម្មឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សហគមន៍ទាំងអស់នេះ មានសមាជិកសរុប ១៧០.២០៨នាក់ ក្នុងនោះស្រ្តីមាន ១០៧.៣៨០នាក់ ហើយមានភាគហ៊ុនសរុបប្រមាណ ១២.៨លានដុល្លារ។ បន្ថែមពីនេះ សហគមន៍កសិកម្មទាំងនេះ មានមុខរបរសំខាន់ៗ រួមមាន​ ការធ្វើផលិតកម្មកសិកម្ម ការធ្វើកសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម និងការផ្តល់សេវាកម្មគាំទ្រដល់ផលិតកម្មកសិកម្ម ដោយក្នុងនោះមានមុខដំណាំសំខាន់ៗ ដូចជា​ដំណាំស្រូវ និងការផលិតស្រូវពូជ បន្លែ ស្វាយកែវរមៀត  ម្រេច មៀនប៉ៃលិន ពោត ស្វាយចន្ទី និងដំឡូងមីជាដើម​។ ថ្លែងក្នុងសន្និបាត ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា ក្រសួងនឹងជួយគាំទ្របន្ថែមក្នុងការរកដៃគូវិនិយោគ ព្រមទាំងការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ជំរុញការបង្កើតមូល​និធិជួយដល់សហគមន៍ កសាងនិងពង្រីកទៅតាមខ្សែបណ្តោយនៃក្រុមអ្នកផលិត ដើម្បីទទួលបានប្រាក់ចំណេញ និងនិរន្តរភាពសេដ្ឋកិច្ច ព្រមទាំងចូលរួមកាត់បន្ថយការនាំចូលកសិផលពីបរទេស។

អាន​បន្ថែម