អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន៍តំណាងធុរកិច្ចម៉ាឡេស៊ី ដើម្បីពិភាក្សាលើគម្រោងវិនិយោគទ្រង់ទ្រាយធំ ផ្ដោតលើការដាំដុះ និងការកែច្នៃផ្លែស្វាយ និងផ្លែខ្នុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក រួមមានសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីសក្តានុពលដ៏មហាសាលរបស់ខេត្ត ដោយលើកឡើងថា ប្រជាពលរដ្ឋជាង ៧០ ភាគរយ ប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ និងធ្វើស្រែចម្ការ លើផ្ទៃដីកសិកម្មប្រមាណ ២៦៤,០០០ ហិកតា។ អ្វីដែលកាន់តែពិសេសនោះ ខេត្តតាកែវគឺជាដែនដីនៃផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីល្បាញ ដូចជា បង្កងទឹកសាប និងពងទាកូនតាកែវ ដែលជាសក្ខីភាពបញ្ជាក់ពីគុណភាពកសិកម្ម និងជំនាញដ៏ចំណានរបស់កសិករក្នុងតំបន់។ កត្តាសំខាន់បំផុតមួយដែលទាក់ទាញអ្នកវិនិយោគ គឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខេត្ត ដែលស្ថិតនៅជិតគម្រោងព្រែកជីកហ្វូណនតេជោ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកជាប្រវត្តិសាស្ត្រនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលពីខេត្តតាកែវ ទៅកាន់កំពង់ផែសមុទ្រក្នុងតម្លៃទាប និងប្រកបដោយប្រសិទ្ធភាព ដែលជាចំណុចគន្លឹះក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ […]

អាន​បន្ថែម

រដ្ឋផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោង៤ តម្លៃ ៣៥៥ លានដុល្លារ នៅខេត្តក្រចេះ និងរតនគិរី

ការលើកទឹកចិត្ត ជាយុទ្ធសាស្ត្រថ្មីសម្រាប់មជ្ឈមណ្ឌលកសិ-ឧស្សាហកម្មនៅខេត្តក្រចេះ និងរតនគីរី បានកំណត់ដំណាក់កាលសម្រាប់ការងារថ្មីចំនួន ១២.៣០០ និងការផ្លាស់ប្តូរឆ្ពោះទៅរកការនាំចេញដែលមានតម្លៃខ្ពស់។ រដ្ឋាភិបាល តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន “ក.វ.ឦសាន” បានអនុវត្តគោលការណ៍លើកទឹកចិត្តពិសេសលើគម្រោងចំនួន ៤ ក្រោមទុនវិនយោគតម្លៃ $៣៥៥ លាន នៅខេត្តក្រចេះ និងខេត្តរតនគិរី។ ថ្លែងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តលើគម្រោងទាំង ៤ នៅខេត្តក្រចេះ និងរតនៈគិរី មានទុនវិយោគសរុប ៣៥៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១២.៣០០ កន្លែង។ ឯកឧត្តមបន្តថា រដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍វិនិយោគលើគម្រោងចំនួន ៣ រួចរាល់ហើយ គឺ ១. ការបង្កើតគម្រោងសួនកសិ-ឧស្សាហកម្មចម្រុះ និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុនថាហ្រ្គី-រតនគិរី ធ្វើកិច្ចសហការជាមួយក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ លើផ្ទៃដី ៣០០ហិកតា នៅខេត្តរតនគិរី […]

អាន​បន្ថែម

ខេត្តកំពង់ធំនឹងមានសួនកសិ-ឧស្សាហកម្មដ៏ធំ ទំហំ ៣០០ហិកតា ឆាប់ៗខាងមុខនេះ

រដ្ឋបាលខេត្ត និងក្រុមហ៊ុន  Royal Group Phnom Penh SEZ Plc. ចុះកិច្ចព្រមព្រៀងសិក្សាពីមជ្ឈមណ្ឌលកែច្នៃទំនិញកសិកម្មចម្រុះទំហំ ៣០០ ហិកតា នាពេលឆាប់ខាងមុខនេះ សួនកសិ-ឧស្សាហកម្ម ទំហំ ៣០០ ហិកតា នឹងមានវត្តមាននៅលើទឹកដីខេត្តកំពង់ធំ ខណៈបច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ Plc. បានចុះអនុស្សរណៈនៃការយោគយល់ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មនេះរួចរាល់ហើយ។ នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី ៧ មករា ឆ្នាំ ២០២៦ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់ការកែឆ្នៃកសិផលនានា ពិសេសកែឆ្នៃគ្រាប់ស្វាយចន្ទី នៅលើផ្ទៃដីប្រមាណ ៣០០ហិកតា ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានឱ្យដឹងថា គម្រោងសួនកសិ-ឧស្សាហកម្មខេត្តកំពង់ធំ ជាគម្រោងអមនឹងគម្រោងធំសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រ ពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ […]

អាន​បន្ថែម