អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី Blyncsy ដែលជាដំណោះស្រាយបច្ចេកវិទ្យា AI មកពីក្រុមហ៊ុន Bentley Systems ដើម្បីធ្វើទំនើបកម្មគំរូរៀបចំថវិកាថែទាំ និងសាងសង់ផ្លូវថ្នល់នៅទូទាំងរដ្ឋ។ ជាក់ស្ដែង ការប្រមូលទិន្នន័យអំពីស្ថានភាពផ្លូវដោយផ្ទាល់លើបណ្តាញផ្លូវថ្នល់ប្រវែង ១១,០០០ ម៉ាយល៍ ក្នុងរដ្ឋ Alabama គឺជាដំណើរការដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងមិនសូវមានភាពច្បាស់លាស់ដោយសារកំហុសរបស់អ្នកចុះស្ទង់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ បច្ចុប្បន្ន ALDOT ងាកមកការវិភាគស្វ័យប្រវត្តិរបស់ Blyncsy ដែលប្រើប្រាស់រូបភាពកម្រិតច្បាស់ពីកាមេរ៉ាជាប់រថយន្ត (dashcam) ដែលប្រមូលបានពីយានយន្តធ្វើដំណើរទូទាំងរដ្ឋ។ បច្ចេកវិទ្យានេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃស្ថានភាពផ្លូវថ្នល់សំខាន់ៗដោយស្វ័យប្រវត្តិ ដូចជាបង្កាន់ដៃបង្គោលសុវត្ថិភាព និងស្លាកសញ្ញាចរាចរណ៍ជាដើម។ គម្រោងសាកល្បងនាពេលកន្លងមកបានបង្ហាញពីប្រសិទ្ធភាពយ៉ាងខ្លាំង ដោយម៉ូដែលរបស់ Blyncsy សម្រេចបាននូវអត្រាភាពត្រឹមត្រូវរហូតដល់ ៩៧% ដែលផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំចាំបាច់សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ លើសពីនេះ ដំណោះស្រាយនេះផ្តល់នូវទិន្នន័យជារូបភាពរួមមួយដ៏ជាក់លាក់នៃបណ្តាញផ្លូវទាំងមូលនៅគ្រប់ស្រុកទាំងអស់។ កត្តាជួយ​​​​ឱ្យក្រសួងប្រើប្រាស់ថវិកាថែទាំដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃកំហូចបានយ៉ាងត្រឹមត្រូវ និងចំណុច។ នេះក៏ជួយឱ្យ ALDOT ធានាបានថាថវិកាត្រូវបានបង្វែរទៅរកការជួសជុលដែលចាំបាច់បំផុត។ តាមរយៈការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើភស្តុតាងជាក់ស្តែង ជាជាងការធ្វើតាមគំរូពីមុនៗ ALDOT កំពុងបង្ហាញថា AI កំពុងផ្លាស់ប្តូរវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យវាកាន់តែមានភាពធន់ និងមានប្រសិទ្ធភាព។

អាន​បន្ថែម