មកស្គាល់អ្នកឈ្នះពានរង្វាន់ Going Digital Awards 2025 លំដាប់ពិភពលោក

ក្រុមហ៊ុន Bentley Systems បានប្រកាសជ័យលាភីទាំង ១២ សម្រាប់ពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2025 ដែលជាពានដែលមានកិត្យានុភាពមួយ ឬហៅមួួយទៀតថា Oscar ក្នុ្ងងវិស័យសំណង់ និងវិស្វកម្មលំដាប់ពិភពលោក។ កម្មវិធីប្រគល់ពានរង្វាន់នេះត្រូវបានប្រកាសនៅថ្ងៃទី 17 ខែតុលា ឆ្នាំ 2025 ក្នុងអំឡុងសន្និសីទ Bentley’s Year in Infrastructure 2025 នៅឯទីក្រុង Amsterdam ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យមានឱកាសចូលរួមផងដែរ។។ ជ័យលាភីទាំង 12 ប្រភេទ ត្រូវបានជ្រើសរើសពីគម្រោងជិត 250 ដែលមកពីក្រុមហ៊ុនសរុប 47 ប្រទេស។ គម្រោងទាំងនេះបង្ហាញពីរបៀបដែលភាពជឿនលឿនផ្នែកឌីជីថល វិស្វកម្មឌីជីថល និង AI ។ ស្ពាន និងផ្លូវរូងក្រោមដី Italferr S.p.A. (ប្រទេសអ៊ីតាលី) – ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការកែលម្អការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង Voyants Solutions Private […]

អាន​បន្ថែម

រាប់ថយក្រោយ! កម្មវិធីពានរង្វាន់សំណង់ឆ្នើម Bentley YII 2025 នឹងធ្វើឡើងនៅថ្ងៃទី ១៥ តុលា នេះ

កម្មវិធីពានរង្វាន់ Year in Infrastructure និង Going Digital Awards (YII2025) របស់ក្រុមហ៊ុន Bentley Systems ដែលជាកម្មវិធីពានរង្វាន់សំណង់ឆ្នើមលំដាប់ពីពិភព ឬគេហៅម្យ៉ាងទៀតថា Oscar ក្នុងវិស័យសំណង់ នឹងប្រារព្ធឡើងនៅថ្ងៃទី ១៥ និង ១៦ ខែតុលា ខាងមុខនេះ នៅទីក្រុង Amsterdam ប្រទេសហូឡង់។ កម្មវិធី Bentley Year in Infrastructure 2025 គឺជាព្រឹត្តិការណ៍លំដាប់ពិភពលោកដែលប្រមូលផ្តុំមេដឹកនាំក្នុងវិស័យសំណង់ពីប្រទេសនានា ដើម្បីមកពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងវិស័យនេះ។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញពីបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ និងនិន្នាការនាពេលអនាគតនៃវិស័យសំណង់ពិភពលោកផងដែរ។ កម្មវិធីពានរង្វាន់ដ៏មានកិត្យានុភាពនេះ នឹងទទួលស្គាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធឆ្នើម ដែលបានប្រើប្រាស់កម្មវិធីវិស្វកម្មឌីជីថល។ បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ ទាំង ៣៦ ក្រុមហ៊ុន ដែលមកពីជុំវិញពិភពលោក នឹងបង្ហាញគម្រោងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ ដោយការប្រកាសជ័យលាភីនឹងធ្វើឡើង នៅថ្ងៃទី ១៦ ខែតុលា។ (អានបន្ថែម) ក្រៅពីការប្រកាសជ័យលាភី វាគ្មិនឆ្នើមៗ រួមទាំងនាយកប្រតិបត្តិ (CEO) […]

អាន​បន្ថែម

ស្វែងយល់ពីភាពពិសេសនៃហេដ្ឋារចនាសម្ព័ន្ធហូឡង់ ថាហេតុអ្វីទាប់ជាងនីវ៉ូទឹកសមុទ្រ តែមិនលិច?

ប្រទេសហូឡង់គឺជាប្រទេសដែលមានរយៈកម្ពស់ទាបជាងនីវ៉ូទឹកសមុទ្រទៅទៀត ដែលចំណុចទាបបំផុតគឺ Zuidplaspolder ដែលមានរយៈកម្ពស់ដល់ទី −6.76 ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ ខណៈអាកាសយានដ្ឋាន Schiphol របស់ប្រទេសនេះគឺមានរយៈកម្ពស់ −4 ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រឯណោះ។ តើឆ្ងល់ទេ ហេតុអ្វីបានជាប្រទេសនេះមិនលិចទៅក្រោមទឹក ឬជន់លិចរាល់ឆ្នាំ? ចម្លើយគឺបច្ចេកទេសសាង់សង់ហេដ្ឋារចនាសម្ព័ន្ធដែលឆ្លាតវៃរបស់ប្រទេសនេះតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន។ ប្រទេសហូឡង់ ពិសេសទីក្រុង Amsterdam មិនជន់លិច គឺដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានអាយុកាលច្រើនសតវត្សមកហើយ ដែលគេស្គាល់ថាជា “Delta Works” ឬយុទ្ធសាស្ត្រការពារទឹកជំនន់ជាជាន់ៗ៖ ជាន់ទី ១ ឬយុទ្ធសាស្ដ្រការពារ ការការពារបឋមគឺ សំណង់ទំនប់ទឹកដែលដើរតួរជាជញ្ជាំងទប់ទឹកពីសមុទ្រ និងទន្លេ។ ប្រទេសនេះមានទំនប់ទឹកប្រវែងសរុបជាង 22,000 គីឡូម៉ែត្រ។ លើសពីនេះ ប្រទេសនេះក៏បានសាងសង់របាំងការពារព្យុុះផងដែរ ដូចជា Oosterscheldekering និង Maeslantkering ដែឡអាចការពារទឹកជន់ពីសមុទ្រខាងជើង នៅមានពេលមានព្យុះខ្លាំង។ ជាន់ទី ២ ឬយុទ្ធសាស្ដ្រគ្រប់គ្រង បន្ថែមពីការសាងទំនប់រាប់ម៉ឺនគីឡូម៉ែត្រ ប្រទេសនេះក៏បានចាក់បំពេញដីនៅត្រង់ចំណុចដែលស្ថិតក្រោមនីវ៉ូទឹកសមុទ្រ ដើម្បីលើសដីនោះឱ្យផុតពីទឹក។ ប៉ុន្តែភាពពិសេសគឺ គ្រប់ពេលដែលមានការចាក់ដីលើរយៈកម្ពស់ គឺត្រូវតែមានការជីកប្រឡាយ។ ប្រឡាយនិង ប្រព័ន្ធបង្ហូរទឹកជាច្រើនត្រូវបានកសាងទាំងនោះ នឹងដើរតួរជាដង្ហើមដែលអាចឱ្យទឹកហូរចេញពីដី […]

អាន​បន្ថែម