ហេតុអ្វីម្ចាស់ផ្សារទំនើបនីមួយៗ បន្ដពង្រីកអាជីវកម្ម និងសង់ផ្សារបន្ថែមក្នុងអំឡុងវិបត្តិកូវីដនេះ?
សរសរដោយអ្នកវិភាគអលចនទ្រព្យឯករាជ្យលោក Eric Wong Chon Lap សកម្មភាពអាជីវកម្មផ្សារទំនើបនៅកម្ពុជា រំពឹងថានឹងងើបឡើងនៅប៉ុន្មានខែខាងមុខនេះ ព្រោះតម្រូវការរបស់អ្នកជួលតូបនៅតែមានភាពរឹងមាំ ខណៈគម្រោងផ្សារទំនើបថ្មីៗជាច្រើនគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះផងដែរ។ ទាំងនេះជាសញ្ញាវិជ្ជមានរបស់អាជីវកម្មផ្សារទំនើប ស្របពេលដែលរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។ ប៉ុន្តែការងើបឡើងវិញនេះ បង្កប់នូវបញ្ហាអ្វីខ្លះ? ហើយម្ចាស់ផ្សារទំនើបនឹងអ្នកជួលតូបក្នុងផ្សារទំនើបត្រូវមានយុទ្ធសាស្ដ្រអ្វី? ជាមួយនឹងនិន្នការវិជ្ជមាននេះ ម្ចាស់ផ្សារទំនើបនីមួយៗក៏ត្រូវតែផ្លាស់យុទ្ធសាស្រ្តដែរ ដើម្បីបង្កើនភាពប្រកួតប្រជែង។ យុទ្ធសាស្ដ្រទី១ គឺការប្ដូរទម្រង់ផ្សារ ដើម្បីផ្ដល់នូវបទពិសោធន៍ប្លែកថ្មីដល់អ្នកដើរផ្សារ ដែលជាចំណុចទាក់ទាញខ្លាំងបំផុត ជាជាងផលិតផលដែលកំពុងតែដាក់លក់។ ជាក់ស្ដែង ផ្សារទំនើបត្រូវតែជាកន្លែងជួបជុំដែលបង្កើតភាពសប្បាយរីករាយ និងជាកន្លែងធ្វើសកម្មភាពរួមគ្នា ពោលគឺមិនមែនត្រឹមតែជាកន្លែងទិញឥវ៉ាន់ តែមួយមុខនោះទេ ព្រោះអាកប្បកិរិយារបស់អ្នកទិញបានផ្លាស់ប្ដូរហើយ ដោយសារតែអាជីវកម្មលក់ទំនិញអនឡាញ ឬ e-commerce។ ប៉ុន្តែ សម្រាប់ម្ចាស់អាជីវកម្ម e-commerce មិនមែនជាឧបសគ្គទេ ព្រោះបើគាត់អាចច្នៃផ្សារទំនើបឱ្យទៅជាកន្លែងដែលផ្ដល់នៅភាពសប្បាយរីករាយបាន ពោលគឺលើសពីអ្វីដែល e-commerce ផ្ដល់ឱ្យ នោះចាត់ទុកថាជាការដើរផ្លូវត្រូវ។ តាមការអង្កេតកន្លងមក ម្ចាស់អាជីវកម្មជាច្រើននៅតែចង់ពង្រីកបណ្តាញហាងរបស់ខ្លួនបន្ថែមទៀតដែរ ដើម្បីបង្ហាញវត្តមានរបស់គេក្នុងទីផ្សារឱ្យកាន់តែច្រើន ។ ទីតាំងសក្ដានុពលដែលពួកគេសម្លឹងឃើញ គឺនៅតែជាទីតាំងកណ្តាលទីក្រុងភ្នំពេញ ទោះបីជាមានតម្លៃថ្លៃក្ដី ដែលពួកគេយល់ថានឹងទទួលបានអត្ថប្រយោជន៍ច្រើន។ យុទ្ធសាស្ដ្រពង្រីកទីផ្សារនេះ ចាត់ទុកថា ជាយុទ្ធសាស្ដ្រសំខាន់ទី ២។ ចំណុចសំខាន់ដែលត្រូវតែគិត គឺការពង្រីកទីផ្សារក្នុងពេលខាងមុខរយៈពេលខ្លី […]
អានបន្ថែម